ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

24/07/2026 - 21:39

យុវ​ជន​ វិញ​ភឿក ឈាន​មុខ​ក្នុង​ការក​សាង​សហ​គម​ន៍ឌីជី​ថល​តាម​រយៈ​ទម្រង់​ជិត​ដិត​ជា​មួយ​ប្រ​ជា​ជន​ 

ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​សម្រេច​បាន​ជោគ​ជ័យ​លុះ​ត្រា​តែ​ប្រ​ជា​ជន​អាច​ចូល​ប្រើ​ប្រាស់​ និង​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​យ៉ាង​ងាយ​ស្រួល​ក្នុង​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​។ ផ្អែក​លើ​ការ​យល់​ដឹង​នេះ​ នា​ពេល​កន្លង​ យុវ​ជន​សង្កាត់​វិញ​ភឿក ទី​ក្រុង​កឹង​ធើ បាន​អនុ​វត្ត​ទម្រង់​ជាក់​ស្តែង​ និង​ជិត​ដិត​ជា​មួយ​ប្រ​ជា​ជន​ជា​ច្រើន​ រួម​ចំ​ណែក​នាំ​យក​បច្ចេក​វិទ្យា​ឌីជី​ថល​ចូល​ក្នុង​ជីវ​ភាព​រស់​នៅ​ ព្រម​ទាំង​បង្កើត​ទម្លាប់​ និង​ជំ​នាញ​ឌីជី​ថល​ក្នុង​សហ​គម​ន៍ជា​បណ្តើ​រៗ។

សម្ព័ន្ធ​យុវ​ជន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​ជំនួយ​ប្រ​ជា​ជន​ធ្វើ​បែប​បទ​រដ្ឋ​បាល​។

លេច​ធ្លោ​ជាង​គេ​ក្នុង​ចំ​ណោម​នោះ​ គឺ​ទម្រង់​ “លំ​ហ​ឌីជី​ថល​ - សម្ព័ន្ធ​យុវ​ជន​ យុវ​ជន​ស្ម័គ្រ​ចិត្ត​ដើម្បី​សហ​គម​ន៍ឌីជី​ថល​”។ ដោយ​របៀប​ធ្វើ​ច្នៃ​ប្រ​តិដ្ឋ​  និង​យក​ប្រ​ជា​ជន​ជា​ស្នូល​ ទម្រង់​នេះ​បាន​ក្លាយ​ជា​ទី​តាំង​ស្និទ្ធ​ស្នាល​ ជា​កន្លែង​ដែល​ប្រ​ជា​ជន​ ជា​ពិ​សេស​គឺ​ជន​ជាតិ​ភាគ​តិច​ ទទួល​បាន​ការ​ណែ​នាំ​ដោយ​ផ្ទាល់​ បាន​សាក​ល្បង​ និង​ប្រើ​ប្រាស់​នូវ​ភាព​ងាយ​ស្រួល​នៃ​ឌីជី​ថល​។

នៅ​ “លំ​ហ​ឌីជី​ថល​” កម្លាំង​សម្ព័ន្ធ​យុវ​ជន​ និង​យុវ​ជន​ដើរ​តួ​នា​ទី​ជា​ “ស្ពាន​តភ្ជាប់​” ជួយ​ប្រ​ជា​ជន​ដោយ​អស់​ពី​ចិត្ត​ក្នុង​ការ​អនុ​វត្ត​សេ​វា​រដ្ឋ​តាម​ប្រ​ព័ន្ធ​អន​ឡាញ​ ដំ​ឡើង​ និង​ប្រើ​ប្រាស់​គណ​នី​អត្ត​សញ្ញា​ណ​ប័ណ្ណ​អេឡិច​ត្រូ​និក VNeID ការ​ទូ​ទាត់​មិន​ប្រើ​ប្រាស់​ប្រាក់​មុខ​ ចុះ​ឈ្មោះ​ពិ​និត្យ​ ព្យា​បាល​ជំងឺ​អន​ឡាញ​ ព្រម​ទាំង​ទាញ​យក​ផល​ប្រ​យោជន៍​ពី​កម្ម​វិធី​ឌីជី​ថល​នា​នា​ ដើម្បី​បម្រើ​ការ​សិក្សា​ ផលិត​ និង​ជីវ​ភាព​រស់​នៅ​។ ទន្ទឹម​នឹង​នោះ​ យុវ​ជន​នៅ​ទាំង​ឃោស​នា​ ណែ​នាំ​ជំ​នាញ​ធា​នា​សុវត្ថិ​ភាព​ព័ត៌​មាន​លើ​លំ​ហ​អ៊ីនធឺ​ណិត​ ជួយ​ប្រ​ជា​ជន​កំ​ណត់​ដឹង​ពី​ឧបាយ​កល​បោក​ប្រាស់​ប្រើ​បច្ចេក​វិទ្យា​ជាន់​ខ្ពស់​។ លើស​ពី​នេះ​ ទម្រង់​មិន​បង្អង់​ត្រឹម​ការ​ផ្សព្វ​ផ្សាយ​ជំ​នាញ​មូល​ដ្ឋាន​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ណែ​នាំ​ប្រ​ជា​ជន​បាន​កៀក​ជិតប​ណ្តើ​រៗ ជា​មួយ​កម្ម​វិធី​បញ្ញា​សិប្ប​និម្មិត (AI) ក្នុង​ការ​ស្វែង​រក​ព័ត៌​មាន​ ជំនួយ​ដល់​ការ​សិក្សា​ រៀប​រៀង​ឯក​សារ​ និង​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ការ​ងារ​។ តាម​រយៈ​នោះ​ រួម​ចំ​ណែក​ផ្លាស់​ប្តូរ​ការ​គិត​ ជួយ​ប្រ​ជា​ជន​ម្ចាស់​ការ​ជាង​ក្នុង​ការ​អនុ​វត្ត​បច្ចេក​វិទ្យា​ ចូល​ក្នុង​ជីវ​ភាព​រស់​នៅ​។

ទន្ទឹម​នឹង​នោះ​ ទម្រង់​ “ថ្ងៃ​ព្រហស្បតិ៍​មិន​សរ​សេរ​” ដែល​សម្ព័ន្ធ​យុវ​ជន​សង្កាត់​បាន​សហ​ការ​ជា​មួយ​មជ្ឈ​មណ្ឌល​បម្រើ​សេ​វា​រដ្ឋ​បាល​រដ្ឋ​ អនុ​វត្ត​ចាប់​ពី​ខែ​មី​នា​ ឆ្នាំ​២០២៦ ក៏​ទទួល​បាន​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង​ផង​ដែរ​។ រៀង​រាល់​ថ្ងៃ​ព្រហស្បតិ៍​ សម្ព័ន្ធ​យុវ​ជន​ យុវ​ជន​ស្ម័គ្រ​ចិត្ត​បាន​ចុះ​ទៅ​ជួយ​ប្រ​ជា​ជន​ដោយ​ផ្ទាល់​ ក្នុង​ការ​ប្រ​កាស​ឯក​សារ​ ធ្វើ​បែប​បទ​រដ្ឋ​បាល​តាម​ប្រ​ព័ន្ធ​អន​ឡាញ​ សកម្ម​ភាព​បើក​គណ​នី​ VNeID និង​ការ​ទូ​ទាត់​តម្លៃ​សេ​វា​ ឬ​កម្រៃ​ផ្សេង​ៗតាម​ប្រ​ព័ន្ធ​អេឡិច​ត្រូ​និក។ តាម​រយៈ​នោះ​ បាន​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ក្រ​ដាស​ស្នាម​ និង​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​នៃ​ការ​កែ​ទម្រង់​រដ្ឋ​បាល​។  បង​ស្រី​គឹមធី​ហ្វៀង​ នៅ​មណ្ឌល​តា​វង​ បាន​ចែក​រំលែក​៖ “ថ្ងៃ​នេះ​ខ្ញុំ​ធ្វើ​លិខិត​កំ​ណើត​ឱ្យ​កូន​ ដោយ​សារ​ធ្វើ​លើក​ដំ​បូង​ ដូច្នេះ​នៅ​មាន​ការ​អល់អែក​។ អា​ស្រ័យ​បាន​ក្មួយ​ៗយុវ​ជន​ណែ​នាំ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ ខ្ញុំ​បាន​ដឹង​ពី​វិធី​ចុះ​ឈ្មោះ​ និង​ដាក់​ឯក​សារ​តាម​អន​ឡាញ​យ៉ាង​ឆាប់​រហ័ស​”។

ក្រុម​ “ប្រ​ជា​សិក្សា​ឌីជី​ថល​” ចុះ​ទៅ​ដល់​ផ្ទះ​នីមួយៗ​ ណែ​នាំ​ប្រ​ជា​ជន​ឱ្យ​ប្រើ​ប្រាស់​ទូរស័ព្ទ​ឆ្លាត​វៃ។

ជា​ពិ​សេស​ ស្មារតី​ឈាន​មុខ​របស់​យុវ​ជន​ នៅ​ទាំង​បាន​បង្ហាញ​យ៉ាង​ច្បាស់​តាម​រយៈ​ក្រុម​ “ប្រ​ជា​សិក្សា​ឌីជី​ថល​”។ ជា​មួយ​នឹង​ទិស​ស្លោក​ “ចុះ​ទៅ​គ្រប់​ច្រក​ល្ហក​ គ្រប់​ផ្ទះ​ ដើម្បី​ណែ​នាំ​ដល់​គ្រប់​រូប​” កង​កម្លាំង​សម្ព័ន្ធ​យុវ​ជន​មិន​ខ្លាច​នឿយ​ហត់​ បាន​ចុះ​ទៅ​ដល់​ផ្ទះ​ប្រ​ជា​ជន​ ដើម្បី​ជួយ​ដំ​ឡើង​កម្ម​វិធី​ និង​ណែ​នាំ​ពី​របៀប​ប្រើ​ប្រាស់​សេ​វា​ឌីជី​ថល​ នៅ​កន្លែង​រស់​នៅ​តែ​ម្តង​។ មុខ​សញ្ញា​អាទិ​ភាព​ដូច​ជា​ អ្នក​វ័យ​ចាស់​ ស្ត្រី​ គ្រួ​សា​រអា​ជីវ​កម្ម​តូច​ ទទួល​បាន​ការ​ជួយ​ណែ​នាំ​ដោយ​អស់​ពី​ចិត្ត​ ដើម្បី​ឱ្យ​ពួក​គាត់​បាន​ស៊ាំ​នឹង​បច្ចេក​វិទ្យា​បន្តិច​ម្តង​ៗ។

ចំ​ណុច​លេច​ធ្លោ​មួយ​ទៀត​ គឺ​ទម្រង់​ “ដង​ផ្លូវ​កាត់​បន្ថយ​ប្រើ​ប្រាស់​ប្រាក់​មុខ​” ដែល​បាន​អនុ​វត្ត​នៅ​ផ្សារ​វិញ​ថា​ញ់ (ផ្សារ​អុង​ថូ​ង) និង​ផ្សារ​ដើម​អំ​ពិល​។ ត្រឹម​តែ​ពីរ​ថ្ងៃ​បំ​ផុស​ចលនា​ គ្រួ​សា​រអា​ជីវ​កម្ម​ជាង​ ៨០% បាន​បើក​គណ​នី​ធនាគារ​ ដំ​ឡើង​កូដ​ QR ឬ​ឧប​ករណ៍​ទូ​ទាត់​អេឡិច​ត្រូ​និក។ ប្រ​ការ​នេះ​មិន​ត្រឹម​តែ​បង្កើត​ភាព​ងាយ​ស្រួល​ក្នុង​ការ​ទូ​ទាត់​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​រួម​ចំ​ណែក​បង្ក​ទម្លាប់​ប្រើ​ប្រាស់​ដោយ​លក្ខ​ណៈស៊ី​វិល័យ​ និង​ទំនើប​នៅ​ក្នុង​សហ​គម​ន៍។ លោក​ហ្វិញ​មិញ​តាយ​ សមា​ជិក​យុវ​ជន​សង្កាត់​ បាន​ឱ្យ​ដឹង​៖ “ពេល​ណែ​នាំ​ប្រ​ជា​ជន​ដោយ​ផ្ទាល់​ ជា​ពិ​សេស​គឺ​អ្នក​វ័យ​ចាស់​ យើង​ខ្ញុំ​បាន​កំ​ណត់​ថា​ត្រូវ​តែ​មាន​ចិត្ត​អត់​ធ្មត់​ កាន់​ដៃ​បង្ហាញ​ការ​ងារ​បន្តិច​ម្តង​ៗ។ ប្រ​ជា​ជន​ម្នាក់​ៗចេះ​ប្រើ​ប្រាស់​កម្ម​វិធី​ឌីជី​ថល​បាន​ស្ទាត់​ជំ​នាញ​ គឺ​បន្ថែម​ផ្នែក​ដ៏​សំ​ខាន់​មួយ​ទៀត​ ក្នុង​ដំ​ណើរ​ការ​ផ្លាស់​ប្ដូរ​ឌីជី​ថល​។ ប្រ​ការ​នោះ​ក៏​ជួយ​ឱ្យ​យើង​ខ្ញុំ​មើល​ឃើញ​ច្បាស់​ពី​អត្ថ​ន័យ​នៃ​ភារ​កិច្ច​ដែល​យើង​ខ្ញុំ​កំ​ពុង​ធ្វើ​”។

បំ​ផុស​ចលនា​ប្រ​ជា​ជន​ប្រើ​ប្រាស់​កូដ​ QR ក្នុង​ការ​ទូ​ទាត់​មិន​ប្រើ​ប្រាស់​ប្រាក់​មុខ​។

មិន​ត្រឹម​តែ​ជួយ​ប្រ​ជា​ជន​ប៉ុណ្ណោះ​ទេ​ ទម្រង់​ទាំង​នេះ​ថែម​ទាំង​រួម​ចំ​ណែក​បង្កើត​ការ​ផ្លាស់​ប្តូរ​យ៉ាង​ច្បាស់​ក្រ​ឡែត​ ក្នុង​សកម្ម​ភាព​របស់​រដ្ឋ​អំ​ណាច​មូល​ដ្ឋាន​ទៀត​ផង​។ ក្នុង​រយៈ​ពេល​ ៦ខែ​ដើម​ឆ្នាំ​២០២៦ មជ្ឈ​មណ្ឌល​បម្រើ​សេ​វា​រដ្ឋ​បាល​រដ្ឋ​សង្កាត់​វិញ​ភឿក បាន​ទទួល​ឯក​សារ​ចំ​នួន​ ២.៩៩៧ ច្បាប់​ ក្នុង​នោះ​មាន​ ៩៩,៨០% ត្រូវ​បាន​អនុ​វត្ត​តាម​ប្រ​ព័ន្ធ​អន​ឡាញ​។ មាន​ឯក​សារ​ចំ​នួន​ ២.៨៨១ ច្បាប់​ត្រូវ​បាន​ដោះ​ស្រាយ​ ដោយ​មាន​ ៩៩,៧២% ដោះ​ស្រាយ​មុន​កាល​កំ​ណត់​; អត្រា​ឌីជី​ថល​ភា​វូប​នីយ​កម្ម​សមា​សភាព​ឯក​សា​រស​ម្រេច​បាន​ ៩៧,៩១%, ឌីជី​ថល​ភា​វូប​នីយ​កម្ម​លទ្ធ​ផល​សម្រេច​បាន​ ៩៧,២៩% ការ​ទូ​ទាត់​តាម​អន​ឡាញ​សម្រេច​ ៨៦,៧៤% ហើយ​កម្រិត​ពេញ​ចិត្ត​របស់​ប្រ​ជា​ជន​និង​អា​ជីវ​កម្ម​សម្រេច​បាន​ ១០០%។

លោក​ត្រឹង​ហ្វាង​ញ៉ូ លេខា​សម្ព័ន្ធ​យុវ​ជន​សង្កាត់​វិញ​ភឿក បាន​ឱ្យ​ដឹង​៖ “ទិស​ដៅ​នៃ​ទម្រង់​ទាំង​នេះ​ មិន​ឈប់​ត្រឹម​ការ​ជួយ​ឱ្យ​ប្រ​ជា​ជន​ចេះ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ប៉ុណ្ណោះ​ទេ​ អ្វី​ដែល​សំ​ខាន់​ជាង​នេះ​ គឺ​បង្ក​ទំនុក​ចិត្ត​ ដើម្បី​ឱ្យ​អ្នក​រាល់​គ្នា​ម្ចាស់​ការ​ចូល​រួម​ក្នុង​ដំ​ណើរ​ការ​ផ្លាស់​ប្ដូរ​ឌីជី​ថល​។ នា​ពេល​ខាង​មុខ​ សម្ព័ន្ធ​យុវ​ជន​សង្កាត់​នឹង​បន្ត​សហ​ការ​ជា​មួយ​បណ្តា​ផ្នែក​ អង្គ​ការ​មហា​ជន​ និង​អា​ជីវ​កម្ម​បច្ចេក​វិទ្យា​ ដើម្បី​រៀប​ចំ​ថ្នាក់​បំប៉ន​ជំ​នាញ​ឌីជី​ថល​បន្ថែម​ទៀត​ ណែ​នាំ​ការ​អនុ​វត្ត​ AI ពង្រីក​ការ​ជំនួយ​លើ​សេ​វា​រដ្ឋ​តាម​ប្រ​ព័ន្ធ​អន​ឡាញ​ និង​ពង្រឹង​ការ​ឃោស​នា​ស្តី​ពី​សុវត្ថិ​ភាព​ព័ត៌​មា​នប​ណ្តា​ញ នៅ​តាម​តំ​បន់​ប្រ​ជា​ជន​រស់​នៅ​”។

ការ​ផ្លាស់​ប្ដូរ​ឌីជី​ថល​ មិន​មែន​ជា​ទស្សនៈ​ដ៏​ឆ្ងាយ​ទៀត​ទេ​ នៅ​ពេល​ដែល​ប្រ​ជា​ជន​ម្នាក់​ៗអាច​ប្រើ​ប្រាស់​ភាព​ងាយ​ស្រួល​នៃ​បច្ចេក​វិទ្យា​បាន​ស្ទាត់​ជំ​នាញ​ក្នុង​ជីវ​ភាព​រស់​នៅ​ប្រ​ចាំ​ថ្ងៃ​។ តាំង​ពី​ការ​ងារ​ជាក់​លាក់​ ជាក់​ស្តែង​ និង​មាន​ប្រ​យោជន៍​ គឺ​យុវ​ជន​សង្កាត់​វិញ​ភឿក កំ​ពុង​រួម​ចំ​ណែក​កសាង​សហ​គម​ន៍ឌីជី​ថល​ទំនើប​ ស៊ី​វិល័យ​ និង​អភិវឌ្ឍ​ន៍ប្រ​កប​ដោយ​ចីរ​ភាព​ជា​បណ្តើ​រៗ៕ 

ហុង​ទើ - ថា​ច់ធី​

ចែករំលែកអត្ថបទ