27/05/2026 - 09:27

ប្រ​សិទ្ធ​ភាព​ពី​ចល​នា​ប្រ​ឡង​ប្រ​ណាំង​ប្រ​ជា​ចល​នា​ប៉ិន​ប្រ​សប់ 

ប្រ​ព័ន្ធ​នយោ​បាយ​ឃុំ​កើ​ ដ បាន​សកម្ម​ឧបត្ថម្ភ​សមា​ជិក​សម្ពន្ធ​យុវ​ជន សមា​ជិក​សមា​គម និង​ប្រ​ជា​ជន​ក្នុង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច លើក​កម្ពស់​ជីវ​ភាព ក្នុង​នោះ​មាន​ការ​កសាង​បណ្តា​ទម្រង់​ប្រ​ជា​ចលនា​ប៉ិន​ប្រ​សប់​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព។ ដំ​ណាក់​កាល ២០២០​-២០២៥ ឃុំ​កើ ដ​ មាន ៧៧ គ្រួ​សារ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ។ បច្ចុប្បន្ន ឃុំ​នៅ​សល់​តែ ៣ គ្រួ​សារ​ក្រី​ក្រ​ប៉ុណ្ណោះ។

ថ្នាក់​ដឹក​នាំ​គណៈ​កសាង​បក្ស និង​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​កើ ដ   បាន​ទៅ​ទស្ស​នា​និង​ស្វែង​យល់​ពី​ស្ថាន​ភាព​ផលិត   ក៏​ដូច​ជា​ជីវ​ភាព​របស់​សមា​ជិក​សហ​ករណ៍​ដាំ​ឈើ​ហូប​ផ្លែ ដែល​សមា​គម​កសិ​ករ​ឃុំ​ចលនា​និង​ឧបត្ថម្ភ​បង្កើត។

ទម្រង់​សហ​ករណ៍​ដាំ​ឈើ​ហូប​ផ្លែ អា​ស្រ័យ​សមា​គម​កសិ​ករ​ឃុំ​កើ ដ កសាង​ឡើង ត្រូវ​បាន​វាយ​តម្លៃ​ថា​មាន​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង។ តាម​លោក​ង្វៀង​ហ្វាង​វូវ អនុ​ប្រ​ធាន​សមា​គម​កសិ​ករ​ឃុំ បាន​ឱ្យ​ដឹង៖ ដើម​កំ​ណើត​របស់​សហ​ករណ៍​នេះ គឺ​ក្រុម​សមា​គម​មុខ​របរ​ដាំ​ឈើ​ហូប​ផ្លែ ដែល​បង្កើត​ឡើង​ដោយ​សមា​គម​កសិ​ករ​តាំង​ពី​ឆ្នាំ ២០២០។ ដល់​ឆ្នាំ ២០២៥ សមា​គម​កសិ​ករ​ឃុំ​បាន​បង្កើត​ជា​សហ​ករណ៍​ដាំ​ឈើ​ហូប​ផ្លែ ដោយ​មាន​សមា​ជិក ២២ រូប ផ្ទៃ​ដី​ដាំ​ដុះ ៨,៥ ហិក​តា។ ពេល​ចូល​រួម​ក្នុង​សហ​ករណ៍ សមា​ជិក​ទាំង​ឡាយ​បាន​ឧបត្ថម្ភ​បុល​ទុន​អនុ​គ្រោះ​ពី​ធនា​គា​រ​គោល​នយោ​បាយ​សង្គម និង​មូល​និធិ​ឧបត្ថម្ភ​កសិ​ករ​ដើម្បី​វិនិ​យោគ​លើ​ការ​ផលិត។

បង​ផាង​ហាយ​បាំង សមា​ជិក​សហ​ករណ៍​បាន​ចែក​រំលែក៖ "ខ្ញុំ​មាន​ដី​ចំ​ការ​ចំ​នួន ៦ កុង​ដាំ​ទៀប​បា​រាំង។ ខ្ញុំ​បាន​សមា​គម​កសិ​ករ​ឧបត្ថម្ភ​បុល​ទុន​អនុ​គ្រោះ​ដើម្បី​វិនិ​យោគ​លើ​ការ​ផលិត និង​ស្វែង​រក​ទី​ផ្សារ​ប្រើ​ប្រាស់​មាន​ស្ថិរ​ភាព។ បច្ចុប្បន្ន ជា​មួយ​ផ្ទៃ​ដី​ដាំ​ទៀប​បា​រាំង ៦ កុង​នេះ គ្រួ​សារ​ខ្ញុំ​ទទួល​បាន​ប្រ​ភព​ចំ​ណូល​ជាង ២០០ លាន​ដុង​ក្នុង​មួយ​ឆ្នាំ"។ 

ទម្រង់​ក្រុម​សហ​ការ​ផលិត​ស្រូវ​គុណ​ភាព​ខ្ពស់ ដែល​សមា​គម​កសិ​ករ​ឃុំ​បង្កើត​និង​ពង្រីក​កំ​ពុង​តែ​មាន​ប្រ​សិទ្ធ​ភាព។ លោក​ង្វៀង​ហ្វាង​វូវ អនុ​ប្រ​ធាន​សមា​គម​កសិ​ករ​ឃុំ បាន​ផ្តល់​ព័ត៌​មាន៖ "យើង​ខ្ញុំ​បង្កើត​បាន​ក្រុម​សហ​ការ​ផលិត​ស្រូវ​គុណ​ភាព​ខ្ពស់​ចំ​នួន ៤ ក្រុម មាន​សមា​ជិក ៣២ រូប។ បណ្តា​សមា​ជិក​ក្រុម​សហ​ការ​បាន​ឧបត្ថម្ភ​បុល​ទុន ហ្វឹក​ហាត់​និង​ណែ​នាំ​ពី​ការ​អនុ​វត្ត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ទៅ​ក្នុង​ការ​ផលិត អា​ស្រ័យ​ហេតុ​នោះ ប្រាក់​ចំ​ណាយ​សម្រាប់​ការ​ផលិត​ក្នុង​មួយ​ហិក​តា​បន្ថយ​បាន​ប្រ​ហែល​ពី ៣-៤ លាន​ដុង ទិន្ន​ផល​កើន​ឡើង​ពី ០,២-​០,៤ តោន​/ហិក​តា ចំ​ណេញ​កើន​ពី ១០​-២០ លាន​ដុង​/ហិក​តា ប្រៀប​នឹង​របៀប​ផលិត​តាម​បែប​ប្រ​ពៃ​ណី"។

ទន្ទឹម​នឹង​ចលនា​ប្រ​ជា​ជន​ឱ្យ​ចូល​រួម​ក្នុង​បណ្តា​ទម្រង់​រក​ស៊ី​មាន​ប្រ​សិទ្ធ​ភាព ប្រ​ព័ន្ធ​នយោ​បាយ​ឃុំ​តែង​តែ​យក​ចិត្ត​ទុក​ដាក់​សហ​ការ​ចាត់​តាំង​វគ្គ​ហ្វឹក​ហាត់ ផ្ទេរ​វិទ្យា​សាស្ត្រ​បច្ចេក​ទេស; បើក​បណ្តា​ថ្នាក់​បង្រៀន​វិជ្ជា​ជីវៈ ផ្តល់​ប្រឹក្សា​និង​ណែ​នាំ​ការ​ងារ​ធ្វើ​ជូន​ដល់​សមា​ជិក​សម្ពន្ធ​យុវ​ជន សមា​ជិក​សមា​គម និង​ប្រ​ជា​ជន... បណ្តា​អង្គ​ការ​នយោ​បាយ-សង្គម​ឃុំ បាន​គ្រប់​គ្រង​បណ្តា​ក្រុម​បុល​ទុន​នៃ​ធនា​គារ​គោល​នយោ​បាយ​សង្គម ដោយ​ជួយ​ឧបត្ថម្ភ​ដល់​ប្រ​ជា​ជន​ជាង ៣.៦០០ គ្រួ​សារ បុល​ប្រាក់​ជាង ២១០ ពាន់​លាន​ដុង ដើម្បី​វិនិ​យោគ​អភិវឌ្ឍ​ការ​ផលិត​និង​ធ្វើ​អា​ជីវ​កម្ម...

បណ្តា​ទម្រង់ "ប្រ​ជា​ចលនា​ប៉ិន​ប្រ​សប់" លើ​វិស័យ​សុខុ​មាល​ភាព​សង្គម តែង​បាន​ភូមិ​ភាគ​សកម្ម​ផ្សព្វ​ផ្សាយ​អនុវត្ត។ ជា​និមិត្ត​រូប​ដូច​ជា​ទម្រង់​ចលនា​ក្នុង​សង្គម​សាង​សង់​ផ្ទះ "មហា​សាម​គ្គី" ដែល​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ឃុំ​បាន​អនុវត្ត។ ក្នុង​ឆ្នាំ ២០២៥ គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ឃុំ ចល​នា​សាង​សង់​ផ្ទះ​បាន ១០ ខ្នង ដោយ​ទឹក​ប្រាក់​សរុប​ជាង ៧០០ លាន​ដុង។ ក្នុង​រយៈ​ពេល ៥ ខែ​ដើម​ឆ្នាំ ២០២៦ គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ឃុំ បន្ត​ចលនា​និង​ឧបត្ថម្ភ​សាង​សង់​ផ្ទះ​ថ្មី​បាន ៥ ខ្នង​បន្ថែម​ទៀត។

ថ្មីៗ​នេះ សមា​គម​សហ​ព័ន្ធ​នារី​ឃុំ​កើ ដ បាន​ចល​នា​បង្កើត​និង​បង្ហាញ​មុខ​ទម្រង់ "ចង្ក្រាន​បាយ​មេត្តា​ធម៌"។ តាម​បង​ស្រី ង្វៀង​អាញ់​ង្វៀត ប្រ​ធាន​សមា​គម​សហ​ព័ន្ធ​នារី​ឃុំ បាន​ឱ្យ​ដឹង​ថា ចង្ក្រាន​បាយ​នេះ​ត្រូវ​បាន​ដាក់​នៅ​មន្ទីរ​ពេទ្យ​យោ​ធា​និង​ប្រ​ជា​ជន​ទី​ក្រុង ស្ថិត​លើ​ភូមិ​ឋាន​ឃុំ​កើ ដ។ ទម្រង់​នេះ​បាន​ចាត់​តាំង​ឡើង​ដោយ​មាន​គណៈ​គ្រប់​គ្រង​ចំ​នួន ៥ រូប មាន ១០ ក្រុម​ដាំ​ស្ល សមា​ជិកា​នៅ​ក្នុង​សមា​គម​ចំ​នួន ៦០ រូប ផ្លាស់​វេន​គ្នា​ទទួល​ភារ​កិច្ច​ចម្អិន និង​ចែក​ជូន​ចំ​ណែក​អា​ហារ​ប្រ​ចាំ​ថ្ងៃ។ បច្ចុប្បន្ន​ជា​រៀង​រាល់​ថ្ងៃ ចង្ក្រាន​បាយ​នេះ​បម្រើ​ជូន​អា​ហារ​ឥត​គិត​ថ្លៃ​ចាប់​ពី ១៥០ ដល់ ២០០ ចំ​ណែក។

លោក​ហ្វិញ​កាវ​មិញ អនុ​ប្រ​ធាន​គណៈ​កសាង​បក្ស​នៃ​គណៈ​កម្មា​ធិការ​បក្ស​ឃុំ​កើ ដ បាន​ផ្តល់​ព័ត៌​មាន៖ "គណៈ​កម្មា​ធិការ​បក្ស និង​គណៈ​ចង្អុល​ការ​អនុវត្ត​លក្ខន្តិកៈ​ប្រ​ជា​ធិប​តេយ្យ​នៅ​មូល​ដ្ឋាន​ឃុំ​កើ ដ តែង​ចង្អុល​ការ​ដល់​បណ្តា​ស្ថា​ប័ន អង្គ​ភាព​ចាត់​តាំង​អនុ​វត្ត​ឱ្យ​បាន​ល្អ​នូវ​ចលនា​ប្រ​ឡង​ប្រ​ណាំង "ប្រ​ជា​ចលនា​ប៉ិន​ប្រ​សប់"។ ក្នុង​ឆ្នាំ ២០២៥ យើង​ខ្ញុំ​មាន ១១ ទម្រង់ បាន​ស្ងើច​សរ​សើរ​និង​ជូន​រង្វាន់​ថ្នាក់​ឃុំ។ ឆ្នាំ ២០២៦ តាម​ការ​បំ​ផុស​ចល​នា​ប្រ​ឡង​ប្រ​ណាំង បណ្តា​ស្ថា​ប័ន អង្គ​ការ​បាន​ចុះឈ្មោះ​កសាង និង​លើក​កម្ពស់​គុណ​ភាព​បាន ៩១ ទម្រង់ "ប្រ​ជា​ចល​នា​ប៉ិន​ប្រ​សប់" លើ​គ្រប់​វិស័យ។ តាម​រយៈ​ការ​អនុវត្ត​ចល​នា​នេះ បណ្តា​ស្ថា​ប័ន អង្គ​ការ​បាន​សកម្ម​ឃោស​នា ចល​នា និង​មាន​ដំ​ណោះ​ស្រាយ​ឧបត្ថម្ភ​សម​ស្រប ជួយ​ដល់​សមា​ជិក​សម្ពន្ធ​យុវ​ជន សមា​ជិក​សមា​គម និង​ប្រ​ជា​ជន​លើក​កម្ពស់​ជីវ​ភាព"៕ 

តឹម​ខ្វា - ចន្ថា

ចែករំលែកអត្ថបទ