ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

29/06/2026 - 15:22

បណ្តាមណ្ឌលនិងបណ្តុំឧស្សាហកម្មប្រមូលផ្តុំ មានតម្លៃផលិតសរុបជាង ៨០.៣៨៧ ពាន់លានដុង 

យោងតាមគណៈគ្រប់គ្រងបណ្តាមណ្ឌលកែច្នៃនាំចេញនិងឧស្សាហកម្មកឹងធើ បានឱ្យដឹង តាមការប៉ាន់ស្មានក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៦នេះ តម្លៃផលិតឧស្សាហកម្មសរុបតាមថ្លៃបច្ចុប្បន្នរបស់អាជីវកម្មនៅក្នុងមណ្ឌលឧស្សាហកម្ម និងបណ្តុំឧស្សាហកម្មប្រមូលផ្តុំ សម្រេចបានជាង ៨០.៣៨៧ ពាន់លានដុង កើនឡើង ១០,៩៧% បើធៀបនឹងឆ្នាំ២០២៥ ចំណែកចំណូល សម្រេចបានជិត ៨៥.២៦៣ ពាន់លានដុង។ តម្លៃនាំចេញមានចំនួនជាង ១,១១៨ ពាន់លានដុល្លារ កើនឡើង ៨,៤៣%; តម្លៃនាំចូលសម្រេចបានប្រហែល ៤១៨,០៨ លានដុល្លារ កើនឡើង ២៣%។ បង់ចូលថវិការដ្ឋរបស់ អាជីវកម្មប៉ាន់ស្មានសម្រេចបានជិត ២.៣១២ ពាន់លានដុង កើនឡើង២៨% បើធៀបនឹងឆ្នាំ២០២៥។ ទន្ទឹមនឹងនោះ វិស័យនេះបានដោះស្រាយការងារជូនពលករជាង ៩៦.៥០០ នាក់ ក្នុងនោះ មានពលករជាង ៥១.០០០ នាក់កំពុងធ្វើការនៅតាមអាជីវកម្មដែលមានទុនវិនិយោគពីបរទេស (FDI)។

ខ្សែសង្វាក់កែច្នៃត្រីប្រាសម្រាប់នីហរ័ណរបស់ក្រុមហ៊ុនទទួលខុសត្រូវមាន កម្រិតសមាជិកមួយអ៊ឹងដូយឿង នៅមណ្ឌលឧស្សាហកម្មថូកណូក។

គណៈគ្រប់គ្រងបណ្តាមណ្ឌលកែច្នៃ នាំចេញនិងឧស្សាហកម្មកឹងធើ តែងសហការជាប្រចាំជាមួយមន្ទីរនិងផ្នែកដែលពាក់ព័ន្ធ ដើម្បីពិនិត្យនិងដោះស្រាយរាល់ការលំបាកអំពីហេដ្ឋារចនា សម្ព័ន្ធបច្ចេកទេស បរិស្ថាន និងសំណុំបែបបទវិនិយោគ។ ព្រមទាំងយកចិត្តទុកដាក់ ចលនាឱ្យអាជីវកម្មធ្វើការផ្លាស់ថ្មីបច្ចេកវិទ្យា ផ្លាស់ប្តូរឌីជីថលនិងតភ្ជាប់ការផ្គត់ផ្គង់-តម្រូវការពលករ។ ចំពោះគម្រោងដែលកំពុងអនុវត្ត គណៈគ្រប់ គ្រងមណ្ឌលកែច្នៃនាំចេញនិងឧស្សាហកម្មកឹងធើ បង្កើនការត្រួតពិនិត្យអនុវត្តតាមសណ្តាប់ធ្នាប់សាងសង់ ព្រមទាំងណែនាំ និងជំនួយដល់អ្នកវិនិយោគក្នុងការអនុវត្តនូវបែបបទរដ្ឋបាលដូច៖ ការវាយតម្លៃ និងអនុម័តគម្រោងប្លង់លម្អិត យល់ព្រមលើគម្រោងប្លង់រួម វាយតម្លៃរបាយការណ៍សិក្សាលទ្ធភាព និងរចនាផ្សព្វផ្សាយអនុវត្តបន្ទាប់ពីការរចនាមូលដ្ឋានត្រឹមត្រូវតាមសេចក្តីកំណត់៕

                   ថាញ់ឌិញ-ដាលីន

ចែករំលែកអត្ថបទ