25/06/2026 - 06:31

គោ​លន​យោ​បាយ​ជំ​នួយ​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ជូន​ជន​រួម​ជាតិ​ខ្មែរ​ 

គោ​លន​យោ​បាយ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ បាន​ចាត់​ទុក​ជា​ឧប​ករណ៍​ដ៏​សំ​ខាន់​មួយ​ដើម្បី​សម្រេច​បាន​ទិស​ដៅ​សម​ភាព​ក្នុង​ការ ថែ​ទាំ​សុខ​ភាព ដោយ​ធានា​ឱ្យ​ប្រ​ជា​ជន​គ្រប់​រូប​មាន​ឱ​កាស​ទទួល​បាន​សេ​វា​សុខា​ភិបាល​ចាំ​បាច់។ឃុំ​លិត​ហូយធឿង ទី​ក្រុង​កឹង​ធើ បាន​អនុ​វត្ត​ទាន់​ពេល​នូវ​គោ​លន​យោ​បាយ ​ជំ​នួយ​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ជូន​ជន​រួម​ជាតិ​ខ្មែរ។ គោល​នយោ​បាយ​នេះ បាន​រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​ការ​លើក​កម្ពស់​គុណ​ភាព​នៃ​ការ​រស់​នៅ បន្ថយ​ការ​ចំ​ណាយ​លើ​ការ​ពិ​និត្យ ព្យា​បាល​ជំងឺ​និង​ធានា​សុខុ​មាល​ភាព​សង្គម។

មា​មីង​ជន​រួម​ជាតិ​ខ្មែរ​ពិ​និត្យ​និង​ព្យា​បាល​ជំងឺ​ដោយ​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​
ភិបាល​ដែល​រដ្ឋ​ផ្តល់​ជូន។ 

តាម​សម​មិត្ត​ផាង​ម៉ាញ់​លៀក ប្រ​ធាន​ការិ​យា​ល័យ​វប្ប​ធម៌​-សង្គម​ឃុំ​លិត​ហូយធឿង បាន​ឱ្យ​ដឹង បច្ចុប្បន្ន​នៅ​លើ​ភូមិ​ឋាន​ឃុំ​លិត​ហូយ​ធឿង មាន​អត្រា​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ជិត ៤២%។ អា​ស្រ័យ​ហេ​តុ​នេះ ការិយា​ល័យ​វប្ប​ធម៌​-សង្គម​កិច្ច បាន​ធ្វើ​ជា​សេ​នា​ធិ​ការ​ជូន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ ក្នុង​ការ​អនុ​វត្ត​បាន​ល្អ​នូវ​បណ្តា​គោល​ន​យោ​បាយ​សុខុ​មាល​ភាព​សង្គម​ពិ​សេស​គឺ​គោល​ន​យោ​បាយ​ជំ​នួយ​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​ ១០០% ដល់​ជន​ជាតិ​ភាគ​តិច ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ជូន​ប្រ​ជា​ជន​ទទួល​បាន​សេ​វា​សុខា​ភិ​បាល​ដោយ​ងាយ​ស្រួល និង​មាន​ប្រ​សិទ្ធ​ភាព​ រួម​ចំ​ណែក​កាត់​បន្ថយ​ការ​ចំ​ណាយ​ជូន​មា​មីង។

ពេល​មាន​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល មា​មីង​ជន​រួម​ជាតិ​ខ្មែរ​អាច​ទៅ​ពិ​និត្យ​និង​ព្យា​បាល​ជំងឺ​នៅ​មណ្ឌល​សុខា​ភិបាល​ឃុំ ឬ​មន្ទីរ​ពេទ្យ​ថ្នាក់​លើ​តាម​ការ​កំ​ណត់។ មាន​លក្ខណៈ​ពិ​និត្យ​និង​ព្យា​បាល​ជំងឺ​ជា​ប្រ​ចាំ ថែ​ទាំ​សុខ​ភាព​មា​តា​និង​ទា​រក​បង្ការ​និង​ទប់​ស្កាត់​ជំងឺ​ឆ្លង ព្រម​ទាំង​ជំងឺ​រ៉ាំ​រ៉ៃ​ទូ​ទៅ​នៅ​ក្នុង​សហ​គមន៍​ផង​ដែរ។ គុណ​ភាព​នៃ​ការ​រស់​នៅ​និង​ សុខ​ភាព​របស់​ប្រ​ជា​ជន​បាន​លើក​កម្ពស់។ អ្នក​មីង​ឡឹម​ធី​សា​លី នៅ​ភូមិ​ហូយ​ទ្រុង ឃុំ​លិត​ហូយ​ធឿង ឱ្យ​ដឹង៖ “ខ្ញុំ​មាន​ជំងឺ​ឡើង​ឈាម​និង ឈឺ​ចង្កេះ តែង​ទៅ​ពិ​និត្យ​ជំងឺ​នៅ​មណ្ឌល​សុខា​ភិបាល​ឃុំ គ្រូ​ពេទ្យ​នៅ​ទី​នោះ​បាន​ពិ​និត្យ​ជំងឺ​ដោយ​អស់​ពី​ចិត្ត ជូន​ផឹក​និង​ណែ​នាំ​ពី​របៀប​ថែ​ទាំ​សុខ​ភាព​ខ្លួន​ឯង​និង​គ្រួ​សារ​។ ក្រៅ​ពី​នេះ មណ្ឌល​សុខា​ភិបាល​ឃុំ​ ក៏​បាន​ទូ​ទាត់​ប្រាក់​ធា​នា​រ៉ាប់​រង​ដែល​រដ្ឋ​ឧបត្ថម្ភ ខ្ញុំ​មិន​បង់​ថ្លៃ​ក្នុង​ការ​ពិ​និត្យ​និង​ព្យា​បាល​ជំងឺ​ឡើយ”។

ដើម្បី​ទទួល​បាន​នូវ​ផល​ប្រ​យោជន៍​នៃ​ការ​ពិ​និត្យ​និង​ព្យា​បាល​ជំងឺ ស្រប​តាម​សេច​ក្តី​កំ​ណត់​នៃ​ច្បាប់​ធានា​រ៉ាប់​រង​សុខា​ភិបាល​ ដែល​បាន​ទូ​ទាត់​ក្នុង​ការ​ចំ​ណាយ​លើ​ការ​ព្យា​បាល​ពេល​ទៅ​ពិ​និត្យ​និង​ព្យា​បាល​ជំងឺ​ត្រូវ​តាម​ថ្នាក់​មន្ទីរ​ពេទ្យ រួម​ចំ​ណែក​បន្ថយ​ប្រាក់​ចំ​ណាយ​លើ​សេ​វា​សុខា​ភិបាល​សម្រាប់​គ្រួ​សារ​នោះ គប្បី​មាន​កិច្ច​សហ​ការ​ពី​រដ្ឋ​អំ​ណាច​ ភូមិ​ភាគ​ ស្ថា​ប័ន​ធានា​រ៉ាប់​រង​សង្គម ​និង​ផ្នែក​សុខា​ភិបាល​ក្នុង​ការ​ផ្សព្វ​ផ្សាយ​អំ​ពី​អត្ថ​ន័យ​និង​ផល​ប្រ​យោជន៍​នៃ​ធានា​រ៉ាប់​រង​សុខា​ភិបាល ព្រម​ ទាំង​ចលនា​ប្រ​ជា​ជន​ឱ្យ​ចូល​រួម និង​រក្សា​ប្រើ​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខាភិ​បាល​ជា​រៀង​រហូត។ នេះ​គឺ​ជា​ដំ​ណោះ​ស្រាយ​ដ៏​សំ​ខាន់​មួយ ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​របស់​មា​មីង​ជន​ជាតិ​ភាគ​តិច ក្នុង​ការ​ថែ​ទាំ​សុខ​ភាព​ផ្ទាល់​ខ្លួន​និង​ក្រុម​គ្រួ​សារ​។

គោលន​យោ​បាយ​ជំ​នួយ​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិ​បាល​ ជូន​ជន​រួម​ជាតិ​ខ្មែរ​នៅ​ឃុំ​លិត​ហូយ​ធឿង មាន​អត្ថ​ន័យ​ជាក់​ស្តែង​ក្នុង​ការ​ធានា​សិទ្ធិ​ទទួល​បាន​ការ​ថែ​ទាំ​សុខ​ភាព​របស់​ប្រ​ជា​ជន រួម​ចំ​ណែក​អនុ​វត្ត​ទិស​ដៅ​សម​ធម៌​សង្គម និង​ការ​អភិវឌ្ឍ​ប្រ​កប​ដោយ​ចីរ​ភាព​។ លទ្ធ​ ល​សម្រេច​បាន​ក្នុង​រយៈ​ពេល​កន្លង​ បាន​បញ្ជាក់​ពី​ភាព​ត្រឹម​ត្រូវ​និង​មនុស្ស​ធម៌​នៃ​គោល​ន​យោ​បាយ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល។ នៅ​ពេល​ខាង​មុខ ជា​មួយ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស រដ្ឋ និង​ការ​ចូល​រួម​របស់​ប្រ​ព័ន្ធ​នយោ​បាយ​ទាំង​មូល គោល​ន​យោ​បាយ​នេះ​នឹង​បន្ត​ពង្រីក​ប្រ​សិទ្ធ​ភាព​ រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​នៃ​ការ​រស់​នៅ​និង​កសាង​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ឱ្យ​កាន់​តែ​រីក​ចម្រើន អរិយ​ធម៌ និង​សម្បូរ​សប្បាយ៕

ដា​លី​ន

ចែករំលែកអត្ថបទ