ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

28/01/2026 - 09:50

យុវវ័យទ្រុង​ញឹក រួម​កម្លាំង​កសាង​ភូមិ​ស្រុក 

រយៈពេល​កន្លង​ សម្ព័ន្ធ​យុវជន​សង្កាត់​ទ្រុង​ញឹក​ ទី​ក្រុង​កឹង​ធើ​ ​ខិតខំប្រឹងប្រែងចលនា ប្រ​មូល​ផ្តុំសមាជិក​សម្ព័ន្ធ​យុវជន​​អនុវត្ត​​សំណង់​​ការងារ​ជាក់​ស្តែងជាច្រើន។ ​​តាមរយៈនោះ​​ យុវវ័យ​បានចូលរួម​កម្លាំង​កសាង ​បង្កឱ្យទិដ្ឋ​ភាព​ភូមិ​ភាគពីមួយថ្ងៃទៅ​មួយ​ថ្ងៃ​កាន់​តែ​អភិវឌ្ឍន៍ ​អរិយធម៌ ទំ​នើប។

បង្ហាញ​មុខ​ស្ពាន​​ស៊ែវកាយ ​នៅ​មណ្ឌល​ថាញ់​ឡុក២។

ថ្មី​ៗ​នេះ សមាជិក​សម្ព័ន្ធ​យុវជន​សង្កាត់​ទ្រុងញឹកជាង ​៤០រូប​​ ចេញ​ទ័ព​សាទរ​ “​ថ្ងៃ​អាទិត្យ​បៃតង”។ នេះ​ជា​សកម្មភាព​ដែលយុវវ័យ​សង្កាត់​ បង្កើត​ស្នា​ដៃ​អបអរសាទរមហា​សន្និបាត​តំណាង​ទូទាំង​ប្រ​ទេស​លើក​ទី​ ១៤​ របស់​​បក្ស។​ ចូល​រួម​សកម្មភាព​ សមាជិកសម្ព័ន្ធ​​យុវជន​ សមាជិកកង បានចូលរួម​ធ្វើអនាម័យ​បរិស្ថាន​​ រៀប​ចំ​បោស​សំអាត​សំរាម​ជុំវិញ​ទី​ស្នាក់​ការ​គណៈកម្មាធិការ​បក្ស​សង្កាត់​។​ បង​ទ្រឿង​ធី​កឹម​យ៉ាង ​លេខាសាខាសម្ព័ន្ធ​មណ្ឌល​ទ្រឿង​ថ​ A ឱ្យ​ដឹង៖​ សកម្មភាព​នេះ​ សម្ដែងពី​ស្មារតី​ឈាន​មុខ​របស់​យុវវ័យ​ក្នុង​ការកសាង​ផ្នត់​រស់​នៅ​អរិយធម៌​និង​ការ​ប្រែ​ប្រួល​​អា​កាស​ធាតុ។​ រួម​ជាមួយ​នឹងសមាជិក​សម្ព័ន្ធ​យុវជន​ទូទាំង​ប្រ​ទេស​ យើង​ខ្ញុំ​ចង់​សាយភាយ​នូវសារអំ​​ពី​បរិស្ថាន​បៃតង-ស្រស់​-ស្អាត​ ស្និទ្ធ​ស្នាល។

ស្នាម​គំ​នូស​លេច​ធ្លោ​​របស់​យុវវ័យ​ទ្រុង​ញឹក​ គឺ​ចូល​រួម​អនុវត្ត​សំណង់​កសាង​ស្ពាន​ស៊ែវ​កាយ​​​​ នៅ​មណ្ឌលថាញ់​ឡុក២។​ ស្ពាន​ធ្វើ​ពី​ក្តារ ផ្ទៃ​ស្ពាន​តូច ហើយ​ទ្រុឌទ្រោម ម្ល៉ោះហើយ​ប្រ​ជា​ជន​​ពិ​បាកក្នុងការធ្វើ​ដំណើរ​។ ចំ​ពោះ​សភាព​ការណ៍នោះ ​សម្ព័ន្ធ​យុវជន​សង្កាត់​សហការ​ជា​មួយ​កម្មាភិបាល​​ បក្ខជន ​និង​គណៈ​ចលនា​មណ្ឌល​ថាញ់​ឡុក​២ ​បានចលនា​ធនធានក្នុងសង្គមកសាង​ស្ពាន​បេតុង​រឹង​មាំ​ប្រ​វែង ​២២ ម៉ែត្រ​ ទទឹង៤ម៉ែត្រ​ សរុប​ថវិកា​ជាង​ ២០០លាន​ដុង​ និងកម្លាំង​ពលកម្មរាប់​រយ​ថ្ងៃ​។

ជាមួយ​ស្មារតី​ឈាន​មុខ​ស្ម័គ្រ​ចិត្ត​របស់​យុវវ័យ​ និង​ទិស​ស្លោក “​​រដ្ឋនិង​ប្រ​ជា​ជន​រួម​គ្នា​ធ្វើ​​” សមាជិកសម្ព័ន្ធ​យុវជន​សង្កាត់​ ចលនា​ប្រ​ជា​ជន​បរិច្ចាគដី ​រុះ​រើ​សំណង់ ដំណាំ បើក​ទូលាយ​ផ្លូវ​ស៊ែវ​សី​ នៅ​មណ្ឌល​ថាញ់​ឡើយ១។ ក្រៅ​ពី​នោះ ​យុវវ័យ​សង្កាត់​សហការ​ជាមួយ​​បណ្តា​អង្គភាព​នគរបាល​និងសមាជិកសម្ព័ន្ធ​យុវជន​កឹង​ធើ ​អនុវត្ត​ “ដង​ផ្លូវ​ទង់​ជាតិ​” លើ​ផ្លូវ​ខេត្ត​លេខ៩២១​ ដោយ​មាន​​បង្គោល​ទង់ជាង​២០០​ កសាង​ដង​ផ្លូវ​ “បៃតង​ស្រស់​ស្អាត” នៅ​មឿង​ឌីវ​ ។ល។​ អបអរសាទរ​ទិវា​ផ្លាស់ប្ដូរ​ឌីជីថល​ជាតិ ​សម្ព័ន្ធ​យុវជន​សង្កាត់​ បានបង្កើត​ក្រុម​បច្ចេក​វិទ្យា​ឌីជីថលសហគមន៍ចំនួន១៣ក្រុម; តាមរយៈ​​នោះ ​មានសមាជិកសម្ព័ន្ធ​យុវជន​​១០០រូប ​ណែនាំ​ប្រ​ជា​ជន​ប្រើ​សេវា​សាធារណៈបន្តផ្ទាល់​ ដំឡើងកម្មវិធី​ VNeID អនុវត្ត​ផាត់​ទាត់​មិន​ប្រើ​ប្រាក់។

ចាប់ពី​ដើម​ឆ្នាំ​២០២៥​ដល់​បច្ចុប្បន្ន​​ យុវវ័យ​សង្កាត់​ទ្រុង​ញឹក​បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​ ១២​សំ​ណង់​ ផ្នែកការងារ​យុវជន។​ សំណង់​ទាំងនេះមានអត្ថន័យ​មនុស្សសាស្រ្តដ៏ជ្រាល​ជ្រៅ រួម​ចំណែក​កសាង​ភូមិ​ស្រុក​ពីមួយ​ថ្ងៃ​ទៅមួយថ្ងៃកាន់​តែ​វិវឌ្ឍន៍។ ​បង​ម៉ាយ​ធី​ហុង​កឹម ​អនុលេខាសម្ព័ន្ធ​យុវជន​សង្កាត់​ទ្រុង​ញឹក ​ឱ្យ​ដឹង៖ ​ទន្ទឹម​នឹង​សកម្មភាព​ជាប្រចាំ សម្ព័ន្ធ​យុវជន​សង្កាត់​ប្រ​មូល​ផ្តុំ​ប្រ​ភព​ធនធាន​បម្រុង​ឱ្យ​បណ្តា​សកម្មភាព​គិតគូរក្នុងឱកាសបុណ្យ​ចូល​ឆ្នាំ​វៀតណាម​ឆ្នាំ​២០២៦។​ ជាក់​ស្តែង​ យើង​ខ្ញុំ​និង​សហការ​ជា​មួយ​មន្ទី​​រពេទ្យ​កុមារ​ទី​ក្រុង ​ចាត់​តាំង​ពិនិត្យ​ព្យា​បាល​ជំ​ងឺ​​និងជូន​ឱសថ​មិន​គិត​ថ្លៃ​​ ​ជូន​អំណោយ​២០០ចំណែក​ដល់កុមារមាន​ស្ថានភាព​លំ​បាក​។ ​បណ្តា​ក្រុម​ស្ម័គ្រ​ចិត្ត​និង​បន្តចេញ​ទ័ព​តុបតែងកែលម្អ​ទី​ប្រ​ជុំ​ជន​​ អនាម័យ​បរិស្ថាន​​ ដើម្បី​ប្រ​ជា​ជន​ទទួល​អំណរនិទាឃរដូវ​សប្បាយរីក​រាយ​ កក់​ក្តៅនិងប្រកបដោយមនោសញ្ចេតនា៕

អត្ថបទនិងរូបថតៈ T.T ​- ចន្ថា

ចែករំលែកអត្ថបទ