ទូកគែហ៊ៅ (ទូកសម្រាប់ដឹកព័ស្តុភារឬហៅថាទូកបញ្ជាការក្រុមទូក-ង) ទូកនេះ មានតួនាទីសំខាន់និងជាមធ្យោបាយជំនួយការនៅក្នុងពិធីប្រណាំងទូក-ង។
ទូកគែហ៊ៅត្រូវបានរចនាក្បូរក្បាច់រំលេចពណ៌យ៉ាងប្រណីត។
នៅខេត្តសុកត្រាំងទូកគែហ៊ៅរងការសាបរលាបជាច្រើនឆ្នាំកន្លង។ តាម ការរៀបរាប់របស់ចាស់ព្រឹទ្ធាចារ្យជាជនជាតិខ្មែរម្នាក់ ឲ្យដឹង៖ ពីមុនទូក -ង នីមួយៗពេលចេញទៅអុំប្រណាំងតែងមានទូកគែហ៊ៅអមតាម។ ទូកនេះ សម្រាប់អ្នកមានប្រជាប្រិយភាពអង្គុយដើម្បីចង្អុលការដល់កីឡាករ បន្ទាប់ពីអុំជុំទី១។ ព្រះតេជព្រះគុណយឿងណេ ព្រះចៅអធិការវត្តព្រែកត្រកួន ឃុំថាញ់ក្វើយ ស្រុកមីស្វៀង មានព្រះថេរដីកា៖ "គែហ៊ៅ ជាទូក លុងត្រូវបានរចនាក្បូរក្បាច់រំលេចពណ៌ស្រស់ស្អាត សម្រាប់អ្នកមានប្រ ជាប្រិយភាពអង្គុយ និងដឹកស្បៀងអាហារបម្រើកីឡាករទូក-ង។ ឆ្នាំនេះ ពេលបានខេត្តផ្តោតការយកចិត្តទុកដាក់ស្តារឡើងវិញទូកគែហ៊ៅ នៅនាពិធីបុណ្យអកអំបុក ប្រណាំងទូក-ងរបស់ជនរួមជាតិខ្មែរ អាត្មាភាពត្រេកអរណាស់"។ គែហ៊ៅជាទូកលុងមានប្រវែងជិត២៥ម៉ែត្រ ទទឹង១,៩ ម៉ែត្រ មានច្រវាសម្រាប់ចែវចំណុះជាង២០នាក់។
ប្រសិនជាមាមីងខ្មែរចាត់ទុកទូក-ង ដូចជាអាទិទេពជួយថែរក្សាការពារ ភូមិស្រុក សុខសាន្តទើបរក្សាទូកត្រឹមត្រូវ យ៉ាងណាមិញទូកគែហ៊ៅក៏ដូច្នោះដែរ។ ព្រះតេជព្រះឡឹមហ៊ីប ព្រះចៅអធិការវត្តបទុមរង្សីទំនប់ ឃុំអាងនិញ ស្រុកចូវថាញ់ មានព្រះថេរដីកា៖ "ទូកគែហ៊ៅនិងទូក-ង ត្រូវ បានវត្តរក្សាទុកនៅកន្លែងមួយដ៏ត្រឹមត្រូវ។ ទូកទាំងពីរប្រភេទនេះ មាន សារៈសំខាន់ក្នុងជីវភាពស្មារតីរបស់ជនរួមជាតិខ្មែរ។ ទូកគែហ៊ៅរបស់វត្ត ត្រូវបានបោះកាលពីឆ្នាំ១៨០២ បច្ចុប្បន្ន ក្បូរក្បាច់នៅរក្សាភាពដើម"។ លោកចូវយឿង អាយុ៦៧ឆ្នាំ នៅវត្តទំនប់ មានប្រសាសន៍៖ "ទូកគែហ៊ៅ ត្រូវបានចាត់ទុកដូចជារបស់មានតម្លៃ ព្រោះហេតុនោះ ពេលទទួលបានដំណឹងថាខេត្តនឹងស្តារឡើងវិញ យើងខ្ញុំចាប់ផ្តើមស្អិតស្អាង តុបតែងជាបន្ទាន់។ កាលពីកុមារភាព ខ្ញុំបានឃើញទូកគែហ៊ៅតែម្តង គាត់ ឥឡូវយើងខ្ញុំជុសជុលតុបតែងឡើងវិញរក្សាទុកឲ្យក្មេងជំនាន់ក្រោយបានស្គាល់ និងឃើញពីភាពស្រស់ស្អាតរបស់ទូកលុងមួយប្រភេទនេះ។ នៅវត្តទំនប់ ទូកគែហ៊ៅមានប្រវែង១៥,៤ម៉ែត្រ ទទឹង២,៤ ម៉ែត្រ យើងខ្ញុំចំណាយពេលជាង២ខែទើបតុបតែងសម្រេចរួចរាល់"។
លោកឡឹមវិញភឿង នាយករងមន្ទីរវប្បធម៌កីឡា និងទេសចរណ៍ខេត្ត សុកត្រាំងឲ្យដឹង៖" នៅក្នុងពិធីបុណ្យអកអំបុក ប្រណាំងទូក-ងកន្លងហើយ ទូទាំងខេត្តមានទូកគែហ៊ៅ៤គ្រឿង រចនាក្បូរក្បាច់រំលេចពណ៌ស្រស់ស្អាត ប្រកបដោយលក្ខណៈវប្បធម៌របស់ជនរួមជាតិខ្មែរ។ ឆ្លងតាមរយៈនៃការប្រឡងលើកនេះ នឹងជួយឲ្យយុវជនជំនាន់ក្រោយដឹងស្គាល់ទូកគែហ៊ៅ ជាទូកប្រពៃណីរបស់ជនរួមជាតិខ្មែរ"៕
យ្វីអាញ់-មុនី