ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

17/02/2026 - 20:37

រស្មី​ត្រ​ចះ​ត្រ​ចង់​ "កឹង​ធើ - និទា​ឃ​រដូវ​រុង​រឿង" 

កម្ម​វិធី​សិល្បៈ​អប​អរ​សា​ទរ​រា​ត្រី​ឆ្លង​ឆ្នាំ អំ​ណរ​បក្ស​រុង​រឿង - អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្ម​ ប៊ិញ ង៉ ២០២៦ ក្រោម​ប្រ​ធាន​បទ “កឹង​ធើ - និទា​ឃរដូវរុង​រឿង” បាន​ប្រ​ព្រឹត្ត​ឡើង​នៅ​វេលា​ម៉ោង ២០ ថ្ងៃ​ទី ១៦ ខែ​កុម្ភៈ ឆ្នាំ ២០២៦ នៅ​ទី​តាំង​ចំ​នួន ៣ កន្លែង​គឺ៖ សួន​ច្បារ​ទន្លេ​ហូវ សង្កាត់​កៃ​ខេ សួន​ច្បារ​សា​-ណ សង្កាត់​វី​តឹង និង​មណ្ឌល​ក្រុង ៥A សង្កាត់​ភូ​ឡើយ។

កម្ម​វិធី​នេះ​បាន​ដឹក​នាំ​ចាត់​តាំង​ដោយ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង ក្រុម​ប្រឹក្សា​ប្រ​ជា​ជន គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន និង​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ; ផ្សាយ​បន្ត​ផ្ទាល់​តាម​រលក​ធាតុ​អា​កាស​នៃ​កា​សែត​និង​វិទ្យុ​ទូរ​ទស្សន៍​កឹង​ធើ។

តំ​ណាង​ចូល​រួម​កម្ម​វិធី​នៅ​ទី​សួន​ច្បារ​ទន្លេ​ហូវ។ រូប​ថត៖ លី​អាញ​ឡាម

នៅ​ចំណុច​សួន​ច្បារ​ទន្លេ​ហូវ សង្កាត់​កៃ​ខេ កម្ម​វិធី​មាន​ការ​អញ្ជើញ​ចូល​រួម​របស់​លោក​ ឡេ​ក្វាង​ទុង​ សមា​ជិក​មជ្ឈិម​បក្ស លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ; លោក​ដុង​វ៉ាំង​ថាញ សមា​ជិក​មជ្ឈិម​បក្ស អនុ​លេ​ខា​ប្រ​ចាំ​ការ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ; លោក​ឡេ​វាំង​ថាញ់ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ត្រួត​ពិ​និត្យ​មជ្ឈិម; លោក​ឡេ​តឹង​កឹង អនុ​រដ្ឋ​មន្ត្រី​ក្រ​សួង​ហិ​រញ្ញ​វត្ថុ; លោក​ទ្រឿង​កាញ់​ត្វៀង អនុ​លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ។

ឈុត​សម្តែង "ស្គរ​ជ័យ​អប​អរ​និទា​ឃ​រដូវ" បើក​ឆាក​កម្ម​វិធី។ រូប​ថត៖ លី​អាញ​ឡាម

ឈុត​ចម្រៀង​និង​របាំ​ចម្រុះ “កឹង​ធើ ស្វា​គមន៍​និ​ទា​ឃ​រដូវ - វៀត​ណាម​ថ្ងៃ​ថ្មី - បុប្ផា​និទា​ឃ​រដូវ​នៃ​មា​តុ​ភូមិ”។ រូប​ថត​៖ លី​អាញ​ឡាម

កម្ម​វិធី​សិល្បៈ​នៅ​សួន​ច្បារ​ទន្លេ​ហូវ រួម​មាន ២ ភាគ។ ភាគ​ទី​មួយ “និ​ទា​ឃ​រដូវ​ដឹង​គុណ​បក្ស” រួម​មាន​ឈុត​សម្តែង​ចម្រៀង​និង​របាំ​ដែល​បាន​រៀប​ចំ​យ៉ាង​សម្រិត​សម្រាំង​ពោរ​ពេញ​ដោយ​អត្ត​សញ្ញាណ​ជាតិ បញ្ចូល​គ្នា​ជា​មួយ​បច្ចេក​ទេស​ពន្លឺ និង​សិល្បៈ​ទំ​នើប។ តាម​រយៈ​នោះ បង្ហាញ​យ៉ាង​ច្បាស់​នូវ​មោទ​នភាព និង​ក្តី​ជំ​នឿ​ក្រោម​ទង់​បក្ស​ ទឹក​ចិត្ត​គោ​រព​ស្រ​ឡាញ់​ចំ​ពោះ​លោក​ប្រ​ធាន​ហូ​ជី​មិញ សេច​ក្តី​ស្រ​ឡាញ់​មាតុ​ភូមិ អះ​អាង​នូវ​អធិប​តេយ្យ​ភាព​សមុទ្រ​និង​កោះ​នៃ​មាតុ​ភូមិ; ទន្ទឹម​នឹង​នោះ បង្ហាញ​នូវ​បរិ​យា​កាស​សប្បាយ​រីក​រាយ​នៅ​ពេល​និ​ទា​ឃ​រដូវ​ចូល​មក​ដល់​ និង​សម្រស់​នៃ​បុណ្យ​ចូល​ឆ្នាំ​ប្រ​ពៃ​ណី​ដែល​លាយ​បញ្ចូល​ក្នុង​ចង្វាក់​ជី​វិត​នា​ពេល​បច្ចុប្បន្ន។

ឆា​កត​ន្ត្រី​ដ៏​ត្រ​ចះ​ត្រ​ចង់​នៅ​ចំ​ណុច​សួន​ច្បារ​ទន្លេ​ហូវ។ រូប​ថត៖ លី​អាញ​ឡាម

ភាគ​ទី​ពីរ “និទា​ឃ​រដូវ កឹង​ធើ​រុង​រឿង​នា​ពេល​អនា​គត” មាន​លំ​ហ​សិល្បៈ​យុវ​ភាព និង​រស់​រវើក បង្ហាញ​ពី​ភាព​រស់​រវើក​ និង​ក្តី​ជំ​នឿ​អភិវឌ្ឍ​លោត​ផ្លោះ​របស់​ទី​ក្រុង​ក្រោយ​ពី​ការ​រួម​បញ្ចូល។ បណ្តា​ឈុត​សម្តែង​ត្រូវ​បាន​រៀប​ចំ​យ៉ាង​ហ្មត់​ចត់ ដើម្បី​លើក​តម្កើង​តម្លៃ​វប្ប​ធម៌ លក្ខណៈ​ពិ​សេស​នៃ​ដែន​ដី និង​មនុស្ស​កឹង​ធើ ក៏​ដូច​ជា​ផែន​មហា​សាម​គ្គី​ទូ​ទាំង​ជន​ជាតិ; ទន្ទឹម​នឹង​នោះ បង្ហាញ​ពី​កម្លាំង​យុវ​វ័យ និង​សេច​ក្តី​ប្រាថ្នា​កសាង​កឹង​ធើ ឱ្យ​ក្លាយ​ជា​ទី​ក្រុង​មជ្ឈ​មណ្ឌល​ដ៏​រុង​រឿង​នៃ​ទឹក​ដី​នាគ​ទាំង​ប្រាំ​បួន។

បណ្តា​ឈុត​សម្តែង​សប្បាយ​រីក​រាយ និង​ពោរ​ពេញ​ដោយ​អត្ត​សញ្ញាណ​បុណ្យ​ចូល​ឆ្នាំ។ រូប​ថត៖ លី​អាញ​ឡា​

កម្ម​វិធី​នៅ​សួន​ច្បារ​ទន្លេ​ហូវ ដ៏​ត្រ​ចះ​ត្រ​ចង់​មើល​ពី​លើ។ រូប​ថត៖ លី​អាញ​ឡាម

ថ្នាក់​ដឹក​នាំ​ទី​ក្រុង​ជូន​ផ្កា​ដល់​សិល្ប​ករ​ដែល​សម្តែង​ក្នុង​កម្ម​វិធី។ រូប​ថត​៖ លី​អាញ​ឡាម។

ចូល​រួម​សម្តែង​ក្នុង​កម្ម​វិធី​មាន​សិល្ប​ករ អ្នក​ចម្រៀង និង​អ្នក​រាំ​រាប់​រយ​នាក់​មក​ពី​បណ្តា​អង្គ​ភាព​សិល្បៈ​រដ្ឋ​ និង​ឯក​ជន​នៅ​ទី​ក្រុង​កឹង​ធើ និង​ទី​ក្រុង​ហូជី​មិញ។

បន្ទាប់​ពី​កម្ម​វិធី​សិល្បៈ​នៅ​សួន​ច្បារ​ទន្លេ​ហូវ ក៏​មាន​កម្ម​វិធី​ Countdown រាប់​ថយ​ក្រោយ​ដល់​វេលា​ឆ្លង​ឆ្នាំ ដែល​ដឹក​នាំ​ដោយ​មន្ទីរ​វប្ប​ធម៌ កី​ឡា និង​ទេស​ចរណ៍​ទី​ក្រុង​កឹង​ធើ សហ​ការ​ជា​មួយ​បណ្តា​អង្គ​ភាព​ពាក់​ព័ន្ធ​អនុ​វត្ត។ កម្ម​វិធី​នេះ​មាន​ការ​ចូល​រួម​ពី​តា​រា​ចម្រៀង DJ និង​ក្រុម​រាំ​មក​ពី​ទី​ក្រុង​ហូ​ជី​មិញ ដូច​ជា៖ ង្វៀង​ភី​ហុង ហូ​ក្វាង​ហីវ បាច់​កុង​ខាញ​។ល។ បន្ទាប់​ពី​កម្ម​វិធី Countdown នៅ​វេលា​ម៉ោង ០០:០០ គឺ​កម្ម​វិធី​បាញ់​កាំ​ជ្រួច​សិល្បៈ​ដែល​អនុ​វត្ត​ដោយ​គណៈ​បញ្ជា​ការ​យោ​ធា​ទី​ក្រុង​កឹង​ធើ។

ទស្ស​និក​ជន​យ៉ាង​ច្រើន​កុះ​ករ​ទស្សនា​កម្ម​វិធី​នៅ​សួន​ច្បារ​ទន្លេ​ហូវ។ រូប​ថត៖ លី​អាញ​ឡាម។

ទស្ស​និក​ជន​យ៉ាង​ច្រើន​កុះ​ករ​ចូល​រួម​កម្ម​វិធី​រាប់​ថយ​ក្រោយ​ដល់​វេលា​ឆ្លង​ឆ្នាំ​ដោយ​ភាព​រំ​ភើប។ រូប​ថត៖ លី​អាញ​ឡាម

ពណ៌​សម្បុរ​ដ៏​ស្រស់​ស្អាត​នៃ​កាំ​ជ្រួច​បាញ់​កម្រិត​ខ្ពស់​លើ​ទន្លេ​ហូវ (ចំ​ណុច​ស្វា​គមន៍​រា​ត្រី​ឆ្លង​ឆ្នាំ​ប៊ិញ​ង៉ ២០២៦ នៅ​សង្កាត់​កៃ​ខេ​ ទី​ក្រុង​កឹង​ធើ។

នៅ​មណ្ឌល​ក្រុង ៥A សង្កាត់​ភូ​ឡើយ អញ្ជើញ​ចូល​រួម​កម្ម​វិធី មាន​លោក ឡឹម​វ៉ាំង​ម៉ឹង សមា​ជិក​មជ្ឈិម​បក្ស សមា​ជិក​គណៈ​កម្មា​ធិ​ការ​អចិ​ន្ត្រៃយ៍​រដ្ឋ​សភា ប្រ​ធាន​ក្រុម​ប្រឹក្សា​ជន​ជាតិ​នៃ​រដ្ឋ​សភា; លោក​ស្រី​ ហូ​ធី​កឹម​ដាវ អនុ​លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ; លោក​យឿង​សា​ខា​ សមា​ជិក​គណៈ​អចិ​ន្ត្រៃ​យ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​សង្កាត់​សុក​ត្រាំង; រួម​ជា​មួយ​ថ្នាក់​ដឹក​នាំ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ និង​ប្រ​ជា​ជន​យ៉ាង​ច្រើន​កុះ​ករ។

លោក​ឡឹម​វ៉ាំង​ម៉ឹង​ រួម​ជា​មួយ​ថ្នាក់​ដឹក​នាំ​ទី​ក្រុង​កឹង​ធើ ថត​រូប​ជា​មួយ​សិល្ប​ករ។ រូប​ថត​៖ ថាញ​តឹមតំ​ណាង​ចូល​រួម​កម្ម​វិធី​នៅ​មណ្ឌល​ក្រុង​ ៥A សង្កាត់​ភូ​ឡើយ។ រូប​ថត៖ ថាញ​តឹម

តំ​ណាង​ចូល​រួម​កម្ម​វិធី​នៅ​មណ្ឌល​ក្រុង​ ៥A សង្កាត់​ភូ​ឡើយ។ រូប​ថត៖ ថាញ​តឹម

ក្រោម​ប្រ​ធាន​បទ “កឹង​ធើ – និទា​ឃ​រដូវ​ថ្មី​រុង​រឿង”, កម្ម​វិធី​សិល្បៈ​បាន​រៀប​ចំ​យ៉ាង​ហ្មត់​ចត់​ជា​មួយ​នឹង​ឈុត​សម្តែង​ពិ​សេសៗ​ជា​ច្រើន​ស្ងើច​សរ​សើរ​បក្ស លោក​ប្រ​ធាន​ហូ​ជី​មិញ និង​មាតុ​ភូមិ​កឹង​ធើ; សម្តែង​នូវ​បទ​ចម្រៀង​និ​ទា​ឃ​រដូវ​ដ៏​សប្បាយ​រីក​រាយ បញ្ចូល​ជា​មួយ​ប្រ​ព័ន្ធ​សំ​ឡេង​និង​ពន្លឺ​ដែល​បាន​វិនិ​យោគ​យ៉ាង​ម៉ត់​ចត់ បង្កើត​បាន​ជា​កម្ម​វិធី​សិល្បៈ​ដ៏​អស្ចារ្យ ទាក់​ទាញ​ប្រ​ជា​ជន​យ៉ាង​ច្រើន​មក​ទស្សនា និង​គាំ​ទ្រ។

ឈុត​របាំ “ក្រោម​ទង់​បក្ស​ដ៏​រុង​រឿង” ក្នុង​កម្ម​វិធី។ រូប​ថត៖ ថាញ​តឹម

កម្ម​វិធី​បាន​រៀប​ចំ​យ៉ាង​ហ្មត់​ចត់ រួម​ជា​មួយ​ប្រ​ព័ន្ធ​សំ​ឡេង​និង​ពន្លឺ។ រូប​ថត៖ ថាញ​តឹម

ឈុត​សម្តែង "ជូន​ពរ​និទា​ឃ​រដូវ" បាន​សម្តែង​ដោយ​ក្រុម​សិល្បៈ​ខ្មែរ។ រូប​ថត៖ ថាញ​តឹម

កម្ម​វិធី​បាន​បញ្ចប់​ក្នុង​បរិ​យា​កាស​សប្បាយ​រីក​រាយ ក្តី​ជំ​នឿ​ និង​ក្តី​សង្ឃឹម​លើ​ការ​លោត​ផ្លោះ​របស់​ទី​ក្រុង​កឹង​ធើ ជា​មួយ​នឹង​ការ​បាញ់​កាំ​ជ្រួច​ដ៏​ស្រស់​ត្រ​កាល។ រូប​ថត៖ ថាញ​តឹម

នៅ​សួន​ច្បារ​សា-ណ សង្កាត់​វិតឹង លោក​ត្រឹង​វ៉ាំង​ហ្វៀង​ អនុ​លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង; លោក​ស្រី ម៉ា​ធី​ទើយ សមា​ជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​។ល។ អញ្ជើញ​ចូល​រួម​កម្ម​វិធី។

តំ​ណាង​ចូល​រួម​កម្ម​វិធី​នៅ​សួន​ច្បារ​សា-ណ។ រូប​ថត​៖ ធឿង​វ៉ី​ - ង៉ុក​ល្វឹងកម្ម​វិធី​រួម​មាន ២ ជំ​ពូក​ភ្ជាប់​គ្នា​ រវាង​មោ​ទន​ភាព​ប្រ​វត្តិ​សាស្ត្រ និង​សេច​ក្តី​ប្រាថ្នា​អភិ​វឌ្ឍន៍។

ជំ​ពូក​ទី ១ ក្រោម​ប្រ​ធាន​បទ “អប​អរ​សា​ទរ​និទា​ឃ​រដូវ​ដឹង​គុណ​បក្ស” បើក​ឆាក​ដោយ​បទ​ភ្លេង​ដ៏​អង់​អាច បំ​ផុស​ការ​ចង​ចាំ​អំ​ពី​និទា​ឃ​រដូវ​ឆ្នាំ​ ១៩៣០ ដែល​ជា​គំ​នូស​សញ្ញា​ប្រ​វត្តិ​សាស្ត្រ​នៅ​ពេល​បក្ស​កុម្មុយ​នីស្ត​វៀត​ណាម​បាន​ចាប់​បដិ​សន្ធិ។ ចាប់​ពី​និ​ទា​ឃ​រដូវ​នោះ​មក ប្រ​ជា​ជាតិ​យើង​បាន​ឈាន​ចូល​ក្នុង​ដំ​ណើរ​ការ​ត​ស៊ូ កសាង និង​អភិ​វឌ្ឍន៍​ប្រ​ទេស​ជាតិ។ បណ្តា​ឈុត​សម្តែង​សិល្បៈ​បង្ហាញ​ពី​ការ​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំ​ពោះ​បក្ស អះ​អាង​នូវ​ក្តី​ជំ​នឿ​ដ៏​មុត​មាំ​លើ​ការ​ដឹក​នាំ​ដ៏​ឈ្លាស​វៃ នាំ​ប្រ​ទេស​ជាតិ​ឈាន​ទៅ​មុខ​យ៉ាង​រឹង​មាំ​ក្នុង​សម័យ​កាល​ថ្មី។

ជំ​ពូក​ទី​ ២ ប្រ​ធាន​បទ “កឹង​ធើ ស្វា​គមន៍​និទា​ឃ​រដូវ​ថ្មី​” បង្ហាញ​ពី​រូប​ភាព​ទី​ក្រុង​ប្រប​មាត់​ទន្លេ​ហូវ ដែល​កំ​ពុង​ផ្លាស់​ថ្មី​ជា​រៀង​រាល់​ថ្ងៃ។ រួម​ជា​មួយ​ការ​អភិ​វឌ្ឍ​រួម​របស់​ប្រ​ទេស​ជាតិ ទី​ក្រុង​កឹង​ធើ តែង​តែ​អះ​អាង​នូវ​តួ​នា​ទី​ជា​មជ្ឈ​មណ្ឌល និង​ជា​កម្លាំង​ជំ​រុញ​នៃ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង។ បទ​ចម្រៀង​ដ៏​រស់​រវើក និង​ស្រស់​បំ​ព្រង បាន​បញ្ជូន​នូវ​ស្មារតី​សាម​គ្គី​ភាព ការ​ច្នៃ​ប្រ​តិដ្ឋ និង​សេច​ក្តី​ប្រាថ្នា​លោត​ផ្លោះ កសាង​ទី​ក្រុង​ឱ្យ​កាន់​តែ​ស៊ី​វិល័យ​និង​ទំ​នើប​។

ទិដ្ឋ​ភាព​កម្ម​វិធី​សិល្បៈ។ រូប​ថត៖ ទឿង​វ៉ី​ - ង៉ុក​ល្វឹង​

បណ្តា​ឈុត​សម្តែង​សិល្បៈ​បាន​រួម​បញ្ចូល​គ្នា​រវាង​កត្តា​ប្រវត្តិ​សាស្ត្រ​ និង​ដង្ហើម​ស​ម័យ​កាល មាន​ភាព​ថ្លៃ​ថ្នូរ ជ្រាល​ជ្រៅ និង​ភាព​រស់​រវើក ថ្មី​ថ្មោង ទាក់​ទាញ​ប្រ​ជា​ជន​យ៉ាង​ច្រើន​តាម​ដាន​ទស្សនា។

បញ្ចប់​កម្ម​វិធី​គឺ​ជា​ការ​បាញ់​កាំ​ជ្រួច​សិល្បៈ​ដែល​អនុ​វត្ត​ដោយ​គណៈ​បញ្ជា​ការ​យោ​ធា​ទី​ក្រុង។ ពន្លឺ​ដ៏​ចិញ្ចែង​ចិញ្ចាច​នៅ​លើ​មេឃ​ហាក់​ដូច​ជា​ផ្ញើ​នូវ​ក្តីជំ​នឿ​ និង​ក្តី​សង្ឃឹម​ចំ​ពោះ​ឆ្នាំ​ថ្មី​ប្រ​កប​ដោយ​សេច​ក្តី​សុខ និង​វិបុល​ភាព។ ឆ្នាំ​ថ្មី​ប៊ិញ​ង៉ បើក​ចេញ​នូវ​ដំ​ណាក់​កាល​ថ្មី ដើម្បី​ទី​ក្រុង​កឹង​ធើ បន្ត​អភិ​វឌ្ឍ​ក្នុង​យុគ​សម័យ​ថ្មី យុគ​សម័យ​នៃ​ការ​ឈាន​ឡើង​របស់​ប្រ​ជា​ជាតិ។

ប្រ​ជា​ជន​ទស្សនា​កាំជ្រួច​នៅ​សួន​ច្បារ​សា​-ណ។ រូប​ថត​៖ ទឿងវ៉ី​ - ង៉ុក​ល្វឹង

ក្រុម​អ្នក​យក​ព័ត៌​មាន៕

ចែករំលែកអត្ថបទ