21/06/2026 - 19:25

សកម្ម​ភាព​សុខុ​មាល​ភាព​សង្គម​ជា​ច្រើន​ សំ​ដៅ​ឆ្ពោះ​មក​ប្រ​ជា​ជន​ក្រី​ក្រ​នៅ​តំ​បន់​ព្រំ​ដែន​ស​មុទ្រ​ 

នៅ​ថ្ងៃ​ទី​ ២១ ខែ​មិថុ​នា​ អង្គ​ភាព​នា​នា​ចំ​ណុះ​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ បាន​សហ​ការ​ជា​មួយ​គណៈ​កម្មា​ធិ​ការ​បក្ស រដ្ឋ​អំ​ណាច​ភូមិ​ភាគ សប្បុរស​ជន និង​អង្គ​ការ​មហា​ជន អនុ​វត្ត​សកម្ម​ភាព​សុខុ​មាល​ភាព​សង្គម​ជាក់​ស្តែង​ជា​ច្រើន សំ​ដៅ​ឆ្ពោះ​មក​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​គោល​នយោ​បាយ និង​សិស្សា​នុសិស្ស​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ នៅ​លើ​ភូមិ​សាស្រ្ត​ព្រំ​ដែន​សមុទ្រ​។

ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ចូវ ជូន​អំ​ណោយ​ដល់​គ្រួ​សារ​ក្រី​ក្រ និង​គ្រួ​សារ​គោល​នយោ​បាយ​

តាម​នោះ​ នៅ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ចូវ អង្គ​ភាព​បាន​សហ​ការ​ជា​មួយ​សប្បុរស​ជន ចាត់​តាំង​ពិធី​ជូន​អំ​ណោយ​ចំ​នួន​ ៥០ ចំ​ណែក​ ដល់​គ្រួ​សារ​ក្រី​ក្រ និង​គ្រួ​សារ​គោល​នយោ​បាយ​ដែល​មាន​ស្ថាន​ភាព​លំ​បាក​នៅ​សង្កាត់​វិញ​ចូវ។ អំ​ណោយ​មួយ​ចំ​ណែកៗ​មាន​តម្លៃ ៧៥០​.០០០ ដុង សរុប​ថវិកា​ជាង ៣៧ លាន​ដុង។ នេះ​ជា​សកម្ម​ភាព​ជាក់​ស្តែង សំ​ដៅ​ឆ្ពោះ​ដល់​អនុ​ស្សាវ​រីយ៍​លើក​ទី ៧៩ ទិវា​យុទ្ធ​ជន​ពិ​ការ - យុទ្ធ​ជន​ពលី (២៧​/៧/​១៩៤៧ - ២៧​/៧/​២០២៦) រួម​ចំ​ណែក​សម្តែង​នូវ​ការ​ដឹង​គុណ​ចំ​ពោះ​គ្រួ​សា​រគោល​នយោ​បាយ ព្រម​ទាំង​ចែក​រំលែក និង​លើក​ទឹក​ចិត្ត​ដល់​គ្រួ​សារ​ទាំង​នោះ​ឆ្លង​កាត់​ការ​លំ​បាក ឈាន​ឡើង​ក្នុង​ជីវ​ភាព។

ក៏​ក្នុង​ថ្ងៃ​នោះ​ដែរ ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​អាង​ថាញ់​បា បាន​សហ​ការ​ជា​មួយ​សម្ព័ន្ធ​យុវ​ជន​ឃុំ​គូ​ឡាវ​យុង  និង​សមាគម​សម្ព័ន្ធ​យុវ​ជន​វៀតណាម​ឃុំ​គូ​ឡាវ​យុង ចាត់​តាំង​កម្ម​វិធី "ប្រតិ​បត្តិ​ការ​យោ​ធា​បៃ​តង​" ឆ្នាំ​២០២៦។ គណៈ​ចាត់​តាំង​បាន​ចល​នា និង​ជូន​អំ​ណោយ​ចំ​នួន ១១០ ចំ​ណែក​ដល់​អ្នក​វ័យ​ចាស់​គ្មាន​ទី​ពឹង​ គ្រួ​សារ​ដែល​មាន​ស្ថាន​ភាព​លំ​បាក និង​សិស្ស​ក្រី​ក្រ​នៅ​ឃុំ​គូ​ឡាវ​យុង ​សរុប​តម្លៃ​ជាង ៧៥ លាន​ដុង។

ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​អាង​ថាញ់​បា​ រួម​ជា​មួយ​សប្បុរស​ជន​ជូន​អំ​ណោយ​ដល់​គ្រួ​សារ​ក្រី​ក្រ។

សកម្ម​ភាព​ទាំង​នេះ​មិន​ត្រឹម​តែ​រួម​ចំណែក​ជួយ​ឧបត្ថម្ភ​ដល់​មុខ​សញ្ញា​ដែល​មាន​ការ​លំ​បាក​នៅ​លើ​ភូមិ​សាស្រ្ត​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​ផ្សព្វ​ផ្សាយ​នូវ​រូប​ភាព​កង​ទ័ព​ស័ក្តិ​ខៀវ​ ក្នុង​ទឹក​ចិត្ត​ប្រ​ជា​ជន​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​ទៀត​ផង។ តាម​រយៈ​នោះ បន្ត​ពង្រឹង​ធ្លុង​មហា​សាម​គ្គី​ភាព​ទូ​ទាំង​ជន​ជាតិ កសាង​ទី​តាំង​យុទ្ធ​សាស្រ្ត​ការ​ពារ​ព្រំ​ដែន​ទូ​ទាំង​ប្រ​ជា​ជន​ឱ្យ​បាន​រឹង​មាំ​ រួម​ចំ​ណែក​ការ​ពារ​រឹង​មាំ​នូវ​អធិប​តេយ្យ​ភាព​ និង​សន្តិ​សុខ​ព្រំ​ដែន​សមុទ្រ​នៃ​មាតុ​ភូមិ​៕

យ្វី​អាញ​ - វ៉ា​ន់តឹន​

ចែករំលែកអត្ថបទ