គិតមកដល់ថ្ងៃបិទវគ្គ លើតារាងរៀបចំណាត់ថ្នាក់មេដាយស៊ីហ្គេមលើកទី៣៣ ក្រុមកីឡាវៀតណាម ទទួលបានមេដាយមាស ៨៧ គ្រឿង មេដាយប្រាក់ ៧៩ គ្រឿង និងមេដាយសំរឹទ្ធ ១១០ គ្រឿង ឈរចំណាត់ថ្នាក់លេខ ៣ ទូទាំងក្រុម បន្ទាប់ក្រុមម្ចាស់ផ្ទះថៃនិងក្រុមឥណ្ឌូនេស៊ី។

ក្រុមវិញ្ញាសាអូឡាំពិកនិងវិញ្ញាសាសំខាន់ៗឆ្ពោះទៅកាន់ Asian Games បាននាំយកមេដាយមាស ៦៦ គ្រឿង ស្រូបអត្រា ៧៦,៧% នៃចំនួនមេដាយមាសទាំងអស់។
ប្រសិនបើគិតបញ្ចូលមេដាយមាសទាំង ៥ គ្រឿង សម្រាប់វិញ្ញាសារសម្តែង ក្រុមកីឡាវៀតណាមទទួលបានមេដាយមាស សរុប ៩២ គ្រឿង តាមរយៈនោះ សម្រេចនិងសម្រេចលើសភាគកម្រិត មេដាយមាស ៩០ គ្រឿង ដែលបានកំណត់មុនពេលចេញដំណើរចូលរួមមហាសន្និបាតកីឡា។
ចំណុចពិសេសមួយដែលគួរឱ្យកត់សម្គាល់នៅស៊ីហ្គេមលើកទី ៣៣ ទោះបីឈរចំណាត់ថ្នាក់លេខ ៦ អំពីចំនួនកីឡាករចូលរួម ដោយមានអត្តពលិកត្រឹមតែពាក់កណ្តាលបើប្រៀបនឹងក្រុមម្ចាស់ផ្ទះថៃ ប៉ុន្តែក្រុមកីឡាវៀតណាមនៅតែប្រកួតប្រជែងមានប្រសិទ្ធភាព ដើម្បីសម្រេចទិសដៅឈរចំណាត់ថ្នាក់កំពូលទាំង៣។
យោងតាមស្ថិតិ គិតទាំងអត្តពលិកដែលចូលរួមដោយប្រភពថវិកាសង្គមូបនីយកម្ម ក្រុមកីឡា វៀតណាមមានអត្តពលិក ៨៤១ នាក់ ខណៈដែលក្រុមម្ចាស់ផ្ទះមានអត្តពលិកដល់ទៅ ១.៥៣០ នាក់។ រីឯក្រុមកីឡាប្រទេសនានានៅក្នុងតំបន់ក៏មានកងកម្លាំងច្រើនជាងវៀតណាម ដូចជា៖ ឥណ្ឌូនេស៊ី មានអត្តពលិក ១.០២០ នាក់ ហ្វីលីពីន មានអត្តពលិក ១.១៥៧ នាក់ និងសិង្ហបុរី មានអត្តពលិក ៩៧៦ នាក់។
ថ្លែងការណ៍ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងបាងកក (ប្រទេសថៃ) មុនថ្ងៃបិទវគ្គ លោក ង្វៀងហុងមិញ ប្រធានក្រុមកីឡាវៀតណាម បានថ្លែងអំណរគុណដល់ស្ថាប័នសារព័ត៌មានដែលបានរួមដំណើរធ្វើការឆ្លុះបញ្ចាំងបានទាន់ពេល ត្រឹមត្រូវនិងពេញលេញរាល់ដំណើរការប្រកួតរបស់ក្រុមកីឡាវៀតណាម នៅស៊ីហ្គេមលើកទី ៣៣ រួមចំណែកធ្វើឱ្យសាយភាយរូបភាពកីឡាវៀតណាមដល់អ្នកគាំទ្រជាតិនិងអន្តរជាតិ។
មុនពេលចេញដំណើរទៅចូលរួមប្រកួតនៅស៊ីហ្គេមលើកទី ៣៣ ក្រុមកីឡាវៀតណាមបានកំណត់ទិសដៅសំខាន់ៗចំនួន ៣ រក្សាលំនឹងនិងលើកកម្ពស់ឋានៈកីឡាវៀតណាមក្នុងចំណោមក្រុមឈានមុខតំបន់អាស៊ីអាគ្នេយ៍; បង្កភាពលោតផ្លោះលើគ្រប់វិញ្ញាសាកីឡាសំខាន់ៗ ពិសេសគឺលើវិញ្ញាសាអូឡាំពិក; ព្រមទាំងកសាងរូបភាព ក្រុមកីឡាវៀតណាមស៊ីវិល័យជំនាញនិងមានវិន័យតឹងរ៉ឹង។
“មកទល់ពេលនេះ ជាមូលដ្ឋានក្រុមកីឡាវៀត ណាមបានសម្រេចទិសដៅដែលបានដាក់ចេញមុនពេលចេញដំណើរ” លោកង្វៀងហុងមិញ បានបញ្ជាក់ដូច្នេះ។
នៅស៊ីហ្គេមលើកទី ៣៣ ក៏បានកត់សម្គាល់នូវវត្តមានកីឡាករវ័យក្មេងជាច្រើន ដែលមានសក្កានុពលលើវិញ្ញាសាកីឡាអូឡាំពិក ដូចជា៖ អត្តពលកម្មហែលទឹក បាញ់កាំភ្លើងនិងក្បាច់គុន ក្នុងនោះមានកីឡាករខ្លះមានអាយុចាប់ពី ១៦-១៧ ឆ្នាំ ប៉ុន្តែឈ្នះបានមេដាយ។
ទន្ទឹមនឹងលទ្ធផលវិជ្ជមាន ប្រធានក្រុមកីឡាវៀតណាម លោកង្វៀងហុងមិញ ក៏បានលើកឡើងពីបញ្ហាលំបាកសាកល្បងមួយចំនួន ក្នុងនោះមានការប្រកួតប្រជែងកាន់តែខ្ពស់ ការចូលរួមរបស់កីឡាករកម្រិតពិភពលោកជាច្រើន ក៏ដូច ជានិន្នាការចូលសញ្ជាតិនៃកីឡាករនៅប្រទេសមួយចំនួនក្នុងតំបន់។
ផ្តើមពីភាពជាក់ស្តែងនៅស៊ីហ្គេមលើកទី ៣៣ លោកង្វៀងហុងមិញ បានបញ្ជាក់ថា កីឡាវៀតណាមគប្បីបន្កការលើកកម្ពស់ជំនាញវិជ្ជាជីវៈ គោលជំហរប្រកួត ដើម្បីឈានឆ្ពោះសម្រេចទិសដៅខ្ពស់ជាងនៅព្រឹត្តិការណ៍ ASIAD និងអូឡាំ ពិក៕
ប្រភព៖កាសែតអេឡិចត្រូនិករដ្ឋាភិបាល- មុនី