អនុវត្តល្អកម្មវិធីសុខុមាលភាពសង្គម ដើម្បីជនរួមជាតិភាគតិចបានទទួលផលគ្រប់គ្រាន់ពីគោលនយោបាយឧបត្ថម្ភរបស់រដ្ឋ គឺជាសមិទ្ធផលដែលខណ្ឌអូរម៉ូងសម្រេចបាននៅឆ្នាំ២០១៦។
សាលាបឋមសិក្សាង្វៀនទ្រីភឿង សង្កាត់ត្រឿងឡាក ត្រូវ បានវិនិយោគទុនកសាងថ្មី។
តាមប្រសាសន៍លោកឌាំងវ៉ាំងថើម ប្រធានការិយាល័យជនជាតិខណ្ឌ អូរម៉ូង ឲ្យដឹង៖ ឆ្នាំ២០១៦ ខណ្ឌអូរម៉ូងបានផ្តុំកម្លាំងដោះស្រាយបានល្អបញ្ហាសុខុមាលភាពសង្គម លើកកម្ពស់គុណភាព ជីវភាពរបស់ជនរួមជាតិភាគតិច បង្រួញគម្លាតនៃកម្រិតរស់នៅរវាងជនរួមជាតិភាគតិចនិងសហគមន៍។ ទន្ទឹមនឹងនោះ ផ្តោតការយកចិត្តទុកដាក់វិនិយោគទុន ស្តារ អភិរក្ស ពង្រីកតម្លៃវប្បធម៌ និងតម្រូវការចាំបាច់អំពីជំនឿសាសនា របស់ជនរួមជាតិភាគតិច សមស្របនឹងការកំណត់របស់ច្បាប់។ ក្នុងនោះ លេចធ្លោបំផុតគឺការគិតគូរការងារអប់រំ លើកកម្ពស់ប្រជាបញ្ញា ក្នុងជនរួមជាតិភាគតិច ជំរុញអត្រាសិស្សឋិតក្នុងអាយុចូលរៀនឲ្យចូល រៀនមានការកើនឡើងជាលំដាប់ ដោយឡែកនៅឆ្នាំសិក្សា២០១៦-២០១៧ កម្រិតមត្តេយ្យសម្រេច៨៥% បឋមសិក្សាសម្រេច១០០% មធ្យមសិក្សាមូលដ្ឋានសម្រេច៩០% មធ្យមសិក្សាចំណេះទូទៅសម្រេច៧០% ។ ការបង្រៀន និងរៀនអក្សរខ្មែរក៏បានជំរុញយ៉ាងខ្លាំងក្លានៅតាមសាលាសកល។ អ្នកគ្រូដាវធីសារ៉ង នាយិការង សាលាមធ្យមសិក្សាចំណេះទូទៅជនជាតិអន្តេវាសិកក្រុងកឹងធើ ឲ្យដឹង៖ "សាលាអនុវត្តការបង្រៀនអក្សរខ្មែរ គ្រប់ម៉ោងតាមកម្មវិធីសៀវភៅពុម្ពរបស់ក្រសួងអប់រំ និងបណ្តុះបណ្តាល ម៉្លោះហើយឪពុកម្តាយសិស្សមានភាពរីករាយ សិស្សចូលចិត្តរៀន។ ក្រៅពីនោះ សាលានៅទាំងរៀបចំពិធីប្រឡងវោហារកោសល្យភាសាខ្មែរដើម្បីប្អូនៗ បង្កើនចំណេះដឹងសន្ទនាគ្នាជាប្រចាំ។ ផ្តើមពីនោះ ការបង្រៀនអក្សរខ្មែរនៅក្នុងសាលាពីមួយថ្ងៃទៅមួយ ថ្ងៃកាន់តែមានភាពល្អប្រសើរ"។ លោកត្រឿងសុហ្វីអនុប្រធានការិយាល័យជនជាតិខណ្ឌអូរម៉ូង រីករាយពេលជនរួមជាតិភាគតិចនៅខណ្ឌអូរម៉ូង១០០% មានមធ្យោបាយប្រើប្រាស់។ ទន្ទឹមនឹងនោះ អត្តសញ្ញាណវប្បធម៌ល្អប្រពៃរបស់ជនជាតិខ្មែរ ចិន និងជនជាតិផ្សេងៗជាច្រើនត្រូវបានអភិរក្សនិងពង្រីក មានដូច៖ ប្រណាំងទូក-ង របាំ ភ្លេងពិណពាទ្យ ចម្រៀងតីវ ឡកម៉ុងសាយ ។ល។ ព្រមជាមួយនោះ ការិយាល័យជនជាតិខណ្ឌអូរម៉ូង ធ្វើសេនាធិការជូនថ្នាក់ដឹកនាំ ដើម្បីទៅសួរសុខទុក្ខ និងជូនអំណោយ ទេយ្យវត្ថុចំពោះព្រះសង្ឃនៅតាមវត្តអារាម វិជ្ជាស្ថាន និងជនរួមជាតិភាគតិចនាឱកាសបុណ្យទានតាមប្រពៃណីជារៀងរាល់ឆ្នាំ។ ភូមិភាគនៅទាំងបង្កលក្ខណសម្បត្តិជួយជនរួមជាតិភាគតិចទទួលបុណ្យចូលឆ្នាំថ្មី និងបុណ្យផ្សេងៗទៀតដោយស្មារតីសាមគ្គី សប្បាយរីករាយ សុវត្ថិភាព និងប្រិតសំចៃ។
ទន្ទឹមនឹងនោះ ប្រព័ន្ធអគារសិក្សានិងដំណាក់សុខាភិបាលត្រូវបានផ្តោតការយកចិត្តទុកដាក់វិនិយោគទុនកសាងសមរម្យ នៅតាមសង្កាត់ ដែលមានជនរួមជាតិខ្មែររស់នៅកុះករ។ អាស្រ័យហេតុនោះ កម្មវិធីសុខាភិបាលជាតិត្រូវបានអនុវត្តងាយស្រួល។ ក្នុងនោះ ចលនាដែលអនុវត្តប្រកបដោយប្រសិទ្ធភាព គឺការបង្ការទប់ស្កាត់កង្វះអាហារូបត្ថម្ភ លើកុមារជនជាតិភាគតិចអាយុ៥ឆ្នាំ ប្រការនេះធ្វើឲ្យអត្រាកុមារខ្វះអាហារូបត្ថម្ភកាត់បន្ថយនៅក្រោម១១% អត្រាគ្រួសារជនជាតិភាគតិច ចូលរួមប្រើធានារ៉ាបរងសុខាភិបាលសម្រេច៧៨,៨%៕
ហាថាញ់-មុនី