នៅឃុំចូវថាញ់ ខេត្តវិញឡុង មានជនរួមជាតិខ្មែររស់នៅកុះករ។ ដើម្បីកសាងតំបន់ការពាររឹងមាំ ជំហរយុទ្ធសាស្រ្តសន្តិសុខប្រជាជនក្នុងការរក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម នៅលើភូមិឋាន ប៉ុន្មានឆ្នាំកន្លង គណៈបញ្ជាការយោធាឃុំចូវថាញ់ តែងផ្តោតការកសាង លើកកម្ពស់គុណភាពកងប្រជាស្វ័យត្រាណនៅភូមិភាគ។

គណៈបញ្ជាការយោធាឃុំកំពុងហ្វឹកហាត់ដល់កងប្រជាស្វ័យត្រាណ។
ដើម្បីកសាងកងប្រជាស្វ័យត្រាណរឹងមាំ ឆ្លើយតបទៅនឹងតម្រូវការភារកិច្ច រៀងរាល់ឆ្នាំ គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំ ចូវថាញ់ តែងដាក់ឱ្យប្រើប្រាស់សេចក្តីសម្រេចចិត្តប្រធានបទ ផែនការចង្អុលការធានាការពារប្រទេស យោធានៅភូមិភាគ ផ្សារភ្ជាប់នឹងការកសាងកងប្រជាស្វ័យត្រាណរឹងមាំ ដោយមានខ្លឹមសារ វិធានការជាក់ស្តែងជាច្រើន ដែលសមស្របទៅនឹងស្ថានភាពជាក់ស្តែងរបស់ភូមិភាគ។ ដាក់ឱ្យប្រើប្រាស់លក្ខន្តិកៈ សហការរវាងគណៈបញ្ជាការយោធា នគរបាលឃុំ និងអង្គការនយោបាយ-សង្គមពាក់ព័ន្ធ ក្នុងការអនុវត្តភារកិច្ចការពារសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងភារកិច្ចការពារប្រទេសនៅលើភូមិឋានឃុំ។ ការងារពង្រីកបក្ខជនក្នុងកងប្រជាស្វ័យត្រាណតែងបានផ្តោតការយកចិត្តទុក ដាក់ ជាមួយទិសស្លោក បរិមាណភាពត្រូវដើរទន្ទឹម នឹងគុណភាព។ បច្ចុប្បន្ន កងប្រជាស្វ័យត្រាណឃុំមានសមមិត្តចំនួន ៤០៤ នាក់ ក្នុងនោះមាន ៤៦,៧% ជាជនជាតិខ្មែរ។
លោកឌោវ៉ាំងជុង ស្នងការនយោបាយរង គណៈបញ្ជាការយោធាឃុំចូវថាញ់ ឱ្យដឹង៖ “គណៈបញ្ជាការយោធាឃុំបានធ្វើសេនាធិការជូនគណៈកម្មាធិការបក្ស រដ្ឋអំណាចកសាងទ្រង់ទ្រាយអង្គការចាត់តាំង ក្របខណ្ឌរបស់កងប្រជាស្វ័យត្រាណមានភាពសម្រិតសម្រាំង ធានាគ្រប់កងកម្លាំង សមស្របនឹងស្ថានភាពជាក់ស្តែងនៅភូមិភាគ។ ម្ចាស់ការកសាងផែនការ សហការជាមួយគណៈ ផ្នែក អង្គ ការមហាជន ប្រគល់ភាគកម្រិតឱ្យភូមិនីមួយៗ ក្តាប់បញ្ជីឈ្មោះយុវជនក្នុងវ័យចូលរួមកងប្រជាស្វ័យត្រាណ។ ទន្ទឹមនឹងនោះ តែងបញ្ជ្រាបនិងផ្សព្វផ្សាយ មានប្រសិទ្ធភាពច្បាប់កងប្រជាស្វ័យត្រាណ បទបញ្ជាកងកម្លាំងបម្រុងកំណែនច្បាប់កាតព្វកិច្ចយោធាដល់កងប្រជាស្វ័យត្រាណនិងប្រជាជន។ ផ្តោតទៅលើការជ្រើសរើសពលរដ្ឋដែលមានប្រវត្តិរូបច្បាស់លាស់ មានគុណសម្បត្តិ សីលធម៌ល្អ មានកម្រិតវប្បធម៌ សុខភាពមាំមួន ហេតុនេះគុណភាពនៃពលរដ្ឋចូលបម្រើកងទ័ពបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ រៀងរាល់ឆ្នាំ កងប្រជាស្វ័យត្រាណ បានហ្វឹកហាត់តាមទិសដៅប្រមូលផ្តុំឯកភាព ខ្លឹមសារសមស្របនឹងតម្រូវការភារកិច្ចរបស់មុខសញ្ញានីមួយៗ ធានាត្រៀមលក្ខណៈប្រឈមនឹងហេតុការណ៍អាក្រក់ដែលអាចកើតឡើង។ ជាច្រើនឆ្នាំកន្លង ចំនួនកម្លាំងចូលរួមហ្វឹកហាត់សម្រេច ១០០%។ តាមរយៈការត្រួតពិនិត្យ វាយតម្លៃលទ្ធផលហ្វឹកហាត់ រៀងរាល់ឆ្នាំ កងប្រជាស្វ័យត្រាណសម្រេចតាមតម្រូវការ ១០០% ក្នុងនោះជាង ៧៥% សម្រេច លទ្ធផលគ្រាន់បើនិងពូកែ”។
កងប្រជាស្វ័យត្រាណ ថាច់សាងនៅភូមិត្រោកកើត ឱ្យដឹង៖ “ទន្ទឹមនឹងការអនុវត្តភារកិច្ចហ្វឹកហាត់ នៅឃុំ ឬចូលរួមសមយុទ្ធតំបន់ការពារ ខ្ញុំនិងកងប្រជាស្វ័យត្រាណឃុំ តែងចូលរួមយ៉ាងសកម្មជាមួយនគរបាលឃុំ ចាត់តាំងដើរល្បាតលើភូមិឋាន ប្រទះឃើញនិងដោះស្រាយទាន់ពេលករណីអសន្តិសុខ សណ្តាប់ធ្នាប់នៅមូលដ្ឋាន។ ក្រៅពីនេះ ថែមទាំងជួយប្រជាជនបង្ការ ទប់ស្កាត់គ្រោះធម្មជាតិ រួមកម្លាំងពលកម្មកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ និងកសាងជនបទថ្មីទៀតផង”។
ជាមួយនឹងលទ្ធផលដែលសម្រេចបានគណៈបញ្ជាការយោធាឃុំចូវថាញ់បានបញ្ជាក់ពីតួនាទី និងសារសំខាន់នៃកងប្រជាស្វ័យត្រាណក្នុងការអនុវត្តភារកិច្ចការពារប្រទេស យោធានៅភូមិភាគ សក្តិសមជាកងកម្លាំងឈានមុខលើគ្រប់វិស័យ។ នេះគឺជាកម្លាំងរួមចំណែកយ៉ាងសកម្មក្នុងការចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ ព្យាយាមបង្ការ ប្រឆាំងនឹងបទល្មើសគ្រប់ប្រភេទ អភិវឌ្ឍសេដ្ឋកិច្ច-សង្គម ពង្រឹងការការពារប្រទេស សន្តិសុខ កសាងអង្គភាពរឹងមាំ ឆ្លើយតបនឹងតម្រូវការភារកិច្ចនៅភូមិភាគ៕
ស៊ើងម៉ាល័យ - លីសៀ