ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

09/02/2026 - 20:46

គណៈប្រតិភូតំណាងរដ្ឋសភាទីក្រុងកឹងធើ អញ្ជើញទៅសួរសុខទុក្ខនិងជូនអំណោយដល់គ្រួសារគោលនយោបាយ អ្នកមានសគុណ គ្រួសារក្រីក្រនិងគ្រួសារក្បែរក្រ 

នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ គណៈប្រតិភូតំណាងរដ្ឋសភាទីក្រុងកឹងធើ ដឹកនាំដោយលោកឡឹមវ៉ាំងម៉ឹង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការបក្សនៃរដ្ឋសភា ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា អញ្ជើញទៅសួរសុខទុក្ខនិងជូនអំណោយដល់គ្រួសារគោលនយោបាយ អ្នកមានសគុណ គ្រួសារក្រីក្រនិងគ្រួសារក្បែរក្រលើភូមិឋានឃុំត្រឹងដេនិងសង្កាត់មីស្វៀងក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប៊ិញង៉ ឆ្នាំ២០២៦។

អញ្ជើញចូលរួមជាមួយគណៈប្រតិភូមានសមមិត្ត វឿងក្វឹកណាម សមាជិកគណៈកម្មាធិការបក្សទីក្រុង អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង សមមិត្ត តូអាយវ៉ាង សមាជិកគណៈកម្មាធិការបក្សទីក្រុង អនុប្រធានគណៈប្រតិភូតំណាងរដ្ឋសភាទីក្រុង ព្រមទាំងតំណាងថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែកនិងរដ្ឋអំណាចភូមិភាគ។

នៅកន្លែងដែលទៅដល់ គណៈប្រតិភូបានជូនអំណោយជាង២០០ចំណែក ដល់គ្រួសារគោលនយោបាយ អ្នកមានសគុណ គ្រួសារក្រីក្រនិងគ្រួសារក្បែរក្រ។ អំណោយទាំងនេះ ទោះបីមានតម្លៃមិនធំធេងក៏ដោយ ប៉ុន្តែបង្ហាញពីការយកចិត្តទុកដាក់ គិតគូររបស់បក្ស រដ្ឋនិងរដ្ឋអំណាចទីក្រុង រួមចំណែកជួយប្រជាជនទទួលអំណរបុណ្យចូលឆ្នាំថ្មីវៀតណាមប្រកបដោយភាពសប្បាយរីករាយនិងកក់ក្តៅ។

សមមិត្ត ឡឹមវ៉ាំងម៉ឹង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការបក្សនៃរដ្ឋសភា ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ជូនអំណោយដល់ប្រជាជន។

ក្នុងឱកាសនេះ គណៈប្រតិភូបានអញ្ជើញទៅសួរសុខទុក្ខនិងប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃវត្តសិរីពោធិ ដើមពោធិ៍(ឃុំត្រឹងដេ) សមមិត្តឡឹមវ៉ាំងម៉ឹង មានបិយវាចាសួរសុខទុក្ខដ៏កក់ក្តៅជាទីបំផុតដល់ព្រះសង្ឃនិងមាមីងពុទ្ធបរិស័ទ ព្រមទាំងកត់សម្គាល់និងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វត្តអារាមក្នុងការអភិរក្សអត្តសញ្ញាណវប្បធម៌ជនជាតិ ចលនាមាមីងពុទ្ធបរិស័ទគោរពអនុវត្តល្អតាមគោលការណ៍របស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ ខ្នះខ្នែងចូលរួមការចលនាប្រឡងប្រណាំងស្នេហាជាតិនិងការកសាងជនបទថ្មី។

ថ្លែងការណ៍ក្នុងពិធីជូនអំណោយ សមមិត្តឡឹមវ៉ាំងម៉ឹង បញ្ជាក់ រយៈពេលកន្លង ទីក្រុងកឹងធើតែងយកចិត្តទុកដាក់អនុវត្តល្អការងារសុខុមាលភាពសង្គម ពិសេសគឺគិតគូរដល់គ្រួសារគោលនយោបាយ គ្រួសារក្រីក្រនិងជនជាតិភាគតិច។ នាឱកាសបុណ្យចូលឆ្នាំថ្មី ប៊ិញង៉ ឆ្នាំ២០២៦ សមមិត្តគោរពប្រគេននិងជូនពររដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រះសង្ឃនិងមាមីងជនរួមជាតិ ឆ្នាំថ្មីប្រកបដោយសេចក្តីសុខនិងសុភមង្គល បន្តពង្រីកស្មារតីសាមគ្គី ព្រួតដៃកសាងមាតុភូមិកាន់តែរីកចម្រើន៕

ហុងទើ-មុនី

ចែករំលែកអត្ថបទ