ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍ - នយោបាយ

26/03/2026 - 12:59

កា​សែត​និង​វិទ្យុ ទូរ​ទស្សន៍​កឹង​ធើ អំ​ណះ​អំ​ណាង​ពី​តួ​នា​ទី​ជា​ស្ពាន​តភ្ជាប់​ព័ត៌​មាន និង​ជា​ដៃ​គូ​គួរ​ឱ្យ​ជឿ​ទុក​ចិត្ត 

កា​សែត​និង​វិទ្យុ ទូរ​ទស្សន៍​កង​ធើ បាន​ចាត់​តាំង​កម្ម​វិធី​ជួប​ជុំ​ដើម​ឆ្នាំ​ថ្មី ក្នុង​គោល​បំ​ណង​សម្តែង​នូវ​ការ​ដឹង​គុណ​ចំ​ពោះ​ស្ថា​ប័ន អង្គ​ភាព អា​ជីវ​កម្ម ដៃ​គូ​និង​អតិ​ថិ​ជន​ទាំង​អស់ ដែល​បាន​ជឿ​ជាក់ និង​រួម​ដំ​ណើរ​អភិ​វឌ្ឍ​របស់​អង្គ​ភាព​ក្នុង​រយៈ​ពេល​កន្លង។

អញ្ជើញ​ចូល​រួម​ក្នុង​កម្ម​វិធី​នេះ ​មាន​លោក​ឧត្តម​សេនីយ៍​ទោ ហូ​វ៉ាំង​ថាយ លេខា​គណៈ​កម្មា​ធិការ​បក្ស ស្នង​ការ​នយោ​បាយ​យោធ​ភូមិ​ភាគ៩; លោក ត្រឹង​វ៉ាំង​ហ្វៀង អនុ​លេខា​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​កង​ធើ; លោក ង្វៀង​ង៉ុក​តឹម សមា​ជិក​គណៈ​អចិន្ត្រៃយ៍ ប្រ​ធាន​គណៈ​ឃោស​នា​អប់រំ​និង​ប្រ​ជា​ចលនា​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​កង​ធើ; លោក ត្រឹង​វ៉ាំង​ជិញ សមា​ជិក​គណៈ​អចិន្ត្រៃយ៍ ​អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ក្រុង​កង​ធើ; លោក​ លី​ រដ្ឋា អនុ​ប្រធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​កឹង​ធើ; លោក​ស្រី ង្វៀង​ធី​ង៉ុក​ដេប អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ; លោក​ស្រី តូ​អាយ​វ៉ាង អនុ​ប្រ​ធាន​គណៈ​ប្រតិ​ភូ​តំ​ណាង​រដ្ឋ​សភា​ក្រុង​កឹង​ធើ; លោក ង្វៀន​វ៉ាំង​ផុង អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​គណៈ​ចាត់​តាំង​បក្ស​ក្រុង​កឹង​ធើ។

អញ្ជើញ​ចូល​រួម​ក្នុង​កម្ម​វិធី​នេះ​ដែរ ក៏​មាន​ថ្នាក់​ដឹក​នាំ​នៃ​មន្ទីរ គណៈ ផ្នែក អង្គ​ការ​មហា​ជន ឃុំ​និង​សង្កាត់​នា​នា; ថ្នាក់​ដឹក​នាំ​នៃ​សា​លា​រៀន មន្ទីរ​ពេទ្យ ធនា​គារ ព្រម​ទាំង​អា​ជីវ​កម្ម ដៃ​គូ​និង​អតិ​ថិជន​របស់​កា​សែត​និង​វិទ្យុ ទូរ​ទស្សន៍​កឹង​ធើ។

លោក​ឧត្តម​សេនីយ៍​ទោ ហូ​វ៉ាំង​ថាយ និង​លោក ត្រឹង​វ៉ាំង​ហ្វៀង អញ្ជើញ​ចូល​រួម​ក្នុង​កម្ម​វិធី។

ថ្លែង​ក្នុង​កម្ម​វិធី លោក ហ្វិញ​ហ្វាង​ម៉េន សមា​ជិក​គណៈ​កម្មា​ធិការ​បក្ស​ក្រុង នា​យក​កា​សែត​និង​វិទ្យុ ទូរ​ទស្សន៍​កឹង​ធើ បាន​ផ្តល់​ព័ត៌​មាន៖ មូល​ដ្ឋាន​គ្រឹះ​នៃ​កា​សែត​និង​វិទ្យុ ទូរ​ទស្សន៍​កឹង​ធើ រួម​មាន​ប៉ុស្តិ៍​ទូរ​ទស្សន៍​ចំ​នួន​៣៖ កង​ធើ ១ - ប៉ុស្តិ៍​អត្ថា​ធិប្បាយ​នយោ​បាយ, កង​ធើ ២ - ប៉ុស្តិ៍​វប្ប​ធម៌ - កម្សាន្ត, កឹង​ធើ ៣ - ប៉ុស្តិ៍​ភា​សា​ជន​ជាតិ បម្រើ​ជូន​ជន​រួម​ជាតិ​ខ្មែរ ហ្វា នៅ​ទូ​ទាំង​តំ​បន់​ណាម​បូ; ប៉ុស្តិ៍វិ​ទ្យុ FM ចំ​នួន ២; កា​សែត​បោះ​ពុម្ព​ជា​ភា​សា​វៀត​ណាម កា​សែត​បោះ​ពុម្ព​ជា​ភា​សា​ខ្មែរ កា​សែត​អេ​ឡិច​ត្រូ​និក​កឹង​ធើ (ភា​សា​វៀត​ណាម ភា​សា​អង់​គ្លេស ភា​សា​ខ្មែរ) ព្រម​ទាំង​បណ្តាញ​សង្គម និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ឌី​ជី​ថល​ផ្សេងៗ​ទៀត...។ មិន​ត្រឹម​តែ​ជា​ស្ថា​ប័ន​សារ​ព័ត៌​មាន​សំ​ខាន់​របស់​ទី​ក្រុង​ប៉ុណ្ណោះ​ទេ កា​សែត​និង​វិទ្យុ ទូរ​ទស្សន៍​កឹង​ធើ ថែម​ទាំង​បញ្ជាក់​ពី​តួ​នា​ទី​ជា​ស្ពាន​តភ្ជាប់​ព័ត៌​មាន ជា​ដៃ​គូ​គួរ​ឱ្យ​ជឿ​ទុក​ចិត្ត រួម​ដំ​ណើរ​ជា​មួយ​ស្ថា​ប័ន មន្ទីរ គណៈ ផ្នែក រដ្ឋ​អំ​ណាច​ភូមិ​ភាគ​និង​សហ​គមន៍​អា​ជីវ​កម្ម ជា​មួយ​ទិស​ដៅ "បង្កើន​ចំ​ណេះ​ដឹង តភ្ជាប់​សហ​គមន៍"។

លោក ហ្វិញ​ហ្វាង​ម៉េន ថ្លែង​ការណ៍​ក្នុង​កម្ម​វិធី។

អ្នក​តំ​ណាង​អញ្ជើញ​ចូល​រួម​ក្នុង​កម្ម​វិធី។

ថ្នាក់​ដឹក​នាំ​កា​សែត​និង​វិទ្យុ ទូរ​ទស្សន៍​កឹង​ធើ បាន​ឱ្យ​ដឹង៖ ក្នុង​ពេល​ខាង​មុខ អង្គ​ភាព​នឹង​បន្ត​លើក​កម្ពស់​តួនា​ទី​ផ្សព្វ​ផ្សាយ តម្រង់​ទិស​មតិ​សា​ធារ​ណៈ រួម​ចំ​ណែក​នាំ​យក​នូវ​គោល​ការណ៍ គោលន​យោ​បាយ​របស់​បក្ស​និង​រដ្ឋ ឱ្យ​កាន់​តែ​ខិត​ជិត​ប្រ​ជា​ជន​និង​អា​ជីវ​កម្ម។ សហ​ការ​ជា​មួយ​នឹង​ភូមិ​ភាគ​នា​នា​ដើម្បី​រីក​សាយ​ភាយ​នូវ​ទម្រង់​ល្អៗ និង​របៀប​ធ្វើ​មាន​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច-​សង្គម។ ចំ​ពោះ​សហ​គមន៍​អា​ជីវ​កម្ម កា​សែត​និង​វិទ្យុ ទូរ​ទស្សន៍​កឹង​ធើ ដើរ​តួ​នា​ទី​ជា​មិត្ត​រួម​ដំ​ណើរ​គួរ​ឱ្យ​ជឿ​ទុក​ចិត្ត។ “ក្នុង​ឆ្នាំ ២០២៦ នឹង​មាន​កម្ម​វិធី​ជា​ច្រើន​តភ្ជាប់​ចង​សម្ព័ន្ធ​ជា​មួយ​អា​ជីវ​កម្ម ជំ​រុញ​ពា​ណិជ្ជ​កម្ម និង​ផ្សព្វ​ផ្សាយ​ផលិត​ផល​ភូមិ​ភាគ។ បណ្តា​ប្រ​ធាន​បទ​ឯក​ទេស​អំ​ពី​បរិ​យា​កាស​វិនិ​យោគ ការ​ផ្តើម​អា​ជីព ការ​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ ​ជួយ​ឱ្យ​អា​ជីវ​កម្ម​ទទួល​បាន​ព័ត៌​មាន ពង្រីក​ទី​ផ្សារ និង​លើក​កម្ពស់​សមត្ថ​ភាព​ប្រ​កួត​ប្រ​ជែង” លោក ហ្វិញ​ហ្វាង​ម៉េន បាន​ផ្តល់​ព័ត៌​មាន​ដូច្នេះ។

កា​សែត​និង​វិទ្យុ ទូរ​ទស្សន៍​កឹង​ធើ ចុះ​កិច្ច​សន្យា​សហ​ការ​តភ្ជាប់ និង​រួម​ដំ​ណើរ​ជា​មួយ​អា​ជីវ​កម្ម អង្គ​ភាព​នា​នា។

កា​សែត​និង​វិទ្យុ ទូរ​ទស្សន៍​កឹង​ធើ ចុះ​កិច្ច​សន្យា​សហ​ការ​អនុវត្ត​កម្ម​វិធី “ចង្វាក់​នៃ​ជីវ​ភាព​នៅ​មូល​ដ្ឋាន” ជា​មួយ​ឃុំ សង្កាត់​នា​នា។

កា​សែត​និង​វិទ្យុ ទូរ​ទស្សន៍​កឹង​ធើ ចុះ​កិច្ច​សន្យា​សហ​ការ​ការ​ផ្សព្វ​ផ្សាយ និង​Livestream លក់​ផលិត​ផល OCOP ក្រុង​កឹង​ធើ។

កា​សែត​និង​វិទ្យុ ទូរ​ទស្សន៍​កឹង​ធើ ក៏​បាន​កំ​ណត់​ច្បាស់​ក្នុង​ការ​ផ្លាស់​ប្តូរ​ថ្មី​នូវ​ខ្លឹម​សារ និង​ទម្រង់​បង្ហាញ​តាម​រយៈ​កម្ម​វិធី​ថ្មីៗ ដើម្បី​ឱ្យ​ស្រប​តាម​និន្នា​ការ​ផ្សព្វ​ផ្សាយ​ទំ​នើប ស័ក្តិ​សម​នឹង​ឋានៈ​របស់​ទី​ក្រុង​ដែល​ជា​ប៉ូល​កំ​ណើន​សេដ្ឋ​កិច្ច​មួយ​របស់​ប្រ​ទេស។ ការ​អនុ​វត្ត​ប្រ​ព័ន្ធ​ឌី​ជី​ថល និង​ការ​អភិ​វឌ្ឍ​ពហុ​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ ជួយ​ឱ្យ​ព័ត៌​មាន​បាន​រីក​សាយ​ភាយ​យ៉ាង​ឆាប់​រហ័ស និង​ទូ​លំ​ទូ​លាយ​ជាង បង្កើត​បាន​នូវ​អន្តរ​កម្ម​យ៉ាង​ខ្លាំង​ក្លា​ជា​មួយ​មហា​ជន។

ថ្នាក់​ដឹក​នាំ​យោធ​ភូមិ​ភាគ​៩ ថ្នាក់​ដឹក​នាំ​ទី​ក្រុង គណៈ​នា​យក​កា​សែត​និង​វិទ្យុ ទូរ​ទស្សន៍​កឹង​ធើ ថត​រូប​អនុស្សាវ​រីយ៍​ជា​មួយ​ថ្នាក់​ដឹក​នាំ​នៃ​មន្ទីរ គណៈ ផ្នែក និង​សមា​គម​នា​នា​នៅ​ទី​ក្រុង​កឹង​ធើ។

ថ្នាក់​ដឹក​នាំ​យោធ​ភូមិ​ភាគ៩ ថ្នាក់​ដឹក​នាំ​ទី​ក្រុង គណៈ​នា​យក​កា​សែត​និង​វិទ្យុ ទូរ​ទស្សន៍​កឹង​ធើ ថត​រូប​អនុស្សាវ​រីយ៍​ជា​មួយ​ថ្នាក់​ដឹក​នាំ​នៃ​ឃុំ សង្កាត់​នា​នា​នៅ​ទី​ក្រុង​កឹង​ធើ។

ក្នុង​កម្ម​វិធី​នេះ កា​សែត​និង​វិទ្យុ ទូរ​ទស្សន៍​កឹង​ធើ បាន​ចុះ​កិច្ច​សន្យា​សហ​ការ​អនុវត្ត​កម្ម​វិធី “ចង្វាក់​នៃ​ជីវ​ភាព​នៅ​មូល​ដ្ឋាន” ជា​មួយ​សង្កាត់​និញ​កេវ សង្កាត់​ង៉ា​បៃ និង​ឃុំ​មី​ហឿង។ ចុះ​កិច្ច​សន្យា​សហ​ការ​ផ្សព្វ​ផ្សាយ និង Livestream លក់​ផលិត​ផល OCOP ក្រុង​កឹង​ធើ ជា​មួយ​មន្ទីរ​ឧស្សា​ហពា​ណិជ្ជ​កម្ម មន្ទីរ​កសិ​កម្ម​និង​បរិ​ស្ថាន និង​ក្រុម​ហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កម្រិត​ផ្សព្វ​ផ្សាយ និង​ពា​ណិជ្ជ​កម្ម CHIEU។ ចុះ​កិច្ច​សន្យា​សហ​ការ​ការ​តភ្ជាប់ និង​រួម​ដំ​ណើរ​ជា​មួយ​អា​ជីវ​កម្ម ជា​មួយ​នឹង​គណៈ​គ្រប់​គ្រង​តំ​បន់​កែ​ច្នៃ​នាំ​ចេញ និង​ឧស្សា​ហកម្ម​កឹង​ធើ សម្ព័ន្ធ​សមា​គម​អា​ជីវ​កម្ម​ទី​ក្រុង​កឹងធើ សហ​ព័ន្ធ​ពា​ណិជ្ជ​កម្ម​និង​ឧស្សា​ហកម្ម​វៀត​ណាម សា​ខា​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង៕

ដាំង​ហ្វិញ

ចែករំលែកអត្ថបទ