ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

15/06/2026 - 14:29

អភិ​វឌ្ឍន៍​សក្ដា​នុពល​អា​ជីវ​កម្ម​វិទ្យា​សាស្ត្រ​និង​បច្ចេក​វិទ្យា​នៅ​ទី​ក្រុង​កឹង​ធើ 

ការ​អភិ​វឌ្ឍ​កង​ជួរ​អា​ជីវ​កម្ម​វិទ្យា​សាស្ត្រ​និង​បច្ចេក​វិទ្យា ផ្សារ​ភ្ជាប់​នឹង​ការ​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​សកម្ម​ភាព​របស់​មូល​និធិ​អភិ​វឌ្ឍន៍​វិទ្យា​សាស្ត្រ​និង​បច្ចេក​វិទ្យា​នៅ​ទី​ក្រុង​កឹង​ធើ ត្រូវ​បាន​កំ​ណត់​ថា​ជា “គំ​នាស់” យុទ្ធ​សាស្ត្រ​មួយ​ក្នុង​បរិ​ការណ៍​ដែល​វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា និង​ការ​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ គឺ​ជា​កម្លាំង​ចល​ករ​ស្នូល​ជំ​រុញ​កំ​ណើន​សេដ្ឋ​កិច្ច​ស៊ី​ជម្រៅ។

សកម្មភាពនៅក្រុមហ៊ុនភាគហ៊ុន IIT ដែលជាអាជីវកម្មវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា លេចធ្លោរបស់ទីក្រុងកឹងធើ។ រូបថត៖ សហការី

* ឪ​កាស​ពី​គោល​នយោ​បាយ “គំ​នាស់”

ក្រោយ​ពី​រួម​បញ្ចូល ទី​ក្រុង​មាន​អា​ជីវ​កម្ម​ចំ​នួន ២១ ដែល​ទទួល​បាន​លិ​ខិត​បញ្ជាក់​អា​ជីវ​កម្ម​វិទ្យា​សាស្ត្រ និង​បច្ចេក​វិ​ទ្យា​លើ​វិស័យ​ជា​ច្រើន ដូច​ជា​៖ កសិ​កម្ម​បច្ចេក​វិទ្យា​ខ្ពស់ បច្ចេក​វិទ្យា​ជីវ​សាស្ត្រ បច្ចេក​វិទ្យា​ព័ត៌​មាន​និង​ដំ​ណោះ​ស្រាយ​ឌីជី​ថល ការ​អភិ​វឌ្ឍ​កម្ម​វិធី​កុំ​ព្យូ​ទ័រ ការ​កែ​ច្នៃ​ស្បៀង​អា​ហារ​និង​ការ​សាង​សង់...។

មន្ទីរ​វិទ្យា​សាស្ត្រ​និង​បច្ចេក​វិទ្យា​ទី​ក្រុង បាន​សហ​ការ​ជា​មួយ​អង្គ​ភាព​នា​នា​ចំ​ណុះ​ក្រ​សួង​វិទ្យា​សាស្ត្រ​និង​បច្ចេក​វិទ្យា រៀប​ចំ​សិក្ខា​សា​លា សន្និ​សីទ និង​វគ្គ​បណ្តុះ​បណ្តាល​ជា​ច្រើន ដើម្បី​ផ្សព្វ​ផ្សាយ​សេច​ក្ដី​កំ​ណត់​របស់​ច្បាប់ លក្ខ​ខណ្ឌ លំ​ដាប់​លំ​ដោយ​នីតិ​វិធី​ផ្តល់​លិ​ខិត​បញ្ជាក់ ព្រម​ទាំង​គោល​នយោ​បាយ​លើក​ទឹក​ចិត្ត​អំ​ពី​ពន្ធ​ដារ ដី​ធ្លី និង​ឥណ​ទាន។ ការ​ងារ​ណែ​នាំ ទទួល​និង​វាយ​តម្លៃ​ឯក​សារ​សំ​ណុំ​រឿង​ត្រូវ​បាន​អនុ​វត្ត​ប្រ​កប​ដោយ​សត្យា​នុម័ត តម្លា​ភាព តាម​រយៈ​ក្រុម​ប្រឹក្សា​ជំ​នាញ; ផ្គួប​បញ្ចូល​ជា​មួយ​នឹង​កម្ម​វិធី​ឧបត្ថម្ភ​ផ្លាស់​ប្តូរ​បច្ចេក​វិទ្យា លើក​កម្ពស់​ទិន្ន​ផល​គុណ​ភាព អភិ​វឌ្ឍ​កម្ម​សិទ្ធិ​បញ្ញា​និង​ផ្តើម​អា​ជីព​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ។

ក្រប​ខណ្ឌ​គតិ​យុត្តិ​កាន់​តែ​បើក​ទូ​លាយ អនុ​ក្រឹត្យ​លេខ ២៦៥/​២០២៥​/NĐ-CP និង​អនុ​ក្រឹត្យ​លេខ​ ២៦៨​/២០២៥​/NĐ-CP របស់​រដ្ឋា​ភិ​បាល បាន​ធ្វើ​ឱ្យ​ជាក់​ស្ដែង​អំ​ពី​ដំ​ណើរ​ការ​បង្កើត​និង​ដំ​ណើរ​ការ​មូល​និធិ​អភិ​វឌ្ឍន៍​វិទ្យា​សាស្ត្រ​និង​បច្ចេក​វិទ្យា រួម​នឹង​គោលន​យោ​បាយ​អា​ទិភាព​វិនិ​យោគ និង​ឥ​ណ​ទាន​ជា​ច្រើន។ តួ​យ៉ាង អា​ជីវ​កម្ម​បាន​ចាត់​ទុក​យ៉ាង​ច្រើន​បំ​ផុត ២០% នៃ​ប្រាក់​ចំ​ណូល​គិត​ពន្ធ​លើ​ប្រាក់​ចំ​ណូល​អា​ជីវ​កម្ម ដើម្បី​បង្កើត​មូល​និធិ​អភិ​វឌ្ឍន៍​វិទ្យា​សាស្ត្រ​និង​បច្ចេក​វិទ្យា។ យោង​តាម​សេចក្តី​សម្រេច​ចិត្ត​លេខ ១៣៨​/NQ​-CP និង​អនុ​ក្រឹត្យ​លេខ ៣២០/ ២០២៥/NĐ-CP របស់​រដ្ឋា​ភិបាល​ អា​ជីវ​កម្ម​បាន​អនុ​វត្ត​អត្រា​ពន្ធ ១០% ក្នុង​រយៈ​ពេល ១៥ ឆ្នាំ​ លើក​លែង​ពន្ធ ៤ ឆ្នាំ និង​បន្ថយ ៥០% នៃ​ចំ​នួន​ពន្ធ​ត្រូវ​បង់​ក្នុង​រយៈ​ពេល ៩ ឆ្នាំ​បន្ត​បន្ទាប់ ព្រម​ទាំង​គណ​នា​ចូល​ក្នុង​ការ​ចំ​ណាយ​ដក​ហូត​ស្មើ​នឹង ២០០% នៃ​ប្រាក់​ចំ​ណាយ​ជាក់​ស្តែង​នៅ​ពេល​អនុ​វត្ត​សកម្ម​ភាព​ស្រាវ​ជ្រាវ​និង​អភិ​វឌ្ឍន៍ (R&D) ដើម្បី​កំ​ណត់​ប្រាក់​ចំ​ណូល​ជាប់​ពន្ធ។

ភស្តុ​តាង​ជាក់​ស្តែង​មួយ​នៃ​ការ​វិវឌ្ឍន៍​ដោយ​សារ​គោល​នយោ​បាយ គឺ​ក្រុម​ហ៊ុន​ភាគ​ហ៊ុន IIT ដែល​ជា​អា​ជីវ​កម្ម​លើ​វិស័យ​បច្ចេក​វិទ្យា​ព័ត៌​មាន បង្កើត​ឡើង​នៅ​ចុង​ឆ្នាំ ២០២២ និង​ទទួល​បាន​លិ​ខិត​បញ្ជាក់ អា​ជីវ​កម្ម​វិទ្យា​សាស្ត្រ​និង​បច្ចេក​វិទ្យា​នៅ​ខែ​សី​ហា ឆ្នាំ​២០២៣។ ក្រុម​ហ៊ុន​ត្រូវ​បាន​មន្ទីរ​វិទ្យា​សាស្ត្រ​និង​បច្ចេក​វិទ្យា គាំ​ទ្រ​យ៉ាង​ជិត​ដិត​តាំង​ពី​ដំ​ណាក់​កាល​រៀប​ចំ​ឯក​សារ​ស្នើ​សុំ​ផ្តល់​លិ​ខិត​បញ្ជាក់​អា​ជីវ​កម្ម​វិទ្យា​សាស្ត្រ និង​បច្ចេក​វិទ្យា​រហូត​ដល់​ការ​ចូល​រួម​កម្ម​វិធី និង​គោល​ន​យោ​បាយ​ឧបត្ថម្ភ​ការ​ផ្លាស់​ប្តូរ​បច្ចេក​វិទ្យា ការ​ស្រាវ​ជ្រាវ​អភិ​វឌ្ឍន៍ និង​ការ​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​របស់​មជ្ឈិម​និង​ភូមិ​ភាគ។ តាម​រយៈ​នោះ ក្រុម​ហ៊ុន​ភាគ​ហ៊ុន IIT បាន​លើក​កម្ពស់​សមត្ថ​ភាព​ស្រាវ​ជ្រាវ អភិ​វឌ្ឍន៍​ផលិត​ផល និង​ពង្រីក​សកម្ម​ភាព​ផលិត​អា​ជីវ​កម្ម​ផ្អែក​លើ​មូល​ដ្ឋាន​គ្រឹះ​បច្ចេក​វិទ្យា ម្ចាស់​ការ​ក​សាង​មូល​និធិ​អភិវឌ្ឍន៍​វិទ្យា​សាស្ត្រ​និង​បច្ចេក​វិទ្យា និង​ត្រៀម​បង្ហើយ​ការ​កាត់​ទុក​ក្នុង​ឆ្នាំ​ហិ​រញ្ញ​វត្ថុ ដើម្បី​ត្រៀម​លក្ខណៈ​សម្រាប់​ជំ​ហាន​អភិ​វឌ្ឍន៍​បន្ទាប់។

* នៅ​មាន​ការ​លំ​បាក​សាក​ល្បង​ច្រើន​

ទោះ​បី​ជា​ឪ​កាស​ពី​គោល​ន​យោ​បាយ​មាន​ភាព​ធំ​ធេង​ក៏​ដោយ ប៉ុន្តែ​ជាក់​ស្តែង​ចំ​នួន​អា​ជីវ​កម្ម​វិទ្យា​សាស្ត្រ​និង​បច្ចេក​វិទ្យា​មាន​ត្រឹម​តែ ២១ អា​ជីវ​កម្ម ក្នុង​នោះ មាន​អា​ជីវ​កម្ម​ចំ​នួន ៤ បាន​បង្កើត​មូល​និធិ អភិ​វឌ្ឍន៍​វិទ្យា​សាស្ត្រ​និង​បច្ចេក​វិទ្យា គឺ​មិន​ទាន់​សម​ស្រប​នឹង​សក្តា​នុពល ឧត្តម​ភាព និង​ទំ​ហំ​សេដ្ឋ​កិច្ច​របស់​ទី​ក្រុង​ឡើយ។

លោក ផាម​ហ្វាង​យុង ប្រ​ធាន​ការិ​យា​ល័យ​អភិ​វឌ្ឍន៍​បច្ចេក​វិទ្យា​និង​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​នៃ​មន្ទីរ​វិទ្យា​សាស្ត្រ​និង​បច្ចេក​វិទ្យា​ទី​ក្រុង​កឹង​ធើ បាន​វាយ​តម្លៃ ភាគ​ច្រើន​អា​ជីវ​កម្ម​ខ្នាត​តូច​និង​មធ្យម ថវិកា​កាត់​ទុក​សម្រាប់​មូល​និធិ​វិទ្យា​សាស្ត្រ​និង​បច្ចេក​វិទ្យា មិន​ទាន់​គ្រប់​គ្រាន់​ដើម្បី​អនុ​វត្ត​គម្រោង​ស្រាវ​ជ្រាវ​ថ្មីៗ​និង​យូរ​អង្វែង​ឡើយ។ កង្វះ​ខាត​កង​ជួរ​ធន​ធាន​មនុស្ស​ជំ​នាញ​ស៊ី​ជម្រៅ​ អំ​ពី​ R&D ធ្វើ​ឱ្យ​អង្គ​ភាព​ជា​ច្រើន​ជួប​ការ​លំ​បាក​ក្នុង​ការ​កសាង​យុទ្ធ​សាស្ត្រ​បច្ចេក​វិទ្យា ដែល​អាច​ទៅ​រួច នាំ​ឱ្យ​មាន​ការ​ស្ទាក់​ស្ទើរ​នៅ​ពេល​ផ្ដល់​ផ្ទេរ​មូល​និធិ។ ឧប​សគ្គ​អំ​ពី​មូល​និធិ​ដី​ធ្លី​ក្នុង​កា​រវិ​និយោគ និង​ពង្រីក​សកម្ម​ភាព​ក៏​ជា​បញ្ហា​រាំង​ស្ទះ​ផង​ដែរ។

មាន​អា​ជីវ​កម្ម​មិន​តិច​នៅ​តែ​ព្រួយ​បា​រម្ភ​ចំ​ពោះ​ហា​និភ័យ និង​មិន​ទាន់​យល់​ដឹង​ពេញ​លេញ​អំ​ពី​ផល​ប្រ​យោជន៍​យូរ​អង្វែង​នៃ​ការ​វិ​និយោគ​លើ​បច្ចេក​វិទ្យា។ សកម្ម​ភាព​របស់​មូល​និធិ​វិទ្យា​សាស្ត្រ​និង​បច្ចេក​វិទ្យា នា​ពេល​បច្ចុប្បន្ន ភាគ​ច្រើន​គឺ​ដើម្បី​ដោះ​ស្រាយ​តម្រូវ​ការ​ចំ​ពោះ​មុខ​រយៈ​ពេល​ខ្លី និង​មិន​ទាន់​ពង្រីក​តួ​នា​ទី​ជា​ឧប​ករណ៍​ហិរញ្ញ​វត្ថុ​ស្នូល។ កា​រត​ភ្ជាប់​រវាង​អា​ជីវ​កម្ម​ជា​មួយ​នឹង​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​ សា​កល​វិទ្យា​ល័យ​ និង​អ្នក​ជំ​នាញ​នៅ​តែ​ខ្វះ​យន្ត​ការ​សម្រប​សម្រួល​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ មិន​ទាន់​បង្កើត​បាន​ជា​ខ្សែ​សង្វាក់​តភ្ជាប់​ប្រ​កប​ដោយ​ចីរ​ភាព​ក្នុង​ការ​ស្រាវ​ជ្រាវ ការ​ផ្ទេរ​ជូន​បច្ចេក​វិទ្យា និង​ការ​ធ្វើ​ពា​ណិជ្ជ​បូ​នីយ​កម្ម​ផលិត​ផល។

* ទាម​ទារ​ដំ​ណោះ​ស្រាយ​ព្រម​ៗគ្នា​

លោក​ស្រី​ ង្វៀង​ធី​ង៉ុក​ឌេប អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ មាន​ប្រ​សាសន៍​៖ “គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង បាន​ប្រ​កាស​ដាក់​ចេញ​ផែន​ការ​លេខ ៣៣/​KH-​UBND ចុះ​ថ្ងៃ​ទី​ ១៨ ខែ​ សី​ហា ឆ្នាំ ២០២៥ ស្តី​ពី​ការ​ឧបត្ថម្ភ​អភិ​វឌ្ឍ​អា​ជីវ​កម្ម​ វិទ្យា​សាស្ត្រ​និង​បច្ចេក​វិទ្យា ទី​ក្រុង​កឹង​ធើ ដល់​ឆ្នាំ ២០៣០។ ផែន​ការ​បាន​កំ​ណត់​ច្បាស់​លាស់​នូវ​គោល​ដៅ​ ភារ​កិច្ច និង​បែង​ចែក​ភារ​កិច្ច​ជាក់​លាក់​ដល់​មន្ទីរ​ ផ្នែក​និង​អង្គ​ភាព​ពាក់​ព័ន្ធ ដើម្បី​អនុ​វត្ត​ព្រមៗ​គ្នា​នូវ​សកម្ម​ភាព​ឧបត្ថម្ភ​។ ផ្អែក​លើ​មូល​ដ្ឋាន​នោះ មន្ទីរ​វិទ្យា​សាស្ត្រ​និង​បច្ចេក​វិទ្យា​ទី​ក្រុង បាន​ដឹក​នាំ​ សហ​ការ ចាត់​តាំង​អនុ​វត្តន៍ រួម​ចំ​ណែក​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ការ​ងារ​គ្រប់​គ្រង​និង​គាំ​ទ្រ​ការ​អភិវឌ្ឍ​អា​ជីវ​កម្ម វិទ្យា​សាស្ត្រ​និង​បច្ចេក​វិទ្យា​នៅ​លើ​ភូមិ​សាស្ត្រ”។

ដើម្បី​ធានា​បាន​នូវ​ការ​ឯក​ភាព និង​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​មូល​ដ្ឋាន មាន​មតិ​ស្នើ​ជា​ច្រើន​ឱ្យ​ក្រ​សួង​វិទ្យា​សាស្ត្រ​និង​បច្ចេក​វិទ្យា ឆាប់​បញ្ចេញ​ការ ណែ​នាំ​ជាក់​លាក់​អំ​ពី​ការ​ងារ​ត្រួត​ពិ​និត្យ និង​តាម​ដាន អា​ជីវ​កម្ម​វិទ្យា​សាស្ត្រ​និង​បច្ចេក​វិទ្យា ក្រោយ​ពេល​ទទួល​បាន​លិ​ខិត​បញ្ជាក់ ព្រម​ទាំង​ធ្វើ​ឱ្យ​ជាក់​ច្បាស់​នូវ​ខ្លឹម​សារ ដំ​ណើរ​ការ សមត្ថ​កិច្ច​និង​វិធី​សាស្ត្រ​អនុ​វត្ត។ មន្ទីរ​វិទ្យា​សាស្ត្រ​និង​បច្ចេក​វិទ្យា ចាំ​បាច់​ពង្រីក​ឱ្យ​ខ្លាំង​ក្លា​នូវ​តួ​នា​ទី​ជា​អង្គ​ភាព​បង្គោល រួម​ដំ​ណើរ​ជា​មួយ​អា​ជីវ​កម្ម​តាំង​ពី​ការ​បង្កើត​គំ​និត ការ​ក​សាង​ឯក​សារ​រហូត​ដល់​ការ​ធ្វើ​ពា​ណិជ្ជ​បូ​នីយ​កម្ម​ផលិត​ផល​ ឈាន​ទៅ​រក​ការ​បំ​ពេញ​បង្ហើយ​មូល​ដ្ឋាន​ទិន្ន​ន័យ​អំ​ពី​អា​ជីវ​កម្ម តម្រូវ​ការ​បច្ចេក​វិទ្យា និង​ប្រ​ភព​ផ្គត់​ផ្គង់​បច្ចេក​វិទ្យា បម្រើ​ការ​ងារ​គ្រប់​គ្រង តភ្ជាប់​និង​ឧបត្ថម្ភ។

ចំ​ពោះ​អា​ជីវ​កម្ម ត្រូវ​ជំ​រុញ​ការ​បណ្តុះ​បណ្តាល បំ​ប៉ន​ធន​ធាន​មនុស្ស​អំ​ពី​ការ​គ្រប់​គ្រង​បច្ចេក​វិទ្យា​ ការ​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​និង​ការ​ស្រាវ​ជ្រាវ - អភិ​វឌ្ឍន៍ ព្រម​ទាំង​បង្កើត​មូល​និធិ​អភិវឌ្ឍន៍​វិទ្យា​សាស្ត្រ​និង​បច្ចេក​វិទ្យា ផ្សារ​ភ្ជាប់​នឹង​តម្រូវ​ការ​ផលិត អា​ជីវ​កម្ម​និង​យុទ្ធ​សាស្ត្រ​រយៈ​ពេល​វែង។

លោក​ ឡេ​ថាញ់​ត្រៀង ប្រ​ធាន​ក្រុម​ប្រឹក្សា​ភិ​បាល នឹង​ជា​នា​យក​ប្រតិ​បត្តិ​នៃ​ក្រុម​ហ៊ុន​ភាគ​ហ៊ុន IIT ចែក​រំលែក៖ “យើង​ខ្ញុំ​មាន​បំ​ណង​ចង់​ឱ្យ​ស្ថា​ប័ន​គ្រប់​គ្រង​ចេញ​សេចក្ដី​ប្រ​កាស​ឱ្យ​បាន​ឆាប់​នូវ​ដំ​ណើរ​ការ “Fast- track” (នីតិ​វិធី​រហ័ស) ដើម្បី​ឱ្យ​អា​ជីវ​កម្ម​ដែល​ទទួល​បាន​លិខិត​បញ្ជាក់​រួច​ហើយ ងាយ​ស្រួល​ក្នុង​ការ​បង្ខិត​ជិត​នូវ​កញ្ចប់​ឧបត្ថម្ភ​អត្រា​ការ​ប្រាក់​កម្ចី ឬ​ប័ណ្ណ ឧបត្ថម្ភ​ហិ​រញ្ញ​វត្ថុ ណែ​នាំ​ការ​ផ្តល់​អា​ទិ​ភាព​ដល់​អា​ជីវ​កម្ម​ក្នុង​ការ​បង្ខិត​ជិត​ប្រ​ភព​ធន​ធាន​ពី​មូល​និធិ​អភិ​វឌ្ឍន៍​ វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា និង​ការ​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​របស់​ទី​ក្រុង ត្រូវ​បាន​ចូល​រួម​ក្នុង​លំ​ហ​ធ្វើ​ការ​នៅ Innovation Hub ៤.០ (ទម្រង់​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​ជំ​នាន់​ថ្មី ដែល​រួម​បញ្ចូល​បច្ចេក​វិទ្យា​ខ្ពស់ ដំ​ណើរ​ការ​ដោយ​មាន​កិច្ច​សហ​ការ​រវាង​មន្ទីរ​វិទ្យា​សាស្ត្រ​និង​បច្ចេក​វិទ្យា ទី​ក្រុង​កឹង​ធើ និង​សម្ព័ន្ធ​ក្រុម​ហ៊ុន CT Group ដែល​ទើប​បង្ហាញ​ខ្លួន​កាល​ពី​ខែ​ឧសភា ឆ្នាំ​២០២៦)“៕

                                        ឡែធូ - ថាច់ធី​

ចែករំលែកអត្ថបទ