ចាប់ពីពេលចូលនិវត្តន៍ អ្នកគ្រូក្វាច់ម៉ុកលៀង ស្នាក់នៅសង្កាត់ស្វឹងខាញ់ ខ័ណ្ឌនិញកេវ ក្រុងកឹងធើ បានចំណាយពេលវាលាយ៉ាងច្រើនចូលរួមសមាគមអង្គការមហាជននេះជារបៀបមួយអាចជួយអ្នកគ្រូលៀងបានជិតដិតនឹងអ្នកភូមិផងរបងជាមួយ។
អ្នកស្រីក្វាច់ម៉ុកលៀង(ខាងឆេ្វង)កំពុងប្តូរយោបល់ជាមួយបងស្រីង្វៀនធៀងងា៉ ប្រធានសមា គមសហព័ន្ធនារី សង្កាត់ស្វឹងខាញ់អំពីការងារនារីក្នុងតំបន់។
ពេលយើងខ្ញុំទៅដល់ផ្ទះ អ្នកគ្រួក្វាច់ម៉ុកលៀង កំពុងបង្រៀនអក្សរចិន ជូនសិស្ស។ អ្នកគ្រូលៀង ឲ្យដឹងៈ" អ្នកគ្រូធ្វើនាយិកាសាលាបំពេញវិជ្ជា ភាសាចិន ម្ល៉ោះហើយរាល់ពេលយប់អ្នកគ្រូតែងមានមុខនៅសាលា។ ពេលថ្ងៃអ្នកគ្រូទទួលបន្ទុកការងារភូមិស្រុក និងបង្រៀនភាសាចិនជូន សិស្សមួយចំនួននៅឯផ្ទះ"។ និយាយពីការបង្រៀនអ្នកគ្រូលៀងមិន លាក់លៀមនូវក្តីមោទនរបស់គ្រូបង្រៀនមិនជំនាញមួយរូប ប៉ុន្តែអ្នកគ្រូ បានចូលបង្រៀនសិស្សជាង៣០ឆ្នាំ។ អ្នកគ្រូលៀង រៀបរាប់ៈ" អាស្រ័យ ដោយអ្នកគ្រូនិយាយភាសាចិនបានល្អបង្គួរ ម្ល៉ោះហើយឆ្នាំ១៩៨២ អ្នកគ្រូបាននាយកសាលា ពឹងឲ្យអ្នកគ្រូជួយបង្រៀនថ្នាក់បំពេញវិជ្ជាភាសាចិន ពេលយប់នៅសាលាបឋមសិក្សាឡេគ្វីដូង ខ័ណ្ឌនិញកេវ។ ដោយ ឃើញការងារមានប្រយោជន៍ដល់សង្គមអ្នកគ្រូក៏ទទួលភ្លាម។ រួចហើយ សន្សឹមៗ អ្នកគ្រូបានស្រឡាញ់របរគ្រូបង្រៀនពីអង្កាល់ដោយមិនដឹងខ្លួន"។ អាស្រ័យដោយចំនួនសិស្សកើនឡើង ម្ល៉ោះហើយសាលាបំពេញវិជ្ជាសហការជាមួយនឹងមហាវិទ្យាល័យគរុកោសល្យក្រុងហូជីមិញ ហ្វឹក ហាត់បំពាក់បំប៉នចំណេះដឹងគរុកោសល្យ ជូនគ្រូបង្រៀនសម្រាប់សាលាបំពេញវិជ្ជាជាបន្ថែម។ ដោយការចូលចិត្តនិងស្រឡាញ់របរគ្រូបង្រៀន ម្ល៉ោះហើយអ្នកគ្រូលៀងចុះឈ្មោះចូលរៀនរបរគ្រូបង្រៀន។ ក្រោយរយៈកាលចូលបង្រៀនជាក់ស្តែង សព្វថ្ងៃអ្នកគ្រូលៀងបានថ្នាក់លើទុកចិត្តបោះឆ្នោត កាន់មុខងារជានាយិកាសាលាបំពេញវិជ្ជាភាសាចិនកឹងធើ។
បងស្រីង្វៀនធៀងង៉ា ប្រធានសមាគមសហព័ន្ធនារីសង្កាត់ស្វឹងខាញ់ ឲ្យដឹងៈ" អ្នកគ្រូលៀងជាអនុលេខាសាខាបក្ស៣ គណៈកម្មាធិការបក្សមណ្ឌល៦ សង្កាត់ស្វឹងខាញ់ អ្នកគ្រូនៅទាំងជាសមាជិកាក្រុមរបស់អ្នកវ័យចំណាស់ និងជាសមាជិកាដ៏សកម្មរបស់សមាគមនារីក្នុងតំបន់ ។ល ។ ទោះបីឋិតក្នុងមុខងារណាក៏ដោយ អ្នកគ្រូលៀងតែងបានមាមីងទុកចិត្ត"។ ធ្លាប់ធ្វើជាប្រធានអនុកម្មការជនជាតិចិន ចំណុះគណៈប្រជាចលនាខេត្តសុកត្រាំង ម្ល៉ោះហើយការចលនាឧបត្ថម្ភណែនាំនិងពន្យល់ ជូនមាមីងក្នុងតំបន់ត្រូវបានអ្នកគ្រូលៀង អនុវត្តពោរពេញទៅដោយ ស្មារតីទទួលបន្ទុក ព្រមទាំងអស់ពីចិត្តពីថ្លើមនិងហ្មត់ចត់។ អ្នកគ្រូលៀង រៀបរាប់ៈ "មុនពេលចូលនិវត្ត នាងខ្ញុំជាប់រវល់ទៅបំពេញការងាររហូត ម្ល៉ោះហើយគ្មានពេលវេលាស្និទ្ធស្នាលជាមួយនឹងមាមីងក្នុងភូមិ។ បច្ចុប្បន្ន នាងខ្ញុំចូលរួមសកម្មភាពនៅភូមិភាគ ដើម្បីមានឱកាសស្វែងយល់ពី ស្ថានភាពគ្រួសារមាមីងជិតខាង ហេតុនោះមនោសញ្ចេតនាអ្នកភូមិផង របងជាមួយកាន់តែបានរឹតបន្តឹងជាងទៀត"។ អ្នកគ្រូលៀង ឲ្យដឹងបន្ថែម អ្នកគ្រូមានរបរដៃឆ្វេងមួយទៀតនោះ គឺបកប្រែភាសាចិនឲ្យក្រុមភ្ញៀវមកធ្វើការជាមួយនឹងក្រុងកឹងធើ និងអមដំណើរជាមួយនឹងគណៈដឹកនាំ ក្រុងទៅសកម្មភាពនៅបរទេស។
អ្នកគ្រូលៀងរៀបរាប់ៈ" ទោះបីចូលនិវត្តន៍ក៏ដោយ ប៉ុន្តែអ្នកគ្រូនៅតែបានគណៈដឹកនាំក្រុង មាមីងទុកចិត្តប្រគល់ការងារជូន ម្ល៉ោះហើយនាងខ្ញុំខិតខំសម្រេចភារកិច្ចរបស់ខ្លួនឲ្យបានល្អ"។ ជាង៣០ឆ្នាំបង្រៀនសិស្ស និងជិត៣០ឆ្នាំជាបក្ខជន អ្នកគ្រូលៀងនៅតែជាស្រ្តីដ៏ក្លៀវក្លាមួយរូប ជា និច្ចកាលតែងមានបំណងរួមចំណែកកសាងក្រុងកឹងធើ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែសម្បូរសប្បាយ៕
ហាថាញ-សឺនម៉ាល័យ