17/11/2015 - 15:33

ក្តីរីករាយទិវាជួបជុំមហាសាមគ្គីទូទាំងជនជាតិនៅតំបន់ជនរួម ជាតិខ្មែរ

ក្រុង​កឹង​ធើ បាន​រៀប​ចំ​ទិ​វា​ជួប​ជុំ​ម​ហា​សាម​គ្គី​ទូ​ទាំង​ជន​ជាតិ សំ​ដៅរំ​លឹក​ឡើង​នូវ​ប្រ​វេណី​៨៥​ឆ្នាំ​ទិ​វា​បង្កើត​អង្គ​ការ​រណសិរ្ស​មាតុ​ភូមិ និង​បូក​សរុប​អនុវត្ត​ការ​ចលនា​"ទូ​ទាំង​ប្រ​ជា​ជន​សាមគ្គី​កសាង​ជីវ​ភាព​វប្បធម៌ នៅមណ្ឌល​តាំង​ទី​លំ​នៅ"​ និង​១៥​ឆ្នាំ​ការ​ចលនា​ "​ទិ​វា​ដើម្បី​អ្នក​ក្រ"​ស្រប​ក្នុង​បរិ​យា​កាស​រួម មាមីង​ជន​ជាតិ​ខ្មែរ​លើ​ភូមិ​សាស្រ្ត​ក្រុង​កឹ​ង​ធើ មាន​ក្តីរីក​រាយ​រៀប​ចំ​ទិវា​ជួប​ជុំ​នៅ​មណ្ឌល​តាំង​ទី​លំ​នៅ។ ក្នុង​រយៈ​ពេល​២០​ឆ្នាំក​ន្លង មា​មីង​នៅ​មណ្ឌល​ប៊ិញ​អៀង សង្កាត់​ទ្រឿង​ឡាក ខ័ណ្ឌ​អូរម៉ូង បាន​រួម​គ្នា​សាម​គ្គី​អភិវឌ្ឍ​សេដ្ឋ​កិច្ច ជួយ​គ្នា​បង្ក​បង្កើន​ផល​។ បើ​ធៀប​កាល​ពី​ឆ្នាំ​១៩៩៥ បច្ចុប្បន្ន មណ្ឌល​ប៊ិញ​អៀង នៅ​មាន​មា​មីង​ក្រី​ក្រ​តែ​៣៧​គ្រួ​សារ កាត់​បន្ថ​យ​បាន​៦៤​គ្រួ​សារ មាន​គ្រួ​សារ​ខ្លះ​ទៀត ក្រោយ​ពី​​ចាក​ផុត​ពី​ភាព​ក្រី​ក្រ បាន​ឈាន​ឡើង​ធ្វើ​មាន​ធ្វើ​បាន​។ មណ្ឌល​ប៊ិញ​អៀង​បង្កើត​បាន​សហ​ករណ៍​១ ដោយ​មាន​សមា​ជិក​ចូល​រួម​៦១​នាក់ ក្រុម​សហ​ការ​ផលិត​រួម​គ្នាចែ​ក​រំ​លែក​បទ​ពិ​សោធន៍​១​ក្រុម។ ក្រៅ​ពី​នេះ ប្រ​ជា​ជន​ថែម​ទាំង​ចលនា​បង្កើ​ន​កម្រិត​ផ្លូវ​ថ្នល់​ចំ​នួន​៤ខ្សែ មានប្រ​វែង​៦,៧​គី​ឡូ​ម៉ែត្រ ជីក​ស្តារ​ប្រ​ឡាយ​កា​ហោ​ដោយ​រួម​វិ​ភាគ​ទាន​ទឹក​ប្រាក់​ជាង​១,១​ពាន់​លាន​ដុង និង​កម្លាំង​ពល​កម្ម​ចំ​នួន​២៧១​ថ្ងៃ​។ ថ្មី​ៗ​នេះ មា​មីង​នៅ​ទាំង​កសាង​ខ្លោង​ទ្វារ​សន្តិ​សុខ បង្គោលទ​ង់​នៅ​ក្នុង​តំ​បន់​និង​ប្រ​ព័ន្ធ​អគ្គិ​សនី ជា​ច្រើ​ន​គិត​ជា​តម្លៃ​ទឹក​ប្រាក់​ជាង​៤៨​លាន​ដុង​។
 

ស្ងើច​សរ​សើរ​បណ្តាគ្រួ​សារ​គំ​រូ​នៅ​ក្នុង​ទិ​វា​ជួប​ជុំ​។

លោក​លី​មិញ​ហាយ លេ​ខា​សា​ខា​បក្ស​មណ្ឌល​ប៊ិញ​អៀង គឺ​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​ជន​រួម​ជាតិ​នៅ​ទី​នេះ ឲ្យ​ដឹង​៖ "ជីវ​ភាព​របស់​មា​មីង​ខ្មែរ​នៅ​ក្នុង​តំ​បន់​មា​ន​ជំ​ហាន​អភិវឌ្ឍ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ជា​ពិ​សេស ស្មារ​តី​ភ្ញាក់​រលឹក​រៀន​សូត្រ ការ​ពារ​សុខ​ភាព​និង​ស្មារ​តី​អនុ​វត្ត​គោល​ការណ៍ គោល​ន​យោ​បាយ និង​ក្រឹត្យ​ច្បាប់​ក៏​បាន​លើក​កម្ពស់​ផង​ដែរ​។ ម្យ៉ាង​ទៀត​សំ​ណង់​នា​នា​និង​ការ​ចលនា​នៅ​ភូមិ​ភាគ​ក៏​បាន​មា​មីង​គាំ​ទ្រ​អស់​ពី​ចិត្ត​។ ពិ​សេស​គឺ​ក្នុង​ការ​ចលនា​ជួយ​គ្នាធ្វើ​សេដ្ឋ​កិច្ច​ឈាន​ឡើង​ចាកផុត​ពី​ភាព​ក្រី​ក្រ មា​មីង​តែង​មាន​ភាព​ម្ចាស់​ការ​អនុ​វត្ត​ជា​និច្ច​។ ក្នុង​រយៈ​ពេល​២០​ឆ្នាំ​កន្លង មាន​គ្រួ​សារ​មា​មីង​ខ្មែរ​ជា​ច្រើន​បាន​ចាក​ផុត​ពីភាព​ក្រី​ក្រ លំ​នឹង​ជី​វ​ភាព​"បូក​សរុប​ការ​ចលនា "ទិ​វាដើ​ម្បីអ្នក​ក្រ​នៅ​ភូមិ​ភាគ​" មណ្ឌល​ប៊ិញ​អៀង បាន​ចល​នា​សាង​សង់​និង​ជួស​ជុល​ផ្ទះ​ថ្មី​២៤ខ្នង គិត​ជា​តម្លៃ​ទឹក​ប្រាក់​ជាង​៦០០​លាន​ដុង​។ ទន្ទឹម​នឹង​នោះ ឧបត្ថម្ភ​សិស្ស​ដែល​មាន​ជីវ​ភាព​ក្រី​ក្រ អនា​ថាឆ្ល​ង​កាត់​ការ​លំ​បាក គិត​ជា​តម្លៃ​ទឹក​ប្រាក់​ជាង​១០០​លាន​ដុង​។ ក្រៅពី​នេះ មណ្ឌល​ថែម​ទាំង​អនុ​វត្ត​ការ​ហ៊ុន​ទុន​បង្វិល​ជុំ​មិន​គិត​ប្រាក់​ការ​ជួយ​គ្រួសា​រ​ដ​ទៃ​ទៀត​ មាន​ទុន​បង្ក​បង្កើន​ផល​ចាក​ផុត​ពី​ភាព​ក្រី​ក្រ។

ក្នុង​ឱកា​ស​នេះដែ​រ មណ្ឌល​ប៊ិញ​អៀង បាន​ស្ងើច​សរ​សើរ​១០​គ្រួសា​រ​គំ​រូ ពីព្រោះ​មាន​ស្នា​ដៃល្អ​ក្នុង​ការ​ចលនា​នៅ​ភូមិ​ភាគ​។ មា​មីង​រួម​គ្នា​បំ​ផុស ចលនា​ប្រ​ឡង​ប្រ​ណាំង​ក្នុង​ឆ្នាំ​២០១៦ បន្ត​ការ​ជំ​រុញ​យ៉ាង​ខ្លាំង​ក្លានិ​ង​លើក​កម្ពស់​គុណ​ភាព​អនុវ​ត្ត​ការ​ចលនា "ទូ​ទាំង​ប្រ​ជា​ជន​សាម​គ្គី​កសាង​ជីវ​ភាព​វប្ប​ធម៌​នៅ​មណ្ឌល​តាំង​ទី​លំ​នៅ​"៕

ថាច់​ថាញ់​ភូ-លី​សៀ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​លី​មិញ​ហាយ