ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

29/06/2026 - 18:52

គណៈ​ប្រ​ចាំ​ការ​នៃ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង ត្រួត​ពិ​និត្យ​ការ​អនុ​វត្ត​សេច​ក្តី​សម្រេច​ចិត្ត​របស់​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​ជា​ប្រ​ចាំ​ 

(អ.ឡ​) - ក្នុង​រយៈ​ពេល ៦ ខែ​ដើម​ឆ្នាំ ២០២៦ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ បាន​បន្ត​សកម្ម​ភាព​មាន​សុពល​ភាព និង​ប្រ​សិទ្ធ​ភាព រួម​ចំណែក​ជំ​រុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម និង​ធា​នា​ការ​ពារ​ប្រ​ទេស សន្តិ​សុខ​លើ​ភូមិ​ឋាន​ទី​ក្រុង។

តាម​រយៈ​នោះ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង នីតិ​កាល​ទី XI អា​ណត្តិ​កាល ២០២៦ -២០៣១ បាន​ចាត់​តាំង​ជោគ​ជ័យ​កិច្ច​ប្រ​ជុំ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​ចំ​នួន ៣ លើក ហើយ​បាន​អនុ​ម័ត​សេច​ក្តី​សម្រេច​ចិត្ត​ចំ​នួន ៣៧។ ដោយ​ឡែក​កិច្ច​ប្រ​ជុំ​លើក​ទី ៣ (កិច្ច​ប្រ​ជុំ​សាមញ្ញ​ពាក់​កណ្តា​លឆ្នាំ ២០២៦) ដែល​កំ​ពុង​ប្រ​ព្រឹត្ត​ទៅ​នេះ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​គ្រោង​នឹង​អនុ​ម័ត​សេច​ក្តី​សម្រេច​ចិត្ត​ចំ​នួន ៤៥ បន្ថែម​ទៀត។

តាម​ការ​វាយ​តម្លៃ​របស់​គណៈ​ប្រ​ចាំ​ការ​នៃ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង ការ​ចាត់​តាំង​កិច្ច​ប្រ​ជុំ​របស់​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង បាន​អនុ​វត្ត​ស្រប​តាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់ ធា​នា​បាន​នូវ​ការ​ដឹក​នាំ ចង្អុល​ការ​របស់​បក្ស យោង​លើ​ស្មារតី​ម្ចាស់​ការ សហ​ការ​យ៉ាង​ជិត​ស្និទ្ធ ការ​ទទួល​ខុស​ត្រូវ មាន​របៀប​រៀប​រយ​និង​ច្បាម​តាម​សេច​ក្តី​កំ​ណត់​នៃ​ច្បាប់​ស្តី​ពី​ការ​ចាត់​តាំង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ ការ​ណែ​នាំ​របស់​មជ្ឈិម​និង​បទ​ប្បញ្ញត្តិ​ពាក់​ព័ន្ធ​ផ្សេងៗ។ ឯក​សារ​សម្រាប់​កិច្ច​ប្រ​ជុំ​បាន​រៀប​ចំ​យ៉ាង​ម៉ត់​ចត់ គ្រប់​សព្វ​ស្រប​តាម​តម្រូវ​ការ​ដែល​ច្បាប់​បាន​កំ​ណត់។

គណៈ​ប្រ​ចាំ​ការ​នៃ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង ដឹក​នាំ​កិច្ច​ប្រ​ជុំ​លើក​ទី​៣ របស់​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹធើ នីតិ​កាល​ទី XI អា​ណត្តិ​កាល ២០២៦​-២០៣១ ។ រូប​ថត​៖ អាញ​យុង​

អនុ​វត្ត​កម្ម​វិធី​ឃ្លាំ​មើល​ឆ្នាំ ២០២៦ គណៈ​ប្រ​ចាំ​ការ​នៃ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង បាន​អនុ​វត្ត​ការ​ឃ្លាំ​មើល​ជា​ប្រ​ចាំ​លើ​ការ​អនុ​វត្ត​សេច​ក្តី​សម្រេច​ចិត្ត​របស់​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង ព្រម​ទាំង​បាន​ចាត់​ឱ្យ​គណៈ​នៃ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង តាម​ដាន​និង​ឃ្លាំ​មើល​ជា​ប្រ​ចាំ លើ​សេច​ក្តី​កំ​ណត់​នៃ​លិខិត​បទ​ដ្ឋាន​គតិ​យុត្ត​ដែល​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ប្រ​កាស​ដាក់​ចេញ​សេច​ក្តី​សម្រេច​ចិត្ត​ដែល​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ថ្នាក់​ឃុំ សង្កាត់​ប្រ​កាស​ដាក់​ចេញ ។

គណៈ​ប្រ​ចាំ​ការ​នៃ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង បាន​ចាត់​តាំង​ឃ្លាំ​មើល​ប្រ​ធាន​បទ​អំ​ពី​ការ​ផ្លាស់​ប្ដូរ​ឌីជី​ថល​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង; ផ្សព្វ​ផ្សាយ​ដាក់​ចេញ​នូវ​ខ្លឹម​សា​រពាក់​ព័ន្ធ​នឹង​ការ​ឃ្លាំ​មើល​លើ​ការ​គ្រប់​គ្រង និង​ការ​ប្រើ​ប្រាស់​ទី​ស្នាក់​ការ​រដ្ឋ បន្ទាប់​ពី​ការ​រួម​បញ្ចូល​អង្គ​ភាព​រដ្ឋ​បាល​នៃ​ប្រ​ព័ន្ធ​នយោ​បាយ​និង​ការ​អនុ​វត្ត​ផែន​ការវិ​និយោគ​របស់​រដ្ឋ​ក្នុង​រយៈ​ពេល​មធ្យម ដំ​ណាក់​កាល ២០២១​-២០២៥ ព្រម​ទាំង​ផែន​ការវិ​និយោគ​របស់​រដ្ឋ​ឆ្នាំ ២០២៦។ ទន្ទឹម​នឹង​នោះ ក៏​បាន​ចាត់​តាំង​សិក្សា​ស្រាវ​ជ្រាវ​ចំ​នួន ៣ លើក​ អំ​ពី​ស្ថាន​ភាព​ចាត់​តាំង​ ដំណើរ​ការ​របស់​ដំ​ណាក់​សុខា​ភិបាល និង​ការ​អនុ​វត្ត​សៀវ​ភៅ​សុខ​ភាព​អេឡិច​ត្រូ​និក ក្នុង​ការ​ពិ​និត្យ​និង​ព្យា​បាល​ជំងឺ​នៅ​តាម​មូល​ដ្ឋាន​សុខា​ភិបាល​រដ្ឋ; ល្បឿន​ដំណើរ​ការ​អនុ​វត្ត​គម្រោង​នា​នា; ការ​ប្រ​មូល ដឹក​ជញ្ជូន និង​វិនិច្ឆ័យ​កាក​សំ​ណល់​រឹង​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង។

ព្រម​ជា​មួយ​នោះ គណៈ​ប្រ​ចាំ​ការ​នៃ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​ បាន​អនុ​វត្ត​ល្អ​ការ​ងារ​ទទួល​ពល​រដ្ឋ ជួប​សំ​ណេះ​សំ​ណា​លជា​មួយ​ម្ចាស់​ឆ្នោត; ចាត់​តាំង​ជោគ​ជ័យ​សន្និ​បាត​បូក​សរុប​ការ​ងារ​របស់​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន អា​ណត្តិ​កាល ២០២១- ២០២៦; ម្ចាស់​ការ​ធ្វើ​សេ​នា​ធិ​ការ​នូវ​សកម្ម​ភាព​នា​នា ដើម្បី​រួម​ចំណែក​ធ្វើ​ឱ្យ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំ​ណាង​រដ្ឋ​សភា នីតិ​កាល​ទី XVI និង​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​ថ្នាក់ អា​ណត្តិ​កាល ២០២៦- ២០៣១ ប្រ​ព្រឹត្ត​ទៅ​ដោយ​ជោគ​ជ័យ។ ជា​មួយ​គ្នា​នេះ​ ក៏​បាន​សហ​ការ​និង​គណៈ​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​កិច្ច​ការ​តំ​ណាង​រដ្ឋ​សភា​ ចាត់​តាំង​សន្និ​បា​តប​ណ្តុះ​បណ្តា​លបំ​ណិន​សកម្ម​ភាព​ជូន​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទាំង​ពីរ​ថ្នាក់ ៤២០ នាក់ អា​ណត្តិ​កាល ២០២៦-​២០៣១៕

ធ្វី​ខ្វេ - ពេជ្រ​សឿន​

ចែករំលែកអត្ថបទ