នាថ្ងៃទី៣០ ខែកក្កដា នៅសាលប្រជុំយោធា គណៈកម្មាធិការប្រជាជនឃុំមីហឿង សហការជាមួយអង្គភាពឧបត្ថម្ភបានចាត់តាំងកម្មវិធីជូនអំណោយដល់គ្រួសារក្រីក្រ គ្រួសារក្បែរក្រ គ្រួសារមានស្ថានភាពលំបាក និងអាហារូបករណ៍ សៀវភៅដល់សិស្សក្រីក្រឆ្លងកាត់ការលំបាកខិតខំរៀនសូត្រលើភូមិឋានឃុំ។

សមមិត្ត ង្វៀងធីហុងកឹម លេខាគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនឃុំមីហឿង រួមជាមួយសប្បុរសជនជូនអំណោយដល់គ្រួសារក្រីក្រ និងគ្រួសារក្បែរក្រ។
យោងតាមនោះ គណៈចាត់តាំងជូនអំណោយចំនួន ២៥០ ចំណែកដល់គ្រួសារក្រីក្រ គ្រួសារក្បែរក្រ និងគ្រួសារមានស្ថានភាពលំបាក។ ជូនអាហារូបករណ៍ចំនួន ២០ ចំណែក និងសៀវភៅដល់សិស្សានុសិស្សដែលមានស្ថានភាពលំបាកចំនួន ១០០ នាក់ ដើម្បីលើកទឹកចិត្ត និងជំរុញកម្លាំងចិត្តដល់ប្អូនៗឈានចូលឆ្នាំសិក្សាថ្មី។ សរុបថវិកាអនុវត្តកម្មវិធីនេះ ចំនួន ៦៥ លានដុង អាស្រ័យក្រុមហ៊ុនភាគហ៊ុនវិនិយោគសាងសង់យ៉ាភូ និងសប្បុរសជនដទៃទៀតឧបត្ថម្ភ។

ជូនអាហារូបករណ៍ដល់សិស្សក្រីក្រសង្វាត់រៀនសូត្រ។
ថ្លែងការណ៍ក្នុងពិធីនេះ សមមិត្ត គីមិញធី អនុលេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជនឃុំមីហឿង មានប្រសាសន៍៖ អំណោយថ្ងៃនេះ មិនត្រឹមតែឧបត្ថម្ភផ្នែកសម្ភារៈប៉ុណ្ណោះទេ ជាងនេះទៅទៀត គឺជាការចែករំលែក លើកទឹកចិត្ត និងជាប្រភពជំនួយស្មារតីដ៏មានតម្លៃសម្រាប់គ្រួសារក្រីក្រ គ្រួសារក្បែរក្រ និងជាពិសេសគឺប្អូនៗសិស្សានុសិស្សជនជាតិភាគតិចដែលមានស្ថានភាពលំបាក ដើម្បីប្អូនៗលំនឹងចិត្តឈានចូលឆ្នាំសិក្សាថ្មី។
សមមិត្តក៏ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមហ៊ុនភាគហ៊ុនវិនិយោគសាងសង់យ៉ាភូ ព្រមទាំងសប្បុរសជនទាំងឡាយដែលតែងតែរួមដំណើរជាមួយភូមិភាគ ក្នុងការងារសុខុ មាលភាពសង្គម។ ទន្ទឹមនឹងនោះ លោកសង្ឃឹមថា នាពេលខាងមុខ នឹងបន្តទទួលបានការយកចិត្តទុកដាក់ ការព្រួតដៃឧបត្ថម្ភពីបណ្តាអង្គការនិងបុគ្គលនានា ដើម្បីឧបត្ថម្ភដល់អ្នកមានស្ថានភាពលំបាកជាច្រើនទៀត រួមចំណែកសាយភាយស្មារតីជួយគ្នាទៅវិញទៅមក និងជំរុញកម្លាំងទឹកចិត្ត ស្មារតី ដើម្បីឱ្យគ្រួសារនានាឈានឡើងក្នុងជីវភាព។
យ្វីអាញ -ត្រឹងរ៉ូន