14/04/2026 - 06:10

តំ​បន់​ជន​បទ​ជន​រួម​ជាតិ​ខ្មែរ​នៅ​ទី​ក្រុង​នា​បច្ចុប្បន្ន­ 

ឈាន​ចូល​ខែ​មេ​សា គឺ​ជា​សញ្ញា​រៀប​នឹង​ឈាន​ចូល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ខ្មែរ ជន​រួម​ជាតិ​ខ្មែរ​ទី​ក្រុង​កឹង​ធើ ទទួល​អំ​ណរ​ឆ្នាំ​ថ្មី​ដោយ​ក្តី​រីក​រាយ។ ជា​មួយ​នឹង​នោះ ផ្លូវ​កៅ​ស៊ូ​រាប​រលូន ផ្ទះ​ថ្មី​ធំ​ទូ​លាយ និង​ទង់​ជាតិ​បក់​រវិច​ក្រោម​ពន្លឺ​ព្រះ​អា​ទិត្យ...។ គឺ​ជា​ភស្តុ​តាង​នៃ​ភាព​វិវត្ត​នៅ​ជន​បទ ជីវ​ភាព​សម្បូរ​ធូរ​ធារ​របស់​ជន​រួម​ជាតិ​ខ្មែរ​ទី​ក្រុង​កឹង​ធើ​នា​ពេល​បច្ចុប្បន្ន។

វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក ទី​ក្រុង​កឹង​ធើ បាន​សាង​សង់​ឡើង​យ៉ាង​សម​រម្យ។

តាម​ប្រ​សាសន៍​លោក ង៉ោ​ថាយ​ចឹង នា​យក​មន្ទីរ​កសិ​កម្ម​និង​បរិ​ស្ថាន​ទី​ក្រុង​កឹង​ធើ ក្នុង​បរិ​ការណ៍​នៃ​ការ​រៀប​ចំ​អង្គ​ភាព រដ្ឋ​បាល កម្ម​វិធី​ទិស​ដៅ​ជាតិ​នៃ​ការ​កសាង​ជន​បទ​ថ្មី ដំ​ណាក់​កាល ២០២១​-២០២៥ នៅ​តែ​បន្ត​ផ្សព្វ​ផ្សាយ និង​សម្រេច​បាន​លទ្ធ​ផល​សំ​ខាន់ៗ​ជា​ច្រើន។ ក្រោយ​ពី​ការ​រួម​បញ្ចូល​ទី​ក្រុង​កឹង​ធើ មាន​ឃុំ​ជន​បទ​ថ្មី ៥៩/​៧២ ឃុំ​ជន​បទ​ថ្មី​កម្រិត​ខ្ពស់ ១៥/​៥៩ និង​ឃុំ​ជន​បទ​ថ្មី​គំរូ ២/១៥​ឃុំ។ អាច​បញ្ជាក់​បាន​ថា កម្ម​វិធី​ទិស​ដៅ​ជាតិ​កសាង​ជន​បទ​ថ្មី ដំ​ណាក់​កាល ២០២១​- ២០២៥ បាន​ផ្សព្វ​ផ្សាយ​មាន​បែប​បទ​និង​យ៉ាង​ទូ​លំ​ទូ​លាយ​នៅ​ទី​ក្រុង​កឹង​ធើ បង្ក​ការ​ផ្លាស់​ប្តូរ​លើ​គ្រប់​វិស័យ និង​បង្ក​ជា​មូល​ដ្ឋាន​គ្រឹះ​ដ៏​សំ​ខាន់​សម្រាប់​ការ​អភិ​វឌ្ឍ​ជន​បទ​ចីរ​ភាព។

ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ បាន​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​ព្រមៗ​គ្នា ធ្វើ​ឱ្យ​ស្ថាន​ភាព​រស់​នៅ​របស់​ប្រ​ជា​ជន​មាន​ភាព​ប្រ​សើរ​ឡើង និង​ជំ​រុញ​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម។ នៅ​ចុង​ឆ្នាំ ២០២៥ មាន​ឃុំ ៦៦/​៧២ ជា​សារ​វ័ន្ត​សម្រេច​លក្ខ​ឋាន ផ្លូវ​គមនា​គមន៍។ ឃុំ​ទាំង ១០០% សម្រេច​​លក្ខ​ឋាន​ប្រ​ព័ន្ធ​ធា​រា​សាស្ត្រ​និង​អគ្គិ​សនី។ មាន​ឃុំ ៧១​/៧២ សម្រេច​លក្ខ​ឋាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​ពា​ណិជ្ជ​កម្ម​ជន​បទ។ ប្រាក់​ចំ​ណូល​មធ្យម​លើ​មនុស្ស​ម្នាក់​កើន​ឡើង​ពី ៥៩,៦៤ លាន​ដុង​ម្នាក់ (ឆ្នាំ​២០២១) ដល់ ៩៦,៩ លាន​ដុង (ឆ្នាំ​២០២៥)។ អត្រា​ភាព​ក្រី​ក្រ​ថយ​ចុះ​នៅ​ត្រឹម ០,៦៣%។ ឃុំ​ទាំង ១០០% សម្រេច​លក្ខ​ឋាន​ព័ត៌​មាន​និង​សារ​គមនា​គមន៍ លំ​នៅ​ឋាន​ជន​បទ។ វិស័យ​អប់រំ​និង​សុខា​ភិ​បាល​បាន​បន្ត​ពង្រឹង​ដោយ​មាន​សា​លា​រៀន​ជិត ៨៤% បាន​សម្រេច​បទ​ដ្ឋាន​ជាតិ; អត្រា​គ្រប​ដណ្តប់​ធា​នា​រ៉ាប់​រង​សុខា​ភិ​បាល​ទូ​ទាំង​ទី​ក្រុង​សម្រេច​លើស ៩០%។ មជ្ឈ​មណ្ឌល​វប្ប​ធម៌ និង​កី​ឡា​ជន​បទ កំ​ពុង​បាន​វិនិ​យោគ​ជា​បន្ត​បន្ទាប់ រួម​ចំ​ណែក​លើក​កម្ពស់​ជីវ​ភាព​ស្មារតី​របស់​ប្រ​ជា​ជន។

សម្តែង​ពី​ការ​ពេញ​ចិត្ត​ចំ​ពោះ​លទ្ធ​ផល​នៃ​ការ​កសាង​ជន​បទ​ថ្មី លោក​ថាច់​សុផ អ្នក​មាន​ប្រិយ​ភាព​នៅ​ភូមិ​បឹង​ធំ ឃុំ​ឡុង​ភូ ចែក​រំ​លែក៖ “ប៉ុន្មាន​ឆ្នាំ​ជិតៗ​នេះ ដោយ​មាន​គោល​នយោ​បាយ​វិនិ​យោគ​ជា​ច្រើន ពិ​សេស​គឺ​កម្ម​វិធី​កសាង​ជន​បទ​ថ្មី សា​លា​រៀន មណ្ឌល​វប្ប​ធម៌​និង​ដំ​ណាក់​សុខា​ភិ​បាល បាន​វិនិ​យោគ​យ៉ាង​ទូ​លំ​ទូ​លាយ​ជាង។ ផ្លូវ​ជន​បទ​ជា​ច្រើន បាន​បង្កើន​កម្រិត​និង​បើក​ទូ​លាយ ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​និង​ការ​ដឹក​ជញ្ជូន​ផលិត​ផល​កសិ​កម្ម​កាន់​តែ​ងាយ​ស្រួល។ អគ្គិ​សនី ទឹក​ស្អាត​ប្រើ​ប្រាស់ បាន​អូស​ដល់​គ្រួ​សារ​នី​មួយៗ។ ជា​ពិ​សេស មា​មីង​ដឹង​ពី​របៀប​ប្រើ​ប្រាស់​អន​ឡាញ និង​ផ្ទេរ​ប្រាក់ បង់​ថ្លៃ​អគ្គិស​នី ទឹក​និង​អ៊ីន​ធឺ​ណិត។ គ្រប់​គ្នា​មាន​ការ​រំភើប​រីក​រាយ​ដោយ​សារ​ភូមិ​ស្រុក​កាន់​តែ​ផ្លាស់​ថ្មី ជីវ​ភាព​សម្បូរ​សប្បាយ និង​សុភ​មង្គល”។

  ផ្លូវ​ជន​បទ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ទី​ក្រុង​កឹង​ធើ បៃ​តង ជ្រះ ស្អាត ។

អនុវត្តន៍​កម្ម​វិធី​កសាង​ជន​បទ​ថ្មី មាន​ទម្រង់​ជា​ច្រើន​ដូច​ជា៖ “ផ្លូវ​គំរូ”; “មណ្ឌល​តាំង​ទី​លំ​នៅ​ស្វ័យ​គ្រប់​គ្រង​ការ​ពារ​បរិ​ស្ថាន”; “កសាង​គ្រួ​សារ ៥គ្មាន ៣​ស្អាត”; “ផ្លូវ​បៃ​តង ជ្រះ ស្អាត” ។ល។ បាន​សាយ​ភាយ​យ៉ាង​ទូ​លំ​ទូ​លាយ បង្ហាញ​ពី​របៀប​រស់​នៅ​បៃ​តង​និង​ការ​ការ​ពារ​បរិ​ស្ថាន​នៅ​តំ​បន់​ជន​បទ។ លោក​យឿង​គឹម​តៀង នៅ​ភូមិ​ដើម​ស្វាយ​ឃុំ​មី​ហឿង ឱ្យ​ដឹង៖ “ផ្លូវ​ដី​ជន​បទ ពី​មុន​បាន​ជំ​នួស​ដោយ​ផ្លូវ​ក្រាល​ដាន​ធំ​ទូ​លាយ មាន​ផ្ទះ​ឥដ្ឋ​ធំៗ​នៅ​សង​ខាង។ បាន​មា​មីង​ខ្មែរ​ក្នុង​ភូមិ​រួម​គ្នា​ដាំ​ផ្កា ដំ​ឡើង​អំ​ពូល​ភ្លើង​បំ​ភ្លឺ​ផ្លូវ និង​កា​មេ​រ៉ា... ធ្វើ​ឱ្យ​ផ្លូវ​ជន​បទ​ភ្លឺ បៃ​តង ជ្រះ ស្អាត។ ជន​បទ​អភិ​វឌ្ឍន៍ ជីវ​ភាព​មា​មីង​ធូរ​ធារ​ឡើង ដូច្នេះ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី គ្រប់​គ្នា​ត្រៀម​រៀប​ចំ​ផ្ទះ​សម្បែង​ដើម្បី​ទទួល​ឆ្នាំ​ថ្មី​ដោយ​ភាព​កក់​ក្តៅ និង​សុភ​មង្គល”។

យោង​តាម​សេចក្តី​សម្រេច​នៃ​មហា​សន្និ​បាត តំ​ណាង​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ លើក​ទី​១ អា​ណត្តិ​កាល ២០២៥​-២០៣០ ទី​ក្រុង​បាន​កំ​ណត់​គោល​ដៅ​ដល់​ឆ្នាំ ២០៣០ មាន​ឃុំ ៩០,៣% សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី ដោយ​ផ្អែក​លើ​ក្រម​លក្ខ​ឋាន​ឃុំ​ជន​បទ​ថ្មី ដំ​ណាក់​កាល ២០២៦​-២០៣០។ ជា​មួយ​នឹង​សមិទ្ធ​ផល​កសាង​ជន​បទ​ថ្មី​រយៈ​ពេល​កន្លង ភូមិ​ឋាន​នា​នា នៅ​ទី​ក្រុង​កឹង​ធើ កំ​ពុង​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​បង្កើន​កម្រិត​នៃ​ការ​កសាង​ជន​បទ​ថ្មី។ លោក​ឡឹម​វ៉ាំង​វ៉ូវ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ឡុង​ភូ មាន​ប្រ​សាសន៍៖ “បច្ចុប្បន្ន ​ទី​ក្រុង​កឹង​ធើ មិន​ទាន់​ចែង​សេចក្ដី​ណែ​នាំ​អនុ​វត្ត​ក្រម​លក្ខ​ឋាន​ជាតិ​ស្តី​ពី​ឃុំ​ជន​បទ​ថ្មី ដំ​ណាក់​កាល ២០២៦-​២០៣០ នៅ​ឡើយ។ ស្នង​បន្ត​លទ្ធ​ផល​នៃ​ការ​កសាង​ជន​បទ​ថ្មី​រយៈ​ពេល​កន្លង ឃុំ​ឡុង​ភូ បន្ត​បង្ក​ការ​ឯក​ភាព​ខ្ពស់​ក្នុង​ប្រ​ព័ន្ធ​នយោ​បាយ លើក​កម្ពស់​តួ​នា​ទី​ធ្វើ​ម្ចាស់​របស់​ប្រ​ជា​ជន ផ្សព្វ​ផ្សាយ​ព្រមៗ​គ្នា​នូវ​ដំ​ណោះ​ស្រាយ រក្សា​និង​បង្កើន​គុណ​ភាព​លក្ខ​ឋាន។ តាម​រយៈ​នោះ បង្ក​បុព្វ​បទ​សម្រាប់​ការ​កសាង​ជន​បទ​ថ្មី​នា​ពេល​អនា​គត”។ ចំ​ណែក​លោក​វិញ​ហ្វី អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​អាង​និញ ឱ្យ​ដឹង៖ “ឆ្នាំ ២០២៦ ឃុំ​អាង​និញ ​បាន​កំ​ណត់​ច្បាស់​នូវ​ចំ​ណុច​សំ​ខាន់​នៃ​ការ​កសាង​ជន​បទ​ថ្មី គឺ​អភិ​វឌ្ឍន៍​ហេដ្ឋា​រចនា​សម្ព័ន្ធ​ព្រម​ៗ​គ្នា ការ​លើក​កម្ពស់​គុណ​ភាព​រស់​នៅ​របស់​ប្រ​ជា​ជន ការ​ជំ​រុញ​រចនា​សម្ព័ន្ធ​កសិ​កម្ម​ឡើង​វិញ ផ្សារ​ភា្ជប់​នឹង​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល ការ​ការ​ពារ​បរិ​ស្ថាន ការ​កសាង​ទេស​ភាព​ភ្លឺ បៃ​តង ជ្រះ ស្អាត និង​ការ​ពង្រឹង​ប្រ​ព័ន្ធ​នយោ​បាយ​មូល​ដ្ឋានរឹង​មាំ”។

ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ការ​បង្កើន​កម្រិត​នៃ​ការ​កសាង​ជន​បទ​ថ្មី ថ្នាក់​ដឹក​នាំ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង​កឹងធើ ស្នើ​ឱ្យ​អង្គ​ភាព​ពាក់​ព័ន្ធ កសាង​ជា​បន្ទាន់ និង​ដាក់​ឱ្យ​ប្រើ​ប្រាស់​នូវ​ក្រម​លក្ខ​ឋាន​ជន​បទ​ថ្មី​នៃ​ទី​ក្រុង​កឹង​ធើ ដំ​ណាក់​កាល ២០២៦​-២០៣០ បាន​ឆាប់​រហ័ស។ នេះ​គឺ​ជា​មូល​ដ្ឋាន​ដើម្បី​ភូមិ​ភាគ​ពិ​និត្យ​មើល​ភាគ​កម្រិត លក្ខ​ឋាន​កសាង​ទិស​ដៅ និង​ដំ​ណើរ​ការ​លើក​កម្ពស់​គុណ​ភាព​បំ​ពេញ​តម្រូវ​ការ។ លោក ឡេ​ក្វាង​ទុង លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​កឹង​ធើ បាន​សង្កត់​ធ្ងន់៖ ការ​កសាង​ជន​បទ​ថ្មី​ក្នុង​រយៈ​ពេល​ខាង​មុខ ត្រូវ​តែ​មាន​លក្ខណៈ​ជាក់​ស្តែង មិន​មែន​ផ្តោត​លើ​រូប​ភាព ឬ​សមិទ្ធ​ផល​នោះ​ទេ។ គោល​ដៅ​ខ្ពស់​បំ​ផុត​គឺ​ត្រូវ​តែ​លើក​កម្ពស់​ជីវ​ភាព​សម្ភារៈ និង​ស្មារ​តី​របស់​ប្រ​ជា​ជន​នៅ​ជន​បទ ធា​នា​ថា​គ្មាន​នរ​ណា​ម្នាក់​ទុក​ចោល​ឡើយ។ នេះ​ក៏​ជា​មូល​ដ្ឋាន​គ្រឹះ​ដ៏​សំ​ខាន់​សម្រាប់​ទី​ក្រុង​កឹង​ធើ អភិ​វឌ្ឍ​ស្រប​គ្នា​រវាង​ទី​ក្រុង​និង​ជន​បទ ស័ក្កិ​សម​ជា​មជ្ឈ​មណ្ឌល​កម្លាំង​ចល​ករ​នៃ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ក្នុង​យុគ​សម័យ​ថ្មី៕

                             យ្វី​អាញ-មេង​លី

ចែករំលែកអត្ថបទ