នោះគឺអនុសេនីយ៍ឯកបំរុងង្វៀងវាំុងថាំង អនុលេខាសម្ពន្ធយុវជន មូលដ្ឋាននៃកងពលតូចលេខ៩៦២ (យោធភូមិភាគ៩)។ ជាមួយនឹងទឹកចិត្តប្រាថ្នាបរិច្ចាគ បងបានរួមវិភាគទានយ៉ាងច្រើន ក្នុងសកម្មភាពសម្ពន្ធយុវជន និងបណ្តាការចលនាយុវជននៃអង្គភាព។
អនុសេនីយ៍ឯកបំរុងង្វៀងវាុំងថាំង កម្មាភិបាលយុទ្ធជនសកម្ម។
រយៈកាលកន្លង អនុសេនីយ៍ឯកបំរុងវៀងវាំុងថាំង បានលើកកម្ពស់ស្មារតីទទួលខុសត្រូវខ្ពស់ សាមគ្គីឯកភាព រួមជាមួយនឹងសមូហភាព គណៈប្រតិបត្តិការសម្ពន្ធយុវជនមូលដ្ឋាន ធ្វើសេនាធិការជូនស្នងការនយោបាយ គណៈកម្មាធិការបក្ស មេបញ្ជាការកងពលតូច ដើម្បីដឹកនាំអនុវត្តការងារសម្ពន្ធយុវជន និងការងារចលនាយុវជនសម្រេចបានយ៉ាងឆ្នើមនូវភារកិច្ចដែលថ្នាក់លើប្រគល់ជូន។ ពិសេសក្នុងសកម្មភាពបងតែងលើកកម្ពស់សមត្ថភាពរបស់ខ្លួន ដូចជាសមោសរសិល្បៈវេទិការៀបចំការដោះដូរប្រពៃណី។ល។ ទោះបី បងមិនបានបណ្តុះបណ្តាលជំនាញខាងសមត្ថភាពណែនាំកម្មវិធីក៏ដោយ ប៉ុន្តែជាមួយនឹងទេពកោសល្យ ព្រមទាំងការចូលចិត្តដិតអារម្មណ៍និងសេចក្តីក្លៀវក្លារបស់បង បងបានបញ្ជាក់អះអាងនូវសមត្ថភាពណែនាំ និងទាក់ទាញយុវវ័យក្នុងអង្គភាពឲ្យចូលរួម សកម្មភាពសម្ពន្ធយុវជននិងចលនាយុវជន។
ជាមួយនឹងតួនាទី"មគ្គទេសក៍"សម្ពន្ធយុវជនមូលដ្ឋាន ក្នុងដំណាក់កាលសកម្មភាព បងជានិច្ចកាលតែងជាស្នូលនៃសាមគ្គីភាពក្នុងអង្គភាព។ ចំពោះកម្មាភិបាលសម្ពន្ធយុវជន និងសមាជិកសម្ពន្ធយុវជនណា មានចំណុចខ្វះកន្លះ បងតែងអស់ពីចិត្តពីថ្លើមណែបង្ហាញច្បាស់លាស់ ដើម្បីកែប្រែជម្នះបានទាន់ពេល។ រូបបងផ្ទាល់តែងធ្វើជាគំរូក្នុងការ "និយាយត្រូវតែអនុវត្ត" និងសម្តែងច្បាស់នូវការធ្វើគំរូខាងសីលធម៌និងចរិយាមារយាទ។ ព្រោះហេតុនោះ បណ្តាការឃោសនា អាស្រ័យដោយសម្ពន្ធយុវជនមូលដ្ឋានបំផុស ដូចជា "យុវជនកងទ័ពប្រឡងប្រណាំង លត់ដំសីលធម៌ លត់ដំបញ្ញាឈានមុខ ច្នៃប្រតិដ្ឋ សក្តិសមនឹងកិត្តិនាម កងទ័ពអ៊ំហូ""យុវជនកងទ័ពជាមួយនឹងវប្បធម៌ចរាចរ""អ្នកដឹងឧបការគុណ ទឹកចិត្តមិត្តរួមកង""មួយសប្តាហ៍រៀនមួយមាត្រានៃច្បាប់"" កម្មាភិ បាលយុទ្ធជនកងពលតូចរួមកម្លាំងសាមគ្គីកសាងជនបទថ្មី"និង" យុវជនកងពលតូច លើកទ័ពឆ្ពោះទៅកាន់វិស័យវិទ្យាសាស្រ្តបច្ចេកវិជ្ជា"។ល។ តែងទាក់ទាញកម្មាភិបាលសម្ពន្ធយុវជនក្នុងអង្គភាពចូលរួម។ ក្នុងមហាសន្និបាតសម្ពន្ធយុវជនមូលដ្ឋាននីតិកាលឆ្នាំ២០១២-២០១៧ បងង្វៀងវាំុងថាំង បានតែងតាំងទទួលតួនាទីអនុលេខាសម្ពន្ធយុវជន មូលដ្ឋានដោយស្លឹកឆ្នោតគាំទ្រទាំង១០០%។ នៅក្នុងមហាសន្និបាតតំណាងសម្ពន្ធយុវជនកុម្មុយនិស្តហូជីមិញ យោធភូមិភាគ៩ លើកទី៨ បងបានបណ្តាអ្នកតំណាងបោះឆ្នោតទុកចិត្តជាមួយនឹងចំនួនឆ្នោតខ្ពស់បំផុត (៩៨%) ដើម្បីចូលរួមមហាសន្និបាតសម្ពន្ធយុវជនកុម្មុយនិស្តហូជីមិញនៅរដ្ឋធានីហាណូយ។ ក្នុងរយៈពេលសកម្មភាព១១ឆ្នាំ បងទទួលបានលិខិតសរសើរ២៣លើកដោយស្នាដៃចលនាប្រឡងប្រណាំងប្តេជ្ញា ឈ្នះប្រឡងប្រណាំងវាយសម្រុក និងស្នាដៃក្នុងបណ្តាពិធីប្រឡងផ្សេងៗ របស់ស្នងការនយោបាយ ផ្នែកស្ថាប័នគ្រប់លំដាប់ថ្នាក់រៀបចំឡើង។
ទោះបីសម្រេចបានស្នាដៃឆ្នើមជាច្រើនក៏ដោយ ប៉ុន្តែអនុសេនីយ៍ឯក បំរុងង្វៀងវាំុងថាំង មិនស្កប់ចិត្តឡើយបងឲ្យដឹងៈ"ជាមគ្គទេសក៍យុវជន ខ្ញុំតែងរំលឹកខ្លួនឯងថា ត្រូវលើកកម្ពស់ស្មារតីទទួលខុសត្រូវអស់ពីចិត្ត ពីថ្លើមនឹងការងារឈានមុខ ស្ម័គ្រចិត្តអនុវត្តនូវការងារណាលំបាកការងារណានៅខ្សោយ ហើយប្តេជ្ញាចិត្តអនុវត្តឲ្យបានល្អនូវរាល់ភារកិច្ច"៕
ប្រភព:www.baoangiang.com.vn -សឺនម៉ាល័យ