ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍ - នយោបាយ

24/06/2026 - 22:01

ផ្តុំកម្លាំងអនុវត្តមានប្រសិទ្ធភាព "យុទ្ធនាការ ៥០០ ថ្ងៃយប់ ជំរុញការស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីដែលខ្វះព័ត៌មាន" 

(CTO) - នោះគឺជាកិច្ចចង្អុលការរបស់លោក ឡេក្វាងទុង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សក្រុង ប្រធានគណៈប្រតិភូរដ្ឋសភាក្រុង លេខាគណៈកម្មាធិការបក្សយោធាក្រុងកឹងធើ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការបក្សយោធាក្រុង ៦ ខែដើមឆ្នាំ ២០២៦ ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ២៤ ខែមិថុនា។

ឧត្តមសេនីយ៍ត្រី ង្វៀងមិញត្រេវ មេបញ្ជាការរងយោធភូមិភាគ៩; លោក ត្រឿងកាញ់ត្វៀង អនុលេខាគណៈកម្មាធិការបក្សក្រុង ប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ; វរសេនីយ៍ឯក ផាមង៉ុកក្វាង អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សយោធាក្រុង ស្នងការនយោបាយនៃបញ្ជាការដ្ឋានយោធាក្រុង; ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែកនានារបស់ក្រុងនិងភូមិភាគបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ។

ថ្នាក់ដឹកនាំបញ្ជាការដ្ឋានភូមិភាគ ៩ គណៈកម្មាធិការបក្សក្រុង គណៈកម្មាធិការប្រជាជនក្រុង និងស្នងការនយោបាយនៃបញ្ជាការដ្ឋានយោធាក្រុង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ។

ក្នុង ៦ ខែដើមឆ្នាំ ២០២៦ គណៈកម្មាធិការបក្សយោធាក្រុងកឹងធើ បានធ្វើសេនាធិការទាន់ពេលជូនគណៈកម្មាធិការបក្សក្រុង និងគណៈកម្មាធិការប្រជាជនក្រុង ចង្អុលការនិងអនុវត្តល្អនូវការងារយោធា ការពារប្រទេសនិងការពារព្រំដែន ជាពិសេសគឺការងារជ្រើសយោធិន ការហ្វឹកហ្វឺនដំណាក់កាលទី១ និងការត្រៀមលក្ខណៈប្រយុទ្ធ... សកម្មភាពការងារបក្ស ការងារនយោបាយ បានផ្សព្វផ្សាយអនុវត្តយ៉ាងទូលំទូលាយ និងព្រមៗគ្នានៅគណៈកម្មាធិការគ្រប់ថ្នាក់ ដោយសម្រេចបាននូវប្រសិទ្ធភាពជាក់ស្តែង។ ការងារកសាងបក្សមានការរីកចម្រើនច្រើន សមត្ថភាពដឹកនាំ និងកម្លាំងប្រយុទ្ធរបស់កងជួរគណៈកម្មាធិការបក្ស អង្គការបក្ស និងបក្ខជនបានលើកកម្ពស់។ គណៈកម្មាធិការបក្សយោធាក្រុងបានចង្អុលការ ធានាឱ្យបានល្អនូវការងារភស្តុភារ - បច្ចេកទេស និងហិរញ្ញវត្ថុបម្រើដល់ភារកិច្ចជាប្រចាំនិងភារកិច្ចបន្ទាន់ៗរបស់កងកម្លាំងប្រដាប់អាវុធ; អនុវត្តល្អនូវគោលនយោបាយសមរភូមិក្រោយ។

វរសេនីយ៍ឯក ផាមង៉ុកក្វាង អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សយោធាក្រុង ស្នងការនយោបាយនៃបញ្ជាការដ្ឋានយោធាក្រុងកឹងធើ រាយការណ៍សង្ខេបអំពីលទ្ធផលនៃការដឹកនាំអនុវត្តភារកិច្ចក្នុង ៦ ខែដើមឆ្នាំ និងទិសដៅភារកិច្ច ៦ ​ខែចុងឆ្នាំ២០២៦។

លោក ត្រឿងកាញ់ត្វៀង អនុលេខាគណៈកម្មាធិការបក្សក្រុង ប្រធានគណៈកម្មាធិការប្រជាជនក្រុង ថ្លែងមតិនៅក្នុងកិច្ចប្រជុំ ។

ថ្លែងមតិក្នុងកិច្ចប្រជុំ លោក ត្រឿងកាញ់ត្វៀង បានស្នើឱ្យមន្ទីរ គណៈ ផ្នែកនានារបស់ក្រុង និងភូមិភាគ បង្កើនកិច្ចសហការជាមួយបញ្ជាការដ្ឋានការពារព្រំដែនក្រុងកឹងធើ លើគ្រប់វិស័យការងារទាំងអស់; បន្តត្រួតពិនិត្យ ជំនួយមធ្យោបាយដល់កងកម្លាំងយោធា និងកងកម្លាំងការ​ពារព្រំដែនក្នុងការបំពេញភារកិច្ច; យកចិត្តទុកដាក់បង្កលក្ខណៈងាយស្រួល ដើម្បី​ឱ្យកម្មា​ភិ​បាល និងយុទ្ធជននៅតាមបញ្ជាការដ្ឋានយោធាឃុំ សង្កាត់ ស្ងប់ចិត្តបំពេញការងារ...

ឧត្តមសេនីយ៍ត្រី ង្វៀងមិញត្រេវ មេបញ្ជាការរងនៃយោធភូមិភាគ ៩
ថ្លែងមតិនៅក្នុងកិច្ចប្រជុំ ។

តំ​ណាង​ឱ្យ​គណៈ​កម្មា​ធិ​ការ​បក្ស និង​បញ្ជា​ការ​ដ្ឋាន​យោធ​ភូមិ​ភាគ ៩ ឧត្តម​សេនីយ៍​ត្រី ង្វៀង​មិញ​ត្រេវ បាន​វាយ​តម្លៃ​ខ្ពស់ និង​ស្ងើច​សរ​សើរ​ចំ​ពោះ​លទ្ធ​ផល​ដែល​គណៈ​កម្មា​ធិ​ការ​បក្ស​យោ​ធា​ក្រុង​សម្រេច​បាន​ក្នុង ៦ ខែ​ដើម​ឆ្នាំ ២០២៦។ ទន្ទឹម​នឹង​នោះ លោក​បាន​ស្នើ​ឱ្យ​គណៈ​កម្មា​ធិ​ការ​បក្ស​យោ​ធា​ក្រុង បន្ត​ចង្អុល​ការ ដឹក​នាំ​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​រាល់​សា​រា​ចរ សេច​ក្តី​សម្រេច​ចិត្ត និង​សេច​ក្តី​សន្និ​ដ្ឋាន​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​គ្រប់​ថ្នាក់ ស្តី​ពី​ភារ​កិច្ច​យោ​ធា ការ​ពារ​ប្រ​ទេស និង​ការ​ពារ​ព្រំ​ដែន ត្រួត​ពិ​និត្យ និង​បំ​ពេញ​បន្ថែម ធ្វើ​ឱ្យ​សុក្រឹត​ប្រ​ព័ន្ធ​ឯក​សារ​ត្រៀម​លក្ខណៈ​ប្រ​យុទ្ធ និង​ប្រតិ​បត្តិ​ការ​សឹក​ស្រប​ទៅ​នឹង​ស្ថាន​ភាព​ជាក់​ស្តែង។ គណៈ​កម្មា​ធិ​ការ​បក្ស​យោ​ធា​ក្រុង ចង្អុល​ការ​ធ្វើ​សម​យុទ្ធ​នៅ​តាម​បណ្តា​អង្គ​ភាព​ឱ្យ​សម្រេច​តាម​ផែន​ការ និង​ធា​នា​សុវត្ថិ​ភាព​ដាច់​ខាត; អនុ​វត្ត​ល្អ​នូវ​ភារ​កិច្ច​អប់​រំ​នយោ​បាយ និង​សតិ​អា​រម្មណ៍​ជូន​កម្មា​ភិបាល និង​យុទ្ធ​ជន; ជំ​រុញ​ការ​កែ​ទម្រង់​រដ្ឋ​បាល​យោ​ធា និង​ផ្លាស់​ប្តូរ​ឌីជី​ថល​ក្នុង​កង​កម្លាំង​ប្រ​ដាប់​អា​វុធ; យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ជីវ​ភាព​សម្ភារៈ​ និង​ស្មារតី​ជូន​កម្មា​ភិបាល​ និង​យុទ្ធ​ជន...។

 លោក ឡេក្វាងទុង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សក្រុង ប្រធានគណៈប្រតិភូរដ្ឋសភាក្រុង និងជាលេខាគណៈកម្មាធិការបក្សយោធាក្រុងកឹងធើ ថ្លែងមតិបិទកិច្ចប្រជុំ។

ថ្លែង​មតិ​បិទ​កិច្ច​ប្រ​ជុំ លោក ឡេក្វាង​ទុង បាន​ស្នើ​ឱ្យ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង បន្ត​ម្ចាស់​ការ​ស្រាវ​ជ្រាវ និង​ក្តាប់​ច្បាស់​នូវ​ស្ថាន​ភាព ធ្វើ​សេ​នា​ធិ​ការ​ត្រឹម​ត្រូវ ចំ​គោល​ដៅ និង​ទាន់​ពេល​វេលា​ជូន​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង ក្រុម​ប្រឹក្សា​ប្រ​ជា​ជន និង​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​ក្នុង​ការ​ដឹក​នាំ ចង្អុល​ការ​ភារ​កិច្ច​យោ​ធា​ការ​ពារ​ប្រ​ទេស និង​ការ​ពារ​ព្រំ​ដែន; ផ្តោត​លើ​ការ​ដឹក​នាំ​លើក​កម្ពស់​គុណ​ភាព​ហ្វឹក​ហ្វឺន​និង​ត្រៀម​ប្រ​យុទ្ធ។ ទន្ទឹម​នឹង​នោះ សហ​ការ​ក្តាប់​ច្បាស់​ស្ថាន​ភាព​ភូមិ​សាស្រ្ត ជា​ពិ​សេស​ភូមិ​សាស្រ្ត​សំ​ខាន់​និង​ខ្សែ​បន្ទាត់​ព្រំ​ដែន​សមុទ្រ; រក្សា​ម៉ឺង​ម៉ាត់​នូវ​របប​ប្រ​ចាំ​ការ​នៅ​តាម​គណៈ​កម្មា​ធិ​ការ​បក្ស​គ្រប់​ថ្នាក់; ត្រៀម​លក្ខ​ណៈគ្រប់​គ្រាន់​នូវ​កម្លាំង មធ្យោ​បាយ ចូល​រួម​បង្ការ​និង​ប្រ​ឆាំង​គ្រោះ​មហន្ត​រាយ​ធម្ម​ជាតិ សង្គ្រោះ​បន្ទាន់ និង​ការ​ពារ​សុវត្ថិ​ភាព​បណ្តា​គោល​ដៅ​សំ​ខាន់ៗ។

គណៈ​កម្មា​ធិ​ការ​បក្ស​យោ​ធា​ក្រុង​បន្ត​ដឹក​នាំ និង​ចង្អុល​ការ​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​ការ​ងា​រសម​យុទ្ធ​ឆ្នាំ ២០២៦ ធា​នា​ត្រឹម​ត្រូវ​តាម​គោល​បំ​ណង ស្រប​នឹង​ភាព​ជាក់​ស្តែង និង​សុវត្ថិ​ភាព​ដាច់​ខាត​ចំ​ពោះ​មនុស្ស អា​វុធ និង​បរិក្ខារ; ធ្វើ​ឱ្យ​បាន​ល្អ​នូវ​ការ​ងា​រអប់​រំ​នយោ​បាយ និង​សតិ​អា​រម្មណ៍ បង្ក​ការ​ឯក​ភាព​ខ្ពស់​ក្នុង​ចំ​ណោម​កម្មា​ភិបាល និង​យុទ្ធ​ជន។ គណៈ​កម្មា​ធិ​ការ​បក្ស​យោ​ធា​ក្រុង ផ្តុំ​កម្លាំង​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព “យុទ្ធ​នា​ការ ៥០០ ថ្ងៃ​យប់ ជំ​រុញ​ការ​ស្វែង​រក​ប្រ​មូល​ផ្តុំ និង​កំ​ណត់​អត្ត​សញ្ញាណ​អដ្ឋិ​ធា​តុ​យុទ្ធ​ជន​ពលី​ដែល​ខ្វះ​ព័ត៌​មាន”; អនុ​វត្ត​ល្អ​នូវ​ការ​ងារ​គោល​នយោ​បាយ​ចំ​ពោះ​កង​ទ័ព និង​គ្រួ​សារ​យុទ្ធ​ជន​នៅ​សមរ​ភូមិ​ក្រោយ... ទន្ទឹម​នឹង​នោះ ផ្តុំ​កម្លាំង កសាង​បក្ខ​ភាគ​យោ​ធា​ក្រុង​ស្អាត​ស្អំ រឹង​មាំ និង​ជា​គំ​រូ៕​

ផាមទ្រុង​-វ៉ាន់តឹន

ចែករំលែកអត្ថបទ