អបអរសាទរខួបអនុស្សាវរីយ៍៨៥ឆ្នាំ នៃទិវាបង្កើតរណសិរ្សប្រជាជាតិឯកភាពវៀតណាម (១៨/១១/១៩៣០-១៨/១១/២០១៥) គណៈកម្មការប្រជាជនអនុសង្កាត់១០ សង្កាត់៩ ក្រុងត្រាវិញ ខេត្តត្រាវិញ បានរៀបចំយ៉ាងមហោឡារិកទិវាមហាសាមគ្គីទូទាំងជនជាតិ ដើម្បីរំលឹកឡើងវិញប្រពៃណីបដិវត្តន៍ដ៏រុងរឿងរបស់រណសិរ្សមាតុភូមិវៀតណាម។
ជូនរង្វាន់ដល់សិស្សក្រីក្រក្នុងទិវាមហាសាមគ្គីទូទាំងជនជាតិ។
រយៈកាលកន្លង មាមីងជនជាតិកិញ ខ្មែរ លើភូមិសាស្រ្តអនុសង្កាត់១០ សង្កាត់៩ ក្រុងត្រាវិញ បានរួមគ្នាសាមគ្គីអភិវឌ្ឍសេដ្ឋកិច្ច ជួយគ្នាផលិតកម្ម។ បើប្រៀបធៀបជាមួយនឹងប៉ុន្មានឆ្នាំមុននេះ បច្ចុប្បន្ន អនុសង្កាត់១០ មានគ្រួសារក្រីក្រនៅតែ៣គ្រួសារជិតក្រចំនួន១២ កាត់បន្ថយគ្រួសារក្រីក្រចុះនៅតែ១៧ មានគ្រួសារជាច្រើន ក្រោយពីចាកផុតពីភាពក្រីក្រ ហើយបានឈានឡើងជាគ្រួសារអ្នកមាន។ តំបន់អនុសង្កាត់១០ បង្កើតបានក្រុមសហករណ៍សេដ្ឋកិច្ចមួយក្រុម មានសមាជិកចូលរួមចំនួន១២នាក់ និងក្រុមសហករណ៍ផលិតកម្មរួមគ្នាចែករំលែកបទពិសោធ ន៍នូវលើការផលិតកម្ម។ ក្រៅពីនោះ ប្រជាជននៅទាំងចលនារួមគ្នា បង្កើនកម្រិតផ្លូវដានចំនួន៧ខ្សែ សរុបប្រវែងជាង៣០០០ម៉ែត្រ សរុបថវិការដ្ឋជាមួយប្រជាជនរួមវិភាគទានចំនួន៨៤០លានដុង និងកម្លាំងពលកម្ម១០៥ថ្ងៃ។
លោកត្រឹងវាំុងញ៉ឹង អនុប្រធានគណៈកម្មាធិការប្រជាជនសង្កាត់៩ ឲ្យដឹង៖" ជីវភាពជនរួមជាតិខ្មែរនៅតំបន់អនុសង្កាត់១០មានការអភិវឌ្ឍន៍រៀងរាល់ឆ្នាំ។ ការភ្ញាក់រលឹកក្នុងការរៀនសូត្រការពារសុខភាពនិងស្មារតីប្រតិបត្តិគោលការណ៍ គោលនយោបាយរបស់បក្សនិងច្បាប់របស់រដ្ឋ ត្រូវបានលើកកម្ពស់។ បង្អែកទៅលើទស្សនៈខាងបញ្ហាមហាសាមគ្គីជនជាតិ។ បក្សនិងរដ្ឋមានគោលការណ៍ គោលនយោបាយជាច្រើនដោយ មានខ្លឹមសារជាមូលដ្ឋាននោះគឺ" សមភាពសាមគ្គី ឧបត្ថម្ភគ្នាទៅវិញទៅមក រួមគ្នាអភិវឌ្ឍសេដ្ឋកិច្ច" ទស្សនៈទាំងនោះពិតប្រាកដបានក្លាយជាកម្លាំងដ៏ខ្លាំងក្នុងការកសាង និងធ្វើឲ្យប្រសើរឡើងជាប្រពៃណីមហាសាមគ្គីបណ្តាជនជាតិ។ គោលលំនាំនិងសកម្មភាពទាំងនោះ បានធ្វើឲ្យបរាជ័យនូវរាល់ល្បិចកលរបស់អនុភាពអមិត្ត ប្រឆាំងការរើសអើងបំបែកបំបាក់ជនជាតិព្រមទាំងកសាងទំនាក់ទំនងល្អប្រសើររវាងជនជាតិនានា បង្កជាកម្លាំងចម្រុះក្នុងប្រព័ន្ធនយោបាយនិងកម្លាំងផែនមហាសាមគ្គីជនជាតិរឹងមាំ។
នៅក្នុងឱកាសនេះដែរ គណៈកម្មការប្រជាជនអនុសង្កាត់១០ សង្កាត់៩ ជូនលិខិតសរសើរ និងលើកសរសើរជូនរង្វាន់ចំពោះគ្រួសារចំនួន៣ ក្នុងតំបន់អនុសង្កាត់ដោយមានស្នាដៃក្នុងការចលនារបស់ភូមិភាគនិងជូនអំណោយចំនួន១០ចំណែកដល់គ្រួសារក្រីក្រ និងគ្រួសារជិតក្រជូនអាហារូបករណ៍១០ចំណែកដល់សិស្សក្រីក្រនៅក្នុងអនុសង្កាត់។ មាមីងរួមគ្នាបំផុសចលនាក្នុងការប្រឡងប្រណាំងឆ្នាំ២០១៦ បន្តការជំរុញល្បឿននិង លើកកម្ពស់គុណភាពអនុវត្តការចលនា"ទូទាំងប្រជាជនកសាងជីវភាពវប្បធម៌នៅតំបន់តាំងទីលំនៅ"៕
អត្ថបទនិងរូបៈសឺនម៉ាល័យ