04/08/2026 - 08:46

ឧបត្ថម្ភរោងសំណាញ់ជំនួយកម្លាំងដល់កសិករខ្មែរ 

អនុវត្តគោលនយោបាយឧបត្ថម្ភអភិវឌ្ឍការផលិតនៅតំបន់ជនជាតិភាគតិច មានគ្រួសារខ្មែរជាច្រើន​នៅឃុំតឹបស៊ើង ខេត្តវិញឡុង បានរដ្ឋឧបត្ថម្ភសង់រោងសំណាញ់ដើម្បីដាំដំណាំ។ គោលនយោបាយនេះបានរួមចំណែកផ្លាស់ប្តូររបៀបផលិត កាត់បន្ថយប្រាក់ចំណាយ បង្កើនប្រាក់ចំណូល និងបង្កការងារធ្វើចីរភាពជូនប្រជាជន។

បងថាច់ភី កំពុងថែទាំដំណាំក្នុងរោងសំណាញ់ ដែលបានឧបត្ថម្ភពីគោលនយោបាយអភិវឌ្ឍការផលិត សម្រាប់ជនរួមជាតិខ្មែរ។

នៅ​ភូមិ​បា​តី បាន​បង្កើត​ឡើង​ក្រោយ​ការ​ បញ្ចូល​ភូមិ​បា​តី A និង​ភូមិ​បា​តី B។ បច្ចុប្បន្ន​ ភូមិ​មាន​ ៦៧៤ គ្រួ​សារ​ នឹង​ប្រ​ជា​ជន​ ២.៩២៧ នាក់​ ក្នុង​នោះ​ជន​រួម​ជាតិ​ខ្មែរ​មាន​ជាង​ ៩០%។ ប្រ​ជា​ជន​ភាគ​ច្រើន​ប្រ​កប​របរ​កសិ​កម្ម​ ដាំ​ដំ​ណាំ​ និង​លក់​ដូរ​តូច​តាច​ ម៉្លោះ​ហើយ​ការ​ឧបត្ថម្ភ​អនុ​វត្ត​វិទ្យា​សាស្ត្រ​ - បច្ចេក​ទេស​ក្នុង​ការ​ផលិត​គឺ​មាន​អត្ថ​ន័យ​ជាក់​ស្តែង​ណាស់​។

លោក​គឹមអឿន លេខា​សាខា​បក្ស​ និង​ជា​សមា​ជិក​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​តឹបស៊ើង​ ឱ្យ​ដឹង​៖ ផ្ដើម​ពី​ប្រ​ភព​ទុន​ឧប​ត្ថម​របស់​រដ្ឋ​ ភូមិ​ភាគ​បាន​អនុ​វត្ត​ការក​សាង​រោង​សំ​ណាញ់​ចំ​នួន​ ៤ ជូន​គ្រួ​សារ​ដែល​មា​នល​ក្ខណៈ​គ្រប់​គ្រាន់​អភិវឌ្ឍ​ការ​ផលិត​។ តាម​នោះ​ ទម្រង់​ទាំង​នេះ​បាន​ពង្រីក​ប្រ​សិទ្ធ​ភាព​ ដោយ​ជួយ​បន្ថយ​ប្រាក់​វិនិយោគ​ កាត់​បន្ថយ​សត្វ​ល្អិត​និង​ជំងឺ​ បង្កើន​ទិន្ន​ផល​និង​គុណ​ភាព​កសិ​ផល​។​ គ្រួ​សា​របង​ថា​ច់ភី​ នៅ​ភូមិ​បា​តី គឺ​ជា​គ្រួ​សារ​មួយ​ក្នុង​ចំ​ណោម​គ្រួ​សារ​ដែល​ទទួល​ផល​ពី​គោ​លន​យោ​បាយ​។ មុន​នេះ​ បង​ធ្វើ​កសិ​កម្ម​តាម​បែប​ប្រ​ពៃ​ណី​ ដូច្នេះ​ប្រ​សិទ្ធ​ភាព​ទាប​ ហើយ​ចំ​ណាយ​ប្រាក់​ទិញ​ជី​និង​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​ខ្ពស់​ ប៉ុន្តែ​សេដ្ឋ​កិច្ច​គ្រួ​សារ​ជួប​លំ​បាក​ខ្លាំង​។ ឆ្នាំ​ ២០២៥ បង​បាន​រដ្ឋ​ឧបត្ថម្ភ​ថវិកា​ចំ​នួន​ ១០០ លាន​ដុង​ (ឥត​សំ​ណង​) ដើម្បី​សង់​រោង​សំ​ណាញ់​លើ​ផ្ទៃ​ដី​ ១.០០០ ម៉ែ​ត្រកា​រ៉េ​។ ចាប់​តាំង​ពី​មាន​រោង​សំ​ណាញ់​មក​ គ្រួ​សា​របង​អាច​ដាំ​ដំ​ណាំ​ច្រើន​ប្រ​ភេទ​ ដូច​ជា​៖ ឪ​ឡឹក​ ស្ពៃ​ក្ដោប​ ពោត​ ល្ពៅ​ ននោង​...តាម​រដូវ​កាល​។ បង​ថា​ច់ភី​ ឱ្យ​ដឹង​ថា​ ដោយ​បាន​រដ្ឋ​ឧបត្ថម្ភ​សង់​រោង​សំ​ណាញ់​ ដូច្នេះ​គ្រួ​សារ​ហ៊ាន​អនុ​វត្ត​បច្ចេក​ទេស​ថ្មី​ក្នុង​ការ​ដាំ​ដុះ​ បង្កើន​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​ផលិត​។ ជា​រៀង​រាល់​ឆ្នាំ​ បន្ទាប់​ពី​គិត​គូរ​ប្រាក់​ចំ​ណាយ​រួច​ ទម្រង់​បាន​នាំ​មក​នូវ​ប្រាក់​ចំ​ណូល​ជាង​ ៤០ លាន​ដុង​។ សេដ្ឋ​កិច្ច​គ្រួ​សា​រលំ​នឹង​ជីវ​ភាព​បាន​កែ​លម្អ​ ហើយ​មាន​លទ្ធ​ភាព​គិត​គូរ​ឱ្យ​កូន​ស្រី​ដែល​ត្រៀម​ចូល​រៀន​ថ្នាក់​ទី​១២។

តាម​លោក​គឹមអឿន នា​ពេល​ខាង​មុខ​ ភូមិ​ភាគ​នឹង​បន្ត​សហ​ការ​ជា​មួយ​អា​ជីវ​កម្ម​ដើម្បី​អនុ​វត្ត​ទម្រង់​ចង​សម្ព័ន្ធ​ធា​នា​ទិញ​ផលិត​ផល​។ នេះ​ជា​ទិស​ដៅ​ដ៏​សំ​ខាន់​ ដើម្បី​បន្ត​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​គោ​លន​យោ​បាយ​ឧបត្ថម្ភ​អភិវឌ្ឍ​ផលិត​ បង្ក​ច្រក​ចេញ​លំ​ នឹង​រួម​ចំ​ណែក​បង្កើន​ប្រាក់​ចំ​ណូល​និង​លើក​កម្ពស់​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​លើ​ភូមិ​ឋាន​៕​

                                              ទីទុយ

ចែករំលែកអត្ថបទ