ដោយបវេណីមិនចុះញ៉មនៅក្នុងសម័យសង្គ្រាមតស៊ូពីរលើក ឃុំវិញទ្វី ស្រុកហ្គវ៉ាវ ខេត្តគៀងយ៉ាង ត្រូវបានលើកតម្កើងជាវីរកម្លាំង ប្រដាប់អាវុធប្រជាជនកាលពីឆ្នាំ១៩៧៨។ កន្លងហើយដោយបានផ្តោតការយកចិត្តទុកដាក់របស់បក្ស រដ្ឋកម្មាភិបាលនិងប្រជាជន វីរឃុំវិញទ្វី ខិតខំបញ្ចេញកម្លាំងប្រឡងប្រណាំងពលកម្មផលិត កសាងជីវភាពសម្បូរសប្បាយសុខដុមរមនា។
|
ផ្លូវគមនាគមន៍ជនបទនៅវិញទ្វី ពីមួយថៃ្ងទៅមួយថៃ្ង កាន់តែស្រឡះស្រឡំនិងរឹងមាំ។
|
លោកឡេក្វឹកណាម ប្រធានគណៈកម្មាធិការប្រជាជនឃុំវិញទ្វី ឲ្យដឹងៈ បច្ចុប្បន្ន ទូទាំងឃុំមានប្រជាជនចំនួន២.៧៣៣គ្រួសារ ដោយមានមនុស្សចំនួន១១.៥៦៥នាក់ និងមានផ្ទៃដីធម្មជាតិចំនួន៤.៣៨៨ហិកតា ក្នុងនោះ ផ្ទៃដីផលិតស្រូវពីររដូវមានចំនួន២.៩០០ហិកតា។ ដើម្បីពង្រីកនូវសក្តានុភាព និងប្រៀបខ្លាំងរបស់ភូមិភាគ ប៉ុន្មានឆ្នាំកន្លងកម្មាភិបាលនិងប្រជាជនឃុំវិញទ្វី បានសាមគ្គី ខិតខំឆ្លងកាត់ការលំបាកផ្តុំកម្លាំងអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ច ពិសេសគឺអភិវឌ្ឍសេដ្ឋកិច្ចកសិកម្មគ្រប់ជ្រុងជ្រោយ និងអភិវឌ្ឍរបរចិញ្ចឹមជលផល។ អាស្រ័យដូច្នោះ សេដ្ឋកិច្ចគ្រួសាររបស់ប្រជាជនត្រូវបានលើកស្ទួយការងារអប់រំត្រូវបានផ្តោតការយកចិត្តទុកដាក់ជាចម្បង។ អត្រាកៀរគរសិស្សនៅរាល់កម្រិតសិក្សាចូលរៀនសម្រេច៩៨,៥% ការងារសង្គមភាវូបនីយកម្មអប់រំ ទទួលបានលទ្ធផលគួរជាទីមោទនៈ មានដូចៈ ការចលនាសប្បុរសជនចូលរួមជូនសៀវភៅសរសេរ សៀវភៅពុម្ពកង់ជូនសិស្សក្រីក្រនិងសិស្សរៀនសម្រេចនិទ្ទេស ពូកែគ្រាន់បើ រីឯការងារថែទាំសុខភាពប្រជាជនក៏បានអនុវត្តសម្រេចលទ្ធផលល្អប្រសើរ។
លោកឡេក្វឹកណាម ប្រធានគណៈកម្មាធិការប្រជាជនឃុំវិញទ្វី ឲ្យដឹងៈ ដោយកំណត់ច្បាស់ នេះគឺជាឃុំកសិកម្ម បក្ខភាគក៏បានផ្តោតការយកចិត្តទុកដាក់អភិវឌ្ឍត្រូវតាមគោលដៅ។ ឆ្លងតាមរយៈនោះ ឃុំបានរៀបចំគម្រោងអនុតំបន់ចិញ្ចឹមបង្គារ ផលិតស្រូវឬក៏ផលិតស្រូវ-ដាំដំណាំរួមចំនួនពីរគម្រោងការ។ បច្ចុប្បន្ន ឃុំបានពង្រឹងនិងពង្រីកការបង្កើតក្រុមសហការនៅតាមភូមិនានាឡើងវិញ។ ទន្ទឹមនឹងនោះ ឃុំបានខិតខំផ្សព្វផ្សាយ និងចលនាប្រជាជនបង្វែររចនាសម្ព័ន្ធដំណាំសត្វចិញ្ចឹមឲ្យបានសមស្របជាមួយនឹងលក្ខណៈជាក់ស្តែងរបស់ភូមិស្រុក។ ពិសេស អនុវត្តវាលស្រែគំរូខ្នាតធំ។ នៅភូមិទាំងពីរ គឺភូមិចៀងថាំងនិងភូមិមើុយហ៊ុង សព្វថ្ងៃមាមីងបានបង្វែររចនាសម្ព័ន្ធត្រូវតាមទិសដៅនាំមកនូវប្រសិទ្ធភាពខ្ពស់ពីទម្រង់រូបភាពដំណាំរួមផ្សំ-ស្រូវ-ដំណាំរួមផ្សំ។ ជាមួយនឹងទម្រង់រូបភាពនេះ ភូមិមួយចំនួនទៀតបានចិញ្ចឹមត្រីគួបផ្សំនឹងចិញ្ចឹម ជ្រូក មាន់ ទាជាដើម។
ពូង្វៀងថាញ់តុង ប្រជាជនភូមិចៀងថាំង ឃុំវិញទ្វី ឲ្យដឹងៈ ប៉ុន្មានឆ្នាំកន្លង តម្លៃស្រូវចុះថោក ប្រជាជនមិនសូវបានចំណេញ ម្ល៉ោះហើយមាមីងងាកមកអនុវត្តទម្រង់រូបភាពផលិតស្រូវ-ដាំដំណាំរួមផ្សំ រកបានប្រាក់ចំណូលបង្គួរ។ អាស្រ័យហេតុនោះ មកទល់ពេលនេះ គ្រួសារពូបានចាកផុតពីភាពក្រីក្រ។ បងវ៉វាំុងត្រិញ នៅភូមិវិញប៊ិញ ឃុំវិញទ្វី ឲ្យដឹងដោយក្តីរីករាយៈ ប៉ុន្មានឆ្នាំកន្លង បានគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំ ផ្តោតការយកចិត្តទុកដាក់ជំនួយដោយរូបភាពជាច្រើន មានដូចៈ ធានាបុលដើមទុនបង្កបង្កើនផល បើកវគ្គហ្វឹកហាត់ ផ្ទេរជូនវិទ្យាសាស្រ្តបច្ចេកទេសកំណត់ទិសដៅឲ្យកសិករ បង្វែររចនាសម្ព័ន្ធទម្រង់រូបភាពតាមទិសដៅមានប្រសិទ្ធភាពសេដ្ឋកិច្ច ជូនដល់ប្រជាជន ដូចៈ ទម្រង់រូបភាពចិញ្ចឹមបង្គារ-ផលិតស្រូវឬក៏ផលិតស្រូវ-ដាំដំណាំរួមផ្សំ។ល។ ជួយឲ្យមាមីងកសិករពង្រីកយ៉ាងពេញទំហ៊ឹងនូវសក្តានុភាព ដីធ្លីដែលមានស្រាប់ដើម្បីឈានឡើងធ្វើមានធ្វើបាន។
លោកត្រឹងថាញ់យ៉ាង លេខាបក្ខភាគឃុំវិញទ្វី ឲ្យដឹងៈ រយៈពេល៣៩ ឆ្នាំកន្លង ក្រោមការដឹកនាំរបស់បក្ខ ពិសេសគឺគណៈកម្មាធិការបក្ស ស្រុកហ្គវ៉ាវ បក្ខភាគនិងប្រជាជនឃុំវិញទ្វី បន្តការពង្រីកប្រវេណីវីរភាព ឆ្លងកាត់ការលំបាក សាកល្បង ខិតខំអនុវត្តការងារលើកស្ទួយជីវភាពប្រជាជនដោយឥតឈប់ឈរ ដើម្បីឈានឡើងកសាងភូមិស្រុកសម្រេចបានសមិទ្ធិផលជាច្រើនគួរជាទីមោទនៈ ពិសេស៥ឆ្នាំជិតៗ នេះជាមធ្យភាគ សេដ្ឋកិច្ចរបស់ឃុំមានកំណើនខ្ពស់គឺសម្រេចជាង១៤,៥០%/ឆ្នាំ អត្រាស្បៀងក្នុងមនុស្សម្នាក់ៗ សម្រេចជាង២.៩២៣គីឡូក្រាម/ម្នាក់/ឆ្នាំ ប្រាក់ចំណូលក្នុងមនុស្សម្នាក់ៗ សម្រេច២៤,៥លានដុង/ឆ្នាំ។ ពិសេស គឺឃុំបានស្ថាបនាឡើងវិញនូវមណ្ឌលអតីតមូលដ្ឋាន គណៈកម្មាធិការបក្ស ខេត្ត គណៈកម្មាធិការបក្សស្រុកនៅភូមិវិញប៊ិញ។ ព្រមជាមួយនោះ ឃុំនៅទាំងកសាងដំណាក់សុខាភិបាល សួនច្បារដើមឈើលម្អ រោងផ្សារមជ្ឈមណ្ឌលវប្បធម៌កីឡា សាលារៀននិងកសាងបើកទូលាយ នូវមណ្ឌលតាំងទីលំនៅ ក៏ដូចជាផ្សារឃុំបានមាំទាំ។ គ្រួសារក្រីក្រក៏បានកាត់បន្ថយនៅត្រឹមតែ៤,៧៣%។ បច្ចុប្បន្ន ឃុំសម្រេចបាន១៤/១៩ លក្ខឋានជនបទថ្មី។
ពិសេស វិញទ្វីគឺជាឃុំមួយក្នុងចំណោមឃុំដទៃទៀត បានទទួលស្គាល់ជាអង្គភាពឈានមុខ ក្នុងការចលនាប្រឡងប្រណាំងរបស់ស្រុក ជាច្រើនឆ្នាំបន្តបន្ទាប់ ហើយបានរដ្ឋាភិបាលជូនទង់ប្រឡងប្រណាំងនាំមុខគេក្នុងបណ្តុំឃុំនិងជាបក្ខភាគស្អាតស្អំរឹងមាំគំរូ១០ឆ្នាំជាបន្តបន្ទាប់៕
ឡេស៊ាង-លីសៀ