19/06/2026 - 22:03

កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ អនុ​វត្ត​គ្រប់​ជ្រុង​ជ្រោយ​ផ្នែក​ការ​ងារ​បក្ស​ កា​រងា​រន​យោ​បាយ​ 

នៅ​ថ្ងៃ​ទី​ ១៩ ខែ​មិថុនា​ គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ បាន​ចាត់​តាំង​កិច្ច​ប្រ​ជុំ​បូក​សរុប​បណ្តោះអា​សន្ន​ការ​ងារ​បក្ស​ កា​រងា​រន​យោ​បាយ​ ៦ ខែ​ដើម​ឆ្នាំ​២០២៦។ វរ​សេនីយ៍​ឯក​ ហ្វិញ​ថា​ញហ៊ុង លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ ស្នង​កា​រន​យោ​បាយ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​ បាន​ដឹក​នាំ​កិច្ច​ប្រ​ជុំ​នេះ​។

ក្នុង​ ៦ ខែ​ដើម​ឆ្នាំ​ ២០២៦ គណៈ​កម្មា​ធិ​ការ​បក្ស​ គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​ បាន​ដឹក​នាំ​ ចង្អុល​ការ​អនុ​វត្ត​ការ​ងារ​បក្ស​ កា​រងា​រន​យោ​បាយ​គ្រប់​ជ្រុង​ជ្រោយ​ ព្រម​ៗគ្នា​ និង​មាន​ប្រ​សិទ្ធ​ភាព​; បញ្ជ្រាប​ និង​អនុ​វត្ត​ម៉ឺង​ម៉ាត់​នូវ​សេ​ចក្តីសម្រេច​ចិត្ត​ បទ​បញ្ជា​របស់​បក្ស​ គណៈ​កម្មា​ធិ​ការ​បក្ស​យោធា​មជ្ឈិម​ ក្រ​សួង​ការ​ពារ​ប្រ​ទេស​ អគ្គ​មេ​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ និង​គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​។ ការ​ងារ​អប់​រំ​នយោបាយ​ សតិ​អា​រម្មណ៍​បាន​ជំ​រុញ​យ៉ាង​ខ្លាំង​ក្លា​; ការ​ប្រឡង​ប្រ​ណាំង​  និង​ការ​ចលនា​បាន​ផ្សព្វ​ផ្សាយ​ទូ​លំ​ទូ​លាយ​ រួម​ចំណែក​កសាង​សមត្ថ​ភាព​នយោបាយ​ ឆន្ទៈ​ប្តូរផ្តា​ច់ជូន​កម្មា​ភិបាល​ យុទ្ធ​ជន​។

គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​ ជូន​លិខិត​សរសើរ​ដល់​បុគ្គល​ ២ នាក់​ដែល​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ភារ​កិច្ច​រឿង​ក្តីពិសេស​ A126p បង្ការ​ ប្រ​ឆាំង​ឧក្រិដ្ឋ​កម្ម​ជួញ​ដូរ​មនុស្ស​។

ក្នុង​កា​រងា​រក​សាង​បក្ស​ ការ​ងារ​ត្រួត​ពិនិត្យ​ ឃ្លាំ​មើល​ បាន​អនុ​វត្ត​យ៉ាង​ហ្មត់​ចត់​និង​ម៉ឺង​ម៉ាត់​។ អង្គ​ភាព​រក្សា​បក្ខ​ជន​ ៤៩ រូប​ចូល​រួម​សមាជិក​នៅ​តាម​សាខា​បក្ស​ភូមិ​ និង​សាខា​បក្ស​អនុ​សង្កាត់​; ចាត់​កម្មា​ភិបាល​ ៧៦ រូប​ ទទួល​បន្ទុក​គ្រួ​សារ​ចំ​នួន​ ២៩៥ នៅ​លើ​ភូមិ​ឋាន​ព្រំ​ដែន​សមុទ្រ​ ធ្វើ​បាន​ល្អ​ការ​ងារ​ក្តោ​បក្តាប់​ស្ថាន​ភាព​ ជួយ​ប្រ​ជា​ជន​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ ពង្រឹង​ប្រ​ព័ន្ធ​ន​យោបាយ​នៅ​មូល​ដ្ឋាន​។ ការ​ងារ​ផ្សព្វ​ផ្សាយ​បង្ការ​ ទប់​ស្កាត់​ទាញ​យក​ផល​សមុទ្រ​ខុស​ច្បាប់​ មិន​រាយ​ការណ៍​ និង​មិន​តាម​សេ​ចក្តីកំ​ណត់​ (IUU) ជំ​រុញ​ផ្សព្វ​ផ្សាយ​បាន​ ១៣៧ ពេល​ ដោយ​មាន​មធ្យោបាយ​ចំ​នួន​ ៧៨៣ គ្រឿង​ និង​មាន​អ្នក​នេសាទ​ចំ​នួន​ ២.៩៥២ នាក់​; ចែក​ចាយ​ខិត្ត​ប័ណ្ណ​ចំ​នួន​ ៧៥០ សន្លឹក​ និង​ជូន​ទង់​ជាតិ​ចំ​នួន​ ៤៥០ ដល់​អ្នក​នេសាទ​ដែល​ចេញ​ទៅ​ច្បាម​សមុទ្រ​។ ទន្ទឹម​នឹង​នោះ​ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​បាន​សហ​ការ​ប្រ​គល់​ផ្ទះ​មហា​សាមគ្គី​ចំ​នួន​ ៤៦ ខ្នង​ ឧបត្ថម្ភ​អំ​ណោយ​  អា​ហារូប​ករណ៍​រាប់​ពាន់​ចំណែក​ និង​ជំនួយ​ការ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ដល់​គ្រួ​សារ​ប្រ​ជា​ជន​ និង​សិស្ស​ដែល​មាន​ស្ថាន​ភាព​លំបាក​ គិត​ជា​ទឹក​ប្រាក់​សរុប​ជាង​ ៤,៦ ពាន់​លាន​ដុង​; រក្សា​ទម្រង់​ "ជួយ​ជំ​រុញ​កុមារ​ទៅ​សា​លា​រៀន​" "កូន​ធម៌​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​" "រួម​ដំណើរ​ជា​មួយ​នា​រី​ព្រំ​ដែន​"និង​"កង​ទ័ព​ការ​ពារ​ព្រំ​ដែន​រួម​ដំណើរ​ជា​មួយ​ប្អូន​ៗសិស្សា​នុស្សិផ្លាស់​ប្តូរឌីជី​ថលនៅ​តំបន់​ព្រំ​ដែន​" ជា​ដើម​។

ទិដ្ឋភាព​កិច្ច​ប្រ​ជុំ​។

ថ្លែង​ក្នុង​កិច្ច​ប្រ​ជុំ​ វរ​សេនីយ៍​ឯក​ ហ្វិញ​ថា​ញហ៊ុង បាន​ស្ងើច​សរសើរ​ចំ​ពោះ​លទ្ធ​ផល​ដ៏​លេច​ធ្លោ​ដែល​ស្ថា​ប័ន អង្គ​ភាព​សម្រេច​បាន​ក្នុង​រយៈ​ពេល​ ៦ ខែ​ដើម​ឆ្នាំ​។ ទន្ទឹម​នឹង​នោះ​ សំណូម​ពរ​គណៈ​កម្មា​ធិ​ការ​បក្ស​ បញ្ជា​ការ​គ្រប់​ថ្នាក់​បន្ត​បញ្ជ្រាប​ អនុ​វត្ត​ម៉ឺង​ម៉ាត់​នូវ​សេ​ចក្តីសម្រេច​ចិត្ត​ បទ​បញ្ជា​ និង​ផែន​ការ​របស់​ថ្នាក់​លើ​; ផ្តុំកម្លាំង​លើក​កម្ពស់​គុណ​ភាព​ការ​អប់​រំ​នយោបាយ​ គ្រប់​គ្រង​សតិ​អា​រម្មណ៍​ កសាង​សមត្ថ​ភាព​នយោបាយ​ជូន​កម្មា​ភិបាល​ យុទ្ធ​ជន​; ម្ចាស់​ការ​ក្តោ​បក្តាប់​ស្ថាន​ភាព​ភូមិ​សាស្រ្ត​  ស្ថាន​ភាព​ផ្ទៃ​ក្នុង​ និង​ដោះ​ស្រាយ​បញ្ហា​ដែល​កើត​ឡើង​ផ្តើ​មពី​មូល​ដ្ឋាន​បាន​ទាល់​ពេល​វេលា​។ ទន្ទឹម​នឹង​នោះ​ រក្សា​ទម្រង់​ជួយ​ប្រ​ជា​ជន​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ - សង្គម​ គិត​គូ​រកា​រងា​រគោល​នយោបាយ​ សមរ​ភូមិ​ក្រោយ​កង​ទ័ព​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព​; ផ្សព្វ​ផ្សាយ​អនុ​វត្ត​បាន​ល្អ​នូវ​ចលនា​ប្រឡង​ប្រ​ណាំង​ និង​សកម្ម​ភាព​ឆ្ពោះ​ទៅ​រក​ខួប​អនុស្សាវរីយ​ថ្ងៃ​បុណ្យ​សំ​ខាន់​ៗរបស់​ប្រ​ទេស​ជាតិ​ ភូមិ​ភាគ​ កង​ទ័ព​និង​កង​កម្លាំង​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​…ប្តេជ្ញាស​ម្រេច​ជោគ​ជ័យ​រាល់​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ជូន​ កសាង​បក្ខ​ភាគ​ស្អាត​ស្អំ​ រឹង​មាំ​ និង​អង្គ​ភាព​រឹង​មាំ​គ្រប់​ជ្រុង​ជ្រោយ​ "គំ​រូ​ឆ្នើម​"។

ស្រប​ក្នុង​ឱ​កាស​នេះ​ គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​ បាន​ជូន​លិខិត​សរសើរ​ដល់​បុគ្គល​ ២ រូប​ ដែល​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​កិច្ច​សហ​កា​រត​ស៊ូ​ក្នុង​រឿង​ក្តីពិសេស​ A126p បង្ការ​ ប្រ​ឆាំង​នឹង​ឧក្រិដ្ឋ​កម្ម​ជួញ​ដូរ​មនុស្ស​៕

យ្វី​អាញ​ -វិមាន​

ចែករំលែកអត្ថបទ