24/02/2026 - 16:12

លោក​ស្រី​ ត្រឹង​ធី​ហ្វៀង នា​យិ​កា​ស្តី​ទី​មន្ទីរ​អប់រំ និង​បណ្តុះ​បណ្តាល​ទី​ក្រុង​កឹង​ធើ៖ ការ​អប់រំ​កឹង​ធើ​ឆ្ពោះ​ទិស​ដៅ​ក្លាយ​ជា​មជ្ឈ​មណ្ឌល​អប់រំ - បណ្តុះ​បណ្តាល​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ 

កា​របញ្ជ្រាប​និង​ធ្វើ​ឱ្យ​ជាក់​ស្តែង​សេចក្តី​សម្រេច​ចិត្ត​លេខ ៧១-NQ/TW ចុះ​ថ្ងៃ​ទី ២២ ខែ​សី​ហា ឆ្នាំ ២០២៥ របស់​កា​រិយា​ល័យ​នយោ​បាយ ស្តី​ពី​ការ​ស្ទុះ​ផ្លោះ​អភិ​វឌ្ឍ​អប់រំ និង​បណ្តុះ​បណ្តាល (សេច​ក្តី​សម្រេច​ចិត្ត​លេខ ៧១) កំ​ពុង​ដាក់​ចេញ​តម្រូវ​ការ​ថ្មី​អំ​ពី​ការ​ផ្លាស់​ថ្មី​ការ​គ្រប់​គ្រង លើក​កម្ពស់​គុណ​ភាព​បង្រៀន​និង​រៀន អភិ​វឌ្ឍន៍​កង​ជួរ​កម្មា​ភិ​បាល និង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ការ​អប់រំ​របស់​ទី​ក្រុង​កឹង​ធើ។ អ្នក​យក​ព័ត៌​មាន​កា​សែត​និង​វិទ្យុ​-ទូរ​ទស្សន៍​កឹង​ធើ បាន​ជំ​នួប​សម្ភាសន៍​ជា​មួយ​លោក​ស្រី ត្រឹង​ធី​ហ្វៀង នា​យិ​កា​ស្តី​ទី​មន្ទីរ​អប់រំ និង​បណ្តុះ​បណ្តាល​ទី​ក្រុង​កឹង​ធើ អំ​ពី​ភារ​កិច្ច​ខាង​លើ។

 សូម​ជម្រាប​លោក​ស្រី​ តើ​លោក​ស្រី​វាយ​តម្លៃ​យ៉ាង​ណា​អំ​ពី​អត្ថ​ន័យ និង​សារៈសំ​ខាន់​នៃ​សេចក្តី​សម្រេច​ចិត្ត​លេខ ៧១ ចំ​ពោះ​ការ​អប់រំ​ និង​បណ្តុះ​បណ្តាល​របស់​ទី​ក្រុង​ក្នុង​ដំ​ណាក់​កាល​បច្ចុប្បន្ន ?

- សេ​ចក្តី​សម្រេច​ចិត្ត​លេខ ៧១ មាន​អត្ថ​ន័យ​សំ​ខាន់​ណាស់​ក្នុង​ដំ​ណាក់​កាល​បច្ចុប្បន្ន ពិ​សេស​ចំ​ពោះ​ការ​អប់រំ​និង​បណ្តុះ​បណ្តាល​ទី​ក្រុង​កឹង​ធើ។ ព្រោះ​នេះ​ជា​គោល​ការណ៍​យុទ្ធ​សាស្ត្រ បង្កើត​ការ​ប្តេជ្ញា​ចិត្ត​នយោ​បាយ ក្រប​ខ័ណ្ឌ​គតិ​យុត្ត និង​ជា​កម្លាំង​ជំ​រុញ​ដើម្បី​ផ្នែក​អប់រំ​ផ្លាស់​ប្តូរ​ថ្មី​យ៉ាង​ខ្លាំង​ក្លា លើក​កម្ពស់​គុណ​ភាព​គ្រប់​ជ្រុង​ជ្រោយ ឆ្លើយ​តប​តម្រូវ​ការ​អភិ​វឌ្ឍន៍​លឿន និង​ចីរ​ភាព​របស់​ទី​ក្រុង - មជ្ឈ​មណ្ឌល​កម្លាំង​ចល​ករ​ជំ​រុញ​នៃ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង។

ទូ​ទាំង​ទី​ក្រុង​បច្ចុប្បន្ន​មាន​កុមារ និង​សិស្សា​នុសិស្ស​ជាង ៦៦៥.​៨០០ នាក់ ចាប់​ពី​កម្រិត​មត្តេយ្យ​សិក្សា​ដល់​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ ជា​មួយ​នឹង​សា​លា​រៀន​ជាង ១.២០០ ខ្នង។  ប៉ុន្មាន​ឆ្នាំ​កន្លង អា​ស្រ័យ​ការ​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង ក្រុម​ប្រឹក្សា​ប្រ​ជា​ជន គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង បណ្តាញ​សា​លា​រៀន​ត្រូវ​បាន​វិនិ​យោគ​ជា​បណ្តើរៗ​តាម​ទិស​ដៅ​រឹង​មាំ ជា​មូល​ដ្ឋាន​ឆ្លើយ​តប​តាម​តម្រូវ​ការ​អនុ​វត្ត​កម្ម​វិធី​អប់រំ​មត្តេយ្យ​សិក្សា និង​កម្ម​វិធី​អប់រំ​ចំ​ណេះ​ទូ​ទៅ​ឆ្នាំ ២០១៨។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​តែ​មាន​ការ​លំ​បាក​មួយ​ចំ​នួន​ត្រូវ​ការ​ដោះ​ស្រាយ។ ជាក់​ស្តែង ទោះ​បី​មាន​ការ​វិ​និយោគ​បន្ទប់​រៀន និង​បន្ទប់​មុខ​ងារ​ជាង ១៨​.១០០ បន្ទប់​ក៏​ដោយ ប៉ុន្តែ​នៅ​កន្លែង​ខ្លះ​នៅ​តែ​ខ្វះ​បន្ទប់​រៀន ប៉ះ​ពាល់​ដល់​ការ​ចាត់​តាំង​បង្រៀន​និង​រៀន ជា​ពិ​សេស​គឺ​ការ​អនុ​វត្ត​ការ​បង្រៀន ២ ពេល​ក្នុង​មួយ​ថ្ងៃ។ ទី​ក្រុង​នៅ​តែ​ខ្វះ​គ្រូ​បង្រៀន​តាម​កម្រិត​កំ​ណត់។ ហេ​តុ​នេះ សេចក្តី​សម្រេច​ចិត្ត​លេខ ៧១ គឺ​ជា​មូល​ដ្ឋាន​សម្រាប់​ទី​ក្រុង​និង​ផ្នែក​អប់រំ ផ្តុំ​កម្លាំង​ដោះ​ស្រាយ​រាល់​ចំ​ណុច​រាំង​ស្ទះ​ជា​មូល​ដ្ឋាន បង្ក​ភាព​វិវឌ្ឍន៍​ជាក់​ស្តែង។

តើ​មន្ទីរ​អប់រំ និង​បណ្តុះ​បណ្តាល​ទី​ក្រុង មាន​ផែន​ការ​សកម្ម​ភាព​ជាក់​ស្តែង​អ្វី​ខ្លះ​ ដើម្បី​ធ្វើ​ឱ្យ​ជាក់​ស្តែង​នូវ​សេចក្តី​សម្រេច​ចិត្ត​លេខ ៧១ ?

- ភ្លាម​បន្ទាប់​ពី​សេចក្តី​សម្រេច​លេខ ៧១ ត្រូវ​បាន​ប្រ​កាស​ជា​ធរ​មាន ផ្នែក​អប់រំ​ទី​ក្រុង​បាន​កំ​ណត់​ការ​អនុ​វត្ត​តាម​ស្មារតី "ច្បាស់​ទិស​ដៅ- ច្បាស់​ដំ​ណើរ​ការ - ច្បាស់​ការ​ទទួល​ខុស​ត្រូវ - វាស់​វែង​បាន​លទ្ធ​ផល" ផ្អែក​លើ​មូល​ដ្ឋាន​ផ្សារ​ភ្ជាប់​សេចក្តី​សម្រេច​ចិត្ត​ជា​មួយ​នឹង​តម្រូវ​ការ​ជាក់​ស្តែង​របស់​ភូមិ​ភាគ។

ទី​មួ​យៈ ចំ​ពោះ​ការ​ផ្សព្វ​ផ្សាយ​ក្នុង​ទូ​ទាំង​ប្រ​ព័ន្ធ ផ្នែក​អប់រំ​បាន​តាម​ដាន​យ៉ាង​កៀក​កិត​កម្ម​វិធី​លេខ ១០​-CTr​/​TU ចុះ​ថ្ងៃ​ទី ៣១ ខែ​ធ្នូ ឆ្នាំ ២០២៥ របស់​គណៈ​ប្រតិ​បត្តិ​ការ​បក្ខ​ភាគ​ទី​ក្រុង អំ​ពី​ការ​ចាត់​តាំង​អនុ​វត្ត​សេចក្តី​សម្រេច​ចិត្ត​លេខ ៧១ ក្នុង​នោះ​កំ​ណត់​ទិស​ដៅ ភារ​កិច្ច និង​ដំ​ណោះ​ស្រាយ​សំ​ខាន់ៗ​ទៅ​លើ​ការ​អប់រំ​ និង​បណ្តុះ​បណ្តាល។

ទី​ពីរៈ នៅ​ថ្នាក់​ផ្នែក​ និង​ថ្នាក់​រដ្ឋ​អំ​ណាច មន្ទីរ​បាន​ម្ចាស់​ការ​សហ​ការ​ផ្តល់​យោ​បល់​ព្រាង​កម្ម​វិធី​សកម្ម​ភាព និង​ផែន​ការ​របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ អនុ​វត្ត​សេចក្តី​សម្រេច​ចិត្ត​លេខ​៧១ ព្រម​ទាំង​ប្រ​កាស​ជា​ធរ​មាន​និង​ផ្សព្វ​ផ្សាយ​ភារ​កិច្ច​សំ​ខាន់ៗ​ជា​ច្រើន​នៃ​ឆ្នាំ​សិក្សា​ បណ្តា​ផែន​ការ​អភិ​វឌ្ឍន៍​ធន​ធាន​មនុស្ស បូក​សរុប ៥ ឆ្នាំ​នៃ​ការ​អនុ​វត្ត​កម្ម​វិធី​អប់រំ​ចំ​ណេះ​ទូ​ទៅ​ឆ្នាំ ២០១៨​។ល។

ទី​បីៈ ដើម្បី​ធ្វើ​ឱ្យ​ជាក់​ស្តែង​នូវ​រាល់​គោល​ដៅ​ដែល​ជា​ទិស​ដៅ​យូរ​អង្វែង ផ្នែក​អប់រំ​បាន​អនុ​វត្ត​ផែន​ការ​លេខ ២១៧​/KH-​UBND ចុះ​ថ្ងៃ​ទី ២៩ ខែ​ធ្នូ ឆ្នាំ ២០២៥ របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង ផ្សព្វ​ផ្សាយ​សេច​ក្តីសម្រេច​លេខ ១៧០៥​/QĐ​-TTg ស្តី​ពី​យុទ្ធ​សាស្ត្រ​អភិ​វឌ្ឍ​ការ​អប់រំ​ដល់​ឆ្នាំ ២០៣០ ចក្ខុ​វិស័យ​ឆ្នាំ ២០៤៥ ក្នុង​នោះ​តម្រង់​ទិស​អភិ​វឌ្ឍន៍​បណ្តាញ​សា​លា​រៀន មូល​ដ្ឋាន​សម្ភារៈគ្រឿង​បរិក្ខារ  ធា​នា​ភាព​ព្រម​គ្នា​ជា​មួយ​នឹង​ទិស​ដៅ​សេច​ក្តី​សម្រេច​ចិត្ត​លេខ ៧១។ ផែន​ការ​ក៏​បាន​ដាក់​ចេញ​នូវ​ភាគ​កម្រិត​ជាក់​ស្តែង ដូច​ជា៖ អត្រា​កៀរ​គរ​កុមារ (មត្តេយ្យ​តូច ៣៨%, មត្តេយ្យ​ធំ ៩៧%) ទិស​ដៅ ១០០% សិស្ស​បឋម​សិក្សា​រៀន ២ ពេល​ក្នុង​មួយ​ថ្ងៃ និង​អត្រា​សា​លា​សម្រេច​បទ​ដ្ឋាន​ជាតិ​តាម​កម្រិត​សិក្សា​នី​មួយៗ ខិត​ខំ​សម្រេច​តាម​ភាគ​កម្រិត​នៃ​សេច​ក្តី​សម្រេច​មហា​សន្និ​បាត​បក្ខ​ភាគ​ទី​ក្រុង​បាន​ដាក់​ចេញ។

ទី​បួនៈ ផ្នែក​អប់រំ​កំ​ណត់​ កង​ជួរ​គ្រូ​បង្រៀន និង​កម្មា​ភិបាល​គ្រប់​គ្រង គឺ​ជា​ផ្នែក​គន្លឹះ​ដែល​ត្រូវ​ផ្តល់​អា​ទិ​ភាព​ពង្រឹង​តាម​ទិស​ដៅ​ធា​នា​ឱ្យ​គ្រប់​ចំ​នួន​និង​លើក​កម្ពស់​គុណ​ភាព។ ទូ​ទាំង​ទី​ក្រុង​បច្ចុប្បន្ន​មាន​កម្មា​ភិ​បាល​គ្រប់​គ្រង គ្រូ​បង្រៀន និង​បុគ្គ​លិក​ចំ​នួន ៣៩.​១៣៩ នាក់ ក្នុង​នោះ​មាន​គ្រូ​បង្រៀន ៣៣.​៣៧៦ នាក់ (មត្តេយ្យ ៦.៦៥៥ នាក់​ បឋម​សិក្សា ១២​.៧០២ នាក់ មធ្យម​សិក្សា​មូល​ដ្ឋាន ៨.៤១៣ នាក់ និង​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ ៥.៦០៦ នាក់)។ ឆ្នាំ​សិក្សា​ ២០២៥​-២០២៦ ទូ​ទាំង​ផ្នែក​អប់រំ​នៅ​ខ្វះ​គ្រូ​បង្រៀន ២.៣​៤៦ នាក់ ក្នុង​នោះ​ប្រ​មូល​ផ្តុំនៅ​កម្រិត​បឋម​សិក្សា (ខ្វះ​ ៧៨១ នាក់) និង​មត្តេយ្យ (ខ្វះ ៧២០ នាក់)។ ដើម្បី​ដោះ​ស្រាយ មន្ទីរ​អប់រំ​និង​បណ្តុះ​បណ្តាល​ទី​ក្រុង បាន​អនុ​វត្ត​បណ្តា​ដំ​ណោះ​ស្រាយ​គ្រប់​គ្រង​បុគ្គ​លិក​ដោយ​ភាព​បត់​បែន និង​ទាន់​ពេល​វេលា​ ដូច​ជា៖ បញ្ជូន​និង​ចាត់​តាំង​អន្តរ​សា​លា កិច្ច​សន្យា ការ​អញ្ជើញ​គ្រូ​ឧទ្ទេស​ដើម្បី​ដោះ​ស្រាយ​ស្ថាន​ភាព​ខ្វះ​ខាត​ចំ​ពោះ​មុខ ធា​នា​គោល​ការណ៍ "មាន​សិស្ស ត្រូវ​តែ​មាន​គ្រូ​បង្រៀន"។ ព្រម​ទាំង​ចាត់​តាំង​ការ​ត្រួត​ពិ​និត្យ​តម្រូវ​ការ​តាម​កម្រិត​សិក្សា ​វិញ្ញា​សា​ និង​ភូមិ​ឋាន; គ្រប់​គ្រង​និង​ប្រើ​ប្រាស់​ក្រប​ខ័ណ្ឌ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព កសាង​ផែន​ការ​ជ្រើស​រើស​បំ​ពេញ​បន្ថែម ផ្តល់​អា​ទិ​ភាព​តំ​ណែង​ដែល​កំ​ពុង​ខ្វះ និង​តំបន់​ដែល​ខ្វះ​ខាត​អូស​បន្លាយ ធានា​ភាព​តុល្យ​ភាព និង​ស្ថិរ​ភាព​យូរ​អង្វែង។

ទន្ទឹម​នឹង​ការ​បំ​ពេញ​បន្ថែម​នូវ​កម្លាំង ផ្នែក​អប់រំ​បាន​ប្រ​មូល​ផ្តុំ​លើក​កម្ពស់​គុណ​ភាព​កង​ជួរ​គ្រូ​បង្រៀន ដោយ​មាន ៩៥,​៧៨% គ្រូ​បង្រៀន​សម្រេច​បទ​ដ្ឋាន។ ជា​ពិ​សេស​ គ្រូ​បង្រៀន​និង​កម្មា​ភិ​បាល​គ្រប់​គ្រង​ចំ​នួន ១.៤៨២​នាក់ បាន​ប្រ​ឡង​ជាប់​ការ​ពិ​និត្យ​ដំ​ឡើង​ឋានៈ​មុខ​តំ​ណែង​វិជ្ជា​ជីវៈ​ឡើង​ប្រ​ភេទ ២ ឆ្នាំ​២០២៥ នៅ​បណ្តា​អង្គ​ភាព​បុព្វ​ហេតុ​រដ្ឋ​ចំ​ណុះ​មន្ទីរ។ នេះ​គឺ​ជា​គ្រឹះ​ស្ថាន​សំ​ខាន់​ដើម្បី​ពង្រឹង​សមត្ថ​ភាព​ជំ​នាញ​និង​លើក​កម្ពស់​គុណ​ភាព​ការ​អប់រំ​តាម​ទិស​ដៅ​ចីរ​ភាព។

 ម៉ោង​រៀន​អនុ​វត្ត​ព័ត៌​មាន​វិទ្យា​របស់​សិស្ស​អនុ​វិទ្យាល័យ​សាលា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​តឹង​ថាញ។

តើ​ទិស​ដៅ​នៃ​ផ្នែក​អប់រំ​ក្នុង​ពេល​ខាង​មុខ​ មាន​អ្វី​ខ្លះ?

ពេល​ខាង​មុខ ផ្នែក​អប់រំ​ទី​ក្រុង​កឹង​ធើ​នឹង​ប្រ​មូល​ផ្តុំលើ​ទិស​ដៅ​ធំៗ​ចំ​នួន ៣៖

ទី​មួយ​គឺៈ​លើក​កម្ពស់​គុណ​ភាព​គ្រប់​ជ្រុង​ជ្រោយ និង​ធា​នា​ភាព​យុត្តិ​ធម៌​ក្នុង​ការ​កៀក​ជិត​ការ​អប់រំ។ ទិស​ដៅ​ជាក់​ស្តែង​ដល់​ឆ្នាំ ២០៣០ គឺ​មាន​យ៉ាង​ហោច​ណាស់ ៨៥% សា​លា​ចំ​ណេះ​ទូ​ទៅ​សម្រេច​បទ​ដ្ឋាន​ជាតិ បញ្ចប់​ឧត្តាន​កម្ម​អប់រំ​មត្តេយ្យ​កុមារ​អា​យុ​ ៣-៥ ឆ្នាំ និង​ឧត្តាន​កម្ម​អប់រំ​បង្ខំ​រហូត​ដល់​បញ្ចប់​មធ្យម​សិក្សា​មូល​ដ្ឋាន ព្រម​ទាំង​ខិត​ខំ​មាន​យ៉ាង​តិច ៨៥% មនុស្ស​ក្នុង​កម្រិត​អា​យុ​បញ្ចប់​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​និង​ប្រ​ហាក់​ប្រ​ហែល។ ទាំង​នេះ​គឺ​ជា​ភាគ​កម្រិត​គន្លឹះ​សំ​ខាន់ ដែល "វាស់​វែង​បាន" និង​ឆ្លុះ​បញ្ចាំង​ដោយ​ផ្ទាល់​នូវ​គុណ​ភាព​ធន​ធាន​មនុស្ស​របស់​ទី​ក្រុង។

ទី​ពីរ​គឺៈ ដោះ​ស្រាយ​ចំ​ណុច​រាំង​ស្ទះ​អំ​ពី​កង​ជួរ​កម្មា​ភិបាល​និង​មូល​ដ្ឋាន​សម្ភារៈ បង្ក​លក្ខ​ខណ្ឌ​បង្រៀន​និង​រៀន​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព និង​ចីរ​ភាព។ ផ្ដើម​ចេញ​ពី​ស្ថាន​ភាព​ជាក់​ស្តែង គឺ​នៅ​មាន​ការ​គម្លាត​អំ​ពី​អត្រា​សា​លា​បទ​ដ្ឋាន​រវាង​កម្រិត​សិក្សា​នី​មួយៗ ខ្វះ​បន្ទប់​រៀន​នៅ​កន្លែង​ខ្លះ​ប៉ះ​ពាល់​ដល់​ការ​រៀន ២ ពេល​ក្នុង​មួយ​ថ្ងៃ ផ្នែក​អប់រំ​នឹង​បន្ត​ផ្តល់​អា​ទិ​ភាព​ត្រួត​ពិ​និត្យ​ផែន​ការ​សា​លា​រៀន វិនិ​យោគ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​តាម​ដំ​ណើរ​ការ​យុទ្ធ​សាស្ត្រ​អភិ​វឌ្ឍន៍​ការ​អប់រំ​ ព្រម​ទាំង​ដោះ​ស្រាយ​បញ្ហា​ខ្វះ​គ្រូ​បង្រៀន​ដោយ​ដំ​ណោះ​ស្រាយ​ព្រមៗគ្នា និង​មូល​ដ្ឋាន​ប្រា​កដ​ប្រ​ជា។

ទី​បី​គឺៈ ជំ​រុញ​ឧស្សា​ហូប​នីយ​កម្ម ផ្លាស់​ប្តូរ​ឌី​ជី​ថល​និង​អភិ​វឌ្ឍន៍​ធន​ធាន​មនុស្ស​គុណ​ភាព​ខ្ពស់។ កម្ម​វិធី​អនុ​វត្ត​សេច​ក្តី​សម្រេច​ចិត្ត​លេខ ៧១ របស់​គណៈ​ប្រតិ​បត្តិ​ការ​បក្ខ​ភាគ​ទី​ក្រុង​បាន​ដាក់​ចេញ​នូវ​តម្រូវ​ការ​បង្ក​ការ​ស្ទុះ​ផ្លោះ​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ផ្លាស់​ប្ដូរ​ឌីជី​ថល កសាង​ទី​ក្រុង​ទំ​នើប កៀរ​គរ​ប្រ​ភព​ធន​ធាន​សង្គម​ដើម្បី​លើក​កម្ពស់​គុណ​ភាព​អប់រំ និង​អភិវ​ឌ្ឍន៍​ធន​ធាន​មនុស្ស​គុណ​ភាព​ខ្ពស់។ ជាក់​ស្តែង​បង្ហាញ​ឱ្យ​ឃើញ​ថា គ្រឹះ​ស្ថាន​គុណ​ភាព​មុខ​ព្រួញ​របស់​ទី​ក្រុង​បន្ត​ត្រូវ​បាន​ពង្រឹង។ ឆ្នាំ​សិក្សា ២០២៥​-២០២៦ សិស្ស​ទី​ក្រុង​កឹង​ធើ​សម្រេច​បាន​រង្វាន់​សិស្ស​ពូ​កែ​ថ្នាក់​ជាតិ​កម្រិត​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ចំ​នួន ៩៥ រង្វាន់ (លេខ​១ មាន ១ រង្វាន់, លេខ ២ ចំ​នួន ១៣ រង្វាន់, លេខ ៣ ចំ​នួន ២៦ រង្វាន់ និង​រង្វាន់​លើក​ទឹក​ចិត្ត ៥៥ រង្វាន់) ព្រម​ទាំង​រង្វាន់​ចំ​នួន ២៦០ ទៀត​នៅ​ក្នុង​បណ្តា​ការ​ប្រ​ឡង មហោ​ស្រព និង​ការ​ប្រ​កួត​ថ្នាក់​ជាតិ​និង​អន្តរ​ជាតិ​ឯទៀត។ នេះ​គឺ​ជា​កម្លាំង​ជំ​រុញ​ដើម្បី​ឱ្យ​ផ្នែក​អប់រំ​លើក​កម្ពស់​គុណ​ភាព​ជា​ទូ​លំ​ទូ​លាយ​ផង និង​បណ្ដុះ​បណ្ដាល​បញ្ញ​វន្ត​ផង។

ក្ដី​សង្ឃឹម​របស់​ផ្នែក​អប់រំ​គឺ​បង្ក​ការ​វិវឌ្ឍ "ជាក់​ស្តែង - ស្មើ​ភាព - ចីរ​ភាព​" កាត់​បន្ថយ​គម្លាត​គុណ​ភាព​រវាង​កម្រិត​សិក្សា​និង​ភូមិ​ឋាន ព្រម​ទាំង​បញ្ជាក់​នូវ​តួ​នា​ទី​របស់​ទី​ក្រុង​កឹង​ធើ​ជា​មជ្ឈ​មណ្ឌល​អប់រំ​និង​បណ្តុះ​បណ្តាល​នៃ​តំ​បន់ ស្រប​តាម​ទិស​ដៅ​សេច​ក្តី​សម្រេច​លេខ ៧១។

ផ្នែក​អប់រំ​ទី​ក្រុង​កឹង​ធើ សន្យា​ផ្សព្វ​ផ្សាយ​អនុ​វត្ត​សេចក្តី​សម្រេច​លេខ ៧១ ជា​មួយ​ស្មារតី​ប្តេជ្ញា​ចិត្ត​ខ្ពស់​ព្រមៗ​គ្នា យក​អ្នក​រៀន​ជា​មជ្ឈ​មណ្ឌល យក​គុណ​ភាព​និង​ប្រ​សិទ្ធ​ភាព​ជា​ខ្នាត​វាស់​វែង។ ព្រម​ទាំង​មាន​បំ​ណង​បន្ត​ទទួល​បាន​ការ​ដឹក​នាំ​របស់​គណៈ​កម្មា​ធិ​ការ​ទី​ក្រុង ការ​រួម​ដំ​ណើរ​របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង ការ​សហ​ការ​របស់​បណ្តា​មន្ទីរ គណៈ ផ្នែក ភូមិ​ភាគ និង​ជា​ពិ​សេស​ទៀត​គឺ​ការ​ចែក​រំលែក​របស់​ឪ​ពុក​ម្ដាយ​សិស្ស​និង​សង្គម ដើម្បី​កសាង​ផ្នែក​អប់រំ​កឹង​ធើ​មួយ​ដ៏​ទំ​នើប - មនុស្ស​ធម៌ - គុណ​ភាព បង្ក​ប្រ​ភព​ធន​ធាន​មនុស្ស​ឆ្លើយ​តប​តាម​តម្រូវ​ការ​អភិ​វឌ្ឍន៍​របស់​ទី​ក្រុង​និង​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង៕

សូម​អរ​គុណ​លោក​ស្រី!

ដាំង​ង៉ុក - បក​ប្រែ​៖ ថា​ច់ធី

ចែករំលែកអត្ថបទ