រយៈពេលកន្លង សមាគមសហព័ន្ធនារីឃុំសាភៀង ទីក្រុងកឹងធើ ប្រមូលផ្តុំផ្សព្វផ្សាយសកម្មភាពជាក់ស្តែង មានអត្ថន័យជាច្រើន ចំពោះនារីនិងកុមារមានស្ថានភាពលំបាកតាមរយៈនោះ បានផ្តល់ក្តីជឿជាក់ដល់សមាជិកា និងកុមារដែលខ្សត់ខ្សោយ ទន្ទឹមនោះបញ្ជាក់ពីតួនាទីស្នូលរបស់អង្គការសមាគមក្នុងការធានាសុខមាលភាពសង្គម។

មីងត្រឹងធីអាញ់ នៅភូមិ៩ឃុំសាភៀង រីករាយក្បែរខ្វែងចិញ្ចឹមត្រីអណ្តែង។
ណែនាំយើងខ្ញុំទស្សនាទម្រង់ចិញ្ចឹមត្រីអណ្តែង ដែលកំពុងធំធាត់ល្អ អ្នកមីងត្រឹងធីអាញ់ នៅភូមិ៩ រីករាយឱ្យដឹង៖ ប្តីប្រពន្ធខ្ញុំធ្វើខ្វែងចិញ្ចឹមក្បែរមាត់ព្រែក ឆ្លៀតយកខ្យងក្តាមធ្វើចំណីឱ្យត្រី។ ដោយបានហ្វឹកហាត់ ខ្ញុំក្តាប់បានបចេ្ចកទេសថែទាំ ទើបចិញ្ចឹមត្រីឆាប់ធំ។
គ្រួសារមីងអាញ់ជាគ្រួសារក្រលំបាក។ ជុំឆ្នាំប្តីប្រពន្ធតែងទៅធ្វើការឈ្នួល ដើម្បីចិញ្ចឹមកូនៗរៀនសូត្រ។ យល់ច្បាស់ពីស្ថានភាពគ្រួសារមីងអាញ់ សមាគមសហព័ន្ធនារីឃុំឧទ្ទេសនាមទម្រង់ចិញ្ចឹមត្រីក្នុងខ្វែងនិងឧបត្ថម្ភត្រីអណ្តែងពូជ៣០គីឡូក្រាម តម្លៃ២,៧លានដុង ដើម្បីមីងអភិវឧ្ឍសេដ្ឋកិច្ច។ មកសព្វថ្ងៃ ក្រោយពីជាង១ឆ្នាំចិញ្ចឹមត្រីធំស្មើគ្រួសារមីងអាញ់មានប្រភពចំណូលលំនឹង។
លោកស្រីដាំងធីងុកអឿក អនុប្រធានសមាគមសហព័ន្ធនារីឃុំ ឱ្យដឹង៖ រយៈពេលកន្លង សមាគមយកចិត្តទុកដាក់ឧបត្តម្ភជួយនារីជាច្រើនមានស្ថានភាពលំបាកអភិវឧ្ឍសេដ្ឋកិច្ចគ្រួសារ។ ជាក់ស្តែង យើងខ្ញុំបានពិនិត្យរាល់ស្ថានភាព ដើម្បីមានទិសជំនួយសមស្រប ទន្ទឹមនោះ ពេលពិនិត្យជ្រើសមុខសញ្ញា យើងខ្ញុំបានអនុវត្តយ៉ាងម៉ត់ចត់ច្បាស់លាស់ តាមរយៈនោះបង្កកម្លាំងជំរុញជួយសមាជិកានារីអភិវឧ្ឍសេដ្ឋកិច្ច ចាកភាពក្រីក្រចីរភាព។
សមាគមអនុវត្តមានប្រសិទ្ធភាពទម្រង់ “បងធូរធារជួយបងក្រក្នុងជនជាតិខ្មែរ”នៅភូមិ៤។ តាមរយៈនោះ បងប្អូនមានស្ថានភាពលំបាកពេលចូលរួមទម្រង់បានណែនាំ ឧបត្ថម្ភជាច្រើនដូច ហ៊ុនទុនបង្វិលជុំ បង្រៀនរបរ បច្ចេកទេសដាំដុះ ចិញ្ចឹមសត្វ។ល។ ទន្ទឹមនោះសមាគមសហព័ន្ធនារីឃុំ នៅទាំងទំនាក់ទំនង សហការជាមួយសហករណ៍គីមងឹងកសាងទម្រង់ “ត្បាញកំប្លោក”បង្រៀនរបរឥតគិតថ្លៃ ជួយបងប្អូនមានការធ្វើ បង្កើនចំណូល។ ឈានឡើងចាកផុតក្រដោយចូលរួមទម្រង់“បងធូរធារជួយបងក្រក្នុងជនជាតិខ្មែរ” បងធីគីមង្វៀង ឱ្យដឹង៖ គ្រួសារខ្ញុំគ្មានដីផលិត។ ដោយបានសាខាសមាគមនារីឧទ្ទេសនាមរៀនរបរត្បាញកំប្លោក ខ្ញុំមានការងារធ្វើលំនឹង។ មធ្យមរៀងរាល់ខែ ផ្តើមពីរបរនេះ ខ្ញុំរកបានប្រាក់ចំណូលប្រហែល៣លានដុង។
ដំណាក់កាល២០២១-២០២៥ ដោយវិធានការសកម្មជាច្រើនដូច ឧបត្ថម្ភបុលទុន ឧទ្ទេសនាមការធ្វើបណ្តុះបណ្តាលរបរ សមាគមសហព័ន្ធនារីឃុំបានជួយនារីជាង២០០រូបចាកផុតក្រ ក្បែរក្រ ឧបត្ថម្ភបងប្អូននារីបង្កើតអាជីពសម្រេចជោគជ័យ១៩រូប។
មិនត្រឹមតែជួយនារីមានស្ថានភាពលំបាកមានរបរលំនឹងប៉ណ្ណោះ សមាគមសហព័ន្ធនារីឃុំសាភៀង នៅយកចិត្តទុកដាក់អនុវត្តបណ្តាសកម្មភាពសុខុមាលភាពសង្គមជាក់ស្តែង ក្នុងនោះលេចធ្លោគឺកម្មវិធី “ម្តាយចិញ្ចឹម”ថែទាំដល់កុមារមានស្ថានភាពលំបាក។ ប្អូនប៊ូយយ្វីខាង សិស្សថ្នាក់ទី៨A៤ សាលាអនុវិទ្យាល័យធ្វឹងហឹង បានសមាគមនារីឃុំទទួលចិញ្ចឹមជាង៣ឆ្នាំកន្លង។ រាល់ត្រីមាសសមាគមនារីឃុំជូនអាហារូបករណ៍៥០០ពាន់ដុង និងរបស់របរប្រើប្រាស់ចាំចាច់។ ប្អូនយ្វីខាងចែករំលែក៖ "រៀងរាល់ឆ្នាំសិក្សាថ្មី អ្នកគ្រូលោកគ្រូតែងជូនកាតាបនិងសៀវភៅដល់ប្អូន។ ដើមឆ្នាំសិក្សាថ្មីនេះប្អូននៅទាំងបានជូនសម្លៀកបំពាក់ថ្មី២កំប្លេរទៀត ។ ប្អូនសប្បាយចិត្តណាស់និងសន្យាខិតខំរៀនឱ្យបានល្អ។
សព្វថ្ងៃ ទូទាំងឃុំមានកុមារមានស្ថានភាពក្រលំបាក១០រូប បានសមាគមឃុំចលនាឧបត្ថម្ភរាល់ខែ។ គិតពីឆ្នាំ២០២២មកដល់សព្វថ្ងៃ សរុបថវិកាឧបត្ថម្ភឱ្យប្អូនៗជាង១៥០លានដុង។
រួមជាមួយការអនុវត្តមានប្រសិទ្ធភាពកម្មវិធី “ម្តាយចិញ្ចឹម” ក្នុងឆ្នាំសិក្សា២០២៤-២០២៥សមាគមចាត់តាំងបង្ហាញក្លឹប “មេដឹកនាំនៃការផ្លាស់ថ្មី” នៅសាលាអនុវិទ្យាល័យធ្វឹងហឹង បានជូនអាហារូបករណ៍២០ចំណែកនិងអំណោយ១០ចំណែកឱ្យសិស្ស។ ឆ្នាំ២០២៥សមាគមបង្កើតទម្រង់ “អនិកជនជាមួយការងារសប្បរសធម៌” ជូនអាហារូបករណ៍៥ចំណែក(ក្នុងមួយចំណែកតម្លៃ៣០០ពាន់ដុង)ឱ្យកុមារមានស្ថានភាពលំបាក។
លោកស្រីដាំងធីងុកអឿក អនុប្រធានសមាគមសហព័ន្ធនារីឃុំ អះអាង៖ រួមដំណើរ មិនទុកចោលអ្នកណាម្នាក់នៅពីក្រោយ ជាគោលដៅក្នុងសកម្មភាពរបស់សមាគម។ នៅពេលខាងមុខយើងខ្ញុំនឹងបន្តរួមដំណើរចែករំលែកនិងជំនួយកម្លាំងដើម្បីនារី កុមារមានស្ថានភាពលំបាកមានក្តីជឿជាក់និងមានកម្លាំងឈានឡើងក្នុងជីវភាព៕
កាវអាញ់ -ចន្ថា