ក្នុងនាមជាអ្នកមានប្រិយភាព រយៈពេលជាង១០ឆ្នាំ លោកពូគឹមស៊ិន កើតឆ្នាំ ១៩៥៦ នៅភូមិដូវយ៉ុង ឃុំត្រឹងដេ ទីក្រុងកឹងធើ មិនត្រឹមតែសកម្មចលនាមាមីងអនុវត្តគោលលការណ៍ គោលលមាគ៌ារបស់បក្ស គោលលនយោបាយនិងច្បាប់របស់រដ្ឋប៉ុណ្ណោះទេ ថែមទាំងរួមចំណែកអភិរក្សអត្តសញ្ញាណវប្បធម៌ខ្មែរ កសាងភូមិស្រុកកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។

លោកពូស៊ិន (ខាងឆ្វេង) ជាមួយនឹងផ្លូវនៅភូមិយ៉ុងជួរដែលគាត់ចលនាកសាង។
ធ្លាប់ជាព្រះចៅអធិការវត្តពោធីគម្ភីរសាគរដងក្តោង ចាប់ពីឆ្នាំ ១៩៨៣ ដល់ឆ្នាំ ១៩៨៦ ជាមួយប្រិយភាពរបស់ខ្លួន ក្រោយពីលាចាកសិក្ខាបទ លោកពូ បានបន្តចូលរួមជាមួយភូមិស្រុកតាមរយៈសកម្មភាពសង្គម។ អស់រយៈពេលជាង ១០ឆ្នាំ ក្នុងនាមជាអ្នកមានប្រិយភាព លោកពូគឹមស៊ិន បានពង្រីកល្អតួនាទីជា “ស្ពានតភ្ជាប់” សកម្មផ្សព្វផ្សាយនិងចលនាប្រជាជនអនុវត្តតាមសេចក្តីកំណត់ និងគោលលនយោបាយរបស់រដ្ឋ ពិសេសគឺក្នុងការផ្សព្វផ្សាយខ្លឹមសារនៃកម្មវិធីទិសដៅជាតិ។ ជាមួយនឹងរបៀបនិយាយស្តី ជិតស្និទ្ធ ងាយយល់ លោកពូ បានរួមចំណែកជួយមាមីងលើកកម្ពស់ចំណេះដឹង ជាជំហានផ្លាស់ប្តូរផ្នត់គំនិតនិងទង្វើបន្តិចម្តងៗ។ លោកពូ ថែមទាំងសកម្មចលនាកសាងស្ពាននិងផ្លូវថ្នល់នៅតំបន់ភូមិយ៉ុងជួរ បង្កលក្ខណៈងាយស្រួលសម្រាប់ការធ្វើដំណើរនិងដឹកជញ្ជូនកសិផល។
ចាប់តាំងពីឆ្នាំ ២០០០ មក លោកពូទទួលភារកិច្ចជាប្រធានគណៈកម្មការវត្តដងក្តោង។ រួមជាមួយព្រះសង្ឃ លោកពូចលនាមាមីងពុទ្ធបរិស័ទឱ្យរស់នៅល្អ បវរសាសនា; ថែរក្សាវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ។ ទន្ទឹមនឹងនោះ លោកពូម្ចាស់ការសហការជាមួយរដ្ឋអំណាចនិងអង្គការនានា ចាត់តាំងផ្សព្វផ្សាយនិងចលនាប្រជាជនអនុវត្តផ្នត់រស់នៅអរិយធម៌ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងពង្រីកស្មារតីសាមគ្គីក្នុងសហគមន៍។ លោកពូក៏ជាបុគ្គលឈានមុខក្នុងការចលនាមាមីងចូល រួមក្នុងសកម្មភាពប្រឡងប្រណាំងស្នេហាជាតិ និងកសាងជីវភាពវប្បធម៌ក្នុងតំបន់ទៀតផង។
រៀងរាល់ឆ្នាំ លោកពូនៅទាំងចូលរួមបង្រៀនអក្សរសាស្ត្រខ្មែរដល់ព្រះសង្ឃ និងកូនចៅពុទ្ធបរិស័ទចំណុះជើងវត្ត។ តាមលោកពូស៊ិន ការបង្រៀនអក្សរសាស្ត្រខ្មែរមិនត្រឹមតែរួមចំណែកអភិរក្សភាសាប៉ុណ្ណោះទេ ថែមទាំងជួយយុវជនជំនាន់ក្រោយយល់ច្បាស់ពីវប្បធម៌និងប្រពៃណីរបស់ជនជាតិខ្លួនផងដែរ។
យោងតាមលោក ឡឹមហ្វាងម៉ូវ នាយកមន្ទីរជនជាតិនិងសាសនាទីក្រុងកឹងធើ កងជួរអ្នកមានប្រិយភាព គឺជាកម្លាំងស្នូល មានតួនាទីយ៉ាងសំខាន់ក្នុងការងារផ្សព្វផ្សាយនិងចលនាប្រជាជន។ ពួកគាត់មិនត្រឹមតែជាស្ពានតភ្ជាប់រវាងរដ្ឋអំណាចនិងជនជាតិប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការពង្រឹងផែនមហាសាមគ្គីជនជាតិ ថែរក្សាអត្តសញ្ញាណវប្បធម៌ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅក្នុងភូមិភាគទៀតផង។
ដោយការរួមចំណែកយ៉ាងសកម្ម លោកពូគឹមស៊ិន បានរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់កត់សម្គាល់ និងជូនបណ្ណសរសើរ លិខិតសរសើរជាច្រើន។ នេះមិនត្រឹមតែជាការកត់សម្គាល់ដ៏សក្តិសមប៉ុណ្ណោះទេ ថែមទាំងជាកម្លាំងចិត្តដើម្បីលោកពូបន្តរួមចំណែកដល់សហគមន៍៕
ហុងទឺ-មេងលី