30/07/2026 - 06:53

លើក​កម្ពស់​សមត្ថ​ភាព​ធ្វើ​រោគ​វិនិច្ឆ័យ​ជម្រៅ​ជូន​ប្រ​ជា​ជន​ 

មន្ទីរ​ពេទ្យ​ពហុព្យា​បាល​ថាញ​វូ​វ Medic បាក​លីវ​ ខេត្ត​កាម៉ាវ ទើប​ដាក់​ឱ្យ​ដំ​ណើរ​ការ​ប្រ​ព័ន្ធ​ស្កែន​ CT Spectral ៥១២ ស្រទាប់​ ដោយ​អនុ​វត្ត​បច្ចេក​វិទ្យា​បញ្ញា​សិប្ប​និម្មិត AI។ នេះ​ជា​ជំ​ហាន​ថ្មី​មួយ​ក្នុង​យុទ្ធ​សាស្ត្រ​វិនិយោគ​លើ​បច្ចេក​វិទ្យា​ ធ្វើ​រោគ​វិនិច្ឆ័យ​តាម​រូប​ភាព​ទំនើប​ សំ​ដៅ​លើក​កម្ពស់​គុណ​ភាព​ពិ​និត្យ​និង​ព្យា​បាល​ជំងឺ​ជូន​ប្រ​ជា​ជន​។

ម៉ាស៊ីន​ស្កែន​ CT Spectral ៥១២ ស្រទាប់​ ជួយ​ធ្វើ​រោគ​វិនិច្ឆ័យ​តាម​រូប​ភាព​លើ​វិស័យ​វេជ្ជ​សាស្ត្រ​ជា​ច្រើន​ បង្ក​លក្ខ​ណៈងាយ​ស្រួល​សម្រាប់​វេជ្ជ​បណ្ឌិត​ក្នុង​ការ​ព្យា​បាល​ជំងឺ​។

អនុបណ្ឌិត​ វេជ្ជ​បណ្ឌិត​ ផាម​ថាញ​វូ​វ ប្រ​ធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​មន្ទីរ​ពេទ្យ​ពហុព្យា​បាល​ ថាញ​វូ​វ Medic បាក​លីវ​ បញ្ជាក់​៖ ការ​ដាក់​ឱ្យ​ដំ​ណើរ​ការ​ប្រ​ព័ន្ធ​ស្កែន​ CT Spectral ៥១២ ស្រទាប់​ គឺ​ជា​ជំ​ហាន​វិវឌ្ឍន៍ដ៏​សំ​ខាន់​លើក​កម្ពស់​សមត្ថ​ភាព​ ធ្វើ​រោគ​វិនិច្ឆ័យ​តាម​រូប​ភាព​ជម្រៅ​របស់​មន្ទីរ​ពេទ្យ។ បច្ចេក​វិទ្យា​នេះ​មាន​អត្ថ​ន័យ​ក្នុង​ការ​វាយ​តម្លៃ​ក្រុម​រោគ​ស្មុគ​ស្មាញ​ជា​ច្រើន​ ជួយ​ឱ្យ​ក្រុម​គ្រូ​ពេទ្យ​ធ្វើ​រោគ​ វិនិច្ឆ័យ​បាន​រហ័ស​និង​គ្រប់​ជ្រុង​ជ្រោយ​ជាង​មុន​ ផ្ដើម​ពី​នោះ​ បើក​ឱ​កាស​បន្ថែម​ក្នុង​ការ​ថែ​ទាំ​សុខ​ភាព​ប្រ​កប​ដោយ​គុណ​ភាព​សម្រាប់​ប្រ​ជា​ជន​នៅ​ភូមិ​ភាគ​។

ការ​ដែល​មន្ទីរ​ពេទ្យ​ដាក់​ឱ្យ​ដំ​ណើរ​ការ​ប្រ​ព័ន្ធ​ស្កែន​ CT Spectral ៥១២ ស្រទាប់​ បាន​វាយ​តម្លៃ​ថា​ជា​ជំ​ហាន​រីក​ចម្រើន​យ៉ាង​សំ​ខាន់​ ក្នុង​ដំ​ណើរ​ការ​លើក​កម្ពស់​សមត្ថ​ភាព​ធ្វើ​រោគ​វិនិច្ឆ័យ​តាម​រូប​ភាព​នៅ​ភូមិ​ភាគ​។ បច្ចេក​វិទ្យា​នេះ​មិន​ត្រឹម​តែ​ជួយ​ឱ្យ​ក្រុម​គ្រូ​ពេទ្យ​ កៀក​ជិត​បច្ចេក​ទេស​ធ្វើ​រោគ​វិនិច្ឆ័យ​ជម្រៅ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បើក​ឱ​កាស​បន្ថែម​ជូន​ប្រ​ជា​ជន​បាន​ពិ​និត្យ​ ជំងឺ​ដោយ​ឧប​ករណ៍​ទំនើប​ កាត់​បន្ថយ​សម្ពាធ​នៃ​ការ​បញ្ជូន​អ្នក​ជំងឺ​ទៅ​ព្យា​បាល​នៅ​មន្ទីរ​ថ្នាក់​លើ​  និង​ ផ្តល់​ភាព​ងាយ​ស្រួល​ក្នុង​ដំ​ណើរ​ការ​ថែ​ទាំ​សុខ​ភាព​។ វេជ្ជ​បណ្ឌិត​ឯក​ទេស​កម្រិត​២ ង្វៀង​មិញ​ចូវ​ ប្រ​ធាន​ផ្នែក​ធ្វើ​រោគ​វិនិច្ឆ័យ​តាម​រូប​ភាព​នៃ​មន្ទីរ​ពេទ្យ​ E (មន្ទីរ​ពេទ្យ​ពហុព្យា​បាល​មជ្ឈិម​ថ្នាក់​ទី​១) អះ​អាង​៖ “តាម​ពិត​ ម៉ាស៊ីន​ស្កែន​ CT Spectral ៥១២ ស្រទាប់​ មិន​ត្រឹម​បម្រើ​ចំ​ពោះ​ក្រុម​ជំងឺ​ណា​មួយ​ដោយ​ឡែក​នោះ​ទេ​ គឺ​វា​ជួយ​ដល់​គ្រូ​ពេទ្យ​ក្នុង​ការ​ព្យា​បាល​ និង​ធ្វើ​រោគ​វិនិច្ឆ័យ​តាម​រូប​ភាព​លើ​វិស័យ​វេជ្ជ​សាស្ត្រ​ផ្សេង​ៗជា​ច្រើន​ទៀត​ ដូច​ជា​៖ សរសៃ​ឈាម​បេះ​ដូង​ ជំងឺ​មហា​រីក​ សរសៃ​ប្រសាទ​ ជំងឺ​ដាច់​សរសៃ​ ឈាម​ខួរ​ក្បាល​ និង​ជំងឺ​ទូ​ទៅ​។ ចំ​ពោះ​អ្នក​ជំងឺ​នេះ​ បើក​ឱ​កាស​ក្នុង​ការ​ពិ​និត្យ​អង្កេត​ជម្រៅ​ជាង​ តាំង​ពី​ជំ​ហាន​ធ្វើ​រោគ​វិនិច្ឆ័យ​ដំ​បូង​”។

ទន្ទឹម​នឹង​នោះ​ មន្ទីរ​ពេទ្យ​ក៏​បាន​អនុ​វត្ត​ជោគ​ជ័យ​នូវ​ករ​ណី​អន្តរាគមន៍​ជំងឺ​បេះ​ដូង​ជម្រៅ​ចំ​នួន​ ១០ ករ​ណី​ ក្រោម​ការ​ដឹក​នាំ​ផ្ទាល់​ពី​សំ​ណាក់​សា​ស្ត្រា​ចារ្យ​រង​ បណ្ឌិត​ វេជ្ជ​បណ្ឌិត​ ង្វៀង​ធឿង​ងៀ ដែល​ជា​អ្នក​ជំ​នាញ​ឈាន​មុខ​គេ​លើ​ផ្នែក​អន្តរាគមន៍​រោគ​បេះ​ដូង​នៅ​វៀត​ណាម​។ ប្រ​ការ​នេះ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​ មន្ទីរ​ពេទ្យ​ពហុព្យា​បាល​ថាញ​វូ​វ Medic បាក​លីវ​ តែង​វិនិយោគ​លើ​បរិក្ខារ​ពេទ្យ​ទំនើប​ៗ មាន​ អ្នក​ជំ​នាញ​ល្បី​ៗជា​ច្រើន​នាក់​ និង​មាន​វេជ្ជ​បណ្ឌិត​ឯក​ទេស​ក្នុង​ការ​ព្យា​បាល​លើ​វិស័យ​ជា​ច្រើន​ បង្ក​លក្ខ​ណៈងាយ​ស្រួល​ដល់​ប្រ​ជា​ជន​ក្នុង​ការ​ជ្រើស​រើស​សេ​វា​ថែ​ទាំ​សុខ​ភាព​កាន់​តែ​ល្អ​ប្រសើរ​។ លោក​ ង្វៀង​វ៉ាំង​បក​ ប្រ​ធាន​ការិយា​ល័យ​ជំ​នាញ​នៃ​មន្ទីរ​សុខា​ភិបាល​ខេត្ត​កាម៉ាវ ឱ្យ​ដឹង​៖ “ចាប់​ពី​ភាព​ជោគ​ជ័យ​នៃ​ការ​ធ្វើ​អន្តរាគមន៍​លើ​ជំងឺ​សរសៃ​ឈាម​ បេះ​ដូង​ដ៏​ស្មុគ​ស្មាញ​ចំ​នួន​ ១០ ករ​ណី​ រហូត​ដល់​ការ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ប្រ​ព័ន្ធ​ស្កែន​ CT Spectral ៥១២ ស្រទាប់​ ដែល​អនុ​វត្ត​បច្ចេក​វិទ្យា​បញ្ញា​សិប្ប​និម្មិត AI គឺ​បាន​រួម​ចំ​ណែក​លើក​កម្ពស់​សមត្ថ​ភាព​ធ្វើ​រោគ​វិនិច្ឆ័យ​និង​ការ​ព្យា​បាល​ ព្រម​ទាំង​ផ្ដល់​ឱ​កាស​ជូន​ប្រ​ជា​ជន​បន្ថែម​ក្នុង​ការ​ទទួល​បាន​សេ​វា​កម្ម​សុខា​ភិបាល​ទំនើប​និង​ជម្រៅ​។ មន្ទីរ​ពេទ្យ​នេះ​ នឹង​ក្លាយ​ជា​កន្លែង​ព្យា​បាល​ជំងឺ​ដ៏​ល្អ​មួយ​ ដើម្បី​ឱ្យ​ប្រ​ជា​ជន​ខេត្ត​កាម៉ាវនិង​បណ្តា​ខេត្ត​ជិត​ខាង​ អាច​ទទួល​បាន​នូវ​បច្ចេក​ទេស​ជឿន​លឿន​និង​ទំនើប​ៗ ក្នុង​ការ​ពិ​និត្យ​ និង​ព្យា​បាល​ជំងឺ​”៕

                                    យ្វី​អាញ​ - ថា​ច់ធី​

ចែករំលែកអត្ថបទ