ក្នុងឆ្នាំ២០២៥និង៣ខែដើមឆ្នាំ២០២៦ សមាគមសហព័ន្ធនារីសង្កាត់ធើយឡុង បានប្រមូលផ្តុំកសាង និងលើកកម្ពស់គុណភាពទម្រង់សេដ្ឋកិច្ចមានប្រសិទ្ធភាពជាច្រើន។ ទន្ទឹមនឹងនោះ សមាគមបានសហការពិគ្រោះយោបល់ ឧទ្ទេសនាមការងារធ្វើ និងឧបត្ថម្ភប្រភពទុនបុលអាទិភាព ដើម្បីឱ្យសមាជិកានិងស្ត្រីទាំងឡាយយកទៅផលិត លក់ដូរ និងប្រកបអាជីវកម្ម...។ តាមរយៈនោះ បងប្អូននារីជាច្រើនមានលក្ខណៈបង្កើនចំណូល និងមានជីវភាពរស់នៅស្ថិរភាព។

សមាគមសហព័ន្ធនារីសង្កាត់ធើយឡុង បានចាត់តាំងពិធីសម្ពោធ និងប្រគល់ទុនបុលឧបត្ថម្ភមុខរបរចិញ្ចឹមជីវិត ជូនដល់សមាជិកានៃទម្រង់ “ក្រុមចងសម្ព័ន្ធលក់ដូរតូច” របស់សាខាសមាគមនារីមណ្ឌលភូលួង។
ក្នុងគោលបំណងបន្តឧបត្ថម្ភសមាជិកានិងឱ្យអភិវឌ្ឍសេដ្ឋកិច្ច និងបន្ថយភាពក្រីក្រ កាលពីខែមករាកន្លង សមាគមសហព័ន្ធនារីសង្កាត់ធើយឡុង បានបង្កើតទម្រង់ "ក្រុមចងសម្ព័ន្ធលក់ដូរតូច" ដែលមានសមាជិកាចំនួន ១២រូប នៅមណ្ឌលភូលួង។
តាមសម្ដីបងស្រី ង្វៀងធីគីមអ្វាន់ ប្រធានក្រុមចងសម្ព័ន្ធលក់ដូរតូច បានឱ្យដឹងថា សមាជិកាក្នុងក្រុមតែងតែប្រជុំជីវភាពជាប្រចាំរាល់ខែ បានទទួលការឧបត្ថម្ភទុនបុលតាមតម្រូវការ និងបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីជំនាញអាជីវកម្ម។ ដោយឡែក បងស្រី គីមអ្វាន់ កំពុងបើកហាងលក់សារពើភ័ណ្ឌនិងទទួលដេរកែច្នៃលប (លូ) ដែលផ្ដល់ចំណូលស្ថិរភាពចំនួន ៩លានដុងក្នុងមួយខែ។ បងស្រី ង្វៀងធីតាម សមាជិកាក្រុមចងសម្ព័ន្ធលក់ដូរតូច បានបន្តថា៖ "កាលពីមុន ខ្ញុំលក់ដូរបន្លែបង្ការ និងផលដំណាំនៅផ្សារ ប៉ុន្តែដោយសារមានទុនតិច ចំណូលក៏មិនសូវបានប៉ុន្មានដែរ។ អាស្រ័យដោយមានប្រភពទុនបុលរបស់សមាគម ខ្ញុំមានលក្ខណៈពង្រីកការលក់ដូរ និងបច្ចុប្បន្នបានបើកហាងលក់សារពើភ័ណ្ឌបន្ថែមនៅផ្ទះ។ ហេតុនេះ គ្រួសារខ្ញុំមានចំណូលបន្ថែមប្រហែល ៥លានដុងក្នុងមួយខែ"។
ទម្រង់ "ក្រុមចងសម្ព័ន្ធកាត់ដេរកែច្នៃ" បានសមាគមសហព័ន្ធនារីសង្កាត់ចលនាបង្កើតឡើងក្នុងឆ្នាំ២០២៤ ហើយកំពុងបង្កើនប្រសិទ្ធភាពយ៉ាងខ្លាំង។ តាមបងស្រី ហ្វិញធីភឿងថាវ ប្រធានសមាគមសហព័ន្ធនារីសង្កាត់ បានឱ្យដឹងថា បច្ចុប្បន្នក្រុមមានសមាជិកាចំនួន ១៨រូប ដែលមានចំណូលពី ៣ ដល់ ៥លានដុងក្នុងម្នាក់ក្នុងមួយខែ។
បងស្រី ឡេធីទ្វៀតម៉ាយ សមាជិកាក្រុមចងសម្ព័ន្ធកាត់ដេរកែច្នៃ បានរៀបរាប់ថា៖ "ប្ដីប្រពន្ធខ្ញុំមានកូនតូចកំពុងស្ថិតក្នុងវ័យសិក្សា។ កាលពីមុន ខ្ញុំនៅផ្ទះធ្វើកិច្ចការមេផ្ទះ សេដ្ឋកិច្ចគ្រួសារទាំងមូលគឺពឹងផ្អែកលើប្រាក់ឈ្នួលធ្វើការងាររបស់ប្ដី។ ដោយមានការលើកទឹកចិត្តពីកម្មាភិបាលសមាគម ខ្ញុំបានចូលរួមក្រុមដេរនិងបានណែនាំបង្រៀនជំនាញ។ ចំណូលរាល់ខែប្រហែល ៤លានដុង ពីការងារកាត់ដេរកែច្នៃនេះ បានជួយឱ្យខ្ញុំមានលក្ខណៈថែទាំកូនៗឱ្យរៀនសូត្របានល្អជាងមុន"។
អនុវត្តគម្រោងលេខ ២៤១៥ “ឧបត្ថម្ភនារីបង្កើតអាជីវកម្ម ដំណាក់កាល ២០២៦-២០៣៥” ក្នុងឆ្នាំ២០២៦ សមាគមសហព័ន្ធនារីសង្កាត់ ទើបតែបានសម្ពោធដាក់ឱ្យដំណើរការទម្រង់ “ឧបត្ថម្ភមុខរបរចិញ្ចឹមជីវិត” នៅសាខាសមាគមនារីមណ្ឌលឡុងថាញ់ ដែលមានសមាជិកាចំនួន ៣៥រូប។ តាមរយៈនោះ សមាគមបានបញ្ចេញទុនបុលចំនួន ១០០លានដុង ដើម្បីឧបត្ថម្ភសមាជិកាជានារីក្រីក្រ នារីងាយរងគ្រោះ និងនារីពិការ រួមចំណែកកែលម្អជីវភាព និងលើកកម្ពស់តួនាទីសេដ្ឋកិច្ចរបស់ក្នុងគ្រួសារ និងសហគមន៍។ បងស្រី ថាយធីថាញ់យីវ សមាជិកានៃទម្រង់ដែលទើបតែទទួលបានការឧបត្ថម្ភមុខរបរចិញ្ចឹមជីវិត បានរៀបរាប់ថា៖ "កាលពីមុន ខ្ញុំនៅផ្ទះធ្វើកិច្ចការមេផ្ទះ និងមើលថែកូនៗ។ ពេលចូលរួមទម្រង់នេះ ខ្ញុំបានឧបត្ថម្ភទុនបុល ១០លានដុង ដើម្បីទិញវត្ថុធាតុដើមធ្វើលប (លូ)។ បច្ចុប្បន្ន ខ្ញុំមានចំណូល ៤លានដុងក្នុងមួយខែ"។
តាមបងស្រី ហ្វិញធីភឿងថាវ ប្រធានសមាគមសហព័ន្ធនារីសង្កាត់ បានឱ្យដឹងថា បច្ចុប្បន្ន សមាគមបានកសាង និងលើកកម្ពស់គុណភាពទម្រង់អភិវឌ្ឍន៍សេដ្ឋកិច្ចសមូហភាពចំនួន ១៧ទម្រង់ ដែលមានសមាជិកាជាង ៣៦៥រូប។ តាមរយៈនោះ បានជួយឱ្យបងប្អូននារីមានលក្ខណៈបង្កើនចំណូល និងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ ទន្ទឹមនឹងនោះ សមាគមបានគ្រប់គ្រងយ៉ាងមានប្រសិទ្ធភាពនូវបណ្តាក្រុមបុលទុនរបស់ធនាគារគោលនយោបាយសង្គម បង្កលក្ខណៈឱ្យសមាជិកាបុលទុនដើម្បីកែប្រែចម្ការ ចិញ្ចឹមសត្វ និងលក់ដូរតូចតាច។
បងស្រី ត្រឹងធីហាញ់ សមាជិកាសាខាសមាគមនារីមណ្ឌលរាច់សុង មានដីចំនួន ៤កុង ដែលកាលពីមុនដាំមៀន។ ប៉ុន្តែដោយសារដើមឈើចាស់យូរឆ្នាំ ទិន្នផល និងគុណភាពផ្លែឈើថយចុះ ធ្វើឱ្យចំណូលបានតិចតួច។ បងស្រីហាញ់ ក៏បានសមាគមឧបត្ថម្ភទុនបុលដើម្បីកែប្រែចម្ការទៅដាំសាវម៉ាវថៃ ប្រហែល ៥ឆ្នាំមកហើយ។ បងស្រីហាញ់ និយាយថា៖ "បច្ចុប្បន្ន ចម្ការសាវម៉ាវ ៤កុង នាំមកនូវប្រាក់ចំណូលជូនគ្រួសារប្រហែល ១៥០លានដុងក្នុងមួយឆ្នាំ។ បើប្រៀបធៀបនឹងកាលពីមុន ចំណូលមានភាពប្រសើរជាងមុនច្រើន"។
ទន្ទឹមនឹងការឧបត្ថម្ភអភិវឌ្ឍសេដ្ឋកិច្ច សមាគមសហព័ន្ធនារីសង្កាត់ក៏បានយកចិត្តទុកដាក់ជួយដល់សមាជិកា និងកូនៗរបស់សមាជិកាដែលមានស្ថានភាពលំបាក។ ក្នុងនោះ សមាគមគ្រប់ថ្នាក់បានចលនាកសាងថ្មីនិងជួសជុលផ្ទះ "មេត្តាធម៌" ចំនួន ២ខ្នង និងបានចលនាប្រគល់អំណោយជាង ១.៨០០ចំណែក ដល់សមាជិកា និងកូនៗរបស់សមាជិកាដែលមានស្ថានភាពលំបាក។ សរុបតម្លៃនៃការងារសប្បុរសធម៌ និងសុខុមាលភាពសង្គមក្នុងឆ្នាំ២០២៥ និង ៣ខែដើមឆ្នាំ២០២៦ មានទឹកប្រាក់ជាង ៥០០លានដុង។
"ផ្តើមពីប្រសិទ្ធភាពនៃទម្រង់នានា និងតាមរយៈសកម្មភាពផ្សេងៗ នៅចុងឆ្នាំ២០២៥ សមាគមបានជួយដល់គ្រួសារក្រីក្រចំនួន ៥គ្រួសារដែលជាមេគ្រួសារ ឱ្យឈានឡើងចាកផុតពីភាពក្រីក្រ។ ក្នុងពេលខាងមុខ សមាគមសហព័ន្ធនារីសង្កាត់នឹងបន្តលើកកម្ពស់គុណភាព និងពង្រីកទម្រង់ឧបត្ថម្ភសមាជិកាធ្វើសេដ្ឋកិច្ច ដោះស្រាយការងារធ្វើ បង្កើតអាជីវកម្ម... ដើម្បីជួយឱ្យបងប្អូននារីចាកផុតពីភាពក្រីក្រ លើកកម្ពស់កម្រិតជីវភាព កសាងគ្រួសារប្រកបដោយសុភមង្គល វិបុលភាព និងសមធម៌" - បងស្រី ហ្វិញធីភឿងថាវ បានឱ្យដឹងដូច្នេះ។
ហាយធឺ - ចន្ថា