12/04/2026 - 07:49

តំ​បន់​ជន​ជាតិ​ភាគ​តិច​មួយ​ថ្ងៃ​កាន់​តែ​រីក​ចម្រើន 

ក្រោយ​រយៈ​ពេល ៥ ឆ្នាំ​អនុ​វត្ត​សេចក្តី​សម្រេច​លេខ ១៧១៩​/QĐ-TTg របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល៖ អនុ​ម័ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច - សង្គម តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ ដំ​ណាក់​កាល ២០២១ - ២០៣០ ដំ​ណាក់​កាល​ទី ១៖ ២០២១ - ២០២៥ (ហៅ​កាត់​ថា កម្ម​វិធី) ហេដ្ឋា​រចនា​សម្ព័ន្ធ​តំ​បន់​ជន​ជាតិ​ខ្មែរ​នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង​មាន​ភាព​សម​រម្យ ផ្ទះ​ឥដ្ឋ​សង់​ថ្មី​ស្អាត​បាត ជីវ​ភាព​របស់​មា​មីង​កាន់​តែ​ល្អ​ប្រ​សើរ​ជា​លំ​ដាប់។

​   ការ​អភិ​រក្ស​វប្ប​ធម៌ គឺ​ជា​គម្រោង​មួយ​ក្នុង​ចំ​ណោម​គម្រោង​នៃ​កម្ម​វិធី​ទិស​ដៅ​ជាតិ​ដែល​បាន​ភូមិ​ភាគ​នា​នា​អនុ​វត្ត​យ៉ាង​ល្អ។ ក្នុង​រូប៖ គឺ​សកម្ម​ភាព​សម្តែង​សិល្បៈ​របស់​សិស្ស​សា​លា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​កឹង​ធើ។

បង​ស្រី នាង​សុខ​រុន នៅ​ភូមិ​តូ​ធ្វឹង ឃុំ​ទ្រី​តូង ខេត្ត​អាង​យ៉ាង មាន​ប្រ​សាសន៍៖ “ចាប់​តាំង​ពី​ខ្សែ​ផ្លូវ​ក្រ​វាត់​បាន​កសាង​រួច​រាល់​ការ​ដោះ​ដូរ​ទំ​និញ​មាន​ភាព​ងាយ​ស្រួល ហេតុ​នេះ ជីវ​ភាព​សម្ភារៈ និង​ស្មារតី​របស់​អ្នក​ភូមិ កាន់​តែ​មាន​ភាព​រីក​ចម្រើន​ជាង​មុន​ដែរ”។ បង ស្រី​រុន រៀប​រាប់៖ ក្រោយ​ពី​ប្រ​ឡង​ជាប់​សញ្ញា​បត្រ​វិទ្យា​ល័យ ប្អូន​ប្រុស​របស់​គាត់​បាន​ទៅ​រៀន​មុខ​របរ​តាម​កម្ម​វិធី​ឧបត្ថម្ភ​ផ្លាស់​ប្ដូរ​មុខ​របរ​របស់​ខេត្ត​អាង​យ៉ាង ហើយ​បាន​ឧទ្ទេស​នាម​ឱ្យ​ទៅ​ធ្វើ​ការ​នៅ​ខេត្ត​ប៊ិញ​យឿង។ ក្រោយ​រយៈ​ពេល​សន្សំ​សំ​ចៃ ប្អូន​គាត់​ក៏​មាន​ប្រាក់​ល្មម​សម្រាប់​សង់​ផ្ទះ និង​រៀប​ការ ប៉ុន្តែ​ជួប​ការ​លំ​បាក​ដោយ​សារ​ប្ដី​ប្រ​ពន្ធ​រស់​នៅ​ឆ្ងាយ​ពី​គ្នា។  ចាប់​តាំង​ពី​រដ្ឋ​វិនិ​យោគ​កសាង​មណ្ឌល​កី​ឡា​ទេស​ចរណ៍ តា​ប៉ា​ស្វាយ​ចេក ប្អូន​ប្រុស​របស់​បង​ស្រី​សម្រេច​ចិត្ត​វិលត្រ​ឡប់​មក​ស្រុក​កំ​ណើត​វិញ ដើម្បី​បើក​ហាង​អា​ហារ​ជា​មួយ​ប្រ​ពន្ធ​ក្នុង​តំ​បន់​ទេស​ចរណ៍ និង​មាន​ជីវ​ភាព​លំ​នឹង។ បន្ទាប់​ពី​ខ្សែ​ផ្លូវ​ក្រ​វាត់ បាន​សាង​សង់​រួច​រាល់ ការ​ធ្វើ​ដំ​ណើរ​ពី​ផ្ទះ​ប្អូន ប្រុស​បង​ស្រី​រុន ទៅ​កាន់​មណ្ឌល​ទេស​ចរណ៍​ចំ​ណាយ​ពេល​ត្រឹម​តែ ៥ នា​ទី​ប៉ុណ្ណោះ​ដោយ​ម៉ូ​តូ។

តាម​ប្រ​សាសន៍​បង​ស្រី នាង​ចន្ថា​ប្រ​ធាន​ភូមិ​តូ​ធ្វឹង ខ្សែ​ផ្លូវ​ក្រ​វាត់​ទទួល​បាន​ការ​វិនិ​យោគ​ពី​ប្រ​ភព​ទុន​នៃ​កម្ម​វិធីទិស​ដៅ​ជាតិ មាន​ប្រ​វែង ១,១ គី​ឡូ​ម៉ែត្រ ព័ទ្ធ​ជុំ​វិញ​ភូមិ​តូ​ធ្វឹង និង​តភ្ជាប់​ជា​មួយ​ផ្លូវ​ធំ​ចំ​នួន​ពីរ​ឆ្ពោះ​ទៅ​កាន់​មជ្ឈ​មណ្ឌល​ឃុំ​ទ្រី​តូង។ ពិ​សេស ដោយ​សារ​ភូមិ​តូ​ធ្វឹង​មាន សណ្ឋាន​ចតុ​កោណ​កែង ដូច្នេះ​ផ្លូវ​ក្រ​វាត់​បាន​ព័ទ្ធ​ជុំ​វិញ​ភូមិ​ទាំង​មូល និង​តភ្ជាប់​បណ្តាញ​ផ្លូវ​សា​ខា​ពី​ផ្លូវ​លេខ ១ ដល់​ផ្លូវ​លេខ ៥ ក្នុង​ភូមិ។ បង​ស្រី ចន្ថា រ៉ាយ​រ៉ាប់៖ “នៅ​ពេល​ហេដ្ឋា​រចនា​សម្ព័ន្ធ​គម​នា​គមន៍​ក្នុង​ភូមិ​បាន​ចាក់​បេ​តុង មា​មីង​ប្រ​មូល​ផល​និង​លក់​កសិ​ផល​បាន​ងាយ​ស្រួល​ជាង​មុន។ ក្រៅ​ពី​រដូវ​ធ្វើ​ស្រែ មា​មីង​ថែម​ទាំង​ដាំ​ត្រាវ​យក​មើម ទទួល​បាន​ទិន្ន​ផល​ខ្ពស់​និង​លក់​បាន​ថ្លៃ។ ក្រោយ​ពី​រដូវ​ស្រូវ​និង​រដូវ​ត្រាវ វាល​ស្រែ​តា​ប៉ា​បាន​ជ្រើស​រើស​ធ្វើ​ជា​ទី​កន្លែង​សម្រាប់​បង្ហោះ​ខ្លែង​ក្នុង​រដូវ​ទេស​ចរណ៍ ហេតុ​នេះ​ចំ​ណូល​របស់​មា​មីង​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់”។ ដើម្បី​បញ្ជាក់​ពី​ប្រ​សិទ្ធ​ភាព​នៃ​កម្ម​វិធី​ទិស​ដៅ​ជាតិ បង​ស្រី ចន្ថា បាន​រៀប​រាប់​ដោយ​ក្តី​រីក​រាយ​អំ​ពី​គ្រួ​សារ​មួយ​ចំ​នួន​ដែល​ធ្វើ​ស្រែ​ផង និង​ប្រ​កប​របរ​លក់​ដូរ​តូច​តាច​បម្រើ​វិស័យ​ទេស​ចរណ៍​ផង រហូត​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ ដូច​ជា​គ្រួ​សារ​លោក ចៅ​ចន្ធី, នាង​ស្រី​ម៉ៅ, នាង​សា​រ៉ង​ជា​ដើម។ បច្ចុប្បន្ន ភូមិ​ទាំង​មូល​នៅ​គ្រួ​សារ​ក្រី​ក្រ​មិន​ដល់ ២០ គ្រួ​សារ។ តាម​លោក​ស្រី ផាម​ធីកេវ​ក្វាន់ ប្រ​ធាន​កា​រិយា​ល័យ​សេដ្ឋ​កិច្ច - សង្គម ឃុំ​ទ្រី​តូង ក្រោយ​ពី​ការ​រួម​បញ្ចូល​ឃុំ បច្ចុប្បន្ន ឃុំ​ទ្រី​តូង​មាន ១៩ ភូមិ ក្នុង​នោះ​មាន ១៦ ភូមិ ស្ថិត​ក្នុង​តំ​បន់​ជន​ជាតិ​ភាគ​តិច និង ៣ ភូមិ​ជួប​ការ​លំ​បាក​ខ្លាំង។ ក្រោយ​ពេល​បញ្ចប់​ដំ​ណាក់​កាល​ទី ១ នៃ​កម្ម​វិធី ជីវ​ភាព​របស់​មា​មីង​ជន​ជាតិ​ភាគ​តិច​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ច្បាស់​ក្រ​ឡែត។ នេះ​គឺ​ជា​មូល​ដ្ឋាន​គ្រឹះដ៏​រឹង​មាំ សម្រាប់​ភូមិ​ភាគ​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​កម្ម​វិធី​ទិស​ដៅ​ជាតិ​ក្នុង​ដំ​ណាក់​កាល​បន្ទាប់។

លោក យ័ញ​ភុក នា​យក​មន្ទីរ​ជន​ជាតិ​និង​សាស​នា​ខេត្ត​អាង​យ៉ាង បាន​ផ្តល់​ព័ត៌​មាន​ថា អស់​រយៈ​កាល ៥ ឆ្នាំ​អនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​ទិដ្ឋ​ភាព​ជន​បទ​កាន់​តែ​មាន​ភាព​ល្អ​ប្រ​សើរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច៖ មាន ១០០% ឃុំ​មាន​ផ្លូវ​រថ​យន្ត​ចូល​ដល់​មជ្ឈ​មណ្ឌល មាន ១០០% ឃុំ​មានដំ​ណាក់​សុខា​ភិបាល​សម្រេច​បទ​ដ្ឋាន​។ល។ ជា​ពិ​សេស គឺ​ការ​អភិ​រក្ស​វប្ប​ធម៌​បាន​ថែ​រក្សា និង​លើក​កម្ពស់​តាម​រយៈ​ថ្នាក់​បង្រៀន​អក្សរ​សាស្រ្ត​ជន​ជាតិ​និង​ពិ​ធី​បុណ្យ​នា​នា។

ហេដ្ឋា​រចនា​សម្ព័ន្ធ​តំ​បន់​ជន​ជាតិ​ភាគ​តិច​នៅ​ទី​ក្រុង​កឹង​ធើ។

យោង​តាម​មន្ទីរ​ជន​ជាតិ​និង​សាស​នា​ទី​ក្រុង​កឹង​ធើ ស្ថាន​ភាព​ផលិត និង​ជីវ​ភាព​របស់​ជន​ជាតិ​ភាគ​តិច​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង ជា​មូល​ដ្ឋាន​បាន​ធា​នា​ស្ថិរ​ភាព ការ​ងារ​សុខុ​មាល​ភាព​សង្គម បាន​យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​យ៉ាង​ល្អ។ គិត​តែ​ក្នុង​ដំ​ណាក់​កាល​ទី ១ សរុប​ប្រ​ភព​ទុន​ដែល​បាន​បែង​ចែក​ឱ្យ​ខេត្ត​សុក​ត្រាំង និង​ខេត្ត​ហូវ​យ៉ាង (ចាស់) ដើម្បី​អនុ​វត្ត​កម្ម​វិធី មាន​ប្រ​មាណ ១.៥០០ ពាន់​លាន​ដុង។ ក្រុង​កឹង​ធើ (ចាស់) ទោះ​បី​មិន​ទទួល​បាន​ការ​បែង​ចែក​ថវិ​កា​ពី​មជ្ឈិម ប៉ុន្តែ​បាន​ម្ចាស់​ការ​គួប​ផ្សំ​អនុ​វត្ត​ចំ​នួន ៦៤,២៨ ពាន់​លាន​ដុង ពី​ថវិ​កា​ភូមិ​ភាគ​ដើម្បី​ផ្សព្វ​ផ្សាយ អនុ​វត្ត​គម្រោង​នា​នា។ តាម​រយៈ​នោះ រួម​ចំ​ណែក​ជួយ​ដល់​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ក្បែរ​ក្រ​និ​យាយ​រួម និង​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​និ​យាយ​ដោយ​ឡែក ឈាន​ឡើង​កែ​លម្អ​ជីវ​ភាព អភិ​វឌ្ឍ​សេដ្ឋ​កិច្ច និង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ។

ចំ​ណែក​នៅ​ខេត្ត​វិញ​ឡុង លោក​ស្រី​ថាច់​ធី​ធូ​ហា ប្រ​ធាន​មន្ទីរ​ជន​ជាតិ​និង​សាស​នា​ខេត្ត ឱ្យ​ដឹង៖ “តាម​រយៈ​ការ​អនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ ខេត្ត​បាន​ឧបត្ថម្ភ​ដី​សង់​លំ​នៅ​ឋាន ៤៤ គ្រួ​សារ; លំ​នៅ​ឋាន ១.២៧០ គ្រួ​សារ; ផ្លាស់​ប្តូរ​មុខ​របរ ៥៤៥ គ្រួ​សារ; ឧបត្ថម្ភ​ទឹក​ស្អាត​ប្រើ​ប្រាស់​រាត់​រាយ ១.៣២៧ គ្រួ​សារ និង​វិនិ​យោគ​សំ​ណង់​ទឹក​ស្អាត​ប្រ​មូល​ផ្តុំ​ចំ​នួន ៣ កន្លែង។ ទន្ទឹម​នឹង​នោះ ខេត្ត​បាន​កសាង​ផ្លូវ​កៅ​ស៊ូ បេ​តុង ឬ​ធ្វើ​ឱ្យ​រឹង​មាំ​ផ្លូវ​គមនា​គមន៍​ជន​បទ​បាន ២១៦,​៧៥ គី​ឡូ​ម៉ែត្រ បម្រើ​ការ​ផលិត​និង​ជីវ​ភាព​របស់​ប្រ​ជា​ជន ព្រម​ទាំង​ជួស​ជុល​និង​ពង្រីក​សា​លា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេវា​សិក​ចំ​នួន ៩ ខ្នង។ រហូត​មក​ទល់​ពេល​នេះ មាន ១៧/​១៧ ឃុំ ក្នុង​តំ​បន់ III និង ៦៤ ឃុំ​តំ​បន់​ជន​ជាតិ​ភាគ​តិច​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី និង​មាន ៦២/​៦២ ភូមិ​លំ​បាក​ខ្លាំង​សម្រេច​បទ​ដ្ឋាន​ភូមិ​ជន​បទ​ថ្មី សម្រេច​លើស​ភាគ​កម្រិត​នៃ​ផែន​ការ​ដំ​ណាក់​កាល ២០២១ - ២០២៥។

យោង​តាម​របាយ​ការណ៍​របស់​នា​យក​ដ្ឋាន​ឃោស​នា​ការ​ងារ​ជន​ជាតិ​និង​សាស​នា​នៃ​ក្រ​សួង​ជន​ជាតិ និង​សាស​នា ការ​ងារ​ជន​ជាតិ សាស​នា​និ​យាយ​រួម និង​កម្ម​វិធី​និយាយ​ដោយ​ឡែក បាន​រួម​ចំ​ណែក​ផ្លាស់​ប្តូរ​ជីវ​ភាព​សម្ភារៈ និង​ស្មារតី​របស់​មា​មីង​ជន​ជាតិ​ភាគ​តិច​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង។ តាម​រយៈ​កម្ម​វិធី​នេះ មា​មីង​មិន​ត្រឹម​តែ​បាន​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន និង​ផ្ទះ​ទ្រុឌ​ទ្រោម​ប៉ុណ្ណោះ​ទេ ជីវ​ភាព​វប្ប​ធម៌​ស្មារតី​ក៏​បាន​លើក​កម្ពស់​ផង​ដែរ នៅ​ពេល​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​បាន​អភិ​រក្ស​និង​ពង្រីក។ នេះ​ជា​មូល​ដ្ឋាន​គ្រឹះ​ដើម្បី​អនុវត្ត​ដំ​ណាក់​កាល​ទី ២ (២០២៦ - ២០៣០) នៃ​កម្ម​វិធី​ឱ្យ​បាន​ងាយ​ស្រួល បង្ក​បាន​នូវ​ជំ​ហាន​ថ្មី ជួយ​ឱ្យ​តំ​បន់​ជន​ជាតិ​ភាគ​តិច​នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង​កាន់​តែ​រីក​ចម្រើន៕

                              ហា​ថាញ - ថាច់​ធី

ចែករំលែកអត្ថបទ