14/04/2026 - 05:57

ជន​រួម​ជាតិ​ខ្មែរ​រីក​រាយ​ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ ឆ្នាំ២០២៦ 

ក្នុង​បរិ​យា​កាស​អឹក​ធឹក​នៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ខ្មែរ ឆ្នាំ​២០២៦ ជីវ​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​កាន់​តែ​រីក​ចម្រើន អា​ស្រ័យ​អនុ​វត្តន៍​មាន​ប្រ​សិទ្ធ​ភាព​នូវ​គោល​នយោ​បាយ​ជន​ជាតិ​សម្រាប់​តំ​បន់​ជន​ជាតិ​ភាគ​តិច។

នៅ​ទី​ក្រុង​កឹង​ធើ ការ​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព កម្ម​វិធី​ទិស​ដៅ​ជាតិ​ អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច -សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច (ហៅ​កាត់​ថា កម្ម​វិធី) ដំ​ណាក់​កាល ២០២១ - ២០២៥ បាន​សម្រេច​លទ្ធ​ផល​វិជ្ជ​មាន​ជា​ច្រើន។ តាម​រយៈ​គម្រោង ១ ស្តី​ពី​ការ​ដោះ​ស្រាយ​បញ្ហា​ខ្វះ​លំ​នៅ​ឋាន ដី​សង់​លំ​នៅ​ឋាន ដី​ផលិត និង​ទឹក​ស្អាត​ប្រើ​ប្រាស់ ជា​មួយ​នឹង​ថវិ​កា​សរុប​ជាង ៣១ ពាន់​លាន​ដុង ទី​ក្រុង​បាន​ផ្ដល់​ជូន​ដី​សង់​លំ​នៅ​ឋាន​ដល់ ៣០៦ គ្រួ​សារ  សាង​សង់​និង​ជួស​ជុល​លំ​នៅ​ឋាន ៣.៣៣៤ ខ្នង ឧបត្ថម្ភ​ផ្លាស់​ប្ដូរ​មុខ​របរ ៥.៨០២ ករ​ណី និង​ផ្គត់​ផ្គង់​ទឹក​ស្អាត​ប្រើ​ប្រាស់​ដាច់​ដោយ​ឡែក​ដល់​គ្រួ​សារ​ចំ​នួន ៣.២១៦ គ្រួ។  ផ្ដើម​ពី​នោះ បាន​រួម​ចំ​ណែក​ក្នុង​ការ​កែ​លម្អ​លក្ខណៈ​ជីវ​ភាព បង្កើត​មុខ​របរ​លំ​នឹង​និង​លើក​កម្ពស់​គុណ​ភាព​ជីវ​ភាព​របស់​ជន​រួម​ជាតិ។

ប្រ​ជា​ជន​ទទួល​បាន​ការ​ឧបត្ថម្ភ​សាង​សង់​ផ្ទះ​ថ្មី​តាម​រយៈ​កម្ម​វិធី។

លោក​ស៊ើង​សិន ជា​អ្នក​មាន​ប្រិយ​ភាព​នៅ​ភូមិ​ទីប​ញ៉ឹក ឃុំ​តាយ​វុាំង ទី​ក្រុង​កឹង​ធើ ចែក​រំលែក៖ “អា​ស្រ័យ​ការ​យក​ចិត្ត​ទុក​ដាក់​និង​វិនិ​យោគ​ពី​កម្ម​វិធី ជីវ​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​កាន់​តែ​លំ​នឹង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ផ្លូវ​ថ្នល់​ស្អាត​បាត​ ផ្ទះ​សម្បែង​សម​រម្យ​រឹង​មាំ។ មា​មីង​សប្បាយ​រីក​រាយ​ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​កប​ដោយ​ភាព​សម្បូរ​សប្បាយ​និង​សុភ​មង្គល”។

នៅ​ខេត្ត​អាង​យ៉ាង ប្រ​ព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ ក៏​បាន​វិនិ​យោគ​ព្រមៗ​គ្នា។ តាម​រយៈ​ប្រ​ភព​ទុន​របស់​គម្រោង ៤ កម្ម​វិធី គួប​ផ្សំ​នឹង​ប្រ​ភព​ទុន​ចលនា​ក្នុង​សង្គម ភូមិ​ភាគ​បាន​កសាង​ផ្លូវ​ជន​បទ​ប្រ​វែង ១១៨ គី​ឡូ​ម៉ែត្រ កសាង​ថ្មី​និង​ជួស​ជុល​ស្ពាន ២៧ កន្លែង កែ​លម្អ​សា​លា​រៀន ២​កន្លែង វិនិ​យោគ​សំ​ណង់​ធា​រា​សាស្ត្រ​ចំ​នួន ២ និង​ថែ​ទាំ ជួស​ជុល​សំ​ណង់​ផ្លូវ​គមនា​គមន៍ ២១ កន្លែង ដោយ​សរុប​ថវិ​កា​ជាង ៣០០ ពាន់​លាន​ដុង។ ឆ្លង​តាម​រយៈ​នោះ ហេដ្ឋា​រច​នា​សម្ព័ន្ធ​កាន់​តែ​សុក្រឹត បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​ការ​អភិ​វឌ្ឍ​ផលិត​និង​លើក​ស្ទួយ​ជីវ​ភាព​ប្រ​ជា​ជន។

លោក​យ័ញ​ភុក នា​យក​មន្ទីរ​ជន​ជាតិ​និង​សាស​នា​ខេត្ត​អាង​យ៉ាង ឱ្យ​ដឹង៖ “ឆ្នាំ ២០២៥ ស​រុប​ប្រ​ភព​ទុន​សម្រាប់​វិនិ​យោគ​អភិ​វឌ្ឍន៍​ដែល​អនុ​វត្ត​កម្ម​វិធី​សម្រេច​ដល់​ជាង ១២២ ពាន់​លាន​ដុង ដោយ​ផ្តល់​ផ្ទេរ​ថវិ​កា ១០០%។ ប្រ​ភព​ទុន​នេះ ផ្តោត​លើ​ការ​វិនិ​យោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ចាំ​បាច់ ជំ​នួយ​អភិ​វឌ្ឍ​ការ​ផលិត​តាម​ខ្សែ​សង្វាក់​តម្លៃ បង្ក​មុខ​របរ​ចិញ្ចឹម​ជីវិត​ស្ថិរ​ភាព។  អា​ស្រ័យ​ហេតុ​នោះ មាន​ទម្រង់​ផលិត​ជា​ច្រើន​បាន​បង្កើត​ឡើង រចនា​សម្ព័ន្ធ​កម្លាំង​ពល​កម្ម​តាម​ទិស​ដៅ​វិជ្ជ​មាន ប្រាក់​ចំ​ណូល​របស់​ប្រ​ជា​ជន​បាន​កែ​លម្អ”។

ជា​មួយ​នឹង​ភាព​រីក​ចម្រើន​នោះ ក្នុង​អំ​ឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី ​ឆ្នាំ ២០២៦ នេះ ភូមិ ស្រុក​កាន់​តែ​មាន​ភាព​អឹក​ធឹក​ជាង​ពេល​ណាៗ​ទាំង​អស់។ នៅ​តាម​វត្ត​ព្រះ​ពុទ្ធ​សាស​នា​ខ្មែរ បាន​ជួស​ជុល​និង​តុប​តែង​លម្អ​យ៉ាង​ស្រស់​ស្អាត នៅ​តាម​ភូមិ​ស្រុក​ផ្ទះ​សម្បែង​ក៏​មាន​ភាព​រឹង​មាំ បាន​បង្ក​ជា​ទិដ្ឋ​ភាព​ថ្មី​សម្រាប់​តំ​បន់​ជន​បទ។ មា​មីង​ជន​រួម​ជាតិ​ខ្មែរ​មាន​ឱកាស​រៀប​ចំ​ទទួល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ដោយ​ហ្មត់​ចត់ ពិធី​បុណ្យ​ប្រ​ពៃ​ណី​ត្រូវ​បាន​រៀប​ចំ​យ៉ាង​អធិក​អធម​និង​កក់​ក្តៅ រួម​ចំ​ណែក​ក្នុង​ការ​បង្កើន​សាម​គ្គី​ភាព​សហ​គមន៍ និង​ធ្វើ​ឱ្យ​សាយ​ភាយ​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​ដ៏​ផូរ​ផង់​របស់​ជន​រួម​ជាតិ៕

    ហុង​ទើ - ពេជ្រ​សឿន

ចែករំលែកអត្ថបទ