16/06/2026 - 06:41

កឹង​ធើ ផ្សព្វ​ផ្សាយ​មាន​ប្រ​សិទ្ធ​ភាព​គោលន​យោ​បាយ​ជំ​នឿ សាស​នា​ 

រយៈ​ពេល​កន្លង ទី​ក្រុង​កឹង​ធើ បាន​ផ្សព្វ​ផ្សាយ​មាន​ប្រ​សិទ្ធ​ភាព​គោល​នយោ​បាយ​ជំ​នឿ សាស​នា រួម​ចំ​ណែក​ពង្រឹង​ផែន​មហា​សាម​គ្គី​ទូ​ទាំង​ជន​ជាតិ រក្សា​ស្ថិរ​ភាព​នយោ​បាយ​- សង្គម និង​លើក​កម្ពស់​ជីវ​ភាព​របស់​ប្រ​ជា​ជន។

បណ្តា​មូល​ដ្ឋាន​សាស​នា​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ ដំ​ណើរ​ការ​ប្រ​កប​ដោយ​ស្ថិរ​ភាព​និង​គោ​រព​តាម​បទ​ប្បញ្ញត្តិ​ច្បាប់។

យោង​តាម​របាយ​ការណ៍​របស់​ក្រ​សួង​ជន​ជាតិ​និង​សាស​នា ក្រ​សួង​បាន​ម្ចាស់​ការ​ផ្លាស់​ថ្មី​វិធី​សាស្ត្រ​ចង្អុល​ការ​តាម​ទិស​ដៅ​សំ​ខាន់ ជិត​ដិត ច្បាម​ភាព​ជាក់​ស្តែង។ ការ​ផ្សព្វ​ផ្សាយ​នូវ​ទិស​ស្លោក “៣ ច្រើន​ជាង” “៦ ច្បាស់​លាស់” និង “៤ ពិត​ប្រា​កដ” បាន​បង្ក​ការ​វិ​វត្តន៍​ជា​វិជ្ជ​មាន​ក្នុង​ការ​គ្រប់​គ្រង​រដ្ឋ​បាល​លើ​វិស័យ​ជំ​នឿ សាស​នា។ ទន្ទឹម​នឹង​នោះ ធ្វើ​ឱ្យ​សុក្រឹត​ស្ថា​ប័ន កែ​ទម្រង់​រដ្ឋ​បាល ផ្លាស់​ប្តូរ​ឌី​ជី​ថល ផ្តល់​ផ្ទេរ​ទុន​វិនិ​យោគ​រដ្ឋ បង្ក​មូល​ដ្ឋាន​គ្រឹះ​ងាយ​ស្រួល ដើម្បី​ឱ្យ​ភូមិ​ភាគ​នី​មួយៗ ក្នុង​នោះ មាន​កឹង​ធើ​ផង​ដែរ អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​គោល​នយោ​បាយ​ជំ​នឿ សាស​នា។

បច្ចុប្បន្ន​ លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ មាន​មូល​ដ្ឋាន​ជំ​នឿ សាស​នា​ជាង ៥០០ កន្លែង មាន​សាស​និក​ជាង ១ លាន​នាក់ ស្រូប​អត្រា​ជិត ៧០% នៃ​ចំ​នួន​ប្រ​ជា​ជន។ បណ្តា​អង្គ​ការ​សាស​នា​ដំ​ណើរ​ការ​ប្រ​កប​ដោយ​ស្ថិរ​ភាព គោ​រព​ច្បាប់ សកម្ម​ចូល​រួម​រាល់​ចល​នា​ប្រ​ឡង​ប្រ​ណាំង​ស្នេ​ហា​ជាតិ រួម​ចំ​ណែក​កសាង​ជីវ​ភាព​វប្ប​ធម៌​នៅ​មណ្ឌល​តាំង​ទី​លំ​នៅ។ មាន​ទម្រង់​គំ​រូ​ជា​ច្រើន​ដូច៖ “សាស​នា​ចូល​រួម​ការ​ពារ​ប​រិស្ថាន​” “សាស​នា​ផ្សារ​ភ្ជាប់​នឹង​សង្គម” បាន​រក្សា​និង​ផ្សព្វ​ផ្សាយ​ទូ​លំ​​ទូ​លាយ នាំ​មក​ប្រ​សិទ្ធ​ភាព ជាក់​ស្តែង​ធ្វើ​ឱ្យ​រីក​សាយ​ភាយ​នូវ​តម្លៃ​វិជ្ជ​មាន​ក្នុង​សហ​គមន៍។

ទន្ទឹម​នឹង​នោះ ទី​ក្រុង​ក៏​យក​ចិត្ត​ទុក​ដាក់​ពិ​សេស​ លើ​ការ​ឃោស​នា ផ្សព្វ​ផ្សាយ​ច្បាប់​ស្តី​ពី​ជំ​នឿ សាស​នា សំ​ដៅ​លើក​កម្ពស់​ស្មារតី​ដល់​កម្មា​ភិ​បាល បក្ខ​ជន​និង​ប្រ​ជា​ជន។ កិច្ច​ការ​គ្រប់​គ្រង​រដ្ឋ​បាល បន្ត​បាន​បង្កើន​តាម​ទិស​ដៅ​ហ្មត់​ចត់ ដោះ​ស្រាយ​បាន​ទាន់​ពេល​នូវ​សេច​ក្តី​ត្រូវ​ការ​ដ៏​ត្រឹម​ត្រូវ​របស់​អង្គ​ការ និង​បុគ្គល​អ្នក​កាន់​សាស​នា មិន​ទុក​ឱ្យ​កើត​មាន​បញ្ហា​ស្មុគ​ស្មាញ​ឡើយ រួម​ចំ​ណែក​រក្សា​ស្ថិរ​ភាព សន្តិ​សុខ សណ្តាប់​ធ្នាប់​លើ​ភូមិ​ឋាន។

អា​ស្រ័យ​ផ្សព្វ​ផ្សាយ​ព្រមៗ​គ្នា​នូវ​ដំ​ណោះ​ស្រាយ ជីវ​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​បាន​លើក​ស្ទួយ​ឥត​ឈប់​ឈរ។ អត្រា​គ្រួ​សារ​ក្រី​ក្រ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ដែល​កាន់​សាស​នា​បន្ថយ​ក្រោម ១,៥%។ ទន្ទឹម​នឹង​នោះ សកម្ម​ភាព​សប្បុ​រស​ធម៌ និង​មនុស្ស​ធម៌​ដែល​អង្គ​ការ​សាស​នា​អនុ​វត្ត​កាន់​តែ​មាន​ប្រ​សិទ្ធ​ភាព​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​កិច្ច ការ​សុ​ខុមាល​ភាព​សង្គម គិត​គូរ​ដល់​មុខ​សញ្ញា​ដែល​ទន់​ខ្សោយ​ក្នុង​សហ​គមន៍។

តាម​ប្រ​សាសន៍​លោក​តាវ​វៀត​ថាំង អនុ​ប្រ​ធាន​នា​យក​ដ្ឋាន​ផ្សព្វ​ផ្សាយ​ការ​ងារ​ជន​ជាតិ សាស​នា រយៈ​ពេល​ខាង​មុខ ទី​ក្រុង​កឹង​ធើ​បន្ត​ជំ​រុញ​កិច្ច​ការ​គ្រប់​គ្រង​រដ្ឋ​លើ​វិស័យ​ជំ​នឿ សាស​នា តាម​ទិស​ដៅ បើក​ចំ​ហ​តម្លា​ភាព និង​ប្រ​សិទ្ធ​ភាព; បង្កើន​កិច្ច​ពិ​ភាក្សា និង​ស្តាប់​មតិ​យោ​បល់​របស់​អ្នក​មុខ​អ្នក​ការ សាស​នា និង​សាស​និក។ ទន្ទឹម​នឹង​នោះ ពង្រីក​បន្ថែម​ទៀត​នូវ​តួ​នា​ទី​របស់​អង្គ​ការ​សាស​នា​ក្នុង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច - សង្គម ការ​ពារ​ប​រិស្ថាន កសាង​ជន​បទ​ថ្មី និងទី​ក្រុង​អរិយ​ធម៌។ តាម​រយៈ​នោះ រួម​ចំ​ណែក​ពង្រឹង​ផែន​មហា​សាម​គ្គី​ទូ​ទាំង​ជន​ជាតិ រក្សា​ស្ថិរ​ភាព​នយោ​បាយ - សង្គម​ក្នុង​ស្ថាន​ភាព​ថ្មី​

                                    ហុង​ទើ - លី​សៀ​

ចែករំលែកអត្ថបទ