ព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ នៅដំណាក់សុខាភិបាលឃុំឡាយហ្វា ទីក្រុងកឹងធើ សម្ព័ន្ធយុវជនឃុំឡាយហ្វា បានសហការជាមួយសម្ព័ន្ធយុវជនទីក្រុងកឹងធើ និងមន្ទីរពេទ្យភ្នែកវីស៊ីសុកត្រាំង ចាត់តាំងពិនិត្យភ្នែកនិងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃ ជូនមនុស្សចាស់និងប្រជាជននៅលើភូមិឋានឃុំ។

សម្ព័ន្ធយុវជននិងកងជួរគ្រូពេទ្យ ជំនួយប្រជាជនពិនិត្យភ្នែកដោយឥតគិតថ្លៃ។
នៅក្នុងពេលពិនិត្យជំងឺ សម្ព័ន្ធយុវជនឃុំឡាយហ្វា បានយាមប្រចាំការយ៉ាងសកម្ម ដើម្បីណែនាំបែបបទ និងជំនួយដោយអស់ពីចិត្តដល់មនុស្សចាស់និងអ្នកដែលមានសុខភាពខ្សោយ។ រួមដំណើរជាមួយកម្មវិធីនេះ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យភ្នែកវីស៊ីសុកត្រាំង បានធ្វើការវាស់ភ្នែក ពិនិត្យភ្នែកនិងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃជូនប្រជាជនចំនួន៣០០នាក់។ ក្រៅពីនេះ ប្រជាជនក៏ទទួលបានការពិគ្រោះយ៉ាងលម្អិតពីវិធីថែទាំ និងការពារភ្នែកនៅផ្ទះ ព្រមទាំងវិធីសាស្ត្រព្យាបាលជំងឺភ្នែកទូទៅនានា ដូច៖ ជំងឺឡើងបាយភ្នែក ជំងឺសាច់ដុះក្នុងភ្នែក (កន្ទុយថ្លែន) ជំងឺស្ងួតភ្នែក...ជាដើម។ សកម្មភាពនេះ ជួយឱ្យប្រជាជនលើកកម្ពស់ការយល់ដឹង និងរកឃើញជំងឺភ្នែកទាន់ពេល ដើម្បីព្យាបាលប្រកបដោយប្រសិទ្ធភាព។
កម្មវិធីពិនិត្យភ្នែកនិងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃ ឧបត្ថម្ភដោយមន្ទីរពេទ្យភ្នែកវីស៊ីសុកត្រាំង គឺជាសកម្មភាពជាក់ស្តែងមួយ និងពោរពេញដោយអត្ថន័យមនុស្សសាស្រ្តដ៏ជ្រាលជ្រៅ។ សកម្មភាពនេះ មិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់រដ្ឋអំណាចភូមិភាគនិងសហគមន៍ ចំពោះសុខភាពរបស់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកជម្រុញការងារសុខុមាលភាពសង្គមនៅក្នុងភូមិភាគផងដែរ៕
ថាញ់ហ៊ុង-ដាលីន