(អ.ឡ) - លោកស្រី ង្វៀងធីង៉ុកដេប អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ទើបចុះហត្ថលេខាប្រកាសឱ្យប្រើផែនការលេខ ៣៦០/KH-UBND អនុវត្តយុទ្ធនាការ ១០០ ថ្ងៃបង្កើតនិងធ្វើបច្ចុប្បន្នភាពសៀវភៅសុខភាពអេឡិចត្រូនិកលើកម្មវិធី VNeID។ យុទ្ធនាការនេះប្រព្រឹត្តទៅចាប់ពីពេលនេះរហូតដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៦ ដោយអនុវត្តចំពោះមន្ទីរ ផ្នែក ភូមិភាគទាំងអស់ រួមទាំងប្រព័ន្ធគ្រឹះស្ថានសុខាភិបាលរដ្ឋនិងឯកជននៅក្នុងទីក្រុង។

ទីក្រុងកឹងធើ អនុវត្តយុទ្ធនាការ ១០០ ថ្ងៃបង្កើតនិងធ្វើបច្ចុប្បន្នភាពសៀវភៅសុខភាពអេឡិចត្រូនិកលើ VNeID។ រូបថតជាឧទាហរណ៍។
យុទ្ធនាការនេះឆ្ពោះដល់ទិសដៅ ប្រជាជនទីក្រុងកឹងធើទាំង១០០% មានសៀវភៅសុខភាពអេឡិចត្រូនិកដែលបានដំឡើងនិងប្រើប្រាស់ជាក់ស្តែងលើ VNeID; តភ្ជាប់និងភ្ជាប់ទិន្នន័យទាំងស្រុងអំពីការពិនិត្យសុខភាពតាមកាលកំណត់ ពិនិត្យស្វែងរកជំងឺ និងពិនិត្យព្យាបាលជំងឺបានដាក់ចូលប្រព័ន្ធទិន្នន័យសុខភាពនៃក្រសួងសុខាភិបាល។ ថ្នាក់ដឹកនាំទីក្រុងសំណូមពរក្នុងដំណើរការអនុវត្តត្រូវតែគោរពគោលការណ៍ “ច្បាស់មនុស្ស ច្បាស់ការងារ ច្បាស់ពេលវេលា ច្បាស់លទ្ធផល ច្បាស់ការទទួលខុសត្រូវ ច្បាស់សមត្ថកិច្ច”។ ទិន្នន័យតភ្ជាប់ត្រូវតែសម្រេចបទដ្ឋាន “ត្រឹមត្រូវ - គ្រប់គ្រាន់ - ស្អាត - រស់” ផ្ទៀងផ្ទាត់យ៉ាងសុក្រឹតជាមួយមូលដ្ឋានទិន្នន័យជាតិអំពីចំនួនប្រជាជន និងធានាសុវត្ថិភាព សន្តិសុខព័ត៌មានដាច់ខាត។
បណ្តាភារកិច្ចស្នូលដែលអនុវត្តព្រមៗគ្នា រួមមាន៖ ចាត់តាំងពិនិត្យឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ផ្តល់គណនីតភ្ជាប់ជូនបណ្តាគ្រឹះស្ថានសុខាភិបាល; បើកវគ្គបណ្តុះបណ្តាលបច្ចេកទេសជូនកម្មាភិបាលបច្ចេកវិទ្យាព័ត៌មាន និងបុគ្គលិកសុខាភិបាល; ប្រមូលនិងធ្វើបច្ចុប្បន្នភាពទិន្នន័យតាមបណ្តាលើកពិនិត្យសុខភាពតាមកាលកំណត់; តភ្ជាប់ទិន្នន័យតាមច្រក API។ ទន្ទឹមនឹងនោះ ទីក្រុងជំរុញការឃោសនា ណែនាំប្រជាជនឱ្យចេះដំឡើងនិងទាញយកផលប្រយោជន៍ពីកម្មវិធីដោយខ្លួនឯង។
អង្គភាពពាក់ព័ន្ធចាត់តាំងអនុវត្ត រំលឹកដាស់តឿន និងរាយការណ៍លទ្ធផលតាមបទបញ្ញត្តិ។ ថវិកាអនុវត្តបានថ្លឹងថ្លែងពីថវិការដ្ឋតាមការបែងចែកនិងបណ្តាប្រភពស្របច្បាប់ផ្សេងៗទៀត៕
ធូសឿង - សុផន