ចំពោះមុខសម្ពាធនៃដំណើរការនគរូបនីយកម្ម និងឧស្សាហូបនីយកម្ម ទីក្រុងកឹងធើកំពុងប្រឈមមុខនឹងបរិមាណកាកសំណល់រឹងប្រជុំជីវភាពដែលកើនឡើងជារៀងរាល់ថ្ងៃ ខណៈពេលដែលហេដ្ឋារចនាសម្ព័ន្ធប្រមូល និងដឹកជញ្ជូនមិនទាន់ បានវិនិយោគព្រមៗគ្នានៅឡើយ។ ចំពោះមុខស្ថានភាពនេះ ទីក្រុងកំពុងខិតខំប្រឹងប្រែងអនុវត្តដំណោះស្រាយប្តូរផ្តាច់ជាច្រើន ដើម្បីដោះស្រាយឱ្យដាច់ស្រឡះបរិមាណកាកសំណល់នេះ។
ផ្តោតការយកចិត្តទុកដាក់លើការវិនិច្ឆ័យ
លោក ឡាត្រុងគី នាយករងមន្ទីរកសិកម្មនិងបរិស្ថាន ទីក្រុងកឹងធើ បានមានប្រសាសន៍៖ “បន្ទាប់ពីការរួមបញ្ចូលភ្លាម ទីក្រុងកឹងធើបានប្រញាប់ត្រួតពិនិត្យ និងជ្រើសរើស បន្តអនុវត្តនូវរាល់សេចក្តីសម្រេចចិត្ត និងសម្រេចចិត្តរបស់ភូមិភាគចាស់ ដើម្បីធានានូវលក្ខណៈព្រមៗគ្នានៃគតិយុត្តអំពីការប្រមូល និងវិនិច្ឆ័យកាកសំណល់រឹងប្រជុំជីវភាព។ តាមរយៈនោះ គណៈកម្មាធិការប្រជាជនទីក្រុងបានប្រកាសឱ្យប្រើទាន់ពេលនូវសេចក្តីសម្រេចលេខ ៣២៩១/QĐ-UBND កំណត់តម្លៃអតិបរមានៃសេវាកម្មប្រមូល; និងសេចក្តីសម្រេចលេខ ១៨/២០២៥/QĐ-UBND ស្តីពីកម្រិតសេដ្ឋកិច្ច - បច្ចេកទេសនៃសេវាកម្មប្រមូលនិងវិនិច្ឆ័យសំរាម។ ទន្ទឹមនឹងនោះ បំផុសចលនាការពារបរិស្ថានយ៉ាងទូលំទូលាយតាមរយៈទម្រង់ជាក់ស្តែងនានា ដូចជា “សាសនាជាមួយបរិស្ថានបៃតង”, “៦មិនមាន ៦មាន”, “ការផ្អាប់ជីកំប៉ុសពីកាកសំណល់ប្រជុំជីវភាព”..."។
ទូទាំងទីក្រុងបច្ចុប្បន្ន មានបរិមាណសំរាមប្រជុំជីវភាពដែលបានប្រមូលនិងវិនិច្ឆ័យប្រចាំថ្ងៃសរុបចាប់ពី ១.២០០ ដល់ ១.៧១២,៩៥ តោន។ ចំណុចលេចធ្លោគឺអត្រាការប្រមូលនិងវិនិច្ឆ័យនៅតំបន់ទីប្រជុំជនសម្រេច ៩៦,៧៦% សម្រេចល្អតាមផែនការដែលបានដាក់ចេញ។ ការងារបែងប្រភេទសំរាមនៅប្រភពដើមក៏កំពុងបានណែនាំឱ្យបែងជា ៣ ប្រភេទមូលដ្ឋាន៖ កាកសំណល់ដែលអាចកែច្នៃឡើងវិញ កាកសំណល់អាហារ និងកាកសំណល់ផ្សេងៗទៀត។
ចំពោះសមត្ថភាពវិនិច្ឆ័យបច្ចុប្បន្ន ទីក្រុងកំពុងដំណើរការរោងចក្រចម្រុះជាច្រើនដូចជា៖ រោងចក្រដុតសំរាមបង្កើតថាមពលអគ្គិសនី EB កឹងធើ វិនិច្ឆ័យប្រមាណ ៥២៩,៥៧ តោន/ថ្ងៃ; រោងចក្រដុតសំរាមបង្កើតថាមពលអគ្គិសនីហូវយ៉ាង វិនិច្ឆ័យប្រមាណ ១៦០ តោន/ថ្ងៃ; រោងចក្រវិនិច្ឆ័យកាកសំណល់រឹងសុកត្រាំង ផ្អាប់ជីកំប៉ុសពីសំរាម មានពលានុភាព ៣២០ តោន/ថ្ងៃ; រោងចក្រដុតសំរាមឆ្លាតវៃ វិនិច្ឆ័យប្រមាណ ១៤៨,៣៥ តោន/ថ្ងៃ។ ជាពិសេស គម្រោងប្រមូលសំរាមស្វ័យប្រវត្តិលើដងទន្លេដែលឧបត្ថម្ភដោយប្រទេសហូឡង់ ប្រមូលសំរាមបានចំនួន ១៩៤ តោនដែលអណ្តែតរសាត់ រួមចំណែកការពារទេសភាពតំបន់ទឹកទន្លេ។ ចំពោះផ្នែកហិរញ្ញវត្ថុ គិតដោយឡែកឆ្នាំ ២០២៥ ថវិកាទីក្រុងបានចំណាយជាង ៦០០ ពាន់លានដុង សម្រាប់សកម្មភាពការពារបរិស្ថាន ឧបត្ថម្ភរក្សាក្រុមអនាម័យបរិស្ថានជនបទចំនួន ៤៤៤ ក្រុម ក្នុងកម្រិត ៩០០.០០០ ដុង/ក្រុម/ខែ...

ប្រព័ន្ធបញ្ជាដំណើរការដុតសំរាមបង្កើតថាមពលអគ្គិសនីនៅរោងចក្រដុតសំរាមបង្កើតថាមពលអគ្គិសនី EB កឹងធើ។
ទន្ទឹមនឹងនោះ មន្ទីរកសិកម្មនិងបរិស្ថានទីក្រុងកឹងធើ ថែមទាំងតម្រូវឱ្យឃុំ សង្កាត់នានា បង្កើនការប្រមូលនិងដឹកជញ្ជូនកាកសំណល់រឹងប្រជុំជីវភាព សេវាបម្រើផលប្រយោជន៍រួម ប្រមូលសំរាមនៅភូមិភាគ; ធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនទីក្រុងក្នុងការបំផុសចលនាប្រឡងប្រណាំង អនុវត្តការចលនាទូទាំងប្រជាជនចូលរួមការពារបរិស្ថាន បន្ថយឱ្យនៅកម្រិតទាបបំផុតកាកសំណល់ អនុវត្តការបែងប្រភេទ ប្រមូលនិងវិនិច្ឆ័យសំរាម ដើម្បីប្រទេសវៀតណាមមួយ ភ្លឺ - បៃតង - ជ្រះ - ស្អាត... មន្ទីរកសិកម្មនិងបរិស្ថានទីក្រុង ក៏កំពុងអនុវត្តនីតិវិធីដើម្បីវិនិយោគសាងសង់ដំណាក់បញ្ជូនបន្តកាកសំណល់រឹងប្រជុំជីវភាពនៅសង្កាត់តឹងអាង (ទីក្រុងកឹងធើ); យកគំរូនិងវិភាគលំអងផេះដែលនៅសេសសល់នៅរោងចក្រដុតសំរាមបង្កើតថាមពលអគ្គិសនី EB កឹងធើ ដើម្បីកំណត់ដឹងពីកម្រិតគ្រោះថ្នាក់; ចុះពិនិត្យជាក់ស្តែង សុំគោលការណ៍ដើម្បីដោះស្រាយកាកសំណល់ដែលនៅសេសសល់នៅតំបន់លុបកាកសំណល់រឹងខណ្ឌអូម៉ូង (ចាស់) ដើម្បីបង្កើតមូលនិធិដីស្អាតទាក់ទាញវិនិយោគិន...
វិនិយោគបន្ថែមរោងចក្រវិនិច្ឆ័យសំរាម
យោងតាមមន្ទីរកសិកម្មនិងបរិស្ថានទីក្រុងកឹងធើ ទន្ទឹមនឹងលទ្ធផលវិជ្ជមានទាំងនេះ ការងារគ្រប់គ្រងកាកសំណល់រឹងនៅលើភូមិសាស្ត្រទីក្រុងកឹងធើ នៅតែប្រឈមមុខនឹងការលំបាក សាកល្បងជាច្រើន។ ទូទាំងទីក្រុងបច្ចុប្បន្ន នៅមានទីលានចាក់សំរាមលើគោក(ទំហំតូច) ចំនួន ២៩ កំពុងដំណើរការ ភាគច្រើនស្ថិតនៅតំបន់សុកត្រាំង សរុបបរិមាណសំរាមសេសសល់មានដល់ទៅ ១០០.០០០ តោន។ គួរឱ្យព្រួយបារម្ភជាងនេះទៅទៀតនោះគឺ ទីក្រុងមានទីលានចាក់សំរាមចំនួន ៥ បានឈប់ដំណើរ សេសសល់បរិមាណកាកការ ប៉ុន្តែនៅសំណល់រឹងយ៉ាងច្រើន មានដូច៖ ទីលានចាក់សំរាមលេខ ៨ (ខណ្ឌកៃរាំងចាស់) នៅសល់ប្រមាណ ៤០០.០០០ តោន; ទីលានចាក់សំរាមដុងថាំង នៅសល់ប្រមាណ ៧០០.០០០ តោន និងទីលានចាក់សំរាមតឹងឡុង នៅសល់ប្រមាណជាង ១,២៨ លានតោន។ បរិមាណសំរាមដែលកប់ជាច្រើនឆ្នាំ ផ្គួបផ្សំនឹងគ្រឹះដីខ្សោយ បង្កប់ហានិភ័យបាក់ស្រុតដី និងលេចធ្លាយទឹកកខ្វក់ បណ្តាលឱ្យកខ្វក់យ៉ាងធ្ងន់ធ្ងរ បំផុតគឺនៅរដូវភ្លៀង។
ទន្ទឹមនឹងនោះ ភូមិសាស្ត្រទីក្រុងកឹងធើមានទំហំធំទូលាយ ប៉ុន្តែមានដំណាក់បញ្ជូនបន្តកាកសំណល់រឹងតែ៣ ប៉ុណ្ណោះដែលកំពុងដំណើរការស្របតាមផែនការរៀបចំ (នៅកៃខេ, អូម៉ូង និងសង្កាត់ឡុងត្វៀង)។ ការដែលខ្វះដំណាក់បញ្ជូនបន្តកាកសំណល់រឹងប្រជុំជីវភាព បង្ខំឱ្យទីក្រុងប្រើប្រាស់ទីតាំងប្រមូលផ្តុំបណ្តោះអាសន្នរហូតដល់ ១៥ កន្លែង ស្ថិតនៅរាយប៉ាយក្រោមស្ពាន តាមចិញ្ចើមថ្នល់នៅតំបន់តាំងទីលំនៅ បណ្តាលឱ្យខូចសោភ័ណភាពទីក្រុង និងបង្កការមិនពេញចិត្តក្នុងសាធារណៈមតិ។ ទន្ទឹមនឹងនោះ កងជួរកម្មាភិបាលបរិស្ថានថ្នាក់ឃុំសង្កាត់មានចំនួនតិច អ្នករដ្ឋការម្នាក់ភាគច្រើនត្រូវទទួលបន្ថែមតំណែងទាំងសុរិយោដី ទាំងសំណង់និងបរិស្ថាន; ជាមួយគ្នានេះដែរ ក្រោយពីរួមបញ្ចូល ប្រព័ន្ធទិន្នន័យស្តីពីកាកសំណល់ត្រឹមតែបញ្ឈប់នៅកម្រិតបូកបញ្ចូលគ្នាបែបមេកានិចប៉ុណ្ណោះ មិនទាន់បង្កើតបានជាប្រព័ន្ធទិន្នន័យឌីជីថលតភ្ជាប់និងព្រមៗគ្នានៅឡើយ។ បណ្តាឯកសារណែនាំពីថ្នាក់មជ្ឈិមស្តីពីកម្រិតសេដ្ឋកិច្ចបច្ចេកទេសនៃការប្រមូល និងវិនិច្ឆ័យសំរាមមានការប្រកាសយឺតយ៉ាវ ក៏បានបង្កការលំបាកយ៉ាងខ្លាំងដល់ការងារដេញថ្លៃសេវាកម្ម...

ថ្នាក់ដឹកនាំទីក្រុងកឹងធើ ទស្សនានិងពិនិត្យមើលដំណើរការដុតសំរាមបង្កើតថាមពលអគ្គិសនីនៅរោងចក្រដុតសំរាមបង្កើតថាមពលអគ្គិសនី EB កឹងធើ។
លោក ត្រឹងជីហ៊ុង អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ បានសង្កត់ធ្ងន់៖ “នាពេលខាងមុខ ទីក្រុងនឹងផ្តល់អាទិភាពប្រភពទុនវិនិយោគរដ្ឋរយៈពេលមធ្យម ដើម្បីជំរុញល្បឿនសាងសង់ បង្កើនកម្រិតដំណាក់បញ្ជូនបន្តសំរាមបិទជិត និងទំនើប។ ជាក់ស្តែង ទើបបានដាក់ឱ្យដំណើរការដំណាក់ឡុងត្វៀង ដោយមានទំហំ៩៥ តោន/ថ្ងៃ-យប់ និងវិនិយោគដំណាក់តឹងអាង ដោយមានទំហំផ្ទុករហូតដល់ ៤៨០ តោន/ថ្ងៃ-យប់ សំដៅឈានទៅដល់ការលុបបំបាត់ទាំងស្រុងនូវទីតាំងប្រមូលសំរាមបណ្តោះអាសន្ននៅតាមដងផ្លូវ។ ទីក្រុងនឹងចាត់ចែងថវិកាដើម្បីកសាងគម្រោងមេ សំដៅដោះស្រាយកខ្វក់ កែលម្អ បិទទ្វារនិងស្តារប្រព័ន្ធអេកូឡូស៊ីឡើងវិញចំពោះទីលានចាក់សំរាមលើគោក និងទីលានកប់សំរាមជាច្រើនឆ្នាំ ព្រមទាំងត្រួតពិនិត្យឱ្យបានហ្មត់ចត់នូវទឹកលេចធ្លាយពីសំរាម។ គណៈកម្មាធិការប្រជាជនទីក្រុងកំពុងហៅរក វិនិយោគលើគម្រោងរោងចក្រវិនិច្ឆ័យសំរាមកឹងធើលេខ ២ នៅថើយឡាយ មានពលានុភាព ៤០០ តោន/ថ្ងៃ និងរោងចក្របង្កើតអគ្គិសនីពីសំរាមនៅមីហឿង មានពលានុភាព ៨០០ តោន/ថ្ងៃ; ចាត់ចែងថវិកាសាងសង់ប្រព័ន្ធទិន្នន័យឌីជីថលព្រមៗគ្នាពីថ្នាក់ឃុំរហូតដល់ទីក្រុង ទន្ទឹមនឹងនោះ ប្រញាប់បង្ហើយនិងលើកជូនប្រកាសឱ្យប្រើសេចក្តីសម្រេចស្តីពីការកសាងកឹងធើបៃតង បន្ស៊ាំជាមួយនឹងការប្រែប្រួលអាកាសធាតុ អភិវឌ្ឍន៍ប្រកបដោយចីរភាពដំណាក់កាល ២០២៥ - ២០៣០, ចក្ខុវិស័យឆ្នាំ ២០៣៥...”៕
ហាវ៉ាំង-វ៉ាន់តឹន
| ចែករំលែកអត្ថបទ |
|
នាយក៖ ហ្វិញហ្វាងម៉េន
លិខិតអនុញាតលេខ ៧៨៩/GP- BTTTTអាស្រ័យក្រសួងព័ត៌មាននិងសារគមនាគមន៍ផ្តល់នូវថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ សង្កាត់និញកេវ ក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម: quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព "សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពី websiteនេះ។

ពាក្យគន្លឹះ