ស្របក្នុងឱកាសទិវាបុណ្យជាតិ ២កញ្ញា មាមីងឃុំថាញ់តុង ស្រុកដឹមយេីុយ ខេត្តកាម៉ាវ បានរួមគ្នាប្រារព្ធពិធីបុណ្យរំលឹកគុណអ៊ំហូ។
ប្រជាជនឃំុថាញតុងខ្នះខែ្នងរួមម្ហូបអាហាររៀបជាស្ពកបាយសមែ្តងការគោរពចំពោះអ៊ំ។
ព្រលឹមស្រាងៗ មាមីងបានជួបជុំគ្នាកុះករនៅអគារវប្បធម៌ភូមិថាញ់តុង ឃុំថាញ់តុងដើម្បីរួមគ្នាដណ្ដាំរៀបស្ពកសែនលោកអ៊ំ។ ម្នាក់ៗ សុទ្ធសឹងមានការងារធ្វើដោយឡែកៗពីគ្នា។ល។ ហេតុនេះ បាយម្ហូបរៀបចំរួចរាល់នៅពេលព្រះអាទិត្យទើបនឹងរះឡើង។ បាយម្ហូបសាមញ្ញ ទាំងនេះបានបៀបជាសំណែនគ្រប់ៗគ្នាអុជទៀនធូប សម្ដែងទឹកចិត្តគោរពបូជាចំពោះអ៊ំនៅមុខអាសនៈតម្កល់រូបថតអ៊ំនៅទីស្នាក់ការភូមិ ។
ចុងឆ្នាំ២០១១ គ្រួសារជនរួមជាតិខ្មែរដែលមានជីវភាពលំបាកនៅលើភូមិសាស្រ្តឃុំថាញ់តុង ត្រេកអរយ៉ាងខ្លាំងនៅពេលក្រសួងវប្បធម៌-កីឡានិងទេសចរណ៍បានជូនរូបថតអ៊ំ៣.០០០សន្លឹក។ រូបថតអ៊ំក៏បានប្រជាជនឃុំនេះយកទៅផ្ទះតម្កល់នៅកន្លែងដ៏សមគួរបំផុត អ្នកខ្លះនៅទាំងធ្វើអាសនៈតម្កល់រូបថតអ៊ំទៀតផង។ ក្នុងថ្ងៃសែនអ៊ំជារៀងរាល់ឆ្នាំមាន គ្រួសារមិនតិចបានរៀបចំបាយម្ហូបសែនអ៊ំ ប៉ុន្តែការធ្វើនេះពិសេសគឺធ្វើដោយខ្លួនឯងពុំទាន់មានការប្រមូលផ្ដុំ។ អាស្រ័យហេតុនេះ គណៈកម្មាធិការបក្សឃុំថាញ់តុង បានបំផុសចលនាសាខាបក្សភូមិទាំង៦លើភូមិសាស្រ្តភូមិ ជ្រើសយកភូមិថាញ់តុងធ្វើជាកន្លែងរៀបចំបាយម្ហូបរំលឹកគុណអ៊ំ។ នេះក៏ជាឆ្នាំដំបូងដែលឃុំថាញ់តុងរៀបចំបាយម្ហូបបែបនេះនៅ
កន្លែងប្រជុំជីវកិច្ចវប្បធម៌ ហើយទទួលបានការគាំទ្រនិងស្ម័គ្រចិត្តខ្ពស់ពីប្រជាជនភូមិភាគគ្រប់ជាន់ស្រទាប់។ ពូគឹមភឿកហឿង ជាគ្រួសារជនជាតិខ្មែរនៅឃុំថាញ់តុង រៀបរាប់ៈ "យើងខ្ញុំជ្រាបច្បាស់នូវទិសដៅដ៏វិសេសនៃពិធីនេះនិងគុណបំណាច់ដ៏ធំធេងរបស់អ៊ំ ទើបនាំគ្នាស្ម័គ្រចិត្តរួមវិភាគទាន។ ទោះបីជាស្ពកបាយម្ហូបធម្មតាក៏ដោយ ប៉ុន្តែនោះគឺជាទឹកចិត្តប្រជាជននៅចុងប៉ូចនៃមាតុប្រទេសដូចយើងខ្ញុំ "។
លោកស្រីង្វៀនង៉ុកត្រឹង អនុលេខាគណៈកម្មាធិការបក្សឃុំថាញ់តុង ឲ្យដឹងៈ "គណៈកម្មាធិការបក្សឃុំនឹងបន្តរក្សានូវពិធីនេះ ពីព្រោះនេះមិនត្រឹមតែជាឱកាសប្រមូលផ្ដុំនូវទឹកចិត្តស្នេហាជាតិគោរព និងដឹងគុណអ៊ំស្របក្នុងថ្ងៃសំខាន់របស់ប្រទេសជាតិប៉ុណ្ណោះទេ នៅទាំងគឺជាការអប់រំដល់យុវជនជំនាន់ក្រោយឲ្យបានយល់អំពីគុណបំណាច់ដ៏ធំធេងនិងការបរិច្ចាគដ៏មហិមារបស់បីតាជាតិ " ។
រយៈកាលកន្លង បក្ខជន កម្មាភិបាល ប្រជាជននៅលើភូមិសាស្រ្តស្រុកដឹមយេុីយនិយាយរួម ឃុំថាញ់តុងនិយាយដោយឡែក តែងមានស្មារតីភ្ញាក់រលឹកក្នុងការលត់ដំរៀនសូត្រ និងធ្វើតាមគំរូសីលធម៌ហូជីមិញ ជានិច្ចក្នុងរាល់ដំណាក់កាលរៀនសូត្របំពេញការងារ និងពលកម្មផលិត។ បណ្ដាបធានបទសកម្មភាពធ្វើតាមគំរូអ៊ំតែងទទួលបានការគាំទ្រពីអង្គការមហាជន បក្ខជន កម្មាភិបាលប្រជាជនយ៉ាងកុះករ។ ប្រការនេះ សឲ្យឃើញថាការរីកសាយភាយនិងស៊ីជម្រៅដែលបានប្ដូរពី "ការរៀនសូត្រ " ឆ្ពោះទៅកាន់ "ការធ្វើតាម" ។ ស្ពកបាយសែនអ៊ំនាឱកាសទិវា បុណ្យជាតិកន្លងហើយនៅភូមិថាញ់តុងបានដណ្ដាំស្លដោយរបស់ដែល បានមកពីការដាំដុះ ចិញ្ចឹមដោយផ្ទាល់របស់មាមីង។ លោកង្វៀនថាយហៀង អនុប្រធានគណៈឃោសនាអប់រំនៃគណៈកម្មាធិការស្រុកដឹមយេីុយ ឲ្យដឹងៈ "នៅពេលខាងមុខ ស្រុកនឹងពង្រីកបន្ថែមទម្រង់រូបភាពប្រហាក់ប្រហែលនេះដល់ប្រជាជននៅឃុំផ្សេងហេីយនឹងទៀតប្រព្រឹត្ត ឡើងស្របឱកាសបុណ្យសំខាន់ៗរបស់ប្រទេសជាតិ " ៕
ហ៊ឺវតុង-ពេជ្រសឿន