ត្រង់មាត្រា ២០ សារាចរលេខ ១២/២០២៥/ TT-BCA របស់ក្រសួងនគរបាល បានកំណត់អំពីការផ្តល់ប័ណ្ណបើកបរឡើងវិញ ដូចខាងក្រោម៖

ប័ណ្ណបើកបរថ្មីដែលនាយកដ្ឋានប៉ូលិសចរាចរណ៍ (ក្រសួងនគរបាល) ផ្តល់ជូន។ រូប៖ សុងហឺវ
១. អ្នកមានប័ណ្ណបើកបរនៅមានរយៈពេលប្រើប្រាស់ ប៉ុន្តែត្រូវបាត់ រួចបានដាក់ពាក្យសុំ ផ្តល់ប័ណ្ណបើកបរឡើងវិញ។ ការផ្តល់ប័ណ្ណបើកបរឡើងវិញដែលត្រូវបាត់ អនុវត្តតាមកថាខ័ណ្ឌ ២, ៣ និង ៤ មាត្រា ២១ នៃសារាចរនេះ។
២. មិនផ្តល់ប័ណ្ណបើកបរឡើងវិញចំពោះករណី ដូចខាងក្រោម៖ ព័ត៌មានប័ណ្ណបើកបរគ្មានក្នុងប្រព័ន្ធព័ត៌មានប័ណ្ណបើកបរនៅនាយកដ្ឋានប៉ូលិសចរាចរណ៍ ឬគ្មានក្នុងបញ្ជីផ្តល់ប័ណ្ណបើកបរ (បញ្ជីគ្រប់គ្រង); អ្នកល្មើសសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ផ្លូវគោក មិនទាន់អនុវត្តរួចស្រេចនូវតម្រូវការរបស់ស្ថាប័នរដ្ឋមានសមត្ថកិច្ច អំពីការដោះស្រាយ វិនិច្ឆ័យករណីល្មើសរដ្ឋបាលលើវិស័យសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ផ្លូវគោក។
ដើម្បីធ្វើបែបបទផ្តល់និងប្តូរប័ណ្ណបើកបរ ប្រជាជនយកឯកសារមកកាន់ក្រុមប្រឡង ផ្តល់ប័ណ្ណបើកបរយានយន្តផ្លូវគោក (ចំណុះប៉ូលិសចរាចរណ៍) ឬនគរបាលថ្នាក់ឃុំ កន្លែងដែលបានរៀបចំទទួល។
ម្យ៉ាងវិញទៀត ប្រជាជនអាចអនុវត្តការផ្តល់ប័ណ្ណបើកបរដោយខ្លួនឯង ដោយវិធីចូលទៅក្នុងច្រកសេវារដ្ឋអនឡាញរបស់នាយកដ្ឋានប៉ូលិសចរាចរណ៍ (ក្រសួងនគរបាល) ហើយបំពេញព័ត៌មានតាមការណែនាំ។
ក្នុងរយៈពេល ១ ថ្ងៃធ្វើការគិតចាប់ពីថ្ងៃទទួលឯកសារស្របច្បាប់គ្រប់គ្រាន់តាមកំណត់ ការិយាល័យប៉ូលិសចរាចរណ៍នឹងផ្ទេរទិន្នន័យទៅនាយកដ្ឋានប៉ូលិសចរាចរណ៍ ដើម្បីគ្រប់គ្រងប្រមូលផ្តុំនិងផ្តល់ប័ណ្ណបើកបរ ព្រមទាំងរួមបញ្ចូលប័ណ្ណបើកបរទៅក្នុងប្រព័ន្ធទិន្នន័យអេឡិចត្រូនិក និងគណនីកំណត់អត្តសញ្ញាណអេឡិចត្រូនិកក្នុងរយៈពេល៣ថ្ងៃ ធ្វើការគិតចាប់ពីថ្ងៃទទួលឯកសារស្របច្បាប់គ្រប់គ្រាន់។
ការិយាល័យនគរបាលចរាចរណ៍នឹងបោះពុម្ព និងផ្តល់ប័ណ្ណបើកបរវិញក្នុងរយៈពេល៥ថ្ងៃធ្វើការ គិតចាប់ពីថ្ងៃទទួលឯកសារស្របច្បាប់គ្រប់គ្រាន់។
ការផ្តល់ប័ណ្ណបើកបរ បានអនុវត្តនៅការិយាល័យប៉ូលិសចរាចរណ៍ឬនគរបាលថ្នាក់ឃុំ នៅកន្លែងដែលបានចាត់តាំងទទួលឬតាមរយៈសេវាប្រៃសណីយ៍តាមតម្រូវការរបស់បុគ្គលនោះ។
ក្នុងករណីដាក់ពាក្យតាមប្រព័ន្ធសេវារដ្ឋអនឡាញ ប័ណ្ណបើកបរនឹងបានប្រគល់ជូនបុគ្គលប្តូរប័ណ្ណបើកបរ។ ពេលទទួលបានប័ណ្ណបើកបរថ្មី អ្នកបើកបរទទួលខុសត្រូវក្នុងការផ្ញើប័ណ្ណបើកបរចាស់ដែលបានផ្តល់ជូនដល់ស្ថាប័នផ្តល់ប័ណ្ណបើកបរ ដើម្បីបំផ្លាញចោលតាមការកំណត់ លើកលែងតែក្នុងករណីប្តូរប័ណ្ណបើកបរដល់អ្នកដែលមានប័ណ្ណបើកបរ រួមបញ្ចូលក្នុងរយៈពេលព្យួរប័ណ្ណបើកបរ៕
យោង៖ laodong.vn - វិមាន