29/09/2015 - 15:21

គិតគូរជីវភាពជនរួមជាតិភាគតិច

អូរ​ម៉ូង គឺ​ជា​ភូមិ​ភាគ​ដែល​មាន​ជនរួម​ជាតិ​ខ្មែរ​រស់នៅ​កុះករ​របស់​ក្រុង​កឹង​ធើ។ រយៈ​ពេល​កន្ល​ង​បាន​ការយក​ចិត្ត​ទុក​ដាក់​របស់បក្ស​និង​រដ្ឋ ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ​នៅ​ទី​នេះ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​រីក​ចម្រើន​។ 

ដង​ផ្លូវ​ចុះទៅ​តំ​បន់​មាន​ជន​រួម​ជាតិ​ខ្មែររស់​នៅ​កុះករ​សង្កាត់ត្រឿងឡាក ខ័ណ្ឌ​អូរ​ម៉ូង​។

សព្វ​ថ្ងៃ ទូ​ទាំង​ខ័ណ្ឌ​អូរ​ម៉ូង មាន​ជន​ជាតិ​ខ្មែរ​១.០៩៦​គ្រួ​សារ​ចំ​នួន​មនុស្ស​៥.១០៤​នាក់​ស្រូប​អត្រា​៣,៨២%​នៃ​ចំ​នួនប្រ​ជា​ជន​រួម​ទូ​ទាំង​ខ័ណ្ឌ។​ មា​មីង​ជន​ជាតិ​ខ្មែរ​រស់​នៅ​ប្រ​កប​របរ​កសិ​កម្ម​ជា​ចម្បង​។ មា​មីង​ខ្មែរ​សុទ្ធ​សឹង មាន​ប្រ​វេណី​កាន់​ពុទ្ធ​សាសនា​ទក្ខិ​ណា​និ​កាយ​ខ្មែរ ម្ល៉ោះ​ហើយ​ខ័ណ្ឌ​អូរ​ម៉ូង មាន​វត្ត​ខ្មែរ​ចំ​នួន​២ ក្នុង​នោះ វត្ត​ពោធិ​សំ​រោង បាន​ទទួល​ស្គាល់​ជា​កេរ​ដំ​ណែល​ប្រ​វត្តិ​សាស្រ្ត​វប្ប​ធម៌​ថ្នាក់​ក្រុង​។ ជា​កន្លែង​ព្រះ​សង្ឃ​បួស​រៀន ប្រ​តិ​បត្តិ​ធម៌​អាថ៌ វិ​ន័យ​និង​ជា​មជ្ឈ​មណ្ឌល​ស​កម្ម​ភាព​វប្ប​ធម៌ ប្រ​វេ​ណី​របស់​ជនរួម​ជាតិ​ខ្មែរ​។ យោង​ប្រ​សាសន៍​របស់​លោក​ដាំង​វាំុង​ថើម ប្រ​ធាន​កា​រិ​យា​ល័យ​ជន​ជាតិ​ខ័ណ្ឌ​អូរ​ម៉ូង​៖ រយៈ​ពេល​កន្លង កិច្ច​ការ​ជំ​នួយ​ផ្ទះ ដី​សង់​ផ្ទះ តែង​បាន​គណៈ​កម្មា​ធិ​ការបក្ស រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់ រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ ខ័ណ្ឌ អង្គ​ការម​ហាជន​គ្រប់​លំ​ដាប់​ថ្នាក់ ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​។ គិត​ដោយ​ឡែក​កម្ម​វិ​ធី​ជាតិ​ស្ដី ពី​ផ្ទះ​នៅ​ខ័ណ្ឌ​ជំ​នួយ​សង់​ផ្ទះ​បាន​៨៦៦​ខ្នង ក្នុង​នោះ ផ្ទះ​សង់​តាម​សេច​ក្ដី​សម្រេច​១៣៤​របស់​រដ្ឋា​ភិ​បាល គឺ​៧៥៩​ខ្នង ផ្ទះ​សប្បុ​រស​ធម៌​១១ខ្នង ផ្ទះ​ម​ហា​សាម​គ្គី៩​៦ខ្ន​ង ជូន​គ្រួ​សារ​ក្នុង​ក្រប​ខ័ណ្ឌ​គោល​ន​យោ​បាយ​គ្រួ​សារ​ជន​ជាតិ​ភាគតិច​ក្រី​ក្រ សរុប​តម្លៃ​ទឹក​ប្រាក់​ជិត​៦ពាន់​លាន​ដុង​។ គិតដោយ​ឡែក​ក្នុង​ឆ្នាំ​២០១៤ ខ័ណ្ឌ​បាន​ជំ​នួយ​សង់​ផ្ទះ​៣​ខ្នង​ជូន​គ្រួ​សារ​ជន​ជាតិ​ខ្មែរ​ក្រី​ក្រ ក្នុង​មួយ​ខ្នងៗ​មាន​តម្លៃ​៣៤​លាន​ដុង​។ អា​ស្រ័យ​ហេតុ ដូច្នោះ​ចំ​ពោះ​បញ្ហា​ផ្ទះ​នៅ​ក្នុង​តំ​បន់​ជន​ជាតិ​ភាគ​តិច​លើ​ភូមិ​សាស្រ្ត ខ័ណ្ឌ​ត្រូវ​បាន​ដោះ​ស្រាយ​ល្អ​បង្គួរ​។ អនុ​វត្ត​គោល​ការណ៍​ណែ​នាំ​របស់​គណៈ​កម្មា​ធិ​ការ​បក្ស ខ័ណ្ឌ​បាន​កសាង​មណ្ឌល​តាំង​ទី​លំ​នៅ​ជូន​ជន​ជាតិ​ភាគ​តិច ស​រុប​ផ្ទៃ​ដី​ជិត​៧០០០ម២ ចំ​នួន​ថ​វិ​កា​វិ​និ​យោគ​ទុន​ដែល​បាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​ផ្ដល់​សច្ចា​ប័ន​ជាង៦​ពាន់​លាន​ដុង ដោយ​មាន​ចំ​នួន​៨០​ធារ​ផ្ទះ​។ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខ័ណ្ឌ បាន​ធ្វើ​សំ​ណុំ​បែប​បទ​ផ្ដល់​ជូន​២២គ្រួសារ គ្រប់​បទ​ដ្ឋានទទួល​ប្រ​យោជន៍​ពី​កម្ម​វិធី​នេះ។ ផ្ដើម​ពី​នោះ បាន​បង្ក​ភាព​ងាយ​ស្រួល​ជូន​ខ័ណ្ឌ​ដោះ​ស្រាយ​ជា​សារ​វ័ន្ត​នូវ​តម្រូវ​ការ​ផ្ទះ​នៅ​ជូន​ជន​រួម​ជាតិ​ភាគ​តិច​។

 ឆ្លង​តាម​រយៈ​ប្រ​ភព​ទុន​នា​នា​របស់​មជ្ឈិម ក្រុង​និង​កម្ម​វិ​ធី​ឥណ​ទាន​នា​នា របស់​ធនា​គារ​គោល​នយោ​បាយ​សង្គម និង​ប្រ​ភព​ទុន​បាន​មក​ពី​ការ​ចលនា​របស់​អង្គ​ការ​មហា​ជន​ជំ​នួយ​សមា​ជិក​ជាជន​ជាតិ​ភាគតិ​ច បុល​ទុន​ជាង​១.០០០​លើក  ដោយ​ចំ​នួន​ទឹក​ប្រាក់​ជាង​៦ពាន់​លាន​ដុង (មធ្យម​ភាគក្នុងមួយគ្រួ​សារ​បុល​បាន​ពី​៥​ដល់​៧​លាន​ដុង​)។ ទន្ទឹម​នឹ​ង​នោះ គួប​ផ្សំ​ជា​មួយ​នឹង​ការ​ផ្ទេរជូន ណែ​នាំ​អនុ​វត្ត​វិ​ទ្យា​សាស្រ្ត​ជឿន​លឿន​ក្នុង​ការ​ផលិត​មធ្យម​ភាគ​រៀង​រាល់​ឆ្នាំ​មាន​ជន​ជាតិ​ភាគ​តិច​ចូល​រួម​បុល​ជាង​១០០​លើក​គ្រួ​សារ​។ ផ្ដើម​ពី​លទ្ធ​ផល​វិនិ​យោគ​ទុន​ខាង​លើ​បាន​ជួយ​ឲ្យ​ជីវ​ភាព​ជន​រួម​ជាតិ​ភាគ​តិច​បាន​លើក​កម្ពស់​ច្បាស់​ក្រ​ឡែត​។ អត្រា​គ្រួ​សារ​ក្រី​ក្រ​បាន​ថយចុះ​ជាលំ​ដាប់​រៀង​រាល់​ឆ្នាំ​។ សព្វ​ថ្ងៃ​ទូ​ទាំង​ខ័ណ្ឌ​មាន​គ្រួ​សារ​ខ្មែរ​ធូរ​ធា​រ២១៤​គ្រួ​សារ ស្រូប​អត្រា​១៩,៥២​% គ្រួ​​សារ​មធ្យម​៦៧៦​គ្រួ​សារ ស្រូប​អត្រា​៦១,៦៧​%​និ​ង​គ្រួ​សារ​ក្រី​ក្រ​នៅ​តែ​២០៦​គ្រួ​សារ ស្រូប​អត្រា​១៨,៧៩​%។ លោក​លី​វ៉ូយ សង្កាត់​ត្រឿង​ឡាក ឲ្យ​ដឹង​៖  "អា​ស្រ័យ​បាន​រដ្ឋ​ជំ​នួយ​ទើប​គ្រួ​សារ​ខ្ញុំ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ កូន​ចៅ​បាន​រៀន​សូត្រ​ត្រឹម​ត្រូវ​"៕

ហាថាញ់​ - សេ​រី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ខ័ណ្ឌ​អូរ​ម៉ូង