ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

30/07/2026 - 21:54

វិញ​ចូវ​បើក​ការ​ដ្ឋាន​សាង​សង់​ស្ពាន​ស្វាយ​កូង - វិញ​ទ្រុង​ ដែល​ជា​ស្ពាន​លេខ​ ៤៤ សាយ​ភាយ​ក្តី​ស្រ​ឡាញ់​ 

នៅ​ព្រឹក​ថ្ងៃ​ទី​ ២៧ ខែក​ក្កដា​ ឆ្នាំ​២០២៦ សង្កាត់​វិញ​ចូវ​បាន​សហ​ការ​ជា​មួយ​សង្កាត់​ខាញ់​ហ្វា​  ព្រម​ជា​មួយ​នឹង​សប្បុរស​ជន​ បាន​ប្រា​រព្វពិ​ធី​បើក​ការ​ដ្ឋាន​សាង​សង់​ស្ពាន​ស្វាយ​កូង - វិញ​ទ្រុង​ ដែល​ជា​ស្ពាន​លេខ​ ៤៤ សាយ​ភាយ​សេច​ក្តី​ស្រ​ឡាញ់​។ អញ្ជើញ​ចូល​រួម​ក្នុង​ពិ​ធី​នេះ​ មាន​លោក​ ត្រឹង​ត្រុង​ឃីម អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ត្រួត​ពិ​និត្យ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​សង្កាត់​វិញ​ចូវ​; លោក​ ឌិញថាញ​ឡុង​ សមា​ជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​សង្កាត់​វិញ​ចូវ​ និង​ថ្នាក់​ដឹក​នាំ​សង្កាត់​ខាញ់​ហ្វា​ រួម​ជា​មួយ​នឹង​សប្បុរស​ជន​ និង​ប្រ​ជា​ជន​នៅ​ភូមិ​ភាគ​យ៉ាង​ច្រើន​កុះ​ករ​។

ពិ​ធី​បើក​ការ​ដ្ឋាន​សាង​សង់​ស្ពាន​ទី​ ៤៤ សាយ​ភាយ​សេច​ក្តី​ស្រ​ឡាញ់​។

ស្ពាន​ចាស់​មាន​ភាព​ទ្រុឌ​ទ្រោម​ខ្លាំង​ ញ៉ាំង​ឱ្យ​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​ និង​ដឹក​ជញ្ជូន​កសិ​ផល​ ទំនិញ​របស់​ប្រ​ជា​ជន​ និង​ប្អូន​ទៅ​រៀន​សូ​ត្រ​ជួប​ការ​លំ​បាក​ច្រើន​ ។ ស្ពាន​ស្វាយ​កូង - វិញ​ទ្រុង​ តភ្ជាប់​សង្កាត់​ខាញ់​ហ្វា​ និង​សង្កាត់​វិញ​ចូវ​ មាន​ប្រ​វែង​ ៤០ ម៉ែ​ត្រ​ ទទឹង​ ៣ ម៉ែ​ត្រ​ បន្ទុក​ទម្ងន់​ ៥ តោន​ គិត​ជា​ទឹក​ប្រាក់​សរុប​ ៦០០ លាន​ដុង​។ ក្នុង​នោះ​ ក្រុម​សប្បុរស​ធម៌​ទី​ក្រុង​ហូជី​មិញ​ឧបត្ថម្ភ​ ២០០ លាន​ដុង​; ចំ​ណែក​ថវិកា ​ក្រៅ​ពី​នោះ​ អា​ស្រ័យ​បុគ្គល​មួយ​ចំ​នួន​ក្នុង​សមា​គម​អ្នក​រួម​ស្រុក​កំ​ណើត​វិញ​ចូវ​នៅ​ទី​ក្រុង​ហូជី​មិញ​ ព្រម​ជា​មួយ​នឹង​អា​ជីវ​កម្ម​ បុគ្គល​ និង​សប្បុរស​ជន​នៅ​លើ​ភូមិ​ឋាន​សង្កាត់​វិញ​ចូវ​រួម​វិភាគ​ទាន​។

ថ្លែង​ក្នុង​ពិ​ធី​នេះ​ លោក​ ត្រឹង​ត្រុង​ឃីម បាន​បញ្ជាក់​៖ ការ​សាង​សង់​ស្ពាន​នេះ​មិន​ត្រឹម​តែ​បំ​ពេញ​នូវ​បំ​ណង​ប្រាថ្នា​ដ៏​យូរ​លង់​របស់​ប្រ​ជា​ជន​ អំ​ពី​ផ្លូវ​គមនាគមន៍​មាន​សុវត្ថិ​ភាព​ និង​រលូន​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​មាន​អត្ថ​ន័យ​ជាក់​ស្តែង​ជួយ​ប្អូន​ៗស្ងប់​អា​រម្មណ៍​ពេល​ទៅ​សា​លា​រៀន​ទៀត​ផង​។ ទន្ទឹម​នឹង​នោះ​ សំ​ណង់​នេះ​ជួយ​ឱ្យ​ដំ​ណើរ​ការ​ជួញ​ដូរ​ ដឹក​ជញ្ជូន​កសិ​ផល​មាន​ភាព​ងាយ​ស្រួល​ជាង​ រួម​ចំ​ណែក​បង្ក​សន្ទុះ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ - សង្គម​របស់​ភូមិ​ភាគ​ទាំង​ពីរ​។ នេះ​ក៏​ជា​ភស្តុ​តាង​ដ៏​រស់​រវើក​បង្ហាញ​ពី​ស្មារតី​សាមគ្គី​ ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ និង​រួម​កម្លាំង​របស់​អង្គ​ការ​ អា​ជីវ​កម្ម​ និង​សប្បុរស​ជន​ចំ​ពោះ​ការ​ងារ​សុខុមាល​ភាព​សង្គម​។

ស្រប​ក្នុង​ឱ​កាស​នេះ​ សង្កាត់​វិញ​ចូវ​ ក៏​បាន​ជូ​នអំ​ណោយ​លើក​ទឹក​ចិត្ត​ដល់​អង្គ​ភាព​សាង​សង់​ ដើម្បី​ឧបត្ថម្ភ​ថវិកា​សកម្ម​ភាព​ក្នងអំ​ឡុង​ពេល​ដំ​ណើរ​ការ​សាង​សង់​ស្ពាន​។ សប្បុរស​ជន​ក៏​បាន​ជូន​អំ​ណោយ​ ១០ ចំ​ណែក​ រួម​មាន​អង្ករ​ និង​គ្រឿង​ឧប​ភោគ​បរិភោគ​ដល់​គ្រួ​សារ​ក្រី​ក្រ​ដែល​រស់​នៅ​ក្នុង​តំ​បន់​សាង​សង់​ស្ពាន​ រួម​ចំ​ណែក​ចែក​រំលែក​ការ​លំ​បាក​ និង​សាយ​ភាយ​ស្មារតី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ក្នុង​សហ​គម​ន៍៕

ថាញ​ហ៊ុង - វិមាន​

ចែករំលែកអត្ថបទ