28/05/2026 - 06:28

ច្បាប់​ជំ​នឿ​សាស​នា ឆ្នាំ​២០២៦ បន្ថែម​បទ​ប្បញ្ញតិ​លើ​ប្រ​ព័ន្ធ​អ៊ីន​ធឺ​ណិត 

រសៀល​ថ្ងៃ​ទី​១៣ ខែ​ឧស​ភា នៅ​កា​រិ​យា​ល័យ​ប្រ​ធាន​រដ្ឋ បាន​ចាត់​តាំង​សន្និ​សីទ​សារ​ព័ត៌​មាន ដើម្បី​ប្រ​កាស​អាជ្ញា​របស់​ប្រ​ធាន​រដ្ឋ អំ​ពី​ការ​ប្រ​កាស​ឱ្យ​ប្រើ​ច្បាប់​នា​នា​ដែល​រដ្ឋ​សភា នី​តិ​កាល​ទី​១៦ បាន​អនុ​ម័ត​នៅ​ក្នុង​សម័យ​ប្រ​ជុំ​លើក​ទី​១ ក្នុង​នោះ មាន​ច្បាប់​ជំ​នឿ​សាស​នា (វិ​សោធ​កម្ម)។

សន្និ​សីទ​សារ​ព័ត៌​មាន ប្រ​កាស​អាជ្ញា​របស់​ប្រ​ធាន​រដ្ឋ​អំ​ពី​ការ​ប្រ​កាស​ឱ្យ​ប្រើ​ច្បាប់​ចំ​នួន​៩ ដែល​រដ្ឋ​សភា នីតិ​កាល​ទី​១៦ បាន​អនុ​ម័ត​ក្នុង​សម័យ​ប្រ​ជុំ​លើក​ទី​១។

ច្បាប់​នេះ រួម​មាន​៩​ជំ​ពូក ៦១ មា​ត្រា​ប្បញ្ញតិ្ត​អំ​ពី​សិទ្ធិ​សេរី​ភាព​ជំ​នឿ​សាស​នា; សកម្ម​ភាព​ជំ​នឿ​សាស​នា; អង្គ​ការ​សាស​នា; សិទ្ធិ និង​កា​តព្វ​កិច្ច​របស់​ស្ថា​ប័ន អង្គ​ការ​សហ​គមន៍ ប្រ​ជា​ជន បុគ្គល​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​សកម្ម​ភាព ជំ​នឿ​សាស​នា ជា​មួយ​នឹង​មុខ​សញ្ញា​អនុ​វត្ត​គឺ​ស្ថា​ប័ន​រដ្ឋ; អង្គ​ការ បុគ្គល​ដែល​ពាក់​ព័ន្ធ។

ច្បាប់​ថ្មី​ដាក់​ឱ្យ​ប្រើ​ប្រាស់ ដើម្បី​ធ្វើ​ឱ្យ​ច្បាស់​លាស់​និង​ពេញ​លេញ​នៅ​រាល់​គោល​ការណ៍​របស់​បក្ស អំ​ពី​ការ​ពង្រីក​ប្រ​ជា​ធិប​តេយ្យ ធា​នា​សិទ្ធិ​សេ​រី​ភាព​ជំ​នឿ​សាស​នា កែ​លម្អ​ចំ​ណុច​ខ្វះ​ចន្លោះ​នៃ​ច្បាប់​ឆ្នាំ​២០១៦ សម​ស្រប​នឹង​សមា​ហ​រណ​កម្ម អន្តរ​ជាតិ ព្រម​ទាំង​កំ​ណត់​ច្បាស់​អំ​ពី​សកម្ម​ភាព​ជំ​នឿ​សាស​នា​លើ​ប្រ​ព័ន្ធ​អ៊ីន​ធឺ​ណិត​និង​ការ​ទទួល​ខុស​ត្រូវ​របស់​ស្ថា​ប័ន អង្គ​ការ​និង​បុគ្គល​ដែល​ពាក់​ព័ន្ធ។

ច្បាប់​នេះ​ក៏​បាន​ធ្វើ​វិមជ្ឈ​ការ​និង​វិស​ហ​មជ្ឈ​ការ​ក្នុង​វិស័យ​ជំ​នឿ​សាស​នា ធា​នា​សម​ស្រប​នឹង​ទម្រង់​ប្រ​ព័ន្ធ​ចាត់​តាំង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ ២ ថ្នាក់ ជំ​រុញ​ការ​ធ្វើ​វិមជ្ឈ​ការ​និង​វិស​ហ​មជ្ឈ​ការ​ដល់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ថ្នាក់​ខេត្ត ថ្នាក់​ឃុំ​ក្នុង​ការ​គ្រប់​គ្រង​រដ្ឋ​អំ​ពី​ជំ​នឿ​សាស​នា សម​ស្រប​នឹង​គោល​ការណ៍ កំ​ណត់​ដែន​សមត្ថ​កិច្ច ភារ​កិច្ច​និង​សិទ្ធិ​អំ​ណាច​របស់​ស្ថា​ប័ន​នា​នា ​ព្រម​ទាំង​លក្ខ​ខណ្ឌ លក្ខណៈ​ពិ​សេស ប្រ​ភព​កម្លាំង​និង​សមត្ថ​ភាព​របស់​ភូមិ​ភាគ។

ច្បាប់​នេះ​ក៏​បាន​បំ​ពេញ​បន្ថែម​នូវ​វិធាន​ការ​គ្រប់​គ្រង​រដ្ឋ​ក្នុង​វិស័យ​ជំ​នឿ​សាស​នា។ ទិស​ដៅ​ឆ្ពោះ​ទៅ​រក​ការ​កសាង បង្កើត​វប្ប​ធម៌​គោ​រព​ច្បាប់ ធា​នា​ការ​គោ​រព​រដ្ឋ​ធម្ម​នុញ្ញ​និង​ច្បាប់​របស់​អង្គ​ការ​និង​បុគ្គល​ដែល​ពាក់​ព័ន្ធ; លើក​កម្ពស់​ការ​ងារ​បង្ការ​និង​ព្រ​មាន​ការ​ល្មើស​ច្បាប់ ទន្ទឹម​នឹង​បង្កើន​ការ​ត្រួត ពិ​និត្យ ប្រ​ទះ​ឃើញ​និង​ចាត់​វិធាន​ការ​យ៉ាង​ម៉ឺង​ម៉ាត់ ទាន់​ពេល​ចំ​ពោះ​អំ​ពើ​ល្មើស​ច្បាប់​ក្នុង​វិស័យ​ជំ​នឿ​សាស​នា។

វិធាន​ការ​មួយ​ចំ​នួន​មាន​លក្ខណៈ​ព្រ​មាន ផ្តល់​អនុ​សាសន៍ គំ​រាម​និង​ទប់​ស្កាត់​អង្គ​ការ​ឬ​បុគ្គល​ដែល​ពាក់​ព័ន្ធ​ប្រ​ព្រឹត្ត​អំ​ពើ​ល្មើស​ច្បាប់ រួម​ចំ​ណែក​លើក​កម្ពស់​សុពល​ភាព ប្រ​សិទ្ធ​ភាព​នៃ​ការ​គ្រប់​គ្រង​រដ្ឋ​ក្នុង​វិស័យ​ជំ​នឿ​សាស​នា។ វិធាន​ការ​ទាំង​នោះ រួម​មាន៖ ដក​ហូត​លិ​ខិត​អនុញ្ញាត​ចុះ​បញ្ជី​សកម្ម​ភាព​សាស​នា​ប្រ​មូល​ផ្តុំ (របស់​ពល​រដ្ឋ​វៀត​ណាម របស់​អ្នក​បរ​ទេស​ស្នាក់​នៅ​ស្រប​ច្បាប់​នៅ​វៀត​ណាម); ដក​ហូត​លិ​ខិត​ទទួល​ស្គាល់​ការ​ចុះ​បញ្ជី​សកម្ម​ភាព​សាស​នា ផ្អាក​មុខ​តំ​ណែង​អ្នក​មុខ​អ្នក​ការ​ពេល​ល្មើស​ច្បាប់។

គួរ​កត់​សម្គាល់ ច្បាប់​ថ្មី​បាន​កំ​ណត់​ច្បាស់​អំ​ពី​ការ​ធ្វើ​ឱ្យ​សា​មញ្ញ​នីតិ​វិធី​រដ្ឋ​បាល​និង​ផ្លាស់​ប្តូរ​ឌី​ជី​ថល​ក្នុង​វិស័យ​ជំ​នឿ​សាស​នា។ ជា​មួយ​នឹង​ការ​ផ្លាស់​ប្តូរ​ក្នុង​ការ​រៀប​ចំ​និង​ចាត់​តាំង​ប្រ​ព័ន្ធ​គ្រប់​គ្រង​រដ្ឋ ផ្លាស់​ថ្មី​អភិ​បាល​កិច្ច​ជាតិ យក​ប្រ​ជា​ជន និង​អា​ជីវ​កម្ម​ធ្វើ​ជា​ស្នូល ក្រៅ​ពី​ការ​ទទួល​បទ​ប្បញ្ញតិ្ត​អំ​ពី​និតី​វិធី​រដ្ឋ​បាល​នៃ​ច្បាប់​ជំ​នឿ​សាស​នា ឆ្នាំ​២០១៦ ដែល​នៅ​សម​ស្រប ដោយ​មិន​ធ្វើ​ឱ្យ​កើត​មាន​បន្ថែម​នីតិ​វិធី​រដ្ឋ​បាល​ថ្មី។

ក្រៅ​ពី​នោះ ច្បាប់​នេះ​ក៏​បាន​ពិ​និត្យ​ឡើង​វិញ និង​បំ​ពេញ​បន្ថែម​នូវ​បទ​ប្បញ្ញត្តិ​ដែល​ពាក់​ព័ន្ធ​នឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​ក្នុង​កិច្ច​ការ​ជំ​នឿ​សាស​នា; គោល​ការណ៍​នៃ​សកម្ម​ភាព​ជំ​នឿ​សាស​នា; សកម្ម​ភាព​ជំ​នឿ​ក្រៅ​មូល​ដ្ឋាន​ជំ​នឿ; លក្ខ​ខណ្ឌ​ធ្វើ​ជា​អ្នក​តំ​ណាង​របស់​មូល​ដ្ឋាន​ជំ​នឿ​របស់​ក្រុម​សកម្ម​ភាព​សាស​នា​ប្រ​មូល​ផ្តុំ និង​របស់​អង្គ​ការ​នា​នា។

បច្ចុប្បន្ន ក្រ​សួង​ជន​ជាតិ​និង​សាស​នា កំ​ពុង​ដឹក​នាំ​បង្កើត​អនុ​ក្រឹត្យ​ណែ​នាំ​អនុ​វត្ត​ច្បាប់ ដើម្បី​ធានា​មាន​សុ​ពល​ភាព​ស្រប​ពេល​នឹង​សុ​ពល​ភាព​នៃ​ច្បាប់​ជំ​នឿ​សាស​នា ចាប់​ពី​ថ្ងៃ​ទី១ ខែ​មក​រា ឆ្នាំ ២០២៧៕ 

ប្រ​ភព៖baochinhphu.vn-មុនី

ចែករំលែកអត្ថបទ