ឃុំតឹងមី ស្រុកត្រាអូង (វិញឡុង) ជាភូមិភាគមានជនរួមជាតិខ្មែររស់នៅកុះករ មានបណ្តាជនជាង៤.៧០០នាក់ ស្រូបអត្រា៤១%នៃចំនួនប្រជាជនទូទាំងឃុំ។ រយៈពេលកន្លង អាស្រ័យការយកចិត្តទុកដាក់ជំនួយរបស់បក្សនិងរដ្ឋ ផ្សំជាមួយនឹងស្មារតីឆ្លងកាត់ការលំបាកឈានឡើងរបស់គ្រួសារនីមួយៗ បានជាជីវភាពរបស់ជនរួមជាតិខ្មែរនៅទីនេះ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែលំនឹង។
ប្រគល់ជូនគោដល់ប្រជាជនតាមទម្រង់រូបភាព" ចិញ្ចឹមគោតាមទិសដៅសុវត្ថិភាពជីវសាស្រ្ត" នៅឃុំតឹងមី ស្រុកត្រាអូង។
លោកពូថាច់អាង នៅភូមិសុករ៉ួង ឃុំតឹងមីឲ្យដឹង៖ "ដោយសារមានដីផលិតបន្តិចបន្តួច ហើយគ្មានមុខរបរបានជាប្ដីប្រពន្ធខ្ញុំទៅធ្វើការឈ្នួល គ្រប់សព្វបែបយ៉ាងប៉ុន្តែភាពអត់ឃ្លានក្រីក្រនៅតែដេញតាមប្រកិត។ ឆ្នាំ២០១០ គ្រួសារខ្ញុំបុលបាន១៣លានដុងពីប្រភពទុនជំនួយដោះស្រាយ ការងារធ្វើជូនជនរួមជាតិខ្មែរក្រីក្រ តាមសេចក្ដីសម្រេចចិត្ត៧៤របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល។ ផ្ដើមពីប្រភពទុននេះ ខ្ញុំពង្រីកទម្រង់រូបភាព ចិញ្ចឹមគោដោយតាំងចិត្តខិតខំចាកផុតពីភាពក្រីក្រ"។ អាស្រ័យការព្យាយាម ទ្រាំលំបាកហត់នឿយថែទាំ បានជាសព្វថ្ងៃហ្វូងគោរបស់ពូថាច់អាង កើនបាន៤ក្បាល។ ដើម្បីលំនឹងជីវភាពនិងមានលក្ខណៈសម្បត្តិ ចិញ្ចឹមកូនៗរៀនសូត្រ ប្ដីប្រពន្ធពូថាច់អាងបានខ្នះខ្នែងដាំឈូកដើម្បីរកប្រាក់ចំណូលបន្ថែម។ ឆ្នាំ២០១៣ បានរដ្ឋជំនួយមួយចំណែកនិងបានការឧបត្ថម្ភរបស់សាច់ញាតិបានជាគ្រួសារពូសង់បានផ្ទះថ្មីសមរម្យ។ នោះក៏ជាឆ្នាំដែលគ្រួសារពូថាច់អាងបានចាកផុតពីភាពក្រីក្រផងដែរ។ រីឯបងថាច់អ៊ុក នៅភូមិសុករ៉ួង ត្រូវបានបងប្អូនភាគច្រើនស្ងើចសរសើរអំពីចរិតឧស្សាហ៍ព្យាយាមរៀនសូត្រ ស្មារតីភ្ញាក់រលឹកឈានឡើងដោយកម្លាំងខ្លួនឯងផ្ទាល់មិនរង់ចាំឬសង្ឃឹមតែជំនួយរបស់រដ្ឋ។ បងថាច់អ៊ុក ឲ្យដឹង៖ ក្រោយពីបានស្វែងយល់ឃើញថា ទម្រង់រូបភាពដាំឈូកលើដីស្រែ មានប្រសិទ្ធភាពខ្ពស់ជាង បើប្រៀបនឹងការផលិតស្រូវប្ដីប្រពន្ធបងក៏សម្រេចចិត្តជួលដីស្រែ៦កុងដាំឈូក។
ប្រធានគណៈកម្មាធិការប្រជាជនឃុំតឹងមី ដាំងវាំុងបា ឲ្យដឹង៖ ដំណាក់កាល២០១០-២០១៥ ឃុំតឹងមីបានកៀរគរប្រភពទុនឲ្យបុលជាច្រើនដើម្បីជំនួយប្រមាណ១២ពាន់លានដុងដល់គ្រួសារក្រីក្រ គ្រួសារមានស្ថានភាពលំបាក គ្រួសារជនជាតិភាគតិចនៅលើភូមិសាស្រ្ត មានដើមទុនផលិតកម្មចិញ្ចឹមសត្វ។ ក្នុងការអនុវត្តន៍បណ្តាគោលនយោបាយជនជាតិ ឃុំបានផ្សព្វផ្សាយដ៏ប្រសិទ្ធភាពនូវសេចក្ដីសម្រេចចិត្ត៥៤,២៩,១០២ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ដោយសរុបចំនួនទឹកប្រាក់ជិត៩៥០លានដុង។ ទន្ទឹមនឹងនោះ ដើម្បីជួយជនរួមជាតិខ្មែរ លើកកម្ពស់ប្រសិទ្ធភាពផលិតកម្ម ឃុំបានសហការបើកបង្រៀនមុខរបរផ្ទេរជូនវិទ្យាសាស្រ្តបច្ចេកទេស កសាងទម្រង់រូបភាពមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់មានដូច៖ ចិញ្ចឹមគោ បណ្តុះផ្សិតចម្បើង ដាំឈូក ដំណាំផ្សេងៗ នៅវាលស្រែ។ល។ អាស្រ័យហេតុនោះ រយៈពេល៥ឆ្នាំកន្លង ឃុំតឹងមីកាត់បន្ថយគ្រួសារក្រីក្របានចំនួន៤៣០គ្រួសារ ក្នុងនោះមានគ្រួសារជនរួមជាតិខ្មែរប្រមាណ៦០%៕
ផាមមិញទ្វឹង(baotintuc.vn)