ចូលរួមគាំទ្រចលនាប្រឡងប្រណាំង “ព្រួតដៃបំបាត់ផ្ទះបណ្ដោះអាសន្ន ផ្ទះទ្រុឌទ្រោម” (ហៅកាត់ថា ចលនា) តាមសេចក្តីសម្រេចលេខ ៥៣៩/QĐ-TTg ចុះថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៤ របស់នាយករដ្ឋមន្ត្រី គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមសង្កាត់ង្វៀតហ្វា ខេត្តវិញឡុង បានម្ចាស់ការផ្សព្វផ្សាយដំណោះស្រាយជាក់ស្តែងជាច្រើន រួមចំណែកគិតគូរលំនៅឋានដល់គ្រួសារក្រីក្រ គ្រួសារក្បែរក្រ និងគ្រួសារដែលមានស្ថានភាពលំបាកលើភូមិដ្ឋាន។

រដ្ឋអំណាចភូមិភាគនិងសប្បុរសជនបានប្រគល់ផ្ទះជូនដល់គ្រួសារអ្នកមីងថាច់ធីឡាង។
លោកង្វៀងទ្រឿងដើយ ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមសង្កាត់ង្វៀតហ្វា ឱ្យដឹង “ចលនាប្រឡងប្រណាំង “ព្រួតដៃបំបាត់ផ្ទះបណ្ដោះអាសន្ន ផ្ទះទ្រុឌទ្រោម” គឺជាភារកិច្ចចម្បងមួយដើម្បីអនុវត្តសម្រេចទិសដៅសុខុមាលភាពសង្គម និងបន្ថយភាពក្រីក្រដោយចីរភាព។ ដើម្បីអនុវត្តប្រសិទ្ធភាពចលនា គណៈកម្មាធិការរណសិរ្សមាតុភូមិសង្កាត់ បានសហការជាមួយផ្នែកនិងអង្គការមហាជនធ្វើការត្រួតពិនិត្យឡើងវិញ មកដល់ពេលនេះ បានឧបត្ថម្ភសាងសង់រួចរាល់ផ្ទះ ៤ ខ្នងជូនប្រជាជន។ ព្រមទាំងបន្តបង្កើតបញ្ជីឈ្មោះចំនួន ៥៧ គ្រួសារ ដែលគ្រប់លក្ខណៈស្នើសុំឧបត្ថម្ភសាងសង់ផ្ទះថ្មីនាពេលខាងមុខ”។
អ្នកមីងថាច់ធីឡាន នៅអនុសង្កាត់ ១០ សង្កាត់ង្វៀតហ្វា ឱ្យដឹងដោយក្ដីរីករាយ៖ “គ្រួសារខ្ញុំចំណុះក្របខណ្ឌគ្រួសារក្រីក្រ ជួបលំបាកខាងលំនៅឋាន កន្លងហើយ រណសិរ្សមាតុភូមិ សង្កាត់ង្វៀតហ្វា បានចលនាសប្បុរសជនឧបត្ថម្ភថវិកា ៦០ លានដុង ដើម្បីសាងសង់ផ្ទះដល់គ្រួសារខ្ញុំ។ ក្រៅពីការឧបត្ថម្ភសាងសង់ផ្ទះ គ្រួសារខ្ញុំក៏បានផ្ដល់ប្រាក់កម្ចីពីធនាគាគោលនយោបាយសង្គមចំនួន ២០ លានដុងទិញគោពីរក្បាលមកចិញ្ចឹម។ ខ្ញុំខិតខំប្រឹងប្រែងរកស៊ីដើម្បីឈានឡើងក្នុងជីវភាព”។
អ្នកមីងថាច់ធីបាច់ នៅអនុសង្កាត់ប្រសាទលិច ឃុំង្វៀតហ្វា ឱ្យដឹង៖ “គ្រួសារខ្ញុំជាគ្រួសារក្រីក្រ បានរណសិរ្សមាតុភូមិសង្កាត់ជំនួយ ៦០ លានដុងដើម្បីសាងសង់លំនៅឋាន។ សព្វថ្ងៃ ខ្ញុំមានផ្ទះរឹងមាំសម្រាប់ស្នាក់នៅ ម្ល៉ោះហើយស្ងប់អារម្មណ៍ប្រកបរបររកទទួលទាន ឈានឡើងក្នុងជីវភាព”។
ផ្តើមពីការឧបត្ថម្ភជាក់ស្តែងនោះ ចលនា “ព្រួតដៃបំបាត់ផ្ទះបណ្ដោះអាសន្ន ផ្ទះទ្រុឌទ្រោម” នៅសង្កាត់ង្វៀកហ្វា កាន់តែរីកដុះដាលពីមួយថ្ងៃទៅមួយថ្ងៃ។ គណៈកម្មាធិការរណសិរ្សមាតុភូមិសង្កាត់ បានម្ចាស់ការសហការជាមួយផ្នែក អង្គការមហាជនផ្សព្វផ្សាយត្រួតពិនិត្យគ្រួសារក្រីក្រ គ្រួសារក្បែរក្រ គ្រួសារដែលមានស្ថានភាពលំបាកអំពីលំនៅឋានដោយបើកចំហនិងស្របតាមលក្ខឋាន; ព្រមទាំងជំរុញខ្លាំងការកៀរគរធនធានក្នុងសង្គម អាជីវកម្ម សប្បុរសជននិងប្រជាជន។ អាស្រ័យហេតុនោះ មានផ្ទះជាច្រើនបានសាងសង់ថ្មី ជួយឱ្យប្រជាជនមានលំនៅឋានលំនឹង ស្ងប់អារម្មណ៍ពលកម្មផលិត ឈានឡើងកែលម្អជីវភាព និងរួមចំណែកអនុវត្តមានប្រសិទ្ធភាពគោលនយោបាយសុខុមាលភាពសង្គម និងកសាងជនបទថ្មីនៅភូមិភាគ។
លោកង្វៀងទ្រឿងដើយ ឱ្យដឹងបន្ថែម៖ “ចំពោះគ្រួសារដែលជួបលំបាកពីលំនៅឋាន រណសិរ្សមាតុភូមិសង្កាត់ បានបង្កើតបញ្ជីឈ្មោះនឹងបន្ត ចលនាអង្គការ បុគ្គលនិងសប្បុរសជននានា ឧបត្ថម្ភក្នុងពេលដ៏ឆាប់ខាងមុខ ដើម្បីជួយឱ្យមាមីងមានលំនៅឋានលំនឹង ស្ងប់អារម្មណ៍ពលកម្មផលិត និងឈានឡើងក្នុងជីវភាព”៕
សឺនម៉ាល័យ -ត្រឹងរ៉ូន