មានកីឡាករកឹងធើ១២រូប បានកោះហៅចូលក្រុមជម្រើសជាតិគុនខ្មែរ ដើម្បីចូលរួមប្រកួតគុនខ្មែរពិភពលោកលើកទី៦នៅប្រទេសកម្ពុជា និងដណ្ដើមបានមេដាយជាច្រើន។
ក្នុងនោះ ទទួលបានមេដាយមាស៤គ្រឿង ដោយស្នាដៃរបស់កីឡាករ កីឡាការិនី មានដូច៖ ភុងធីហ៊ុងធឹម (កម្រិតទម្ងន់៦៣គីឡូក្រាម នារី) ឌិញវ៉ាំងវ៉ាង(កម្រិតទម្ងន់៥១គីឡូក្រាម បុរស) ភុងភូធ្វឹង (កម្រិតទម្ងន់៧៣គីឡូក្រាម បុរស) ទ្រឿងធីង៉ុកពុង(កម្រិតទម្ងន់៦៧គីឡូក្រាម នារី)។ ក្រៅពីនោះ កីឡាករទីក្រុងកឹងធើនៅទាំងទទួលបានមេដាយប្រាក់៦គ្រឿង (ដោយស្នាដៃរបស់កីឡាករង្វៀងត្វឹងកៀក ង្វៀងង៉ុកក្វៀង ផាមឡេយ៉ាហ្វី ឌាំងយ្វីណាម ង្វៀងតឹងផាក់ ទ្រឿងឌិញវ៉ាង) មេដាយសំរឹទ្ធ២គ្រឿង ដោយកីឡាការិនីង្វៀងធីត្រាងវី និងកីឡាករត្រឹងឡេក្វឹកអាង។

កីឡាករកឹងធើ ភុងធីហុងធឹម(ខាងស្តាំ) ឈ្នះមេដាយមាសដំបូងជូនក្រុមកីឡាគុនខ្មែរវៀតណាមនៅក្នុងការប្រកួត។ រូបថត៖CTV

កីឡាករឌិញវ៉ាំងវ៉ាង(ខាងឆ្វេង) ឈ្នះមេដាយមាសកម្រិតទម្ងន់៥១គីឡូក្រាម បុរស។ រូបថត៖CTV
ពានរង្វាន់ជើងឯកគុនខ្មែរពិភពលោកលើកទី៦ បានចាត់តាំងឡើងនៅក្រុងព្រះសីហនុ(កម្ពុជា) ចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១៤ ខែកុម្ភៈ ដោយមានការចូលរួមពីកីឡាករជាង២០០រូប មកពីបណ្តាប្រទេសនិងតំបន់ចំនួន២០។ ក្រុមជម្រើសជាតិគុនខ្មែរ មានសមាជិក៤៨រូប ក្នុងនោះ មានប្រធានក្រុមម្នាក់ ប្រធានគ្រូបង្វឹកម្នាក់ គ្រូបង្វឹកចំនួន១០នាក់ និងកីឡាករ កីឡាការិនី ៣៦រូប។
នៅក្នុងការប្រកួតលើកនេះ ក្រុមកីឡាគុនខ្មែរវៀតណាមជាប់ចំណាត់លេខ១ ជាមួយនឹងស្នាដៃ ទទួលបានមេដាយ១៨គ្រឿង មេដាយប្រាក់៨គ្រឿង មេដាយសំរឹទ្ធ១០គ្រឿង ក្រុមម្ចាស់ផ្ទះកម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ ទទួលបានមេដាយមាស១៧គ្រឿង មេដាយប្រាក់១៥គ្រឿង មេដាយសំរឹទ្ធ៥គ្រឿង ក្រុមឥណ្ឌូនេស៊ីជាប់ចំណាត់ថ្នាក់លេខ៣ ទទួលបានមេដាយមាស២គ្រឿង មេដាយប្រាក់២គ្រឿង និងមេដាយសំរឹទ្ធ៣គ្រឿង។

ក្រុមកីឡាគុនខ្មែរវៀតណាមជាប់ចំណាត់ថ្នាក់លេខ១ទូទាំងក្រុមនៅក្នុងការប្រកួត។ រូបថត៖CTV
ក្នុងឱកាសនេះដែរ ក៏មានចាត់តាំងសន្និបាតគណៈប្រតិបត្តិការសហព័ន្ធប្រដាល់គុនខ្មែរពិភពលោក(KIF) អាណត្តិកាល ២០២៦-២០៣០។ លោកហូថាញឡីម តំណាងក្រុមកីឡាវៀតណាម បានបោះឆ្នោតជ្រើសតាំងចូលគណៈអចិន្ត្រៃយ៍ កាន់តំណែងជាអនុប្រធាន(KIF)។ នេះគឺជំហានរីកចម្រើនដ៏សំខាន់ បញ្ជាក់ពីតួនាទីរបស់ក្បាច់គុនវៀតណាមលើឆាកអន្តរជាតិ។

បង្ហាញមុខគណៈប្រតិបត្តិការសហព័ន្ធប្រដាល់គុនខ្មែរពិភពលោក អាណត្តិកាល២០២៦-២០៣០។ រូបថត៖CTV

លោកហូថាញឡីម (ខាងស្តាំ) តំណាងក្រុមកីឡាវៀតណាម បានបោះឆ្នោតជ្រើសតាំងធ្វើជាអនុប្រធានKIF។ រូបថត៖CTV
លោកហូថាញឡីម អនុប្រធាន(KIF) ឱ្យដឹង៖ “ដើម្បីត្រៀមលក្ខណៈបានល្អសម្រាប់ការប្រកួតគុនខ្មែរថ្នាក់ជាតិចំនួន៣ ដែលបានចាត់តាំងឡើងនៅប្រទេសវៀតណាមក្នុងឆ្នាំនេះ យើងខ្ញុំបានចាត់បញ្ជូនអាជ្ញាកណ្តាល៣២នាក់ទៅហ្វឹកហាត់ជំនាញអាជ្ញាកណ្តាលអន្តរជាតិផ្នែកខាងគុនខ្មែរ ដើម្បីត្រឡប់មកដឹកនាំការប្រកួតនៅវៀតណាម”៕
,អាជ្ញាកណ្តាលវៀតណាមចូលរួមវគ្គហ្វឹកហាត់ជំនាញអាជ្ញាកណ្តាលអន្តរជាតិផ្នែកខាងប្រដាល់គុនខ្មែរ។រូបថត៖CTV
ប្រភព÷ baocantho.com.vn - មុនី