ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

27/12/2025 - 15:35

ទីក្រុងកឹងធើ ចាត់តាំងពិធីមិទ្ទិញគាំទ្រទិវាប្រជាជនវៀតណាម 

គណៈចង្អុលការប្រជាជននិងអភិវឌ្ឍន៍ទីក្រុងកឹងធើ ចាត់តាំងពិធីមិទ្ទិញនិងដង្ហែក្បួន បំផុសចលនាខែសកម្មភាពជាតិ អំពីប្រជាជននិងទិវា​ប្រជាជនវៀតណាម ថ្ងៃទី ២៦ ខែធ្នូ។

លោក​ស្រី​ ង្វៀង​ធី​ង៉ុក​ឌេប អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ប្រធានគណៈចង្អុលការ រួមជាមួយតំណាងគ្រប់មន្ទីរ ផ្នែក អង្គភាពសុខាភិបាលទីក្រុង ភូមិភាគនានានិងសិស្សានុសិស្សចំនួន ២៥០ នាក់ អញ្ជើញចូលរួម។

អ្នកតំណាងចូលរួមពិធីមិទ្ទិញនិងដង្ហែក្បួន បំផុសចលនាខែសកម្មភាពជាតិ អំពីប្រជាជន
និងទិវាប្រជាជនវៀតណាម ថ្ងៃទី ២៦ ខែធ្នូ។

ទិវាប្រជាជនវៀតណាមឆ្នាំនេះ ក្រោមប្រធានបទ “វិនិយោគលើការងារប្រជាជន គឺជាការវិនិយោគសម្រាប់ការអភិវឌ្ឍចីរភាព”។ យោងតាមប្រសាសន៍លោក ង្វៀងថាញ់ត្វឹង នាយករងមន្ទីរសុខាភិបាល អនុប្រធានគណៈចង្អុលការ ការងារប្រជាជននៅកឹងធើ ដោយបានការយកចិត្តទុកដាក់ពីប្រព័ន្ធនយោបាយគ្រប់លំដាប់ថ្នាក់; អត្រាកំណើតមានសញ្ញាកើនឡើង គុណភាពប្រជាជនកំពុងមានភាពប្រសើរឡើងជាលំដាប់ បង្កបានការឯកភាពក្នុងប្រជាជនគ្រប់ជាន់ស្រទាប់ ខ្នះខ្នែងចូលរួមអនុវត្តនូវដំណោះស្រាយលើកកម្ពស់គុណ​ភាព​ប្រជាជន។ល។ ថ្វីដ្បិតតែដូច្នោះ ប្រ​ជា​ជន​កឹងធើ កំពុងជួបការលំបាកនិងបញ្ហាប្រឈមជាច្រើន។ ពិបាកបំផុតគឺអត្រាកំណើតឆ្នាំ ២០២៥ សម្រេចត្រឹមតែ ១,៥៩ កូន/នារី ទាបជាងកម្រិតមធ្យមភាគ ២,១ កូន/នារី​ ផ្តើមពីនោះ កឹងធើបានរៀបចំណាត់ថ្នាក់ក្រុមទី ១ ក្នុងចំណោមខេត្តក្រុងទាំង ១៣ ដែលមានកម្រិតកំណើតទាបបំផុតទូទាំងប្រទេស។ ទន្ទឹមនឹងនោះ កឹងធើកំពុងស្ថិតក្នុងដំណាក់កាល “រចនាសម្ព័ន្ធប្រជាជនមាស” ប៉ុន្តែល្បឿនអត្រាវ័យចំណាស់កើនឆាប់ ធ្វើឱ្យអត្រាចំនួនមនុស្សចាស់កើនឡើង។ យន្តការនិងគោលនយោបាយមានកម្រិត ដូច្នេះ ឆ្លើយតបពុំបានទាន់ពេល សមស្របនឹងភាពជាក់ស្តែងបានឡើយ…។

គ្រប់មន្ទីរ ផ្នែកក្រុងកឹងធើ ចុះហត្ថលេខាអនុវត្តកម្មវិធី​ប្រជាជន។

ថ្លែងក្នុងពិធីមិទ្ទិញ លោកង្វៀងអាញហ្វាយ អនុប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ និញកេវ ឱ្យដឹង៖ គណៈ​កម្មា​ធិការប្រជាជនសង្កាត់ សន្យានឹងផ្តោតលើការផ្សព្វផ្សាយអនុវត្តព្រមៗគ្នាយ៉ាងប្តូរផ្តាច់នូវភារកិច្ចសំខាន់ៗសម្រាប់ការ​ងារ​ប្រជាជន; ជំរុញការផ្សព្វផ្សាយ ចលនាស៊ីជម្រៅក្នុងប្រជាជនអំពី​ប្រជាជននិងការអភិវឌ្ឍន៍; ពង្រីកតួនាទីសហការជាមួយអង្គការមហាជននយោបាយ-សង្គម ដោយលើកយកខ្លឹមសារប្រជាជនធ្វើជាលក្ខឋានផ្សារភ្ជាប់នឹងចលនាប្រ​ឡងប្រណាំងនៅមូលដ្ឋាន។

នៅក្នុងពិធីមិទ្ទិញនេះ សាខានាយកដ្ឋាន​ប្រជាជន-សង្គម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជា​មួយអង្គភាពសុខាភិបាលទីក្រុង ដើម្បីឧបត្ថម្ភភូមិភាគនានាក្នុងការអនុវត្តការងារប្រជាជននិងការថែទាំសុខភាពប្រជា​ជន។ បន្ទាប់ពីពិធីមិទ្ទិញនេះ អ្នកតំណាងទាំងឡាយចូលរួមដង្ហែក្បួនតាមដងវិធីដាយឡោហ្វាប៊ិញ ដើម្បីបំផុសស្មារតី សហគមន៍ អបអរសាទរទិវាប្រជាជនវៀតណាម៕

ធូសឿង-មុនី

ចែករំលែកអត្ថបទ