មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ទីក្រុងកឹងធើចាត់តាំងសន្និបាតបូកសរុប២៥ឆ្នាំអនុវត្តការចលនា "ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្បធម៌” ដំណាក់កាល២០០០-២០២៥និងបូកសរុបបណ្តោះអាសន្ន៥ឆ្នាំផ្សព្វផ្សាយកម្មវិធីសកម្មភាពលេខ១៥/CTr-UBND របស់គណៈកម្មាធិការប្រជាជនទីក្រុងស្តីពីការអនុវត្តគម្រោងលេខ០៧-ĐA/TU ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ របស់គណៈកម្មាធិការប្រជាជនបក្សទីក្រុងស្តីពីការអភិវឌ្ឍន៍វប្បធម៌ទីក្រុងកឹងធើដំណាក់កាល២០២១-២០៣០។

លោកស្រីង្វៀងធីង៉ុកឌេប អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើនិងលោកស្រីត្រឹងហុងថឹម-អនុប្រធានគណៈកម្មការឃោសនានិងប្រជាចលនានៃគណៈកម្មាធិការបក្សទីក្រុងកឹងធើ ជូនប័ណ្ណសរសើររបស់ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើដល់បណ្តាសមូហភាពដែលសម្រេចស្នាដៃឆ្នើម។
អស់រយៈកាល២៥ឆ្នាំផ្សព្វផ្សាយអនុវត្ត ការចលនាពីមួយថ្ងៃកាន់តែអភិវឌ្ឍយ៉ាងខ្លាំង ផ្សារភ្ជាប់នឹងការចលនាជាច្រើនដទៃទៀតពីសន្តិសុខសណ្តាប់ធ្នាប់ កសាងជនបទថ្មី ក្រុងអរិយធម៌។ល។ តាមការស្ថិតិ ឆ្នាំ២០០០ ខេត្តកឹងធើទទួលស្គាល់ ៤៧៦.០៧១/៥៩២.៧៥៥ គ្រួសារវប្បធម៌ សម្រេច៨០,៣១% មាន៣៣៧/៩២១ភូមិ មណ្ឌលវប្បធម៌សម្រេចអត្រា៣៦៥,៩% មកដល់សព្វថ្ងៃ ទូទាំងទីក្រុងបានទទួលស្គាល់៨១០.៧៤០/៨៥៦.០០០គ្រួសារវប្បធម៌សម្រេច៩៤,៧១% មាន១.៨១២/១.៨៩៩ភូមិ មណ្ឌលសម្រេចកិត្តិនាម “ភូមិ មណ្ឌលវប្បធម៌” សម្រេច៩៥,៤២%។ បណ្តាអង្គភាពថ្នាក់ស្រុករបស់ទីក្រុងកឹងធើបានទទួលស្គាល់សង្កាត់ ទីប្រជុំជនចំនួន២៤សម្រេចបទដ្ឋានក្រុងអរិយធម៌ឆ្នាំ២០២៣-២០២៥។
អនុវត្តគម្រោងលេខ០៧-ĐA/TU របស់គណៈកម្មាធិការបក្សទីក្រុងស្តីពីការអភិវឌ្ឍន៍វប្បធម៌ទីក្រុងដំណាក់កាល២០២១-២០៣០ គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើបានផ្សព្វផ្សាយកម្មវិធីសកម្មភាពជាក់ស្តែង ដោយការប្តេជ្ញានយោបាយខ្ពស់ ដើម្បីវប្បធម៌បានក្លាយជាប្រភពកម្លាំង កម្លាំងជំរុញសម្រាប់អភិវឌ្ឍ។ ពិសេស ប្រព័ន្ធគ្រឹះស្ថានវប្បធម៌ទីក្រុងក្រោយពីរួមបញ្ចូលមានរបៀបរៀបរយ។ ទូទាំងទីក្រុងមានបណ្ណាល័យរដ្ឋចំនួន៥ អគារដាក់តាំងពិព័រណ៍និងអគារប្រពៃណីចំនួន២០ បណ្ណាល័យថ្នាក់ខេត្តចំនួន៣ បណ្ណាល័យថ្នាក់ស្រុកចំនួន២៨ បណ្ណាល័យថ្នាក់ឃុំចំនួន២០៤ និងមានបន្ទប់អានសៀវភៅចំនួន១៧៧ ទូសៀវភៅសហគមន៍នៅតាមវត្តខ្មែរចំនួន៣០ មជ្ឈមណ្ឌលសង្គម ប្រៃសណីយ៍-វប្បធម៌ឃុំ រោងមហោស្រពចំនួន២។ល។ ជាមួយប្រព័ន្ធបណ្តាមូលដ្ឋានបម្រើការអភិវឌ្ឍន៍ឧស្សាហកម្មវប្បធម៌ ទីក្រុងកឹងធើមានមូលដ្ឋានអាជីវកម្មសាវាទេសចរណ៍ចំនួន៦០០ អាជីវកម្មដឹកអ្នកដំណើរក្នុងប្រទេសនិងអន្តរជាតិចំនួន១០០ អាជីវកម្មផ្សាយពាណិជ្ជកម្មចំនួន៦៣៥ មានអង្គភាព ក្រុមក្លឹបសម្តែងសិល្បៈចំនួន៤០០ មានមូលដ្ឋានចំនួន៣០០ចុះឈ្មោះប្រកបរបរពាណិជ្ជកម្មសម្តែងសិល្បៈ ភាពយន្ត វិចិត្រសិល្បៈ ថតរូប រោងបញ្ចាំងភាពយន្តចំនួន៦។ល។
ថ្លែងចង្អុលការនៅក្នុងអង្គសន្និបាត លោកស្រីង្វៀងធីង៉ុកឌេប អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើបានសំណូមពរ នៅពេលខាងមុខ គ្រប់ថ្នាក់ គ្រប់ផ្នែក ក្នុងនោះផ្នែកវប្បធម៌ កីឡានិងទេសចរណ៍គប្បីបន្តការជ្រួតជ្រាបអនុវត្តបណ្តាទិសដៅ ទស្សនៈ ភារកិច្ច វិធានការកសាងនិងអភិវឌ្ឍវប្បធម៌ មនុស្សវៀតណាម។ លើកកម្ពស់ការយល់ដឹងនៃគណៈកម្មាធិការបក្ស រដ្ឋអំណាច រណសិរ្សមាតុភូមិនិងបណ្តាអង្គការសមាជិកពីឋានៈ តួនាទី សារសំខាន់នៃការកសាងនិងអភិវឌ្ឍវប្បធម៌។ ជំរុញការអនុវត្តបច្ចេកវិជ្ជាឌីជីថល ផ្លាស់ប្តូរឌីជីថលក្នុងវិស័យវប្បធម៌ជាជំហានឆ្លើយតបសំណូមពរភារកិច្ចក្នុងស្ថានភាពថ្មី។ ថ្នាក់ដឹកនាំទីក្រុងសំណូមពរផ្នែកសមត្ថកិច្ចគប្បីយកចិត្តទុកដាក់ដល់ការងារអភិរក្ស ពង្រីកបេតិកភណ្ឌវប្បធម៌ យកចិត្តទុកដាក់កសាងបរិស្ថានវប្បធម៌ល្អប្រសើរ។ ពិសេសបន្តពង្រីកបណ្តាតម្លៃ បទដ្ឋានមនុស្សកឹងធើសមស្របនឹងសំណូមពរក្នុងសម័យថ្មី។ ទន្ទឹមនោះ លើកកម្ពស់គុណភាពកិត្តិនាមវប្បធម៌ បណ្តាសកម្មភាពវប្បធម៌ឆ្លើយតបតម្រូវការទទួលផលរបស់ប្រជាជន។
ឱកាសនេះមានសមូហភាព បុគ្គលជាច្រើនមានស្នាដៃក្នុងការអនុវត្តចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្បធម៌” និងផ្សព្វផ្សាយកម្មវិធីសកម្មភាពលេខ១៥/CTr-UBND បានប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ នាយកមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ទីក្រុងស្ងើចសរសើរនិងជូនរង្វាន់៕
ដាំងហ្វិញ-ដាលីន