និទាន “រឿងរ៉ាវវៀតណាម” តាមរយៈផលិតផល គំរូកាដូជាក់ស្តែង មានប្រយោជន៍ គឺជាវិធីសាស្ត្រពិតប្រាកដដើម្បីផ្សព្វផ្សាយរូបភាពប្រទេសជាតិ និងកសាងសម្គាល់អត្តសញ្ញាណរូបភាពប្រទេសវៀតណាម។

សិប្បករ យ័ញវ៉ូវ ជាមួយខ្នាតទូក-ង និងទូកកាហូវ ខ្នាតតូច ធ្វើជាផលិតផលកាដូប្រកបដោយលក្ខណៈពិសេស
នៅក្នុងសិក្ខាសាលាវិទ្យាសាស្ត្រ “អភិវឌ្ឍមុខរបរសិប្បកម្មប្រពៃណីនៅតំបន់វាលរាបទន្លេគឺវឡុងក្នុងបរិការណ៍ថ្មី” ដែលមហាវិទ្យាល័យវប្បធម៌និងអភិវឌ្ឍ នៃវិទ្យាស្ថាននយោបាយតំបន់ IV ចាត់តាំងថ្មីៗនេះ ពេលថ្លែងអំពីការផ្សព្វផ្សាយភូមិរបរ អ្នកតំណាងវ័យក្មេងម្នាក់បានចាប់ផ្តើមឧទ្ទេសនាមសៀវភៅបោះពុម្ព២ក្បាល ដែលផ្សព្វផ្សាយទេសចរណ៍កឹងធើ។ សៀវភៅបោះពុម្ពបានរចនាយ៉ាងស្អាត ជាមួយនឹងរូបភាពមើមខ្ទឹមក្រហមវិញចូវ និងរូបភាពទូក-ងមួយគ្រឿង។ នៅក្នុងទំព័រជាច្រើននៃឯកសារនោះ ព័ត៌មានជាច្រើនបានបញ្ចូលយ៉ាងរស់រវើក ដូចជាដំណើរស្វែងយល់ពីកឹងធើដូច្នោះដែរ។ អ្នកតំណាងរូបនោះបានសន្និដ្ឋានថា ការផ្សព្វផ្សាយទេសចរណ៍ វប្បធម៌ ភូមិរបរនាពេលបច្ចុប្បន្ន ត្រូវការរូបភាពថ្មីៗ មានចំណាប់អារម្មណ៍ ហើយការរចនាទាំងពីរនេះគឺជាភស្តុតាងជាក់ស្តែង។
មុននោះផងដែរ ម៉ូដរចនាផ្សព្វផ្សាយជាច្រើនរបស់ផ្នែកទេសចរណ៍កឹងធើ នៅក្នុងព្រឹត្តិការណ៍ ពិធីបុណ្យផ្សេងៗ។ល។ បានបង្កការចាប់អារម្មណ៍យ៉ាងខ្លាំងដល់ភ្ញៀវទេសចរ។ ក្រៅពីនោះ វាអាចជាគន្លឹះដែលមានផ្តិតរូបភាពប្រណាំងទូក-ង ផ្សារបណ្តែតទឹកកៃរ៉ាំង ឬមួកស្លឹកតូចៗដែលមានផ្តិតរូបភាពគោលដៅទេសចរណ៍លេចធ្លោនៅកឹងធើ។ល។ វិស័យនេះនៅមានតុល្យភាពភូមិសាស្រ្តជាច្រើនទៀត។ចំពោះកាដូទេសចរណ៍ នៅក្នុងកម្មវិធី សម្រស់និទាឃរដូវតំបន់ចម្ការ នាឱកាសបុណ្យចូលឆ្នាំប៊ិញង៉ កន្លងហើយ នៅសារមន្ទីរទីក្រុងកឹងធើ វត្តមានរបស់សិប្បករ យ័ញវ៉ូវ (សង្កាត់ភូឡើយ) បាននាំមកនូវគំនិតច្នៃប្រតិដ្ឋជាច្រើនសម្រាប់អ្នកធ្វើការក្នុងវិស័យទេសចរណ៍។ នោះគឺជាផលិតផលទូក-ងខ្នាតតូច ផ្តើមពីថ្វីដៃដ៏ប៉ិនប្រសប់របស់បង មានដាក់ក្នុងស៊ុម និងប្រអប់យ៉ាងប្រណីត ប្រកបដោយអត្តសញ្ញាណ ដែលជាកាដូមួយដ៏មានតម្លៃនិងមានអត្ថន័យ។ ផ្តើមពីនេះ អាចនឹងនឹកដល់វិហារស្តេចហ៊ុង ទីក្រុងកឹងធើ ឬបណ្តាវត្តអារាមខ្មែរល្បីៗនៅទីក្រុងកឹងធើ។ល។ អាចនឹងជាការបំផុសគំនិតដើម្បីបង្កើតជាកាដូទេសចរណ៍ទាំងស្រុង។
យុទ្ធសាស្ត្រសារគមនាគមន៍ផ្សព្វផ្សាយរូបភាពវៀតណាមទៅកាន់បរទេស ដំណាក់កាល២០២៦-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ បានផ្តល់សច្ចាប័នតាមសេចក្តីសម្រេចលេខ ១៧៣/QD-TTg ចុះថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៦ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល បានសង្កត់ធ្ងន់លើសារគមនាគមន៍វប្បធម៌ កសាងរូបភាពផ្លាកសញ្ញាសម្រាប់វៀតណាម។ យុទ្ធសាស្ត្រនេះក៏ផ្តោតសំខាន់លើការផ្លាស់ប្តូរផ្នត់គំនិតសារគមនាគមន៍ ប្តូរពីការឃោសនាតែមួយទិស ទៅជាការកសាងរូបភាពផ្លាកសញ្ញា និងកម្លាំងផ្នែកទន់នៃប្រទេសជាតិ។ ដោយការបំផុសគំនិត ចែករំលែកតម្លៃ និងដាស់មនោសញ្ចេតនាធ្វើជាសំខាន់ បង្កើនសារគមនាគមន៍ពហុទិស និងពិតប្រាកដ។
ចំណុចគួរឱ្យកត់សម្គាល់នៃយុទ្ធសាស្ត្រនេះ គឺការដាក់ចេញនូវតម្រូវការកសាងខ្លឹមសារនិងសារគមនាគមន៍។ ក្នុងនោះ យុទ្ធសាស្ត្រសង្កត់ធ្ងន់៖ ទាញយកផលពី “រឿងរ៉ាវវៀតណាម”- គឺជារឿងរ៉ាវគំរូ តួអង្គ ព្រឹត្តិការណ៍ គំនិតច្នៃប្រតិដ្ឋផលិតផលគំរូលើគ្រប់វិស័យ ដើម្បីផ្សព្វផ្សាយរូបភាពប្រទេសជាតិ និងកសាងសម្គាល់អត្តសញ្ញាណរូបភាពជាតិវៀតណាម។
វៀតណាមនិយាយរួម ទីក្រុងកឹងធើនិយាយដោយឡែក មានមោទនភាពចំពោះអត្តសញ្ញាណដ៏ពិសេស សម្បូរបែប ជាមួយនឹង “រឿងរ៉ាវវៀតណាម” គួរឱ្យទាក់ទាញអារម្មណ៍។ ប្រសិនបើទាញយកផលមានប្រសិទ្ធភាព រឿងរ៉ាវទាំងនោះនឹងក្លាយជាផលិតផលទេសចរណ៍ ជាបណ្តាញផ្សព្វផ្សាយផ្លាកសញ្ញាវប្បធម៌ និងរូបភាពភូមិភាគមានប្រសិទ្ធភាព។ ផ្សព្វផ្សាយរូបភាពប្រទេសជាតិ មិនត្រឹមតែចាប់ផ្តើមពីយុទ្ធនាការសារគមនាគមន៍ទ្រង់ទ្រាយធំប៉ុណ្ណោះទេ ដែលចាប់ផ្តើមពីផលិតផលតូចៗ ប៉ុន្តែចេះនិទាន “រឿងរ៉ាវវៀតណាម” មួយឱ្យបានពីរោះ ស្អាត និងមានឥទ្ធិពលជ្រាបដល់បេះដូងមនុស្សគ្រប់រូប។
ឌាំងហ្វិញ- លីសៀ