លោកស្រី ង្វៀងធីង៉ុកឌេប សមាជិកគណៈកម្មាធិការបក្សទីក្រុង អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ អនុប្រធានប្រចាំការគណៈចង្អុលការនិងជាប្រធានគណៈចាត់តាំងពិធីបុណ្យចូលឆ្នាំកងទ័ពនិងប្រជាជនឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំ ដើម្បីអនុម័តកម្មវិធី និងសេណារីយ៉ូនៃពិធីបុណ្យនេះ។

លោកស្រី ង្វៀងធីង៉ុកឌេប អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំ។
តំណាងគណៈចាត់តាំងពិធីបុណ្យចូលឆ្នាំកងទ័ពនិងប្រជាជនឆ្នាំ ២០២៦ បានរាយការណ៍អំពីសកម្មភាពមួយចំនួននៃពិធីបុណ្យនេះ ដែលបានចាត់តាំងនៅតាមភូមិភាគនានា; សកម្មភាពនានានៃពិធីបុណ្យនឹងប្រព្រឹត្តឡើងចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦។ ថ្នាក់ដឹកនាំមន្ទីរ ផ្នែក ភូមិភាគនិងអង្គភាពនានា បានចូលរួមយោបល់សម្រាប់សេណារីយ៉ូនៃកម្មវិធីសិល្បៈបូកសរុបពិធីបុណ្យចូលឆ្នាំកងទ័ពនិងប្រជាជនឆ្នាំ ២០២៦ ដែលគ្រោងនឹងចាត់តាំងនៅយប់ថ្ងៃទី៣០ ខែមករា ហើយបានផ្សាយបន្តផ្ទាល់នៅលើប៉ុស្តិ៍នៃកាសែតនិងវិទ្យុទូរទស្សន៍កឹងធើ។
លោកស្រី ង្វៀងធីង៉ុកឌេប បានសំណូមពរដល់សមាជិកគណៈចាត់តាំងទាំងអស់ស្រាវជ្រាវ និងកែសម្រួលខ្លឹមសារដើម្បីបន្ថយពេលវេលានៃកម្មវិធីបូកសរុបនៅយប់នៃពិធីបុណ្យចូលឆ្នាំកងទ័ពនិងប្រជាជនឆ្នាំ២០២៦; បន្តអង្កេតកន្លែងរៀបចំស្តង់ទំនិញក្នុងពិធីបុណ្យនេះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាជនមកទស្សនា និងទិញទំនិញ; បន្ថយឱ្យទាបបំផុតផលប៉ះពាល់ដល់សកម្មភាពអាជីវកម្ម និងការដឹកជញ្ជូនទំនិញរបស់ប្រជាជននៅផ្សារបណ្ដែតកាយរាំង; ធានាសុវត្ថិភាពដាច់ខាតក្នុងសកម្មភាពនៃពិធីបុណ្យចូលឆ្នាំកងទ័ពនិងប្រជាជន។ល។ ព្រមជាមួយនោះ បង្កើនការផ្សព្វផ្សាយអំពីពិធីបុណ្យចូលឆ្នាំកងទ័ពនិងប្រជាជនឆ្នាំ២០២៦៕
ប្រភព÷ baocantho.com.vn - សុផន