តាមការរំពឹងទុក នៅក្នុងខែមេសា ឆ្នាំ២០២៦ នឹងចាត់តាំងកិច្ចប្រជុំចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការបក្សក្រុងកឹងធើ តំបន់ប៉ូលីសសមុទ្រ ៤ និងភូមិភាគនានាដែលមានសមុទ្រនៅតំបន់វាលរាបទន្លេគឺវឡុង។
ថ្ងៃទី ២៩ ខែមករា គណៈប្រតិភូនៃគណៈកម្មាធិការបក្ស អគ្គមេបញ្ជាការដ្ឋានតំបន់ប៉ូលីសសមុទ្រ ៤ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងយុង លេខាគណៈកម្មាធិការបក្ស ស្នងការនយោបាយនៃអគ្គមេបញ្ជាការដ្ឋានតំបន់ប៉ូលីសសមុទ្រ ៤ បានអញ្ជើញមកជូនពរបុណ្យចូលឆ្នាំថ្មី ប៊ិញង៉ ឆ្នាំ២០២៦ នៅគណៈកម្មាធិការបក្សក្រុងកឹងធើ។
លោក ត្រឹងវ៉ាំងហ្វៀង អនុលេខានៃគណៈកម្មាធិការបក្សក្រុង; លោក លីរដ្ឋា សមាជិកគណៈកម្មាធិការបក្សក្រុង និងជាអនុប្រធានក្រុមប្រឹក្សាប្រជាជនក្រុងកឹងធើ; ថ្នាក់ដឹកនាំនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមក្រុង រួមជាមួយនឹងមន្ទីរ ផ្នែកបានទទួលជួបគណៈប្រតិភូ។

គណៈប្រតិភូនៃគណៈកម្មាធិការបក្ស អគ្គមេបញ្ជាការដ្ឋានតំបន់ប៉ូលីសសមុទ្រ ៤ ជូនពរបុណ្យចូលឆ្នាំថ្មីនៅគណៈកម្មាធិការបក្សទីក្រុងកឹងធើ។
ជំនួសមុខឱ្យគណៈកម្មាធិការបក្ស អគ្គមេបញ្ជាការដ្ឋានប៉ូលីសសមុទ្រវៀតណាម និងគណៈកម្មាធិការបក្ស អគ្គមេបញ្ជាការដ្ឋានតំបន់ប៉ូលីសសមុទ្រ ៤ លោកឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងយុង បានជូនពរដល់ថ្នាក់ដឹកនាំនៃគណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម គ្រប់មន្ទីរ ផ្នែក អង្គភាពនិងប្រជាជនទីក្រុងកឹងធើ ឆ្នាំថ្មីប្រកបដោយសេចក្តីសុខ សុភមង្គល និងជោគជ័យ។ ទន្ទឹមនឹងនោះ លោកក៏បានសម្តែងនូវក្តីសង្ឃឹម ក្នុងឆ្នាំ ២០២៦ ទីក្រុងនឹងបន្តលោតផ្លោះ ក្លាយជាទីក្រុងនាំមុខក្នុងការអភិវឌ្ឍសេដ្ឋកិច្ច- សង្គមនៅតំបន់វាលរាបទន្លេគឺវឡុង។
លោក ត្រឹងវ៉ាំងហ្វៀង បានថ្លែងអំណរគុណចំពោះមនោសញ្ចេតនា ការយកចិត្តទុកដាក់របស់គណៈកម្មាធិការបក្ស អគ្គមេបញ្ជាការដ្ឋានប៉ូលីសសមុទ្រវៀតណាម និងគណៈកម្មាធិការបក្ស អគ្គមេបញ្ជាការដ្ឋានតំបន់ប៉ូលីសសមុទ្រ៤; ព្រមទាំងផ្តល់ព័ត៌មានលទ្ធផលលេចធ្លោអំពីសេដ្ឋកិច្ច-សង្គមរបស់ទីក្រុងក្នុងឆ្នាំ ២០២៥។ ទន្ទឹមនឹងនោះ លោកក៏បានស្នើឱ្យអគ្គមេបញ្ជាការដ្ឋានតំបន់ប៉ូលីសសមុទ្រ ៤ នឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយអង្គភាពពាក់ព័ន្ធនានាក្នុងការអនុវត្តភារកិច្ច; ចាត់តាំងសកម្មភាពផ្សព្វផ្សាយច្បាប់ ផ្សព្វផ្សាយអំពីអធិបតេយ្យភាពសមុទ្រ និងកោះដ៏ពិសិដ្ឋរបស់មាតុភូមិ ដល់ប្រជានេសាទ សមាជិកសម្ព័ន្ធយុវជន និងនិស្សិត...

លោក ត្រឹងវ៉ាំងហ្វៀង អនុលេខានៃគណៈកម្មាធិការបក្សក្រុងកឹងធើ ជូនអំណោយលោកឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងយុង លេខាគណៈកម្មាធិការបក្ស ស្នងការនយោបាយនៃអគ្គមេបញ្ជាការដ្ឋានតំបន់ប៉ូលីសសមុទ្រ៤។
លោក ត្រឹងវ៉ាំងហ្វៀង និងលោកឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងយុង បានពិភាក្សានិងឯកភាព នៅក្នុងខែមេសា ឆ្នាំ២០២៦ នឹងចាត់តាំងកិច្ចប្រជុំចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការបក្សក្រុងកឹងធើ តំបន់ប៉ូលីសសមុទ្រ ៤ និងភូមិភាគនានាដែលមានសមុទ្រនៅតំបន់វាលរាបទន្លេគឺវឡុង។ ក្នុងនោះគណៈកម្មាធិការបក្សក្រុងកឹងធើគឺជាអង្គភាពទទួលចាត់តាំង។
ក្នុងថ្ងៃដដែលនោះដែរ គណៈប្រតិភូនៃគណៈកម្មាធិការបក្ស អគ្គមេបញ្ជាការដ្ឋានតំបន់ប៉ូលីសសមុទ្រ ៤ ក៏បានអញ្ជើញទៅជូនពរបុណ្យចូលឆ្នាំថ្មី នៅបញ្ជាការដ្ឋានយោធាក្រុងកឹងធើផងដែរ។
យោងតាម៖ baocantho.com.vn