សមាគមសហព័ន្ធនារីទីប្រជុំជនឡុងភូ ស្រុកឡុងភូ ខេត្តសុកត្រាំង បានកសាងទម្រង់រូបភាពជាច្រើនដើម្បីដោះស្រាយការងារឲ្យសមាជិក។ ក្នុងនោះ ទម្រង់"នារីជួយការងារផ្ទះតាមម៉ោង" បានជួយឲ្យគ្រួសារជាច្រើន មានការងារធ្វើរកបានប្រាក់ចំណូលលំនឹងសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។
ឆ្លងតាមរយៈទម្រង់រូបភាពក្រុមនារីបានជួយឲ្យបងប្អូននារី មានការងារធ្វើរកបានប្រាក់ចំណូលបនែ្ថម។
តាមបងស្រីលឺវធីង៉ុកថាវ អនុប្រធានសមាគមសហព័ន្ធនារីទីប្រជុំជនឡុងភូ ទម្រង់រូបភាពក្រុមនារី "ជួយការងារផ្ទះតាមម៉ោង"បានធ្វើសកម្មភាពចាប់ពីឆ្នាំ២០១៤ និងនាំមកនូវផលប្រយោជន៍យ៉ាងពិតប្រាកដដល់សមាជិកទាំងឡាយ។ ឆ្លងតាមរយៈសមាគមនារី បងប្អូននារីបានឧទ្ទេសនាមជូនអង្គការចាត់តាំងឯកជនដែលត្រូវការពលករ ហើយបានសមាគមការពារសិទ្ធិខាងតម្លៃជូនពលករ។ ហេតុនោះ ក្រៅពីជួយការងារផ្ទះបងប្អូននារីនៅទាំងមានឱកាសដើម្បីរ៉ាប់រងការងារផ្ទះទៀតផង។ បងស្រីឡឹមធីអាញ់ នៅភូមិទី៣ ទីប្រជំុជនឡុងភូ ឲ្យដឹង៖ "សាខាសមាគមនារីបានឧទ្ទេសនាមការងារធ្វើឲ្យនាងខ្ញុំ។ បច្ចុប្បន្ន ថ្ងៃណាក៏នាងខ្ញុំជួយការងារផ្ទះបានពី៤ទៅដល់៦គ្រួសារ រកបានប្រាក់ចំណូលជាង១៥០.០០០/ថ្ងៃ។ ក្រៅពីជួយការងារផ្ទះបងប្អូនសមាគមនារីនៅទាំងឧទ្ទេសនាម នាងខ្ញុំជួយការងារតាមផ្ទះគ្រួសារណាដែលមានរៀបចំមង្គលការ ដើម្បីរកប្រាក់ចំណូលបន្ថែម។ អាស្រ័យហេតុនោះ ជីវភាពគ្រួសារបានលំនឹងមានប្រាក់ចិញ្ចឹមកូនរៀនសូត្រ"។ ចំណែកបងស្រីលឹមធីហៀង នៅភូមិទី៣ សមាជិកក្រុម"ជួយការងារសេវាកសិកម្ម" ឲ្យដឹង៖ "នាងខ្ញុំមានការងារធ្វើរាល់ថ្ងៃ ពីព្រោះបានប្រធានក្រុមធានាជាមួយនឹងម្ចាស់ផ្ទះ ដូច្នោះនាងខ្ញុំមានប្រាក់ចំណូលលំនឹង។ ឆ្នាំ២០១១ នាងខ្ញុំបានសមាគមឧទ្ទេសនាមបុលទុនពីធនាគារគោលនយោបាយសង្គម ទិញបានគោ២ក្បាលមកចិញ្ចឹម។ ក្រោយមកគោកើតកូនពូនចៅច្រើនឡើងៗ នាងខ្ញុំលក់គោ៦ក្បាល បានប្រាក់ចំណូលជាង១០០លានដុង។ អាស្រ័យជាសមាជិកសមាគមទើបគ្រួសារនាងខ្ញុំមានការងារធ្វើលំនឹង រកបានប្រាក់ចំណូលសម្រាប់ចាយវាយប្រចាំថ្ងៃ។ ហេតុនោះ ប្រាក់ចំណូលពីការលក់គោនាងខ្ញុំសង់បានផ្ទះ១ខ្នង សមរម្យនិងគិតគូរឲ្យកូនទាំងពីរនាក់រៀនសូត្របានត្រឹមត្រូវ"។
ផ្តើមពីទម្រង់រូបភាពមានប្រសិទ្ធភាពជាក់ស្តែង សមាគមសហព័ន្ធនារីទីប្រជុំជនឡុងភូ នឹងបន្តបើកទូលាយជូនភូមិនានាក្នុងទីប្រជុំជន។ ផ្តើមពីនោះ នៅទីនេះបានលេចធ្លោនូវទម្រង់រូបភាពជាច្រើនដូច៖ ក្រុមនារី"ដឹកជញ្ជូន សម្ភារៈមុខទំនិញ"នៅភូមិ២; ក្រុមនារី"ជួយការងារសេវាកសិកម្ម"ក្រុមនារី"ជួយការងារផ្ទះតាមម៉ោង"បើកទូលាយបាន៣ក្រុម នៅភូមិ៤និងភូមិ៥។ បច្ចុប្បន្ន សរុបចំនួនទម្រង់រូបភាពក្រុមនារីពិសេស ដោយឡែកនេះត្រូវបានបើកទូលាយបាន៧ក្រុម មានបងប្អូននារីចូលរួមចំនួន១៦៤នាក់។ បងស្រីលឺវធីង៉ុកថាវ ឲ្យដឹង៖ "បណ្តាទម្រង់រូបភាពពិសេសទាំងនេះ បាននាំមកនូវប្រសិទ្ធភាព ជួយឲ្យបងប្អូននារីមានការងារធ្វើរកបានប្រាក់ចំណូលលំនឹង។ ក្រៅពីនោះ សមាគមនៅទាំងរៀបចំឲ្យបងប្អូននារីហ៊ុនទុនដោយគ្មានចុងការ ដើម្បីជួយឲ្យសមាជិកក្រីក្រ បុលទុនពង្រីកផលិតកម្ម ធ្វើជំនួញរកប្រាក់ចំណូលបន្ថែមដើម្បីចាកផុតពីភាពក្រីក្រដោយចីរភាពនិងឈានឡើងធូរធារ"៕
យ្វីអាញ់ៈ សុផល